ប្រើ​អត្ថបទ​ស្វ័យ​ប្រវត្តិ

From LibreOffice Help
Jump to: navigation, search

ក្នុង LibreOffice Writer អ្នក​អាច​រក្សាទុក​អត្ថបទ - ព្រម​ជាមួយ​នឹង​ក្រាហ្វិក តារាង និង វាល - ជា​អត្ថបទ​ស្វ័យប្រវត្តិ ដូច្នេះ​នៅ​ពេល​ក្រោយ អ្នក​អាច​បញ្ចូល​អត្ថបទ​បាន​យ៉ាង​លឿន ។ បើ​អ្នក​ចង់ អ្នក​ក៏​អាច​ទុក​អត្ថបទ​មាន​ទ្រង់ទ្រាយ​ផង​ដែរ ។

ដើម្បីបង្កើត​ធាតុ​អត្ថបទ​ស្វ័យ​ប្រវត្តិ

  1. ជ្រើស​អត្ថបទ អត្ថបទ​ជាមួយ​ក្រាហ្វិក តារាង ឬ​វាល ដែល​អ្នក​ចង់​រក្សាទុក​ជា​ធាតុ​អត្ថបទ​ស្វ័យ​ប្រវត្តិ​ ។ ក្រាហ្វិក​​មួយ​អាច​ត្រូវ​បាន​រក្សាទុក​​ក្នុង​ករណី​ដែល​​​វា​ត្រូវ​បាន​បោះ​យុថ្កា​ជា​តួអក្សរ និង ត្រូវ​បាន​ស្ថិត​នៅ​មុខ ឬ​នៅ ។
  2. ជ្រើស ឯកសារ - នាំចេញ ។
  3. ជ្រើស​ប្រភេទ ដែល​អ្នក​ចង់រក្សា​ទុក​អត្ថបទ​ស្វ័យ​ប្រវត្តិ ។
  4. វាយ​បញ្ចូល​ឈ្មោះ​ដែល​វែង​ជាង៤ តួអក្សរ ។ នេះ​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ជម្រើស​អត្ថបទ​ស្វ័យ​ប្រវត្តិ​ បង្ហាញ​អ្នក​រំលឹក​នៃ​ឈ្មោះ​ជា​ការ​ផ្តល់​យោបល់ ខណៈ​កំពុង​វាយ ។ ប្រសិន​បើ​អ្នក​ចង់ អ្នក​អាច​កែប្រែ​ផ្លូវ​កាត់​ដែល​បាន​ស្នើ ។
  5. ចុច​ប៊ូតុង អត្ថបទ​ស្វ័យប្រវត្តិ ហើយ​បន្ទាប់​មក​ជ្រើស ថ្មី ។
  6. ចុច​ប៊ូតុង បិទ ។

ដើម្បី​បញ្ចូល​ធាតុអត្ថបទ​ស្វ័យ​ប្រវត្តិ

  1. ចុច​ក្នុង​ឯកសារ​របស់​អ្នក ដែល​អ្នក​ចង់​បញ្ចូល​ធាតុ​អត្ថបទ​ស្វ័យ​ប្រវត្តិ​ ។
  2. ជ្រើស កែសម្រួល - អត្ថបទ​ស្វ័យ​ប្រវត្តិ ។
  3. ជ្រើស​អត្ថបទ​ស្វ័យ​ប្រវត្តិ​ដែល​អ្នក​ចង់​បញ្ចូល ហើយ​បន្ទាប់​មក​ចុច បញ្ចូល ។

អ្នក​ក៏​អាច​វាយ​ផ្លូវកាត់​សម្រាប់​ធាតុ​អត្ថបទ​ស្វ័យ​ប្រវត្តិ ហើយ​បន្ទាប់មក​ចុច F3 ឬ​ចុច​ព្រួញ​នៅជាប់នឹង​រូបតំណាង អត្ថបទ​ស្វ័យ​ប្រវត្តិ នៅ​លើ​របារ បញ្ចូល ហើយ​បន្ទាប់មក​ជ្រើស​ធាតុ​អត្ថបទ​ស្វ័យ​ប្រវត្តិ ។

Tip.png ដើម្បី​បញ្ចូល​រូបមន្ត LibreOffice Math យ៉ាង​រហ័ស វាយfn ហើយ​បន្ទាប់មក​ចុច F3 ។ ប្រសិនបើ​អ្នកបញ្ចូល​រូបមន្ត​ច្រើនជាង​មួយ រូបមន្ត​ត្រូវ​បានដាក់លេខរៀង​ជា​បន្តបន្ទាប់ ។ ដើម្បី​បញ្ចូល​អត្ថបទ​ជា​រូប​សំណាក វាយ dt បន្ទាប់​មក​ចុច F3 ។

ដើម្បី​បោះពុម្ព បញ្ជី​នៃ​ធាតុ​អត្ថបទ​ស្វ័យប្រវត្តិ

  1. ជ្រើស ឧបករណ៍ - ម៉ាក្រូ - រៀបចំ​ម៉ាក្រូ - LibreOffice Basic ។
  2. នៅ​ក្នុង ម៉ាក្រូ ពី​វត្ថុ​បញ្ជា​មែកធាង ជ្រើស LibreOffice ម៉ាក្រូ - ឧបករណ៍​បន្លំ - អត្ថបទ​ស្វ័យប្រវត្តិ។
  3. ជ្រើស "សំខាន់" នៅ​ក្នុង​បញ្ជី ម៉ាក្រូ​ដែល​មាន​នៅ​ក្នុង៖ អត្ថបទ​ស្វ័យប្រវត្តិ រួច​ចុច ដំណើរការ។ បញ្ជី​ធាតុ​អត្ថបទ​ស្វ័យប្រវត្តិ​បច្ចុប្បន្ន​នឹង​ត្រូវ​បាន​បង្កើត​នៅ​ក្នុង​ឯកសារ​អត្ថបទ​ដាច់ដោយឡែក​ពី​គ្នា។
  4. ជ្រើស​ ឯកសារ​ - បោះពុម្ព ។

ប្រើ​អត្ថបទ​ស្វ័យ​ប្រវត្តិ​ ក្នុង​ការ​ដំឡើង​សម្រាប់​បណ្តាញ

អ្នក​អាច​ទុក​ធាតុ​អត្ថបទ​ស្វ័យ​ប្រវត្តិ ក្នុង​ថត​ខុស​ៗ​គ្នា លើ​បណ្តាញ​មួយ ។

ឧទាហរណ៍ អ្នក​អាច​ទុក​ធាតុ​អត្ថបទ​ស្វ័យ​ប្រវត្តិ "បាន​តែ​អាន" សម្រាប់​ក្រុមហ៊ុន​របស់​អ្នក​នៅ​លើ​ម៉ាស៊ីន​បម្រើ​កណ្តាល និង ធាតុ​អត្ថបទ​ស្វ័យ​ប្រវត្តិ​ដែល​បាន​កំណត់​ដោយ​អ្នក​ប្រើ ក្នុង​ថត​មូលដ្ឋាន ។

អ្នក​អាច​កែសម្រួល​ផ្លូវ​របស់​ថត "អត្ថបទស្វ័យប្រវត្តិ" នៅ​ក្នុង​ការ​កំណត់រចនាសម្ព័ន្ធ ។

ថត​​ពីរ​ត្រូវ​បាន​រាយ​នៅ​ទីនេះ ។ ធាតុ​ទី​មួយ​គឺ​ស្ថិត​លើ​ការ​ដំឡើង​លើ​ម៉ាស៊ីន​បម្រើ និង ធាតុ​ទី​ពីរ​ស្ថិត​ក្នុង​ថត​អ្នក​ប្រើ ។ បើ​មាន​​ធាតុ​អត្ថបទ​ស្វ័យ​ប្រវត្តិ​ពីរ​មាន​ឈ្មោះ​ដូច​គ្នា​ក្នុង​ថត​ទាំងពីរ ធាតុ​ពី​ថត​អ្នក​ប្រើ​នឹង​ត្រូវ​បាន​ប្រើ ។


Related Topics

កែសម្រួល - អត្ថបទ​ស្វ័យ​ប្រវត្តិ

បំពេញ​ពាក្យ