លក្ខណៈ​ពិសេស​របស់ LibreOffice Writer

From LibreOffice Help
Jump to: navigation, search

LibreOffice Writer អនុញ្ញាត​ឲ្យ​អ្នក​រចនា​ និង​បង្កើត​ឯកសារ​អត្ថបទ​ដែល​រួម​មាន​ក្រាហ្វិក តារាង ឬ​​គំនូស​តាង ។ បន្ទាប់​មក​អ្នក​អាច​រក្សាទុក​ឯកសារ​នៅ​ក្នុងទ្រង់ទ្រាយ​ផ្សេងៗ រួមមាន​ទ្រង់ទ្រាយ​ឯកសារ​ស្តង់ដារ (ODF) ទ្រង់ទ្រាយMicrosoft Word .doc ឬ HTML ។ ហើយ​អ្នក​អាច​នាំចេញ​ឯកសារ​របស់​អ្នក​យ៉ាង​ស្រួល​ទៅជា (PDF) ។

ការ​សរសេរ

LibreOffice Writer អនុញ្ញាត​ឲ្យ​អ្នក​បង្កើត​ឯកសារ​មូលដ្ឋាន​ទាំងអស់​ដូចជា អនុស្សរណៈ ទូរសារ សំបុត្រ ប្រវត្តិរូប និង បញ្ចូល​ឯកសារ​ចូល​គ្នា ព្រម​ទាំង​ឯកសារ​វែង និង ស្មុគស្មាញ ឬ ច្រើន​ផ្នែក ជាមួយ​នឹង​​គន្ថនិទ្ទេស តារាង និង លិបិក្រម​យោង ។

LibreOffice Writer បាន​រួមបញ្ចូល​នូវ​លក្ខណ​ពិសេស​ជាច្រើន​ដូចជា៖ កម្មវិធី​ពិនិត្យ​អក្ខរាវិរុទ្ធ, កម្រង​វេវចនសព្ទ, ការ​កែ​ស្វ័យប្រវត្តិ, និងការ​ដាក់​សហ​សញ្ញា ព្រមទាំង​ពុម្ព​ផ្សេងៗ​ទៀត​ជាច្រើន។ អ្នក​ក៏​អាច​បង្កើត​ពុម្ព​ផ្ទាល់ខ្លួន​បាន​ផង​ដែរ​ដោយ​ប្រើ​អ្នកជំនួយការ។

ការ​រចនា និង ការ​ធ្វើ​​ឲ្យ​​រចនា​សម្ព័ន្ធ

LibreOffice ផ្តល់​ឲ្យ​អ្នក​នូវ​ជម្រើស​ជាច្រើន​ដើម្បី​រចនា​ឯកសារ ។ ប្រើ បង្អួច រចនាប័ទ្ម និង ទ្រង់ទ្រាយ ដើម្បី​បង្កើត ផ្តល់ និង កែប្រែ​រចនាប័ទ្ម​សម្រាប់​កថាខណ្ឌ តួអក្សរ​ផ្សេង​គ្នា ស៊ុម និង ទំព័រ ។ លើស​ពី​នេះ​ទៀត កម្មវិធី​រុករក ជួយ​អ្នក​ដើម្បី​ផ្លាស់ទី​ជុំវិញ​យ៉ាង​រហ័ស​នៅ​ក្នុង​ឯកសារ​របស់​អ្នក ដែល​អនុញ្ញាត​ឲ្យ​អ្នក​មើល​ឯកសារ​របស់​អ្នក​ក្នុង​ទិដ្ឋភាព​គ្រោង និង តាមដាន​វត្ថុ​ដែល​អ្នក​បាន​បញ្ចូល​ទៅ​ក្នុង​ឯកសារ​របស់​អ្នក ។

អ្នក​ក៏​អាច​បង្កើត លិបិក្រម និង តារាង ជា​ច្រើន​ផង​ដែរ ក្នុង​ឯកសារ​អត្ថបទ ។ អ្នក​អាច​កំណត់​រចនា​សម្ព័ន្ធ និង រូបរាង​នៃ​លិបិក្រម និង តារាង​ដោយ​យោង​ទៅ​តាម​តម្រូវការដោយ​ផ្ទាល់​​របស់​អ្នក ។ តំណខ្ពស់​ និង កន្លែង​ចំណាំ​បន្ត​ផ្ទាល់ អនុញ្ញាត​ឲ្យ​អ្នក​លោត​ដោយ​ផ្ទាល់​ទៅ​វត្ថុ​ដែល​ទាក់​ទង​​ក្នុង​អត្ថបទ ។

ការ​បោះពុម្ព​ផ្សាយ​ផ្ទៃ​តុ​ដោយ LibreOffice Writer

LibreOffice Writer មាន​ការ​បោះពុម្ព​ផ្សាយ​ផ្ទៃ​តុ និង ឧបករណ៍​គំនូរ​យ៉ាង​ច្រើន ដើម្បី​ជួយ​អ្នក​ក្នុង​ការ​បង្កើត​ឯកសារ​ដែល​មាន​រចនាប័ទ្ម​ប្រកប​ដោយ​វិជ្ជាជីវៈ​ដូចជា ប័ណ្ណ​ផ្សាយ​ពាណិជ្ជកម្ម សំបុត្រ​ព័ត៌មាន និង លិខិត​អញ្ជើញ ។ អ្នក​អាច​ធ្វើ​ទ្រង់ទ្រាយ​ឯកសារ​របស់​អ្នក​ជាមួយ​ប្លង់​ច្រើន​ជួរ​ឈរ ស៊ុម​អត្ថបទ ក្រាហ្វិក តារាង និង វត្ថុ​ដទៃ​ទៀត ។

ការ​គណនា

ឯកសារ​អត្ថបទ​ក្នុង LibreOffice មាន អនុគមន៍​គណនា ​ដែល​រួម​បញ្ចូល ដែល​ជួយ​អ្នក​ប្រតិបត្តិ​ការ​គណនា​ស្មុគស្មាញ ឬ តំណ​តក្ក ។ អ្នកអាច​​បង្កើត​តារាង​មួយ​យ៉ាង​ងាយស្រួល ជា​ឯកសារ​អត្ថបទ ក្នុង​លំដាប់​ធ្វើការ​គណនា ៕

ការ​បង្កើត​គំនូរ

ឧបករណ៍​គំនូរ LibreOffice Writer អនុញ្ញាត​ឲ្យ​អ្នក​បង្កើត​គំនូរ ក្រាហ្វិក តាង និង គំនូរ​ប្រភេទ​ផ្សេង​ទៀត​ដោយ​ផ្ទាល់​ក្នុង​ឯកសារ​អត្ថបទ ។

ការ​បញ្ចូល​ក្រាហ្វិក

អ្នក​អាច​បញ្ចូល​រូបភាព​ដែល​មាន ទ្រង់ទ្រាយ​ផ្សេងៗ ទៅ​ក្នុង​ឯកសារ​អត្ថបទ រួម​មាន​ក្រាហ្វិក​ដែលមាន​​ទ្រង់ទ្រាយ JPG ឬ GIF ។ បន្ថែម​លើ​នេះ​ទៀត វិចិត្រ​សាល ផ្ដល់​នូវ​បណ្ដុំ​ក្រហ្វិក​រូបភាព​ ហើយ​និង វិចិត្រ​សាល​ពុម្ពអក្សរ ដែល​បង្កើត​បែបផែន​ពុម្ពអក្សរ​​ផ្សេងៗ ។

ផ្ទៃ​ប្រទាក់​កម្មវិធី​ដែល​អាច​បត់បែន​បាន

ចំណុច​ប្រទាក់​កម្មវិធី​ត្រូវ​បាន​រចនា ដូច្នេះ​អ្នក​អាច​កំណត់​រចនាសម្ព័ន្ធ​វា​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក រួមទាំង​ប្តូរ​រូបតំណាង និង ម៉ឺនុយ​តាម​បំណង ។ អ្នក​អាច​ដាក់​បង្អួច​កម្មវិធី​ជាច្រើន ដូចជា​បង្អួច​រចនាប័ទ្ម និង ទ្រង់ទ្រាយ ឬ កម្មវិធី​រុករក ជា​បង្អួច​អណ្តែត​ត្រង់​កន្លែង​ណា​ក៏​បាន​លើ​អេក្រង់ ។ អ្នក​ក៏​អាច ចត បង្អួច​ខ្លះ​ទៅ​គែម​នៃ​តំបន់​ធ្វើការ ។

អូស និង ទម្លាក់

លក្ខណៈ​ពិសេស អូស និង ទម្លាក់ អាច​ឲ្យ​អ្នក​ធ្វើការ​យ៉ាង​រហ័ស និង មាន​ប្រសិទ្ធិភាព​ជាមួយ​ឯកសារ​អត្ថបទ​ក្នុង LibreOffice ។ ឧទាហរណ៍ អ្នក​អាច​អូស និង ទម្លាក់​វត្ថុ ដូចជា ក្រាហ្វិក​ពី​វិចិត្រសាល ពី​ទីតាំង​មួយ​ទៅ​មួយ​ក្នុង​ឯកសារ​ដូចគ្នា ឬ រវាង​ឯកសារ LibreOffice ដែល​បាន​បើក ។

មុខងារ ជំនួយ

អ្នក​អាច​ប្រើ ប្រព័ន្ធ​ជំនួយ ជា​សេចក្តីយោង​ពេញលេញ​មួយ សម្រាប់​កម្មវិធី LibreOffice រួមទាំង សេចក្តី​ណែនាំ សម្រាប់​ភារកិច្ច​សាមញ្ញ និង ស្មុគ្រស្មាញ ។