ការ​ប្រើ​តួអក្សរ​ជំនួស​ក្នុង​ការ​ស្វែងរក​អត្ថបទ

From LibreOffice Help
Jump to: navigation, search

អក្សរ​ជំនួស ឬ​កន្លែង​ដាក់អាច​ត្រូវ​បានដាក់​ ដើម្បី​ស្វែងរក​តួអក្សរ​ដែលមិនបានបញ្ជាក់ ឬ​មើលមិឃើញ ។

អ្នក​អាច​ប្រើ​តួអក្សរ​ជំនួស​នៅ​ពេល​អ្នក​រក និង ជំនួស​អត្ថបទ​ក្នុង​ឯកសារ​មួយ ឧទាហរណ៍ "s.n" រក "sun" និង "son" ។

  1. ជ្រើស កែសម្រួល - រក និងជំនួស ។
  2. ចុច ជម្រើស​ម៉ាក្រូ ដើម្បីពង្រីក​ប្រអប់ ។
  3. គូស​ធីក កន្សោម​ធម្មតា ។
  4. In the Find box, type the search term and the wildcard(s) that you want to use in your search.
  5. ចុច រករក​ទាំងអស់ ។

ឧទាហរណ៍​កន្សោម​ធម្មតា

  1. តួអក្សរ​ជំនួស​សម្រាប់​តួអក្សរ​មួយ គឺ​សញ្ញា​ចុច (.) ។
  2. តួអក្សរ​ជំនួស​សម្រាប់​ការ​ជួប​ប្រទះ​ច្រើន ឬ​គ្មាន នៃ​តួអក្សរ​មុន​គឺ​សញ្ញា​ផ្កាយ ។ ឧទាហរណ៍ ៖ "123*" រក "12" "123" និង "1233" ។
  3. បន្សំ​តួអក្សរ​ជំនួស​ដើម្បី​ស្វែងរក ការ​ជួប​ប្រទះ​ច្រើន ឬ​មិន​ជួប​ប្រទះ​នៃ​តួអក្សរ​ណា​មួយ គឺ​សញ្ញា​ចុច (.) និង សញ្ញា​ផ្កាយ (.*) ។
  4. តួអក្សរ​ជំនួស​សម្រាប់​ចុង​កថាខណ្ឌ គឺ​សញ្ញា​ដុល្លា ($) ។ បន្សំ​តួអក្សរ​ជំនួស​សម្រាប់​ដើម​កថាខណ្ឌ គឺ​សញ្ញា ^ និង សញ្ញា​ចុច (^.) ។
  5. អក្សរ​ជំនួស​សម្រាប់​តួអក្សរ​ថេប​គឺ \t ។
Note.png ការ​ស្វែង​រក​ដោយ​ប្រើ​កន្សោម​ធម្មតានឹង​ធ្វើ​ការ​តែ​នៅ​ក្នុង​កថាខណ្ឌ​មួយ​ប៉ុណ្ណោះ ។ ដើម្បី​ស្វែង​រក​ដោយ​ប្រើ​កន្សោម​ធម្មតា​នៅ​ក្នុង​កថាខណ្ឌ​ដែល​ច្រើន​ជាង​មួយ​ សូម​ធ្វើ​ការ​ស្វែងរក​ដាច់​ដោយ​ឡែក​ពី​គ្នា​នៅ​ក្នុង​កថាខណ្ឌ​នីមួយ​ៗ ។

Related Topics

បញ្ជី​តួអក្សរ​ជំនួស