LibreOffice 25.2 Help
របារឧបករណ៍ភាសា នៅក្នុងកម្មវិធីនិពន្ធប្រអប់ Basic IDE បង្ហាញវត្ថុបញ្ជាដើម្បីអនុញ្ញាត និងគ្រប់គ្រងប្រអប់ដែលអាចធ្វើមូលដ្ឋានីយកម្មបាន ។
តាមលំនាំដើម ប្រអប់ដែលអ្នកបង្កើត គឺមានតែធនធានខ្សែអក្សរ សម្រាប់ភាសាមួយប៉ុណ្ណោះ ។ អ្នកអាចបង្កើតប្រអប់ដែលបង្ហាញខ្សែអក្សរដែលបានបកប្រែរួចដោយស្វ័យប្រវត្តិ ដោយយោងទៅលើការកំណត់ភាសារបស់អ្នកប្រើ ។
នៅក្នុងកម្មវិធីនិពន្ធប្រអប់ Basic IDE ត្រូវបើករបារឧបករណ៍ភាសា ដោយជ្រើស
។ប្រសិនបើបណ្ណាល័យបច្ចុប្បន្ន មានប្រអប់ដែលអាចធ្វើមូលដ្ឋានីយកម្មរួចហើយ នោះរបារឧបករណ៍ភាសា នឹងត្រូវបានបង្ហាញដោយស្វ័យប្រវត្តិ ។
Click the Manage Languages icon on the Language toolbar or on the Toolbox bar.
អ្នកឃើញប្រអប់គ្រប់គ្រងភាសាចំណុចប្រទាក់អ្នកប្រើ ។ ប្រអប់ គ្រប់គ្រងភាសាសម្រាប់បណ្ណាល័យបច្ចុប្បន្ន ។ ឈ្មោះរបស់បណ្ណាល័យបច្ចុប្បន្ន គឺត្រូវបានបង្ហាញនៅលើរបារឧបករណ៍ ។
ចុច បន្ថែម នៅក្នុងប្រអប់ ដើម្បីបន្ថែមធាតុភាសា ។
ជំហាននេះ អនុញ្ញាតប្រអប់ថ្មីទាំងអស់ ដើម្បីឲ្យមានធនធានខ្សែអក្សរដែលអាចធ្វើមូលដ្ឋានីយកម្មបាន ។
នៅពេលដែលអ្នកចុច បន្ថែម លើកដំបូង អ្នកនឹងឃើញប្រអប់កំណត់ភាសាចំណុចប្រទាក់អ្នកប្រើលំនាំដើម ។ ពេលចុច បន្ថែម នៅពេលក្រោយមកទៀត ប្រអប់នេះមានឈ្មោះថា បន្ថែមភាសាចំណុចប្រទាក់អ្នកប្រើ ។
អ្នកក៏អាចផ្លាស់ប្ដូរភាសាលំនាំដើមនៅក្នុងប្រអប់គ្រប់គ្រងភាសាចំណុចប្រទាក់អ្នកប្រើបានដែរ ។
ជ្រើសភាសាមួយ ។
បន្ថែមធនធានខ្សែអក្សរ ដើម្បីឲ្យមានកំណែខ្សែអក្សរទាំងអស់ដែលបានបកប្រែ ចំពោះលក្ខណសម្បត្តិប្រអប់ ។ សំណុំខ្សែអក្សរប្រអប់នៃភាសាលំនាំដើម គឺត្រូវបានចម្លងទៅសំណុំខ្សែអក្សរថ្មី ។ ក្រោយមកទៀត អ្នកអាចប្ដូរទៅភាសាថ្មី ហើយបន្ទាប់មក បកប្រែខ្សែអក្សរ ។
បិទប្រអប់ ឬបន្ថែមភាសាបន្ថែម ។
នៅពេលដែលអ្នកបានបន្ថែមធនធានសម្រាប់ខ្សែអក្សរដែលអាចធ្វើមូលដ្ឋានីយកម្មនៅក្នុងប្រអប់របស់អ្នក អ្នកអាចជ្រើសភាសាបច្ចុប្បន្ន ពីប្រអប់បញ្ជីភាសាបច្ចុប្បន្ន នៅលើរបារឧបករណ៍ភាសា ។
ប្ដូរប្រអប់បញ្ជីភាសាបច្ចុប្បន្ន ដើម្បីបង្ហាញភាសាលំនាំដើម ។
បញ្ចូលចំនួនវត្ថុបញ្ជាមួយចំនួនទៅប្រអប់របស់អ្នក ហើយបញ្ចូលខ្សែអក្សរទាំងអស់ដែលអ្នកចង់បាន ។
ជ្រើសភាសាផ្សេងទៀតនៅក្នុងប្រអប់បញ្ជីភាសាបច្ចុប្បន្ន ។
ដោយប្រើប្រអប់លក្ខណសម្បត្តិរបស់វត្ថុបញ្ជា ចូរកែសម្រួលខ្សែអក្សរទាំងអស់ទៅជាភាសាផ្សេងទៀត ។
ធ្វើឡើងវិញសម្រាប់ភាសាទាំងអស់ដែលអ្នកត្រូវការ ។
អ្នកប្រើប្រអប់របស់អ្នក នឹងមើលឃើញខ្សែអក្សរភាសាចំណុចប្រទាក់អ្នកប្រើ នៃកំណែ LibreOffice របស់អ្នកប្រើ ប្រសិនបើអ្នកបានផ្ដល់ខ្សែអក្សរជាភាសានោះ ។
ប្រសិនបើមិនមានភាសាដែលផ្គូផ្គងនឹងកំណែរបស់អ្នកប្រើទេនោះ អ្នកប្រើនឹងមើលឃើញខ្សែអក្សរភាសាលំនាំដើម ។
ប្រសិនបើអ្នកប្រើមានកំណែ LibreOffice ចាស់ ដែលមិនស្គាល់ធនធានខ្សែអក្សរដែអាចធ្វើមូលដ្ឋានីយកម្មបានសម្រាប់ប្រអប់ Basic ទេនោះ អ្នកប្រើនឹងមើលឃើញខ្សែអក្សរភាសាលំនាំដើម ។