LibreOffice 24.8 Help
បើករបារ ប្រអប់ឧបករណ៍ ។
បញ្ចូលវត្ថុបញ្ជា
ក្នុងរបៀបកែសម្រួល ចុចទ្វេដងលើវត្ថុបញ្ជាដើម្បីបើក ប្រអប់លក្ខណសម្បត្តិ ។
ក្នុងរបៀបកែសម្រួល អ្នកក៏អាចចុចកណ្តុរស្តាំលើវត្ថុបញ្ជាមួយ និងជ្រើសពាក្យបញ្ជា កាត់ ចម្លង និងបិទភ្ជាប់ ។
បន្ថែមប៊ូតុងពាក្យបញ្ជាមួយ ។ អ្នកអាចប្រើប៊ូតុងពាក្យបញ្ជាមួយ ដើម្បីប្រតិបត្តិពាក្យបញ្ជាមួយ សម្រាប់ព្រឹត្តិការណ៍ដែលបានបញ្ជាក់ ដូចជា ចុចកណ្តុរ ជាដើម ។
ប្រសិនបើអ្នកចង់ អ្នកអាចបន្ថែមអត្ថបទ ឬក្រាហ្វិកទៅប៊ូតុង ។
បន្ថែមវត្ថុបញ្ជាមួយ ដែលបង្ហាញក្រាហ្វិកមួយ ។
បន្ថែមប្រអប់ធីកមួយដែលអ្នកអាចប្រើ ដើម្បីបើក ឬបិទអនុគមន៍មួយ ។
Adds a button that allows a user to select from a number of options. Grouped option buttons must have consecutive tab order. They are commonly encircled by a group box. If you have two groups of option buttons, you must insert a tab order between the tab orders of the two groups. For example, to the frame of the second group, or to any other control in the dialog, with the exception of another option button.
បន្ថែមវាលមួយ ដើម្បីបង្ហាញស្លាករបស់អត្ថបទ ។ ស្លាកទាំងនេះ សម្រាប់តែបង្ហាញអត្ថបទដែលបានបញ្ជាក់ជាមុន មិនមែនសម្រាប់បញ្ចូលអត្ថបទទេ ។
បន្ថែមប្រអប់បញ្ចូលមួយ ដែលអ្នកអាចបញ្ចូល និងកែសម្រួលអត្ថបទ ។
បន្ថែមប្រអប់មួយ ដែលអ្នកអាចចុចធាតុមួយរបស់បញ្ជី ។
បន្ថែមប្រអប់បន្សំមួយ ។ ប្រអប់បន្សំមួយគឺជាប្រអប់បញ្ជីតែមួយបន្ទាត់ ដែលអ្នកប្រើអាចចុច ហើយបន្ទាប់មកជ្រើសធាតុមួយពីបញ្ជី ។ ប្រសិនបើអ្នកចង់ អ្នកអាចកំណត់ធាតុទាំងឡាយ ក្នុងប្រអប់បន្សំ "បានតែអាន" ។
បន្ថែមរបាររមូរផ្ដេកមួយ ទៅប្រអប់ ។
បន្ថែមរបាររមូរបញ្ឈរមួយ ទៅប្រអប់ ។
បន្ថែមស៊ុមមួយដែលអ្នកអាចប្រើ ដើម្បីដាក់វត្ថុបញ្ជាស្រដៀងគ្នាជាក្រុម ដូចជាប៊ូតុងជម្រើសជាដើម ។
ដើម្បីកំណត់ក្រុមខុសគ្នាពីរនៃប៊ូតុងជម្រើស ប្រាកដថា លេខថេបនៃស៊ុមក្រុមគឺស្ថិតនៅចន្លោះលេខថេបនៃក្រុមពីរ ។
បន្ថែមរបារវឌ្ឍនភាពមួយ ទៅប្រអប់ ។
បន្ថែមបន្ទាត់ផ្ទេកមួយ ទៅប្រអប់ ។
បន្ថែមបន្ទាត់បញ្ឈរមួយ ទៅប្រអប់ ។
បន្ថែមវាលកាលបរិច្ឆេទមួយ ។
ប្រសិនបើអ្នកផ្តល់លក្ខណសម្បត្តិ "ទម្លាក់ចុះ" ទៅវាលកាលបរិច្ឆេទ អ្នកប្រើអាចទម្លាក់ប្រតិទិនចុះ ដើម្បីជ្រើសកាលបរិច្ឆេទ ។
បន្ថែមវាលពេលវេលាមួយ ។
បន្ថែមវាលលេខ ។
បន្ថែមវាលរូបិយប័ណ្ណមួយ ។
បន្ថែមប្រអប់អត្ថបទមួយ ដែលអ្នកអាចកំណត់ទ្រង់ទ្រាយឲ្យអត្ថបទ ដែលត្រូវបញ្ចូល ឬបញ្ចេញ ព្រមទាំងតម្លៃសម្រាប់កម្រិតណាមួយ ។
បន្ថែមវាលដែលមានរបាំងមួយ ។ វាលដែលមានរបាំងមួយ រួមមានរបាំងបញ្ចូលមួយ និងរបាំងតួអក្សរ ។ របាំងបញ្ចូលកំណត់ថាតើ ទិន្នន័យរបស់អ្នកប្រើបែបណាដែលត្រូវបញ្ចូល ។ របាំងតួអក្សរកំណត់ស្ថានភាពរបស់វាលដែលមានរបាំង ពេលសំណុំបែបបទត្រូវបានផ្ទុក ។
បន្ថែមប៊ូតុងដែលបើកប្រអប់ជ្រើសឯកសារ ។
ធ្វើឲ្យរបៀបជ្រើសសកម្ម ឬមិនសកម្ម ។ ក្នុងរបៀបនេះ អ្នកអាចជ្រើសវត្ថុបញ្ជាក្នុងប្រអប់មួយ ដូច្នេះអ្នកអាចកែសម្រួលពួកវាបាន ។
បើកប្រអប់ដែលអ្នកអាចកែសម្រួល លក្ខណសម្បត្តិ របស់វត្ថុបញ្ជាដែលបានជ្រើស ។
ចាប់ផ្ដើមរបៀបសាកល្បង ។ ចុចរូបតំណាងបិទប្រអប់ ដើម្បីបញ្ចប់របៀបសាកល្បង ។
បើកប្រអប់ ដើម្បីអនុញ្ញាត ឬគ្រប់គ្រងសំណុំធនធានប្រអប់ច្រើនសម្រាប់ច្រើនភាសា ។
បន្ថែមការត្រួតពិនិត្យមែកធាង ដែលអាចបង្ហាញបញ្ជីឋានានុក្រម ។ អ្នកអាចបង្កើតបញ្ជីដោយកម្មវិធីរបស់អ្នក ដោយប្រើការហៅ API (XtreeControl) ។
Adds a table control that can show a table data. You can populate the data by your program, using API calls.
Adds a hyperlink control that can open an address in web browser.