ទូទៅ

កំណត់​លក្ខណសម្បត្តិ សម្រាប់​វត្ថុ​បញ្ជា ឬ​ប្រអប់​​ដែល​​បាន​​ជ្រើស ។ លក្ខណសម្បត្តិ​មាន​អាស្រ័យ​លើ​ប្រភេទ​នៃ​វត្ថុ​បញ្ជា​ដែល​បាន​ជ្រើស ។ ដូច្នេះ​ លក្ខណសម្បត្តិ​ដូច​ខាង​ក្រោម មិនអាច​ប្រើ​បាន​សម្រាប់​គ្រប់​ប្រភេទ​នៃ​វត្ថុ​បញ្ជា​ទេ ។

URL ​ជំនួយ

បញ្ជាក់​ URL ជំនួយ​ដែល​ត្រូវ​បាន​ហៅ នៅ​ពេល​ចុច​ F1 ខណៈពេល​ផ្តោតអារម្មណ៍​លើ​វត្ថុ​បញ្ជា​​ពិសេស ។ ឧទាហរណ៍ ប្រើ​ទ្រង់ទ្រាយ HID:1234 ដើម្បី​ហៅ​លេខសម្គាល់​ជំនួយ​ជាមួយ ១២៣៤ ។

កំណត់​អថេរ​បរិស្ថាន HELP_DEBUG ទៅ 1 ដើម្បី​មើល​លេខ​សម្គាល់​ជំនួយ ជា​ព័ត៌មាន​ជំនួយ​បន្ថែម ។

កម្ពស់

បញ្ជាក់​កម្ពស់​របស់​វត្ថុបញ្ជា​បច្ចុប្បន្ន ឬ​ប្រអប់ ។

កម្ពស់​ជួរ​ដេក

បញ្ជាក់​កម្ពស់​ជួរដេក​​នៃ​វត្ថុ​បញ្ជា​មែកធាង​នីមួយៗ ជា​ភីកសែល ។

ប្រសិន​បើ​តម្លៃ​ដែលបាន​បញ្ជាក់​តិចជាង ឬ​ស្មើ​សូន្យ នោះ​កម្ពស់​ជួរ​ដេក​ គឺ​ជា​កម្ពស់​អតិបរមា​នៃ​ជួរដេក​ទាំងអស់ ។

តម្លៃ​លំនាំដើម​គឺ ០ ។

ការ​បញ្ចូល​ច្រើន​បន្ទាត់

ជ្រើស "បាទ/ចាស" ដើម្បី​អនុញ្ញាត​ការ​បញ្ចូល​ច្រើន​បន្ទាត់​ក្នុង​វត្ថុ​បញ្ជា ។ ចុច​ បញ្ចូល (Enter) ដើម្បី​បញ្ចូល​ការ​បំបែក​បន្ទាត់​ដោយ​ដៃ​ក្នុង​វត្ថុ​បញ្ជា ។

ការ​ពន្យា​ពេល​

បញ្ជាក់​ការ​ពន្យារពេល​គិត​ជា​មិល្លីវិនាទី​ចន្លោះ​ព្រឹត្តិការណ៍​កេះ​របាររមូរ ។ ព្រឹត្តិការណ៍​កេះ​​កើតឡើង​នៅ​ពេល​អ្នក​ចុច​​លើ​ព្រួញ​របាររមូរ ឬ​ចុច​លើ​ផ្ទៃ​ ផ្ទៃ​ខាង​ក្រោយ​ក្នុង​របាររមូរ​មួយ ។ ព្រឹត្តិការណ៍​កេះ​កើត​ឡើង​ដដែល​ កើត​ឡើង​​ប្រសិន​បើ​អ្នក​​ចុច​ប៊ូតុង​កណ្ដុរ​ នៅ​ពេល​អ្នក​ចុច​ព្រួញ​របាររមូរ​ ឬ​ផ្ទៃ ផ្ទៃខាង​ក្រោយ​ក្នុង​របាររមូរ​មួយ ។ ប្រសិន​បើ​អ្នក​ចង់ អ្នក​អាច​រួម​បញ្ចូល​ឯកតា​ពេលវេលា​ត្រឹមត្រូវ​ជាមួយ​លេខ​ដែល​អ្នក​បញ្ចូល ឧទាហរណ៍ ២ វិ. ឬ ៥០០ មិល្លីវ. ។

កាល​​បរិច្ឆេទ

បញ្ជាក់​កាលបរិច្ឆេទ​លំនាំដើម​ត្រូវ​បង្ហាញ​នៅ​ក្នុង​វត្ថុ​បញ្ហា​កាលបរិច្ឆេទ ។

ក្រាហ្វិក

បញ្ជាក់​ប្រភព​របស់​ក្រាហ្វិក​សម្រាប់​ប៊ូតុង​ ឬវត្ថុ​បញ្ជា​រូបភាព​មួយ ។ ចុច "..." ដើម្បី​ជ្រើស​ឯកសារ​មួយ ។

ចុះ​បន្ទាត់​ដោយ​ដៃ

ជ្រើស "បាទ/ចាស" ដើម្បី​អនុញ្ញាត​ការ​បំបែក​បន្ទាត់​ដោយ​ដៃ​ខាង​ក្នុង​វត្ថុ​បញ្ជា​ច្រើន​បន្ទាត់ ។

ចំណងជើង

បញ្ជាក់​ចំណង​ជើង​របស់​ប្រអប់ ។ ចុច​លើ​ស៊ុម​របស់​ប្រអប់​ដើម្បី​ជ្រើស​ប្រអប់​។

ចំណងជើង ត្រូវ​បាន​ប្រើ​សម្រាប់​តែ​ប្រអប់​មួយ និង​អាច​មាន​តែ​មួយ​ជួរ ។ សូម​ចំណាំ​ថា ប្រសិន​បើ​អ្នក​ធ្វើការ​ជាមួយ​ម៉ាក្រូ វត្ថុ​បញ្ជា​ត្រូវ​បាន​ហៅ​តែ​តាម​រយៈ​លក្ខណសម្បត្តិ ឈ្មោះ របស់​វា ។

ចំនួន​​​បន្ទាត់

បញ្ចូល​ចំនួន​បន្ទាត់​ត្រូវ​បង្ហាញ​សម្រាប់​វត្ថុ​បញ្ជា​បញ្ជី​មួយ ។ សម្រាប់​ប្រអប់​បន្សំ ការ​កំណត់​នេះ​សកម្ម​តែ​ក្នុង​ករណី​ដែល​ជម្រើស​ទម្លាក់ចុះ​ត្រូវ​បាន​អនុញ្ញាត ។

ជម្រើស

បញ្ជាក់​លំដាប់​របស់​ធាតុ​ដែល​បាន​ជ្រើស​ ដែល "០" ទាក់​ទង​នឹង​ធាតុ​ដំបូង ។ ដើម្បី​ជ្រើស​ធាតុ​ច្រើន​ជាង​មួយ​ ត្រូវ​តែ​បើក​ពហុ​ជម្រើស ។

ចុច​ប៊ូតុង ... ដើម្បី​បើក​ប្រអប់ ជម្រើស ។

ចុច​លើ​ធាតុ​មួយ ឬ​ច្រើន​ដែល​អ្នក​ចង់​ជ្រើស ។ ដើម្បី​ជ្រើស​ធាតុ​ច្រើន​ជាង​មួយ សូម​ប្រាកដ​ថា​ជម្រើស​ពហុ​ជម្រើស​ត្រូវ​បាន​ជ្រើស ។

ឈប់​​ថេប

ជ្រើស​ឥរិយាបថ​ផ្ដោត​អារម្មណ៍​របស់​វត្ថុ​បញ្ជា​បច្ចុប្បន្ន​ នៅ​ពេល​ប្រើ​គ្រាប់​ចុច ថេប ។

លំនាំដើម

គ្រប់គ្រង​តែ​ការ​បញ្ចូល​ទទួល​ការ​ផ្ដោត​លើ​​នៅ​ពេល​ប្រើ​គ្រាប់​ចុច ថេប (Tab) ។គ្រប់គ្រង​ដោយ​គ្មាន​ការ​បញ្ចូល​ដូច​ជា​​កា​រ​គ្រប់គ្រង​ចំណង​​ជើង​ត្រូវ​បានលុប ។

ទេ

នៅ​ពេល​ប្រើ​គ្រាប់​ចុច ថេប (Tab) រំលង​វត្ថុ​បញ្ជា ។

បាទ

វត្ថុ​បញ្ជា​អាច​ត្រូវ​បាន​ជ្រើស​ដោយ​ប្រើ​គ្រាប់​ចុច ថេប (Tab) ។


ឈ្មោះ

បញ្ចូល​ឈ្មោះ​មួយ​សម្រាប់​វត្ថុ​បញ្ជា​បច្ចុប្បន្ន ។ ឈ្មោះ​នេះ​ត្រូវ​បាន​ប្រើ​ដើម្បី​បញ្ជាក់​វត្ថុបញ្ជា ។

តម្លៃ

បញ្ជាក់​តម្លៃ​សម្រាប់​វត្ថុបញ្ជា​បច្ចុប្បន្ន ។

តម្លៃ​ ​បន្ថែម​/បន្ថយ

បញ្ជាក់​ចន្លោះ​បង្កើន និង​បន្ថយ​សម្រាប់​វត្ថុ​បញ្ជា​ប៊ូតុង​បង្កើន​បន្ថយ ។

តម្លៃ​រមូរ

បញ្ជាក់​តម្លៃ​ដំបូង​នៃ​វត្ថុ​បញ្ជា​របារ​រមូរ ។ វា​កំណត់​ទីតាំង​របស់​គ្រាប់រំកិល​របារ​រមូរ ។

តម្លៃ​​​វឌ្ឍនភាព

បញ្ជាក់​តម្លៃ​វឌ្ឍនភាព​សម្រាប់​វត្ថុ​បញ្ជា​របារ​វឌ្ឍនភាព​មួយ ។

តួ​អក្សរ​ពាក្យ​សម្ងាត់

បញ្ចូល​តួអក្សរ​មួយ​ដែល​ត្រូវ​បង្ហាញ​ជំនួសឲ្យ​​តួអក្សរ​ដែល​​ត្រូវ​បាន​វាយ​បញ្ចូល ។ វា​អាច​ត្រូវ​បាន​ប្រើ​សម្រាប់​បញ្ចូល​ពាក្យសម្ងាត់​ក្នុង​វត្ថុ​បញ្ជា​អត្ថបទ ។

ទទឹង

បញ្ជាក់​ទទឹង​របស់​វត្ថុ​បញ្ជា​បច្ចុប្បន្ន ឬ​ប្រអប់ ។

ទិស

បញ្ជាក់​ទិស​សម្រាប់​វត្ថុ​បញ្ជា​របាររមូរ​មួយ ។

ទីតាំង X

បញ្ជាក់​ចម្ងាយ​របស់​វត្ថុ​បញ្ជា​បច្ចុប្បន្ន​ពី​ផ្នែក​ខាង​ឆ្វេង​នៃ​ប្រអប់ ។

ទីតាំង​ Y

បញ្ជាក់​ចម្ងាយ​របស់​វត្ថុ​បញ្ជា​បច្ចុប្បន្ន​ពី​កំពូល​នៃ​ប្រអប់ ។

ទំព័រ (ជំហាន)

បញ្ជាក់​ចំនួន​ទំព័រ​ប្រអប់​ដែល​វត្ថុ​បញ្ជា​បច្ចុប្បន្ន​ត្រូវ​បាន​ផ្ដល់​ ឬ​លេខ​ទំព័រ​របស់​ប្រអប់​ដែល​អ្នក​ចង់​កែសម្រួល ។ ប្រសិន​បើ​ប្រអប់​មាន​តែ​មួយ​ទំព័រ កំណត់​​តម្លៃ​ ទំព័រ (ជំហាន) របស់​វា​ទៅ  ។

ជ្រើស ទំព័រ (ជំហាន) = ០ ដើម្បី​ធ្វើ​ឲ្យ​វត្ថុ​បញ្ជា​អាច​មើល​ឃើញ​លើ​គ្រប់​ទំព័រ​ប្រអប់ ។

ដើម្បី​ប្តូរ​រវាង​ទំព័រ​ប្រអប់​នៅ​ពេល​រត់ អ្នក​ត្រូវ​ការ​បង្កើត​ម៉ាក្រូ​មួយ​ដែល​ផ្លាស់ប្តូរ​តម្លៃ​នៃ ទំព័រ (ជំហាន) ។

ទំហំ​​មើល​​ឃើញ​

បញ្ជាក់​ប្រវែង​របស់​គ្រាប់រំកិល​នៃ​វត្ថុ​បញ្ជា​របារ​រមូរ​មួយ ។

ទ្រង់ទ្រាយ​តឹង​រ៉ឹង

ជ្រើស "បាទ/ចាស" ដើម្បី​អនុញ្ញាត​តែ​តួអក្សរ​ត្រឹមត្រូវ​ដែល​ត្រូវ​បាន​បញ្ចូល​ជា​លេខ រូបិយវត្ថុ កាលបរិច្ឆេទ ឬ​វត្ថុ​បញ្ជា​ពេលវេលា ។

ទ្រង់ទ្រាយ​​​កាល​បរិច្ឆេទ

បញ្ជាក់​ទ្រង់ទ្រាយ​ដែល​ចង់​បាន​​សម្រាប់​វត្ថុ​បញ្ជា​កាលបរិច្ឆេទ​មួយ ។ វត្ថុ​បញ្ជា​កាលបរិច្ឆេទ​បកប្រែ​ការ​បញ្ចូល​របស់​អ្នក​ប្រើ​​អាស្រ័យ​លើ​​ការ​កំណត់​ទ្រង់ទ្រាយ ។

ទ្រង់ទ្រាយ​​​​​ពេល​វេលា

ជ្រើស​ទ្រង់ទ្រាយ​ត្រូវ​ប្រើ​សម្រាប់​វត្ថុ​បញ្ជា​ពេលវេលា ។

ធ្លាក់​ចុះ

ជ្រើស "បាទ/ចាស" ដើម្បី​អនុញ្ញាត​ជម្រើស​ទម្លាក់ចុះ​ សម្រាប់​បញ្ជី ឬ​វត្ថុ​បញ្ជា​ប្រអប់​បន្សំ ។ វាល​វត្ថុ​បញ្ជា​ទម្លាក់ចុះ​មួយ​មាន​ប៊ូតុង​ព្រួញ​មួយ​ ដែល​អ្នក​អាច​ចុច​​ដើម្បី​បើក​​បញ្ជី​របស់​ធាតុ​​សំណុំ​បែបបទ​ដែល​មាន​ស្រាប់ ។

ធ្វើ​​ម្តង​​ទៀត

ធ្វើ​ព្រឹត្តិការណ៍​កេះ​ម្ដង​ទៀត នៅ​ពេល​អ្នក​ចុច​ប៊ូតុង​កណ្ដុរ​នៅ​លើ​វត្ថុ​បញ្ជា​ដូច​ជា​ប៊ូតុង​បង្កើន​បន្ថយ ។

និមិត្ត​​សញ្ញា​​​រូបិយប័ណ្ណ

បញ្ចូល​និមិត្ត​សញ្ញា​រូបិយវត្ថុ​​ ដែល​ត្រូវ​ប្រើ​សម្រាប់​វត្ថុ​បញ្ជា​រូបិយវត្ថុ​ ។

និមិត្ត​​​សញ្ញា​​​បុព្វបទ

ជ្រើស "បាទ/ចាស" ដើម្បី​បង្ហាញ​បុព្វបទ​និមិត្ត​សញ្ញា​រូបិយវត្ថុ​ក្នុង​វត្ថុ​បញ្ជា​បច្ចុប្បន្ន នៅ​ពេល​លេខ​មួយ​ត្រូវ​បាន​បញ្ចូល ។

បង្ហាញ​ចំណុច​ទាញ

បញ្ជាក​ថាតើ គួរ​បង្ហាញ​ចំណុចទាញ​នៃ​ថ្នាំង​ឬ​អត់ ។

ចំណុច​ទាញ គឺ​ជា​បន្ទាត់​ដែល​មាន​ចំណុច ដែល​អាច​មើលឃើញ​ឋានានុក្រម​នៃ​វត្ថុបញ្ជា​មែកធាង ។

តម្លៃ​លំនាំដើម​គឺ TRUE ។

បង្ហាញ​ចំណុច​ទាញ root

បញ្ជាក់​ថាតើ គួរបង្ហាញ​ចំណុច​ទាញ​នៃ​ថ្នាំង នៅ​កម្រិត root ឬ​អត់ ។

តម្លៃ​លំនាំដើម​គឺ TRUE ។

បាន​តែ​​អាន

Select "Yes" to prevent the user from editing the value of the current control. The control is enabled and can be focused but not modified.

បាន​បង្ហាញ​ជា Root

បញ្ជាក់​ថាតើ​ថ្នាំង root នៃ​វត្ថុ​បញ្ជា​មែកធាង​ត្រូវបាន​បង្ហាញ ឬ​អត់ ។

ប្រសិន​បើបាន​កំណត់ Root displayed ទៅ FALSE នោះ​ថ្នាំង root នៃ​ម៉ូដែល​គឺ​មិនមែន​ជា​ថ្នាំង​ត្រឹមត្រូវ​ទៀតទេ​សម្រាប់​វត្ថុបញ្ជា​មែកធាង ហើយ​មិនអាច​ប្រើ​ជាមួយ​វិធីសាស្ដ្រ XTreeControl ណាមួយ​បាន​ឡើយ ។

តម្លៃ​លំនាំដើម​គឺ TRUE ។

បោះពុម្ព

ជ្រើស "បាទ/ចាស" ដើម្បី​រួមបញ្ចូល​វត្ថុ​បញ្ជា​បច្ចុប្បន្ន​ក្នុង​លទ្ធផល​បោះពុម្ព​របស់​ឯកសារ ។

បំពេញ​​​​ស្វ័យ​ប្រវត្តិ

ជ្រើស "បាទ/ចាស" ដើម្បី​អនុញ្ញាត​មុខងារ​បំពេញ​ស្វ័យប្រវត្តិ សម្រាប់​វត្ថុ​បញ្ជា​ដែល​បាន​ជ្រើស ។

ប្តូរ​ច្រើន

បញ្ជាក់​ចំនួន​បន្ទាត់​ត្រូវ​រមូរ​នៅ​ពេល​អ្នក​ប្រើ​ម្នាក់​​ចុច​លើ​​ផ្ទៃ​ចន្លោះ​គ្រាប់រំកិល​ និង​ព្រួញ​នៅ​លើ​របារ​រមូរ ។

ប្រភេទ​ជម្រើស

បញ្ជាក់​របៀប​ជម្រើស ដែល​ត្រូវ​បាន​អនុញ្ញាត​សម្រាប់​វត្ថុ​បញ្ជា​មែកធាង​នេះ ។

ប្រភេទ​​​ប៊ូតុង

ជម្រើស​ប្រភេទ​ប៊ូតុង​មួយ ។ ប្រភេទ​ប៊ូតុង​កំណត់​នូវ​ប្រភេទ​អ្វី​របស់​អំពើ​ត្រូវ​បាន​ចាប់​ផ្ដើម ។

ប្រវែង​​​អត្ថបទ​​​អតិបរមា

បញ្ជាក់​ចំនួន​តួអក្សរ​អតិបរមា​ដែល​អ្នក​ប្រើ​អាច​បញ្ចូល ។

ប្រើ​បាន

ជ្រើស "បាទ/ចាស" ដើម្បី​អនុញ្ញាត​វត្ថុ​បញ្ជា ។ ប្រសិន​បើ​វត្ថុ​បញ្ជា​​មិន​ត្រូវ​បាន​អនុញ្ញាត វា​ត្រូវ​បាន​ធ្វើ​ឲ្យ​​ប្រអប់​ក្លាយ​ជា​​ពណ៌​ប្រផេះ ។

ផ្លាស់​ប្តូរ​តិច

បញ្ជាក់​ចំនួន​បន្ទាត់​ត្រូវ​រមូរ នៅ​ពេល​អ្នក​ប្រើ​ម្នាក់​ចុច​លើ​ព្រួញ​នៅ​លើ​របាររមូរ​មួយ ។

ពណ៌​​​ផ្ទៃ​​ខាង​​ក្រោយ

បញ្ជាក់​ពណ៌​ផ្ទៃខាង​ក្រោយ​ សម្រាប់​វត្ថុ​បញ្ជា​បច្ចុប្បន្ន ។

ពហុ​ជម្រើស

ជ្រើស "បាទ/ចាស" ដើម្បី​អនុញ្ញាត​ជម្រើស​ធាតុ​ច្រើន​ក្នុង​វត្ថុ​បញ្ជា​បញ្ជី ។

មាត្រដ្ឋាន

កំណត់​មាត្រដ្ឋាន​រូបភាព​ឲ្យ​សម​នឹង​ទំហំ​វត្ថុ​។

រដ្ឋ

ជ្រើស​ស្ថានភាព​ជម្រើស​របស់​វត្ថុ​បញ្ជា​បច្ចុប្បន្ន ។

របារ​រមូរ​

បន្ថែម​ប្រភេទ​របារ​រមូរដែល​អ្នក​បានបញ្ជាក់​ចំពោះ​ប្រអប់​អត្ថបទ​ ។​

របារ​រមូរ​

បន្ថែម​ប្រភេទ​របាររមូរ​ដែល​អ្នក​បញ្ជាក់​ទៅ​ប្រអប់​អត្ថបទ ។

របាំង​កែសម្រួល

បញ្ជាក់​របាំង​កែសម្រួល​សម្រាប់​វត្ថុ​បញ្ជា​លំនាំមួយ​ ។ នេះ​ជា​កូដ​តួអក្សរ ដែល​កំណត់​ទ្រង់ទ្រាយ​បញ្ចូល​សម្រាប់​វត្ថុ​បញ្ជា ។

អ្នក​ត្រូវ​ការ​បញ្ជាក់​តួ​អក្សរ​របាំង សម្រាប់​តួ​អក្សរ​បញ្ចូល​នីមួយ​ៗ​នៃ​របាំង​កែសម្រួល ដើម្បី​ដាក់​កម្រិត​ព័ត៌មាន​បញ្ចូល​ទៅ​តម្លៃ​ដែល​ត្រូវ​បាន​រាយ​ក្នុង​តារាង​ខាង​ក្រោម ៖

តួ​អក្សរ

អត្ថន័យ

L

​អត្ថបទ​ថេរ ។ តួ​អក្សរ​នេះ​មិន​អាច​កែប្រែ​ដោយ​អ្នក​ប្រើ ។

a

តួ​អក្សរ​​ពី a-z អាច​ត្រូវ​បាន​បញ្ចូល​នៅ​ទី​នេះ ។ ប្រសិន​បើ​បញ្ចូល​អក្សរ​ធំ វា​ត្រូវ​បាន​បម្លែង​ដោយ​ស្វ័យ​ប្រវត្តិ​ទៅ​ជា​អក្សរ​តូច ។

A

តួ​អក្សរ​ពី A-Z អាច​ត្រូវ​បាន​បញ្ចូល​នៅ​ទី​នេះ ។ ប្រសិន​បើ​​បញ្ចូល​អក្សរ​តូច វា​ត្រូវ​បាន​បម្លែង​ដោយ​ស្វ័យ​ប្រវត្តិ​ទៅ​ជា​អក្សរ​ធំ ។

c

អាច​បញ្ចូល​តួ​អក្សរ​ពី a-z និង ០-៩ នៅ​ទី​នេះ ។ ប្រសិន​បើ​​បញ្ចូល​​អក្សរ​ធំ​ វា​ត្រូវ​បាន​បម្លែង​ដោយ​ស្វ័យ​ប្រវត្តិ​ទៅ​ជា​អក្សរ​តូច ។

C

តួ​អក្សរ​ពី a-z និង ០-៩ អាច​ត្រូវ​បាន​បញ្ចូល​នៅ​ទី​នេះ ។ ប្រសិន​បើ​បញ្ចូល​អក្សរ​តូច វា​ត្រូវ​បាន​បម្លែង​ដោយ​ស្វ័យ​ប្រវត្តិ​ទៅ​ជា​អក្សរ​ធំ ។

N

អាច​បញ្ចូល​តែ​តួ​អក្សរ​ពី ០-៩ ។

x

តួ​អក្សរ​អាច​បោះពុម្ព​​បាន​ទាំងអស់ អាច​ត្រូវ​បាន​បញ្ចូល ។

X

អាច​បញ្ចូល​តួ​អក្សរ​អាច​បោះពុម្ព​ទាំងអស់ ។ ប្រសិន​បើ​ប្រើ​អក្សរ​តូច វា​ត្រូវ​បាន​បម្លែង​ដោយ​ស្វ័យ​ប្រវត្តិ​ទៅ​ជា​អក្សរ​ធំ ។


របាំង​​តម្លៃ​​​​ត្រង់

បញ្ជាក់​តម្លៃ​ចាប់ផ្ដើម​ត្រូវ​បង្ហាញ​ក្នុង​វត្ថុ​បញ្ជា​លំនាំ​មួយ ។ វា​ជួយ​អ្នក​ប្រើ​ឲ្យ​បញ្ជាក់​តម្លៃ​ណាមួយ​ត្រូវ​បាន​អនុញ្ញាត​ក្នុង​វត្ថុ​បញ្ជា​លំនាំមួយ ។ របាំង​តម្លៃ​ត្រង់​ត្រូវ​បាន​ដាក់​កម្រិត​ដោយ​ទ្រង់ទ្រាយ​ដែល​បាន​បញ្ជាក់​ដោយ​របាំង​កែសម្រួល ។

លំដាប់

Specify the order in which the controls receive the focus when the Tab key is pressed in the dialog. On entering a dialog, the control with the lowest order (0) receives the focus. Pressing the Tab key the successively focuses the other controls as specified by their order number.

នៅ​ពេល​ចាប់ផ្តើម វត្ថុ​បញ្ជា​ទទួល​លេខ​ក្នុង​លំដាប់ ដែល​ពួក​វា​ត្រូវ​បាន​បន្ថែម​ទៅ​ប្រអប់ ។ អ្នក​អាចផ្លាស់​​ប្តូរ​លេខ​លំដាប់​សម្រាប់​វត្ថុ​បញ្ជា ។ LibreOffice Basic ធ្វើ​បច្ចុប្បន្នភាព​​​នូវ​លេខ​លំដាប់​ដោយ​ស្វ័យ​ប្រវត្តិ​ ដើម្បី​ចៀសវាង​លេខ​ស្ទួន​គ្នា ។ វត្ថុ​បញ្ជា​ដែល​មិន​អាច​ត្រូវ​បាន​ផ្តោត​អារម្មណ៍ ក៏​ត្រូវ​បាន​ផ្តល់​តម្លៃ​ដែរ ប៉ុន្តែ​វត្ថុ​បញ្ជា​ទាំងនេះ​ត្រូវ​បាន​រំលង​នៅ​ពេល​ប្រើ​គ្រាប់​ចុច ថេប (Tab) ។

សំណុំ​​តួ​អក្សរ

ជ្រើស​ពុម្ពអក្សរ​ត្រូវ​ប្រើ​សម្រាប់​បង្ហាញ​មាតិកា​របស់​វត្ថុ​បញ្ជា​បច្ចុប្បន្ន ។

ស៊ុម

បញ្ជាក់​ប្រភេទ​ស៊ុម​សម្រាប់​វត្ថុ​បញ្ជា​បច្ចុប្បន្ន ។

ស្ថានភាព​បី

ជ្រើស "បាទ/ចាស" ដើម្បី​អនុញ្ញាត​ប្រអប់​ធីក​ឲ្យ​មាន​ស្ថានភាព​បី (គូស​ធីក មិន​បាន​គូសធីក និង​ធ្វើ​ឲ្យ​ប្រផេះ) ជំនួស​ឲ្យ​ស្ថានភាព​ពីរ​ (គូសធីក និង​មិន​បាន​គូសធីក) ។

ស្លាក

បញ្ជាក់​ស្លាក​របស់​វត្ថុ​បញ្ជា​បច្ចុប្បន្ន ។ ស្លាក​ត្រូវ​បាន​បង្ហាញ​រួម​ជាមួយ​វត្ថុ​បញ្ជា ។

អ្នក​អាច​បង្កើត ស្លាក ដែល​មាន​ច្រើន​ជួរ ដោយ​បញ្ចូល​ការ​ចុះ​បន្ទាត់​ដោយ​ដៃ​ក្នុង​ស្លាក ដោយ​ប្រើ ប្តូរ (Shift) + បញ្ចូល (Enter) ។

ហៅ​ការ​កែសម្រួល​របៀប​បញ្ឈប់

បញ្ជាក់​អ្វី​ដែលកើតឡើង នៅពេល​ការកែសម្រួល​ត្រូវបាន​បង្អាក់​ដោយ​ការ​ជ្រើស​ថ្នាំងផ្សេងទៀត​នៅ​ក្នុង​មែកធាង ដែល​ការ​ផ្លាស់ប្ដូរ​នៅ​ក្នុង​ទិន្នន័យ​របស់​មែកធាង ឬ​មាន​ន័យ​ផ្សេងទៀត ។

ការ​កំណត់​លក្ខណសម្បត្តិ​នេះ​ទៅ TRUE គឺ​ធ្វើ​ឲ្យ​ការផ្លាស់ប្ដូរ​ត្រូវបាន​រក្សាទុក​ដោយ​ស្វ័យប្រវត្តិ នៅពេល​ដែល​ការ​កែសម្រួល​ត្រូវបាន​បង្អាក់ ។ FALSE មានន័យថា ការ​កែសម្រួល​ត្រូវ​បាន​បោះបង់ ហើយ​ការផ្លាស់ប្ដូរ​គឺ​ត្រូវបាត់បង់ ។

តម្លៃ​លំនាំដើម​គឺ FALSE ។

អតិបរមា​របស់​កាល​បរិច្ឆេទ

បញ្ជាក់​លីមីត​លើ​សម្រាប់​វត្ថុ​បញ្ជា​កាលបរិច្ឆេទ​មួយ ។

អតិបរមា​របស់​តម្លៃ​រមូរ

បញ្ជាក់​តម្លៃ​អតិបរមា​របស់​វត្ថុ​បញ្ជា​របារ​រមូរ ។

អតិបរមា​​របស់​តម្លៃ

បញ្ជាក់​តម្លៃ​អតិបរមា​សម្រាប់​វត្ថុ​បញ្ជា​បច្ចុប្បន្ន ។

អតិបរមា​​របស់​​តម្លៃ​​វឌ្ឍនភាព

បញ្ជាក់​តម្លៃ​អតិបរមា​របស់​វត្ថុ​បញ្ជា​របារ​វឌ្ឍនភាព ។

អតិ​បរមា​​របស់​​ពេល​​វេលា

បញ្ជាក់​តម្លៃ​ពេលវេលា​អតិបរមា​សម្រាប់​វត្ថុ​បញ្ជា​ពេលវេលា ។

អត្ថបទ​​​ជំនួយ

បញ្ចូល​អត្ថបទ​ជំនួយ​ដែល​ត្រូវ​បាន​បង្ហាញ​ជា​ព័ត៌មាន​ជំនួយ​មួយ (ជំនួយ​លេច​ឡើង) នៅ​ពេល​ព្រួញ​កណ្ដុរ​នៅ​លើ​វត្ថុ​បញ្ជា ។

អប្បបរមា​របស់​តម្លៃ

បញ្ជាក់​តម្លៃ​អប្បបរមា​សម្រាប់​វត្ថុ​បញ្ជា​បច្ចុប្បន្ន ។

អប្បបរមា​របស់​តម្លៃ​រមូរ

បញ្ជាក់​តម្លៃ​អប្បបរមា​របស់​វត្ថុ​បញ្ជា​របារ​រមូរ ។

អប្បបរមា​​របស់​​កាល​បរិច្ឆេទ

បញ្ជាក់​លីមីត​ក្រោម​សម្រាប់​វត្ថុ​បញ្ជា​កាលបរិច្ឆេទ​មួយ ។

អប្បបរមា​​របស់​​តម្លៃ​​វឌ្ឍនភាព

បញ្ជាក់​តម្លៃ​អប្បបរមា​របស់​វត្ថុ​បញ្ជា​របារ​វឌ្ឍនភាព ។

អប្ប​បរមា​របស់​ពេល​វេលា

បញ្ជាក់​តម្លៃ​ពេលវេលា​អប្បបរមា​​សម្រាប់​វត្ថុ​បញ្ជា​ពេលវេលា ។

អាច​កែសម្រួល​បាន

បញ្ជាក់​ថាតើ​ថ្នាំង​វត្ថុបញ្ជា​មែកធាង គឺ​អាច​កែសម្រួល​បាន ឬអត់ ។

តម្លៃ​លំនាំដើម​គឺ FALSE ។

អ្នក​​បំបែក​​ខ្ទង់​​ពាន់

ជ្រើស "បាទ/ចាស" ដើម្បី​បង្ហាញ​តួអក្សរ​​សញ្ញា​បំបែក​ខ្ទង់​ពាន់​ជា​​វត្ថុ​បញ្ជា​លេខ និង​រូបិយវត្ថុ ។

​កម្រិត​ត្រឹមត្រូវ​នៃ​ទសភាគ

បញ្ជាក់​ចំនួន​គោលដប់​ដែល​បាន​បង្ហាញ ​សម្រាប់​វត្ថុ​បញ្ជា​ជា​លេខ ឬ​រូបិយប័ណ្ណ ។

​តម្រឹម

បញ្ជាក់​ជម្រើស​តម្រឹម សម្រាប់​វត្ថុ​បញ្ជា​ដែល​បាន​ជ្រើស ។

​ធាតុ​​​បញ្ជី

បញ្ជាក់​ធាតុ​សម្រាប់​វត្ថុ​បញ្ជា​បញ្ជី​មួយ ។ មួយ​បន្ទាត់​ចំណាយ​ធាតុ​បញ្ជី​មួយ ។ ចុច ប្ដូរ+បញ្ចូល (Shift+Enter) ដើម្បី​បញ្ចូល​បន្ទាត់​ថ្មី​មួយ ។

​ប៊ូតុង​​​លំនាំដើម

ជ្រើស "បាទ/ចាស" ដើម្បី​ធ្វើ​ឲ្យ​វត្ថុ​បញ្ជា​ប៊ូតុង​បច្ចុប្បន្ន​ក្លាយ​ជា​ជម្រើស​លំនាំដើម ។ ចុច​ ត្រឡប់ ក្នុង​ប្រអប់​ដើម្បី​ធ្វើ​ឲ្យ​ប៊ូតុង​លំនាំដើម​សកម្ម ។

​ប៊ូតុង​​​​បង្កើន​​​​បន្ថយ

ជ្រើស "បាទ/ចាស" ដើម្បី​បន្ថែម​ប៊ូតុង​បង្កើន​បន្ថយ​ទៅ​ជា​លេខ រូបិយវត្ថុ កាលបរិច្ឆេទ វត្ថុ​បញ្ជា​ពេលវេលា ដើម្បី​អនុញ្ញាត​ការ​បង្កើន និង​បន្ថយ​តម្លៃ​បញ្ចូល​ ដោយ​ប្រើ​ប៊ូតុង​ព្រួញ ។

Please support us!