ធ្វើការ​ជាមួយ​ឯកសារ​មេ និង​ឯកសារ​រង

From LibreOffice Help
Jump to: navigation, search

ឯកសារ​មេ​អនុញ្ញាត​ឲ្យ​អ្នក​គ្រប់គ្រង​ឯកសារ​ធំៗ ដូចជា​សៀវភៅ​ដែល​មាន​ជំពូក​ច្រើន​ជាដើម ។ អ្នក​អាច​ចាត់ទុក​ឯកសារ​មេ​ជា​កន្លែង​ដាក់​ឯកសារ LibreOffice Writer ជាច្រើន ។ គេ​ហៅ​ឯកសារ​ទាំងនោះ​ថា ឯកសារ​រង ។

ដើម្បី​បង្កើត​ឯកសារ​មេ

  1. អនុវត្ត​មួយ​ក្នុង​ចំណោម​ជំហាន​ខាង​ក្រោម ៖
  • ជ្រើស ឯកសារ - ថ្មី - ឯកសារ​មេ
  • បើក​ឯកសារ​ដែល​មាន​ស្រាប់ ហើយ​ជ្រើស ឯកសារ - ផ្ញើ - បង្កើត​ឯកសារ​មេ
  1. ប្រសិនបើ​អ្នកកំពុង​បង្កើត​​ឯកសារ​មេ ធាតុ​ដំបូង​នៅ​ក្នុង​កម្មវិធី​រុករក​គួរតែ​ជា​ធាតុអត្ថបទ ។វាយ​អត្ថបទ​ណែនាំ ឬ​បញ្ចូលអត្ថបទ​មួយ​ចំនួន ។ វា​ប្រាកថា​បន្ទាប់​​មាន​រចនាប័ទ្ម​ដែល​មានស្រាប់​នៅ​ក្នុង​ឯកសារ​មេ សូម​មើល​រចនាប័ទ្ម​ដែលបានផ្លាស់ប្ដូរ​នៅពេល​មើល​​ឯកសារ​រង ។
  2. នៅ​ក្នុង​ កម្មវិធី​រុករក សម្រាប់​ឯកសារ​មេ (គួរ​បើក​ដោយ​ស្វ័យ​ប្រវត្តិ បើ​មិន​ដូច្នេះ​ទេ ចុច​ F5 ដើម្បីបើក) ចុច និង​សង្កត់​រូបតំណាង បញ្ចូល និង​អនុវត្ត​មួយ​ដូច​ខា​ងក្រោម ៖
  • ដើម្បី​បញ្ចូល​ឯកសារ​ដែល​មាន​ស្រាប់​ជា​ឯកសារ​រង ជ្រើស ឯកសារ រក​ទីតាំង​ឯកសារ​ដែល​អ្នក​ចង់​រួមបញ្ចូល ហើយ​បន្ទាប់មក​ចុច យល់ព្រម
  • ដើម្បី​បង្កើត​ឯកសារ​រង​ថ្មី​មួយ ជ្រើស ឯកសារ​ថ្មី វាយ​ឈ្មោះ​មួយ​សម្រាប់​ឯកសារ ហើយ​បន្ទាប់មក​ចុច រក្សាទុក
  • ដើម្បី​បញ្ចូល​អត្ថបទ​មួយ​ចំនួន​រវាង​ឯកសារ​រង ជ្រើស អត្ថបទ ។ បន្ទាប់មក​វាយ​អត្ថបទ ។ អ្នក​មិន​អាច​បញ្ចូល​អត្ថបទ​នៅ​ក្បែរ​វាល​អត្ថបទ​ដែល​មាន​ស្រាប់​នៅ​ក្នុង កម្មវិធី​រុករក នោះ​ទេ ។
  1. ជ្រើស ឯកសារ - រក្សាទុក ។

ដើម្បី​កែសម្រួល​ឯកសារ​មេ

ប្រើ​កម្មវិធី​រុករក ​សម្រាប់​កែសម្រូល និង រៀបចំ​ឯកសារ​រង​ឡើង​វិញ ក្នុង​ឯកសារ​មេ ។

  • ដើម្បី​បើក​ឯកសារ​រង​មួយ ដើម្បី​កែសម្រួល សូម​ចុច​ទ្វេដង​លើ​ឈ្មោះ​ឯកសាររង នៅ​ក្នុង​កម្មវិធី​រុករក ។
  • ដើម្បី​យក​ឯកសារ​រង​មួយ​ចេញ​ពី​ឯកសារ​មេ សូម​ចុច​កណ្ដុរ​ស្ដាំ​លើ​ឯកសារ​រង នៅ​ក្នុង​បញ្ជី​កម្មវិធី​រុករក ហើយ​ជ្រើស លុប ។ ឯកសារ​រង​នឹង​មិន​ត្រូវ​បាន​លុប​ឡើយ គឺ​មាន​តែ​ធាតុ​នៅ​ក្នុង​កម្មវិធី​រុករក​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​លុប ។
  • ដើម្បី​បន្ថែម​ឯកសារ​មេ ចុច​ខាង​ស្ដាំ​លើ​ធាតុ​ក្នុង​បញ្ជី​រុករក ហើយ​បន្ទាប់​ជ្រើស បញ្ចូល - អត្ថបទ ។ ភាគ​អត្ថបទ​ត្រូវ​បាន​បញ្ចូល មុន​ពេល​ធាតុ​ដែល​បាន​ជ្រើស​ក្នុង​ឯកសារ​មេ ដែល​អ្នក​អាច​វាយ​អត្ថបទ​ដែល​អ្នក​ត្រូវការ ។ អ្នក​មិន​អាច​បញ្ចូល​ភាគ​អត្ថបទ​បន្ទាប់​ភាគ​អត្ថបទ​មួយ​ទៀត​ទេ ។
  • ដើម្បី​រៀបចំ​ឯកសារ​រង​ឡើង​វិញ​នៅ​ក្នុង​ឯកសារ​មេ អូស​ឯកសារ​រង​ទៅទីតាំង​ថ្មី​នៅ​ក្នុង​បញ្ជី​កម្មវិធីរុករក ។ អ្នក​ក៏​អាច​ជ្រើស​ឯកសារ​រង​នៅ​ក្នុង​បញ្ជី ហើយ​ចុច​រូបតំណាង ផ្លាស់ទី​ចុះក្រោមផ្លាស់ទីឡើងលើ
  • ដើម្បី​បន្ថែម​លិបិក្រម​មួយ (ដូចជា​តារាង​មាតិកា​ជាដើម) សូម​ចុច​កណ្ដុរ​ស្ដាំ​នៅ​ក្នុង​បញ្ជី​កម្មវិធី​រុករក ហើយ​បន្ទាប់​មក​ជ្រើស បញ្ចូល - លិបិក្រម ។
រូបតំណាង
ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​នូវ​លិបិក្រម​មួយ​ក្នុង​ឯកសារ​មេ​មួយ ជ្រើស​លិបិក្រម​ក្នុង​កម្មវិធី​រុករក​ និង​​បន្ទាប់​មក​​ចុច​រូប​តំណាង ធ្វើ​បច្ចុប្បន្នភាព ។
Note.png ពេល​អ្នក​បញ្ចូល​វត្ថុ​មួយ​ដូចជា​ស៊ុម ឬ​រូបភាព​មួយ​ទៅ​ក្នុង​ឯកសារ​មេ, ចូរ​កុំ​បោះ​យុថ្កា​វត្ថុ "ទៅ​ទំព័រ" ។ សូម​បោះ​យុថ្កា "ទៅ​កថាខណ្ឌ" វិញ លើ​ទំព័រ​ផ្ទាំង ទ្រង់ទ្រាយ - (ប្រភេទ​វត្ថុ) - ប្រភេទ ហើយ​បន្ទាប់​មក​កំណត់​ទីតាំង​របស់​វត្ថុ​ឲ្យ​ទាក់ទង​ទៅ​នឹង "ទំព័រ​ទាំងមូល" ក្នុង​ប្រអប់​បញ្ជី ផ្ដេក និង បញ្ឈរ ។

ដើម្បី​ចាប់ផ្ដើម​ឯកសារ​រងនីមួយៗ​នៅ​លើ​ទំព័រ​ថ្មី

  1. សូម​ប្រាកដ​ថា ឯកសារ​រង​នីមួយ​ៗ​ចាប់ផ្តើម​ដោយ​ក្បាល​ ដែល​ប្រើ​រចនាប័ទ្ម​កថាខណ្ឌ​ដូច​គ្នា ឧទាហរណ៍ "ក្បាល១" ។
  2. ក្នុង​ឯកសារ​មេ ជ្រើស ទ្រង់ទ្រាយ - រចនាប័ទ្ម និង ទ្រង់ទ្រាយ និង ចុច​រូបតំណាង រចនាប័ទ្ម​កថាខណ្ឌ ។
  3. ចុច​កណ្តុរ​ស្តាំ​លើ "ក្បាល១" និង​ ជ្រើស កែប្រែ ។
  4. ចុច​ផ្ទាំង លំហូរ​អត្ថបទ
  5. នៅ​ក្នុង​ផ្ទៃ បំបែក ជ្រើស​ បញ្ចូល​ហើយ​បន្ទាប់​មក​ជ្រើស “ទំព័រ”នៅ​ក្នុង​ប្រអប់ ប្រភេទ
  6. ប្រសិន​បើ​ចង់​ឲ្យ​ឯកសារ​រង​នីមួយ​ៗ ចាប់ផ្តើម​លើ​ទំព័រ​សេស ជ្រើស ដោយ​រចនាប័ទ្ម​ទំព័រ និង​ ​ជ្រើស "ទំព័រ​ស្តាំ" ក្នុង​ប្រអប់ ។
  7. ចុច យល់ព្រម ។

ដើម្បីនាំឯកសារ​មេចេញ​ជា​ឯកសារ​អត្ថបទ​របស់ LibreOffice

  1. ជ្រើស ឯកសារ - នាំចេញ ។
  2. នៅ​ក្នុង​បញ្ជី ទ្រង់ទ្រាយឯកសារ សូម​ជ្រើស​ទ្រង់ទ្រាយ​ឯកសារ​អត្ថបទ ហើយ​ចុច នាំចេញ ។
Note.png ឯកសារ​រង​នឹង​ត្រូវ​បាន​នាំ​ចេញ​ជា​ផ្នែក ។ ប្រើ ទ្រង់ទ្រាយ - ផ្នែក ដើម្បី​មិន​ការ​ពារ និង​យក​ផ្នែក​ចេញ បើ​អ្នក​ចូលចិត្ត​ឯកសារ​អត្ថបទ​ធម្មតា​ដោយ​គ្មាន​ផ្នែក ។

Related Topics

លិបិក្រម​លើ​ឯកសារ​ច្រើន

​កម្មវិធី​រុករក​ ក្នុង​របៀប​មេ