វាល​បញ្ចូល

From LibreOffice Help
Jump to: navigation, search

បញ្ចូល​វាល​អត្ថបទ​មួយ ដែល​អ្នក​អាច​បើក និង កែសម្រួល​ដោយ​ចុច​លើ​វា​ក្នុង​ឯកសារ ។ អ្នក​អាច​ប្រើ​វាល​បញ្ចូល​សម្រាប់​អត្ថបទ ឬ​ដើម្បី​ផ្តល់​តម្លៃ​ថ្មី​មួយ​ទៅ​អថេរ​មួយ ។

ដើម្បី​ផ្លាស់ប្តូរ​មាតិកា​នៃ​វាល​បញ្ចូល មួយ​ក្នុង​ឯកសារ​មួយ ចុច​វាល ហើយ​បន្ទាប់​មក​​កែសម្រួល​អត្ថបទ​ក្នុង​ប្រអប់​ខាង​ក្រោម​​​នៃ​ប្រអប់ ។

កែ​សម្រួល

ប្រអប់​ខាង​លើ​បង្ហាញ​ឈ្មោះ​ដែល​អ្នក​បញ្ចូល​ក្នុង​ប្រអប់ សេចក្តី​យោង នៃ ​វាល​បញ្ចូល​ លើ​ផ្ទាំង អនុគមន៍ នៃ​ប្រអប់ វាល ។ ប្រអប់​ខាង​ក្រោម​បង្ហាញ​មាតិកា​វាល ។

បន្ទាប់

លោត​ទៅ​វាល​បញ្ចូល​បន្ទាប់​ក្នុង​ឯកសារ ។ ប៊ូតុង​នោះ​អាច​ប្រើ​បាន តែ​នៅ​ពេល​អ្នក​ដាក់​ទស្សន៍​ទ្រនិច​មុខ​វាល​មួយ​ដោយ​ផ្ទាល់ ហើយ​បន្ទាប់​មក​ចុច ប្តូរ(Shift)+បញ្ជា(Ctrl)+F9 ។