LibreOffice 25.2 Help
អ្នកអាចពិនិត្យជួរនីមួយៗក្នុងកម្មវិធី Basic របស់អ្នកសម្រាប់កំហុសដោយប្រើការប្រតិបត្តិជំហានតែមួយ ។ កំហុសនឹងងាយស្រួលតាមដាន ព្រោះថាអ្នកអាចមើលឃើញលទ្ធផលនៃជំហាននីមួយៗភ្លាមៗ ។ ទ្រនិចមួយក្នុងជួរឈរចំណុចឈប់នៃកម្មវិធីនិពន្ធចង្អុលបង្ហាញពីជួរបច្ចុប្បន្ន ។ អ្នកក៏អាចកំណត់ចំណុចឈប់ផងដែរ ប្រសិនបើអ្នកចង់បង្ខំឲ្យកម្មវិធីផ្អាកនៅទីតាំងជាក់លាក់មួយ ។
ចុចទ្វេដងលើជួរឈរ ចំណុចឈប់ នៅខាងឆ្វេងនៃបង្អួចកម្មវិធីនិពន្ធ ដើម្បីបិទបើកចំណុចឈប់មួយនៅជួរដែលត្រូវគ្នា ។ នៅពេលកម្មវិធីទៅដល់ចំណុចឈប់ ដំណើរការប្រតិបត្តិកម្មវិធីត្រូវបានផ្អាក ។
ដំណើរការប្រតិបត្តិ ជំហានតែមួយ ដោយប្រើរូបតំណាង ជំហានតែមួយ បណ្តាលឲ្យកម្មវិធីបែងចែកទៅជាបែបបទ និងអនុគមន៍ ។
ដំណើរការប្រតិបត្តិជំហានបែបបទ ដោយប្រើរូបតំណាង ជំហានបែបបទ បណ្តាលឲ្យកម្មវិធីរំលងបែបបទ និងអនុគមន៍ដូចជំហានតែមួយដែរ ។
លក្ខណសម្បត្តិនៃចំណុចឈប់មួយ មានក្នុងម៉ឺនុយបរិបទរបស់វា ដោយចុចកណ្តុរស្តាំលើចំណុចឈប់ក្នុងជួរឈរចំណុចឈប់ ។
អ្នកអាច ធ្វើឲ្យសកម្ម និងធ្វើឲ្យអសកម្ម ចំណុចឈប់មួយដោយជ្រើស សកម្ម ពីម៉ឺនុយបរិបទរបស់វា ។ នៅពេលចំណុចឈប់ត្រូវបានធ្វើឲ្យអសកម្ម វាមិនផ្អាកដំណើរការប្រតិបត្តិកម្មវិធី ។
ជ្រើស លក្ខណសម្បត្តិ ពីម៉ឺនុយបរិបទនៃចំណុចឈប់ ឬជ្រើស ចំណុចឈប់ ពីម៉ឺនុយបរិបទនៃជួរឈរចំណុចឈប់ ដើម្បីហៅប្រអប់ ចំណុចឈប់ ដែលអ្នកអាចបញ្ជាក់ជម្រើសចំណុចឈប់ផ្សេងទៀត ។
បញ្ជីបង្ហាញ ចំណុចឈប់ ទាំងអស់ជាមួយលេខជួរដែលត្រូវគ្នាក្នុងកូដប្រភព ។ អ្នកអាចធ្វើឲ្យសកម្ម ឬធ្វើឲ្យអសកម្មនូវចំណុចឈប់ដែលបានជ្រើស ដោយធីក ឬជម្រះប្រអប់ សកម្ម ។
ចំនួនហុច បញ្ជាក់អំពីចំនួនដងដែលចំណុចឈប់អាចត្រូវបានទុកចោល មុនពេលកម្មវិធីត្រូវបានផ្អាក ។ ប្រសិនបើអ្នកបញ្ចូល ០ (ការកំណត់លំនាំដើម) កម្មវិធីគឺតែងតែផ្អាកនៅពេលជួបប្រទះចំណុចឈប់មួយ ។
ចុច លុប ដើម្បីយកចំណុចឈប់ចេញពីកម្មវិធី ។
អ្នកអាចត្រួតពិនិត្យតម្លៃនៃអថេរ ដោយបន្ថែមវាទៅបង្អួច ការឃ្លាំមើល ។ ដើម្បីបន្ថែមអថេរមួយទៅបញ្ជីនៃអថេរដែលបានឃ្លាំមើល វាយឈ្មោះអថេរក្នុងប្រអប់អត្ថបទ ការឃ្លាំមើល និងចុច បញ្ចូល (Enter) ។
តម្លៃអថេរត្រូវបានបង្ហាញតែក្នុងករណីដែលពួកវាស្ថិតក្នុងវិសាលភាព ។ អថេរដែលមិនត្រូវបានកំណត់នៅទីតាំងកូដប្រភពបច្ចុប្បន្ន បង្ហាញ ("នៅក្រៅវិសាលភាព") ជំនួសឲ្យតម្លៃ ។
អ្នកក៏អាចរួមបញ្ចូលអារេក្នុងបង្អួចការឃ្លាំមើល ។ ប្រសិនបើអ្នកបញ្ចូលឈ្មោះអថេរអារេ ដោយគ្មានតម្លៃសន្ទស្សន៍ក្នុងប្រអប់អត្ថបទការឃ្លាំមើល មាតិកានៃអារេទាំងមូលត្រូវបានបង្ហាញ ។
ប្រសិនបើអ្នកដាក់កណ្តុរលើអថេរដែលបានកំណត់ជាមុនក្នុងកម្មវិធីនិពន្ធនៅពេលរត់ មាតិកានៃអថេរត្រូវបានបង្ហាញក្នុងប្រអប់លេចឡើង ។
ផ្តល់នូវទិដ្ឋភាពមួយនៃឋានានុក្រមការហៅនៃបែបបទ និងអនុគមន៍ ។ អ្នកអាចកំណត់បែបបទ និងអនុគមន៍មួយណាហៅបែបបទ និងអនុគមន៍ផ្សេងទៀតណាមួយនៅចំណុចបច្ចុប្បន្នក្នុងកូដប្រភព ។