LibreOffice 25.2 Help
កម្មវិធីកែសម្រួលមូលដ្ឋានផ្ដល់នូវមុខងារកែសម្រួលស្តង់ដារ ដែលអ្នកថ្នឹកនៅពេលធ្វើការនៅក្នុងឯកសារអត្ថបទ ។ វាគាំទ្រមុខងាររបស់ម៉ឺនុយ កែសម្រួល (កាត់ លុប បិទភ្ជាប់) លទ្ធភាពដើម្បីជ្រើសអត្ថបទដោយប្រើគ្រាប់ចុចប្ដូរ (Shift) ព្រមទាំងមុខងារទីតាំង (ឧទាហរណ៍ ផ្លាស់ទីពីពាក្យទៅពាក្យដោយប្រើ និងគ្រាប់ចុចព្រួញ) ។
បន្ទាត់វែងអាចត្រូវបានពុះជាផ្នែកជាច្រើន ដោយបញ្ចូលចន្លោះ និងតួអក្សរគូសបន្ទាត់ក្រោម ( _) ជាតួអក្សរពីរចុងក្រោយរបស់បន្ទាត់ ។ ការតភ្ជាប់បន្ទាត់នេះជាមួយនឹងបន្ទាត់ដូចខាងក្រោមទៅបន្ទាត់ពិត ។ (ប្រសិនបើ "ជម្រើសភាពឆបគ្នា" ត្រូវបានប្រើនៅក្នុងម៉ូឌុលមូលដ្ឋានដូចគ្នា លក្ខណៈពិសេសបន្ទាត់បន្តគឺត្រឹមត្រូវផងដែរសម្រាប់បន្ទាត់អធិប្បាយ ។)
ប្រសិនបើអ្នកសង្កត់រូបតំណាង រត់ BASIC នៅលើរបារម៉ាក្រូ នោះការប្រតិបត្តិកម្មវិធី ចាប់ផ្ដើមនៅបន្ទាត់ទីមួយនៃកម្មវិធីនិពន្ធ Basic ។ កម្មវិធី ប្រតិបត្តិ Sub ឬ Function ដំបូង ហើយបន្ទាប់មកការប្រតិបត្តិកម្មវិធីឈប់ ។ "Sub Main" គឺមិនគិតនៅលើការប្រតិបត្តិកម្មវិធីឡើយ ។
បញ្ចូលកូដ Basic របស់អ្នក រវាងបន្ទាត់ Sub Main និង End Sub ដែលអ្នកឃើញ នៅពេលដែលអ្នកបើក IDE ដំបូង ។ ផ្ទុយមកវិញ លុបបន្ទាត់ទាំងអស់ ហើយបញ្ចូលកូដ Basic ផ្ទាល់ខ្លួនរបស់អ្នក ។
ជ្រើសបណ្ណាល័យមួយពីបញ្ជី បណ្ណាល័យ នៅខាងឆ្វេងនៃរបារឧបករណ៍ ដើម្បីផ្ទុកបណ្ណាល័យក្នុងកម្មវិធីនិពន្ធ ។ ម៉ូឌុលទីមួយនៃបណ្ណាល័យដែលបានជ្រើស នឹងត្រូវបានបង្ហាញ ។
អ្នកអាចរក្សាទុកកូដ Basic ក្នុងឯកសារអត្ថបទមួយ សម្រាប់រក្សាទុក និងនាំចេញក្នុងប្រព័ន្ធប្រតិបត្តិការដទៃទៀត ។
អ្នកមិនអាចរក្សាទុកប្រអប់ Basic ទៅឯកសារអត្ថបទមួយ ។
ជ្រើសម៉ូឌុលដែលអ្នកចង់នាំចូលជាអត្ថបទពីកាតាឡុកវត្ថុ ។
ចុចរូបតំណាង រក្សាទុកប្រភពជា ក្នុងរបារឧបករណ៍ម៉ាក្រូ ។
ជ្រើសឈ្មោះឯកសារ និង ចុច យល់ព្រម ដើម្បីរក្សាទុកឯកសារ ។
ជ្រើសម៉ូឌុលដែលអ្នកចង់នាំចូលកូដប្រភពពីកាតាឡុកវត្ថុ ។
ដាក់ទស្សន៍ទ្រនិច ត្រង់កន្លែងដែលអ្នកចង់បញ្ចូលកូដកម្មវិធី ។
ចុចរូបតំណាង បញ្ចូលអត្ថបទប្រភព ក្នុងរបារឧបករណ៍ម៉ាក្រូ ។
ជ្រើសឯកសារអត្ថបទដែលមានកូដប្រភព និងចុច យល់ព្រម ។