លក្ខណសម្បត្តិ​វត្ថុ​បញ្ជា និង​ប្រអប់

បញ្ជាក់​លក្ខណសម្បត្តិ​របស់​ប្រអប់ ឬ​វត្ថុ​បញ្ជា​ដែល​បាន​ជ្រើស ។ អ្នក​ត្រូវ​តែ​នៅ​ក្នុង​របៀប​រចនា​ ដើម្បី​អាច​ប្រើ​ពាក្យ​បញ្ជា​នេះ​បាន ។

ការ​បញ្ចូល​ទិន្នន័យ​ក្នុង​ប្រអប់​លក្ខណសម្បត្តិ

បន្សំ​គ្រាប់​ចុច​ដូច​ខាង​ក្រោម អនុវត្ត​ដើម្បី​បញ្ចូល​ទិន្នន័យ​ក្នុង​​វាល​​បន្ទាត់​ច្រើន ឬ​ប្រអប់​បន្សំ​នៃ​ប្រអប់ លក្ខណសម្បត្តិ ។

គ្រាប់​ចុច

បែបផែន

ជំនួស(Alt)+ព្រួញ​ចុះ​ក្រោម

បើក​ប្រអប់​បន្សំ

ជំនួស(Alt)+ព្រួញ​ឡើង​លើ

បិទ​ប្រអប់​បន្សំ​មួយ

ប្តូរ (Shift) + បញ្ចូល (Enter)

បញ្ចូល​ចុះ​បន្ទាត់​ក្នុង​​វាល​ច្រើន​បន្ទាត់ ។

(ព្រួញ​ឡើង​លើ)

ទៅ​ជួរ​មុន ។

(ព្រួញ​ចុះ​ក្រោម)

ទៅ​ជួរ​បន្ទាប់ ។

បញ្ចូល​​(Enter)

អនុវត្ត​​ភាព​ផ្លាស់​ប្តូរ​​ដែល​​បាន​​ធ្វើ​ចំពោះ​វាល​មួយ និង​​ដាក់​ទស្សន៍​ទ្រនិច​ទៅ​ក្នុង​វាល​បន្ទាប់ ។


ទូទៅ

កំណត់​លក្ខណសម្បត្តិ សម្រាប់​វត្ថុ​បញ្ជា ឬ​ប្រអប់​​ដែល​​បាន​​ជ្រើស ។ លក្ខណសម្បត្តិ​មាន​អាស្រ័យ​លើ​ប្រភេទ​នៃ​វត្ថុ​បញ្ជា​ដែល​បាន​ជ្រើស ។ ដូច្នេះ​ លក្ខណសម្បត្តិ​ដូច​ខាង​ក្រោម មិនអាច​ប្រើ​បាន​សម្រាប់​គ្រប់​ប្រភេទ​នៃ​វត្ថុ​បញ្ជា​ទេ ។

ព្រឹត្តិការណ៍

កំណត់​ការ​ផ្តល់​តម្លៃ​ព្រឹត្តិការណ៍ សម្រាប់​វត្ថុ​បញ្ជា ឬ​ប្រអប់​ដែល​បាន​ជ្រើស ។ ព្រឹត្តិការណ៍​ដែល​មាន​​អាស្រ័យ​លើ​ប្រភេទ​នៃ​វត្ថុ​បញ្ជា​ដែល​បាន​ជ្រើស ។

Please support us!