អថេរ

From LibreOffice Help
Jump to: navigation, search

វាល​អថេរ អនុញ្ញាត​ឲ្យ​អ្នក​បន្ថែម​មាតិកា​ថាមវន្ត​ទៅ​ឯកសារ​របស់​អ្នក ។ ឧទាហរណ៍ អ្នក​អាច​ប្រើ​អថេរ​មួយ ដើម្បី​កំណត់​លេខរៀង​ទំព័រ​ឡើង​វិញ ។

ជ្រើស ​បញ្ចូល - វាល - ផ្សេងៗ​ - ផ្ទាំង អថេរ

Warning.png វាល​កំណត់​ដោយ​អ្នក​ប្រើ មាន​តែ​ក្នុង​ឯកសារ​បច្ចុប្បន្ន​ប៉ុណ្ណោះ ។

ប្រភេទ

រាយ​ប្រភេទ​វាល​ដែល​មាន ។ ដើម្បី​បន្ថែម​វាល​មួយ​ទៅ​ឯកសារ​របស់​អ្នក ចុច​ប្រភេទ​វាល​មួយ ចុច​វាល​មួយ​ក្នុង​បញ្ជី ជ្រើស និង ​បន្ទាប់​មក​​ចុច បញ្ចូល ។ វាល​ដូច​ខាង​ក្រោម​ដែល​អាច​មាន ៖

ប្រភេទ ពិពណ៌នា
កំណត់​អថេរ កំណត់​អថេរ​មួយ និង តម្លៃ​របស់​វា ។ អ្នក​អាច​ផ្លាស់ប្តូរ​តម្លៃ​អថេរ ដោយ​ចុច​ពី​មុខ​វាល​អថេរ ហើយ​បន្ទាប់​មក​ ​ជ្រើស កែសម្រួល - វាល ។
បង្ហាញ​អថេរ បញ្ចូល​តម្លៃ​បច្ចុប្បន្ន​នៃ​អថេរ ដែល​អ្នក​ចុច​ក្នុង​បញ្ជី ជម្រើស  ។
វាល DDE បញ្ចូល​តំណ DDE មួយ​ទៅ​ក្នុង​ឯកសារ ដែល​អ្នក​អាច​ធ្វើ​បច្ចុប្បន្នភាព​ញឹកញាប់ ដូច​ដែល​អ្នក​ចង់​បាន​តាម​រយៈ​ឈ្មោះ​ដែល​បាន​ផ្តល់​តម្លៃ ។
បញ្ចូល​រូបមន្ត បញ្ចូល​ចំនួន​ថេរ​មួយ ឬ​លទ្ធផល​នៃ​រូបមន្ត​មួយ ។
វាល​បញ្ចូល បញ្ចូល​តម្លៃ​ថ្មី​មួយ សម្រាប់​អថេរ​មួយ ឬវាល​អ្នក​ប្រើ ។

តម្លៃ​អថេរ​ក្នុង​វាល​បញ្ចូល​ មាន​សុពលភាព​ចាប់​ពី​កន្លែង​ដែល​បញ្ចូល​វាល ។ ដើម្បី​ប្តូរ​តម្លៃ​អថេរ​នៅ​ពេល​ក្រោយ​ក្នុង​ឯកសារ បញ្ចូល​វាល​បញ្ចូល​ ផ្សេង​ទៀត​ដែល​មាន​ឈ្មោះ​ដូច​គ្នា ប៉ុន្តែ​មាន​តម្លៃ​ខុស​គ្នា ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ តម្លៃ​នៃ​វាល​អ្នក​ប្រើ​ ត្រូវ​បាន​ផ្លាស់ប្តូរ​ជា​សាកល ។

អថេរ​ត្រូវ​បាន​បង្ហាញ​ក្នុង​វាល ជម្រើស ។ នៅ​ពេល​អ្នក​ចុច​ប៊ូតុង បញ្ចូល ប្រអប់ បញ្ចូល​វាល នឹង​លេច​ឡើង ដែល​អ្នក​អាច​បញ្ចូល​តម្លៃ​ថ្មី ឬ​អត្ថបទ​បន្ថែម​ជា​កំណត់​សម្គាល់​មួយ ។

ជួរ​លេខ បញ្ចូល​លេខរៀង​ស្វ័យ​ប្រវត្តិ សម្រាប់​តារាង ក្រាហ្វិក ឬ​ស៊ុម​អត្ថបទ ។
កំណត់​អថេរ​ទំព័រ បញ្ចូល​ចំណុច​យោង​ក្នុង​ឯកសារ ដែល​ចំនួន​ទំព័រ​ចាប់ផ្តើម​ឡើង​វិញ​បន្ទាប់​ពី ។ ជ្រើស "បើក" ដើម្បី​ធ្វើ​ឲ្យ​ចំណុច​យោង​ប្រើ​បាន និង "បិទ" ធ្វើ​ឲ្យ​វា​ប្រើ​លែង​បាន ។ អ្នក​ក៏​អាច​បញ្ចូល​អុហ្វសិត​ដើម្បី​ចាប់ផ្តើម​ចំនួន​ទំព័រ​នៅ​លេខ​ខុស​គ្នា ។
បង្ហាញ​អថេរ​ទំព័រ បង្ហាញ​លេខ​ទំព័រ​ពី​ចំណុច​សេចក្តី​យោង "កំណត់​អថេរ​ទំព័រ" ទៅ​វាល​នេះ ។
វាល​អ្នក​ប្រើ​ បញ្ចូល​អថេរ​សកល​ផ្ទាល់​មួយ​ ។ អ្នក​អាច​ប្រើ​វាល​អ្នក​ប្រើ​ ដើម្បី​កំណត់​​អថេរ​សម្រាប់​សេចក្តី​ថ្លែង​ការណ៍​​លក្ខខណ្ឌ​ ។ ពេល​អ្នក​ផ្លាស់​ប្តូរ​វាល​អ្នក​ប្រើ​មួយ​ វត្ថុ​ទាំង​អស់​នៃ​អថេរ​ក្នុង​ឯកសារ​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព ។
Note.png វាល​ដូច​ខាង​ក្រោម អាច​ត្រូវ​បាន​បញ្ចូល​តែ​ប្រសិន​បើ ប្រភេទ​វាល​ដែល​ទាក់ទង ត្រូវ​បាន​ជ្រើស​ក្នុង​បញ្ជី ប្រភេទ  ។

ទ្រង់ទ្រាយ

ចុច​ទ្រង់ទ្រាយ​ដែល​អ្នក​ចង់​អនុវត្ត​ទៅ​វាល​ដែល​បាន​ជ្រើស ឬ​ចុច "ទ្រង់ទ្រាយ​បន្ថែម" ដើម្បី​កំណត់​ទ្រង់ទ្រាយ​ផ្ទាល់​ខ្លួន​មួយ ។

សម្រាប់​វាល​កំណត់​ដោយ​អ្នក​ប្រើ ចុច​ទ្រង់ទ្រាយ​ដែល​អ្នក​ចង់​អនុវត្ត ក្នុង​បញ្ជី ទ្រង់ទ្រាយ ឬ​ចុច "ទ្រង់ទ្រាយ​បន្ថែម" ដើម្បី​កំណត់​ទ្រង់ទ្រាយ​ផ្ទាល់​ខ្លួន​មួយ ។

ឈ្មោះ

វាយ​ឈ្មោះ​វាល​ដែល​កំណត់​ដោយ​អ្នក​ប្រើ ដែល​អ្នក​ចង់​បង្កើត ។ ដើម្បី​កំណត់​គោលដៅ ចុច "កំណត់​សេចក្តី​យោង" ក្នុង​បញ្ជី ប្រភេទ, វាយ​ឈ្មោះ​ក្នុង​ប្រអប់​នេះ ហើយ​បន្ទាប់​មក​ចុច បញ្ចូល ។ ដើម្បី​យោង​គោលដៅ​ថ្មី ចុច​ឈ្មោះ​គោលដៅ​ក្នុង​បញ្ជី ជម្រើស ។

តម្លៃ

បញ្ចូល​មាតិកា​ដែល​អ្នក​ចង់​បន្ថែម​ទៅ​វាល​ដែល​កំណត់​ដោយ​អ្នក​ប្រើ ។

ក្នុង​បញ្ជី ទ្រង់ទ្រាយ កំណត់​ប្រសិន​បើ​តម្លៃ​ត្រូវ​បាន​បញ្ចូល​ជា​អត្ថបទ ឬ​ចំនួន​មួយ ។

ជម្រើស

រាយ​វាល​ដែល​មាន សម្រាប់​ប្រភេទ​វាល​ដែល​បាន​ជ្រើស ក្នុង​បញ្ជី ប្រភេទ  ។ ដើម្បី​បញ្ចូល​វាល​មួយ ចុច​វាល ហើយ​បន្ទាប់​មក​​ចុច បញ្ចូល

Tip.png ដើម្បី​បញ្ចូល​វាល​មួយ​ពី​បញ្ជី​​យ៉ាង​​លឿន សង្កត់​​ បញ្ជា (Ctrl) និង​ចុច​វាល​ទ្វេដង ។

ក្នុង​ឯកសារ HTML វាល​ពីរ​បន្ថែម​ទៀត មាន​សម្រាប់​ប្រភេទ​វាល "កំណត់​អថេរ" ៖ HTML_ON និង HTML_OFF ។ អត្ថបទ​ដែល​អ្នក​វាយ​ក្នុង​ប្រអប់ តម្លៃ ត្រូវ​បាន​បម្លែង​ជា ស្លាក បើក​របស់ HTML (<Value>) ឬ​ទៅ​ជា​ស្លាក​បិទ​របស់ HTML (</Value>) នៅ​ពេល​ឯកសារ​ត្រូវ​បាន​រក្សា​ទុក​ជា​ឯកសារ HTML ដោយ​ផ្អែក​លើ​ជម្រើស​ដែល​អ្នក​ជ្រើស ។

Tip.png ប្រសិន​បើ​អ្នក​ចុច​ទ្វេ​ដង​លើ​ធាតុ​មួយ ដោយ​សង្កត់​គ្រាប់​ចុច​បញ្ជា(Ctrl) ឬ​ជ្រើស​អថេរ​ដែល​ចង់​បាន ​និង​ ​ចុច​ដក​ឃ្លា វា​ត្រូវ​បាន​បញ្ចូល​ភ្លាម ​ទៅ​ក្នុង​ឯកសារ​របស់​អ្នក ។

រូបមន្ត

ជម្រើស​នេះ​អាច​ប្រើ​បាន​​តែ​ក្នុង​ករណី ដែល​​ប្រភេទ​វាល "បញ្ចូល​រូបមន្ត" ត្រូវ​បាន​ជ្រើស ។

សេចក្តី​​​យោង

វាយ​បញ្ចូល​អត្ថបទ​ដែល​អ្នក​ចង់​បង្ហាញ​ក្នុង​វាល ។ ប្រសិន​បើ​អ្នក​កំពុង​បញ្ចូល​វាល​កន្លែង​ដាក់ វាយ​បញ្ចូល​អត្ថបទ​ដែល​អ្នក​ចង់​បង្ហាញ​ជា​ព័ត៌មាន​ជំនួយ នៅ​ពេល​អ្នក​ដាក់​ព្រួញ​​កណ្តុរ​លើ​វត្ថុ ។

អុហ្វសិត

បញ្ចូល​តម្លៃ​អុហ្វសិត​ដែល​អ្នក​ចង់​អនុវត្ត​ទៅ​វាល​លេខ​ទំព័រ ឧទាហរណ៍ "+1" ។

មើល​មិន​ឃើញ

លាក់​មាតិកា​វាល​ក្នុង​ឯកសារ ។ វាល​ត្រូវ​បាន​បញ្ចូល​ជា​សញ្ញា​ពណ៌​ប្រផេះ​ស្តើង​ក្នុង​ឯកសារ ។ ជម្រើស​នេះ​មានសម្រាប់​តែ​ប្រភេទ​វាល "កំណត់​អថេរ" និង "វាល​អ្នក​ប្រើ" ។

លេខរៀង​ជំពូក

កំណត់​ជម្រើស សម្រាប់​កំណត់​លេខ​ជំពូក​ឡើង​វិញ ។

កម្រិត

ជ្រើស​កម្រិត​ក្បាល ឬ​ជំពូក ដែល​លេខរៀង​ក្នុង​ឯកសារ​ត្រូវ​ចាប់ផ្តើម ។

បន្ទាត់​​​ខណ្ឌចែក

វាយ​តួ​អក្សរ​ដែល​អ្នក​ចង់​ប្រើ​ជា​អ្នក​ខណ្ឌ​ចែក​រវាង​កម្រិត​ក្បាល ឬ​ជំពូក ។

អនុវត្ត

បន្ថែម​វាល​កំណត់​ដោយ​អ្នក​ប្រើ​ទៅ​បញ្ជី ជម្រើស ។

រូប​តំណាង
អនុវត្ត

លុប

យក​វាល​ដែល​កំណត់​ដោយ​អ្នក​ប្រើ ចេញ​ពី​បញ្ជី​ជម្រើស ។ អ្នក​អាច​យក​ចេញ​តែ​វាល​ដែល​មិន​ត្រូវ​បាន​ប្រើ ក្នុង​ឯកសារ​បច្ចុប្បន្ន ។ ដើម្បី​យក​វាល​ដែល​ត្រូវ​បាន​ប្រើ​ក្នុង​ឯកសារ​បច្ចុប្បន្ន​ចេញ​ពី​បញ្ជី ដំបូង​លុបវត្ថុ​​ទាំងអស់​នៃ​វាល​ក្នុង​ឯកសារ ហើយ​បន្ទាប់​មក​យក​វា​ចេញ​ពី​បញ្ជី ។

រូបតំណាង
លុប