LibreOffice 25.2 Help
ផ្នែកនេះផ្តល់នូវមូលដ្ឋានគ្រឹះ សម្រាប់ធ្វើការជាមួយ LibreOffice Basic ។
កូដ LibreOffice Basic ត្រូវបានផ្អែកលើទម្រង់ការរង ឬអនុគមន៍ដែលត្រូវបានបញ្ជាក់នៅចន្លោះ sub...end sub និង function...end function ។ Sub ឬ Function នីមួយៗអាចហៅ Subs និង Functions ផ្សេងទៀត ។ ប្រសិនបើអ្នកយកចិត្តទុកដាក់សរសេរកូដតាមប្រភេទ សម្រាប់ Sub ឬ Function អ្នកប្រហែលជាអាចប្រើវាម្តងទៀតក្នុងកម្មវិធីផ្សេងទៀត ។ មើលផងដែរ បែបបទ និងអនុគមន៍ ។
ការដាក់កម្រិតមួយចំនួន អនុវត្តសម្រាប់ឈ្មោះនៃអថេរសាធារណៈ subs និង functions របស់អ្នក ។ អ្នកមិនត្រូវប្រើឈ្មោះដូចគ្នានឹងម៉ូឌុលណាមួយរបស់បណ្ណាល័យតែមួយឡើយ ។
Sub គឺជាទម្រង់ខ្លីនៃ subroutine ដែលត្រូវបានប្រើដើម្បីដោះស្រាយភារកិច្ចពិតប្រាកដមួយក្នុងកម្មវិធី ។ Subs ត្រូវបានប្រើដើម្បីពុះភារកិច្ចជាបែបបទដាច់ដោយឡែកពីគ្នា ។ ការពុះកម្មវិធីទៅជាបែបបទ និងបែបបទរងធ្វើឲ្យងាយអាន និងកាត់បន្ថយកំហុស ។ Sub មួយអាចយកអាគុយម៉ង់ខ្លះជាប៉ារ៉ាម៉ែត្រ ប៉ុន្តែមិនត្រឡប់តម្លៃណាមួយទៅ Sub ឬអនុគមន៍ដែលហៅទេ ឧទាហរណ៍ ៖
DoSomethingWithTheValues(MyFirstValue,MySecondValue)
អនុគមន៍ គឺជា Sub ដមានសារៈសំខាន់ដែលត្រឡប់តម្លៃមួយ ។ អ្នកប្រហែលជាប្រើអនុគមន៍មួយនៅផ្នែកខាងស្តាំនៃការប្រកាសអថេរ ឬនៅកន្លែងផ្សេងទៀត ដែលជាធម្មតាអ្នកប្រើតម្លៃ ឧទាហរណ៍ ៖
MySecondValue = myFunction(MyFirstValue)
អថេរសកលអាចប្រើបានក្នុង Sub និងអនុគមន៍ទាំងអស់ក្នុងម៉ូឌុលមួយ ។ ពួកវាត្រូវបានប្រកាសនៅដើមនៃម៉ូឌុល មុន Sub ទីមួយ ឬដើមដំបូងនៃអនុគមន៍ ។
អថេរដែលអ្នកប្រកាសក្នុង Sub ឬអនុគមន៍មួយអាចប្រើបានតែក្នុង Sub ឬអនុគមន៍នេះប៉ុណ្ណោះ ។ អថេរទាំងនេះបដិសេធអថេរសកលដែលមានឈ្មោះដូចគ្នា និងអថេរមូលដ្ឋានដែលមានឈ្មោះដូចគ្នា ដែលមកពី Sub ឬអនុគមន៍ដែលមានលំដាប់ខ្ពស់ជាង ។
បន្ទាប់ពីបែងចែកកម្មវិធីរបស់អ្នកទៅជាបែបបទ និងអនុគមន៍ (Subs និងអនុគមន៍) អ្នកអាចរក្សាទុកបែបបទ និងអនុគមន៍ទាំងនេះជាឯកសារ សម្រាប់ប្រើម្តងទៀតក្នុងគម្រោងផ្សេងទៀត ។ LibreOffice Basic គាំទ្រ ម៉ូឌុល និងបណ្ណាល័យ ។ Subs និងអនុគមន៍តែងតែត្រូវបានផ្ទុកក្នុងម៉ូឌុលជានិច្ច ។ អ្នកអាចកំណត់ម៉ូឌុលជាផ្នែកសកល ឬផ្នែកនៃឯកសារមួយ ។ ម៉ូឌុលជាច្រើនអាចត្រូវបានផ្សំទៅក្នុងបណ្ណាល័យមួយ ។
អ្នកអាចចម្លង ឬផ្លាស់ទី subs អនុគមន៍ ម៉ូឌុល និងបណ្ណាល័យពីឯកសារមួយទៅមួយ ដោយប្រើប្រអប់ ម៉ាក្រូ ។