ម៉ាក្រូ​ព្រឹត្តិការណ៍​ដែល​បាន​ផ្តល់

ផ្នែក​នេះ​ពណ៌នា​ពី​របៀប​ផ្តល់​តម្លៃ​កម្មវិធី Basic ទៅ​ព្រឹត្តិការណ៍​កម្មវិធី ។

អ្នក​អាច​ប្រតិបត្តិ​ម៉ាក្រូ​មួយ​ដោយ​ស្វ័យប្រវត្តិ នៅ​ពេល​ព្រឹត្តិការណ៍​កម្មវិធី​ដែល​បាន​បញ្ជាក់​កើតឡើង ដោយ​ផ្តល់​ម៉ាក្រូ​ដែល​ចង់បាន​ទៅ​ព្រឹត្តិការណ៍ ។ តារាង​ខាង​ក្រោម​ផ្តល់​នូវ​ទិដ្ឋភាព​ទូទៅ​មួយ​របស់​ព្រឹត្តិការណ៍​កម្មវិធី នឹង​ចំណុច​ដែល​ម៉ាក្រូ​ដែល​បាន​ផ្តល់ ត្រូវ​បាន​ប្រតិបត្តិ ។

ព្រឹត្តិការណ៍

ម៉ាក្រូ​ដែល​បាន​ផ្តល់​តម្លៃ​ត្រូវ​បាន​ប្រតិបត្តិ...

កម្មវិធី​ចាប់ផ្តើម

...បន្ទាប់​ពី​ចាប់ផ្តើម​កម្មវិធី LibreOffice ។

កម្មវិធី​បញ្ចប់

...មុន​ពេល​បញ្ចប់​​​​កម្មវិធី LibreOffice ។

បង្កើត​ឯកសារ

... បន្ទាប់​ពី​ឯកសារ​ថ្មី​ត្រូវ​បាន​បង្កើត ដោយ​ប្រើ ឯកសារ - ថ្មី ឬ​ដោយ​ប្រើ​រូប​តំណាង ថ្មី ។

បើក​ឯកសារ

...បន្ទាប់​ពី​ឯកសារ​ត្រូវ​បាន​បើក ដោយ​ប្រើ ឯកសារ - បើក ឬ​ដោយ​ប្រើ​រូប​តំណាង បើក ។

រក្សាទុក​ឯកសារ​ជា

...មុន​ពេល​ឯកសារ​ត្រូវ​បាន​រក្សា​ទុក ដោយ​ឈ្មោះ​ជាក់លាក់​មួយ (ដោយ​ប្រើ ឯកសារ - រក្សា​ទុក​ជា ឬ​ដោយ​ប្រើ ឯកសារ - រក្សា​ទុក ឬ​រូប​តំណាង រក្សា​ទុក ប្រសិន​បើ​ឈ្មោះ​ឯកសារ​មិន​ទាន់​ត្រូវ​បាន​​បញ្ជាក់) ។

ឯកសារ​ត្រូវ​បាន​រក្សាទុក​ជា

...​បន្ទាប់​ពី​ឯកសារ​ត្រូវ​បាន​រក្សា​ទុក ដោយ​ឈ្មោះ​ជាក់លាក់​មួយ (ដោយ​ប្រើ ឯកសារ - រក្សា​ទុក​ជា ឬ​ដោយ​ប្រើ ឯកសារ - រក្សា​ទុក ឬ​ដោយ​ប្រើ​រូប​តំណាង រក្សា​ទុក ប្រសិន​បើ​ឈ្មោះ​ឯកសារ​មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​​) ។

រក្សាទុក​​​ឯកសារ

... មុន​ពេល​ឯកសារ​ត្រូវ​បាន​រក្សា​ទុក ដោយ​ប្រើ ឯកសារ - រក្សា​ទុក ឬ​រូប​តំណាង រក្សា​ទុក ឲ្យ​តែ​ឈ្មោះ​ឯកសារ​នោះ​ត្រូវ​បាន​បញ្ជាក់​រួច ។

ឯកសារ​ត្រូវ​បាន​រក្សាទុក

...បន្ទាប់​ពី​ឯកសារ​ត្រូវ​បាន​រក្សា​ទុក​ដោយ​ប្រើ ឯកសារ - រក្សា​ទុក ឬ​រូប​តំណាង រក្សា​ទុក ឲ្យ​តែ​ឈ្មោះ​ឯកសារ​មួយ​ត្រូវ​បាន​បញ្ជាក់​​លម្អិត​រួចហើយ​ ។

កំពុងបិទ​ឯកសារ

...មុន​ពេល​ឯកសារ​​មួយ​ត្រូវ​បាន​បិទ ។

បានបិទ​ឯកសារ

...បន្ទាប់​ពី​ឯកសារ​ត្រូវ​បាន​បិទ ។ ចំណាំ​ថា​ព្រឹត្តិការណ៍ "រក្សាទុក​ឯកសារ" ក៏​អាច​កើត​ឡើង​ផង​ដែរ នៅ​ពេល​ឯកសារ​ត្រូវ​បាន​រក្សាទុក​មុន​ពេល​បិទ ។

ធ្វើ​ឲ្យ​ឯកសារ​សកម្ម

...បន្ទាប់​ពី​ឯកសារ​ត្រូវ​បាន​នាំ​ទៅ​ផ្ទៃ​ខាង​មុខ ។

ធ្វើ​ឲ្យ​ឯកសារ​អសកម្ម

...បន្ទាប់​​ពី​ឯកសារ​ផ្សេង​ទៀត ត្រូវ​បាន​នាំ​ទៅ​ផ្ទៃ​ខាង​មុខ ។

បោះពុម្ព​ឯកសារ

...​បន្ទាប់​ពី​បិទ​ប្រអប់ បោះពុម្ព ប៉ុន្តែ​មុន​ពេល​ដំណើរការ​បោះពុម្ព​ពិត​ប្រាកដ​ចាប់ផ្តើម ។

កំហុស​ពេល​រត់​របស់ JavaScript

...នៅ​ពេល​កំហុស​ពេល​រត់​របស់ JavaScript កើតឡើង ។

បោះពុម្ព​សំបុត្រ​សំណុំ​បែបបទ

...បន្ទាប់​ពី​បិទ​ប្រអប់ បោះពុម្ព ប៉ុន្តែ​មុន​ពេល​ដំណើរការ​បោះពុម្ព​ពិត​ប្រាកដ​ចាប់ផ្តើម ។ ព្រឹត្តិការណ៍​នេះ​កើត​ឡើង សម្រាប់​ច្បាប់​ចម្លង​ដែល​បាន​បោះពុម្ព​នីមួយៗ ។

ការ​ផ្លាស់ប្តូរ​​​ចំនួន​ទំព័រ

...នៅ​ពេល​ចំនួន​ទំព័រ​​ផ្លាស់ប្តូរ ។

ទទួល​សារ

...​ប្រសិន​បើ​ទទួល​បាន​សារ​មួយ ។


ការ​ផ្តល់​តម្លៃ​ម៉ាក្រូ​ទៅ​ព្រឹត្តិការណ៍​មួយ

  1. ជ្រើស ឧបករណ៍ - ប្តូរតាមបំណង និង​ចុច​ផ្ទាំង ព្រឹត្តិការណ៍ ។

  2. ជ្រើស​ថាតើ​អ្នក​ចង់​ឲ្យការ​ផ្ដល់​ប្រើ​បានជា​សកល ឬ​ប្រើ​បាន​តែ​នៅ​ក្នុង​ឯកសារ​បច្ចុប្បន្ន នៅ​ក្នុង​ប្រអប់​បញ្ជី រក្សាទុក​ក្នុង ។

  3. ជ្រើស​ព្រឹត្តិការណ៍​ពី​បញ្ជី ព្រឹត្តិការណ៍ ។

  4. ចុច ម៉ាក្រូ ហើយ​ជ្រើស​ម៉ាក្រូ​ដែល​ត្រូ​វបានផ្ដល់​ទៅ​ព្រឹត្តិការណ៍​ដែល​បាន​ជ្រើស ។

  5. ចុច យល់ ដើម្បី​ផ្ដល់​ម៉ាក្រូ ។

  6. ចុច យល់ព្រម ដើម្បី​បិទ​ប្រអប់ ។

ការ​យក​ចេញ​ការ​ផ្តល់​ម៉ាក្រូ​ទៅ​ព្រឹត្តិការណ៍​មួយ

  1. ជ្រើស ឧបករណ៍ - ប្តូរតាមបំណង និង​ចុច​ផ្ទាំង ព្រឹត្តិការណ៍ ។

  2. ជ្រើស​ថាតើ អ្នក​ចង់​យក​ការ​ផ្ដល់​សកល​ចេញ ឬ​ការ​ផ្ដល់​ដែល​ប្រើ​បាន​តែ​ក្នុង​ឯកសារ​បច្ចុប្បន្ន ដោយ​ជ្រើសជម្រើស​នៅ​ក្នុង​ប្រអប់​បញ្ជី រក្សាទុក​ក្នុង ។

  3. ជ្រើស​ព្រឹត្តិការណ៍​ដែល​មាន​ការ​ផ្តល់​តម្លៃ ដែល​នឹង​ត្រូវ​យក​ចេញ​ពី​បញ្ជី ព្រឹត្តិការណ៍ ។

  4. ចុច យក​ចេញ ។

  5. ចុច យល់ព្រម ដើម្បី​បិទ​ប្រអប់ ។

Please support us!