លាក់​អត្ថបទ

From LibreOffice Help
Jump to: navigation, search

អ្នក​អាច​ប្រើ​វាល និង​ភាគ ដើម្បី​លាក់ ឬ​បង្ហាញ​អត្ថបទ​ក្នុង​ឯកសារ​របស់​អ្នក ប្រសិន​បើ​លក្ខខណ្ឌ​ពិត ។

មុន​ពេល​អ្នក​អាច​លាក់​អត្ថបទ ដំបូង​អ្នក​ត្រូវ​តែ​បង្កើត​អថេរ​មួយ ដើម្បី​ប្រើ​ក្នុង​លក្ខខណ្ឌ​សម្រាប់​លាក់​អត្ថបទ ។

ដើម្បីបង្កើតអថេរ

  1. ចុច​ក្នុង​ឯកសារ​របស់​អ្នក និង​ ​ជ្រើស បញ្ចូល - វាល - ផ្សេង​ៗ ។
  2. ចុច​ផ្ទាំង អថេរ និង​ ចុច "កំណត់​អថេរ" ក្នុង​បញ្ជី ប្រភេទ  ។
  3. ចុច "ទូទៅ" ក្នុង​បញ្ជី ទ្រង់ទ្រាយ  ។
  4. វាយ​ឈ្មោះ​សម្រាប់​អថេរ​នៅ​ក្នុង​ប្រអប់ ឈ្មោះ ឧទាហរណ៍លាក់ ។
  5. បញ្ចូល​តម្លៃ​សម្រាប់​អថេរ​នៅ​ក្នុង​ប្រអប់ តម្លៃ ឧទាហរណ៍  ។
  6. ដើម្បី​លាក់​អថេរ​ក្នុង​ឯកសារ​របស់​អ្នក ជ្រើស មើល​មិន​ឃើញ ។
  7. ចុច បញ្ចូល និង បិទ ។

ដើម្បី​លាក់​អត្ថបទ

  1. ចុច​ក្នុង​ឯកសារ ដែល​អ្នក​ចង់​បន្ថែម​អត្ថបទ ។
  2. ជ្រើស បញ្ចូល - វាល - ផ្សេង​ៗ និង​ ​ចុច​ផ្ទាំង អនុគមន៍  ។
  3. ចុច​អត្ថបទ​ដែល​លាក់​ ក្នុង​បញ្ជី ប្រភេទ  ។
  4. បញ្ចូល​សេក្ដី​ថ្លែងការណ៍​នៅ​ក្នុង​ប្រអប់ លក្ខខណ្ឌ ។ ឧទាហរណ៍ ប្រើអថេរ​ដែលអ្នក​បានកំណត់​ពីមុន បញ្ចូល Hide==1 ។
  5. វាយ​បញ្ចូល​អត្ថបទ​ដែល​អ្នក​ចង់​លាក់​ក្នុង ប្រអប់ អត្ថបទ​ដែល​លាក់  ។
  6. ចុច បញ្ចូល និង បិទ ។

ដើម្បីលាក់​កថាខណ្ឌ

  1. ចុច​ក្នុង​កថាខណ្ឌ ដែល​អ្នក​ចង់​បន្ថែម​អត្ថបទ ។
  2. ជ្រើស បញ្ចូល - វាល - ផ្សេង​ៗ និង​ ​ចុច​ផ្ទាំង អនុគមន៍  ។
  3. ចុច​កថាខណ្ឌ​ដែល​លាក់​ ក្នុង​បញ្ជី ប្រភេទ  ។
  4. បញ្ចូល​សេក្ដី​ថ្លែងការណ៍​នៅ​ក្នុង​ប្រអប់ លក្ខខណ្ឌ ។ ឧទាហរណ៍ ប្រើអថេរ​ដែលអ្នក​បានកំណត់​ពីមុន បញ្ចូល Hide==1 ។
  5. ចុច បញ្ចូល និង បិទ ។
Note.png អ្នកត្រូវតែបិទ​លក្ខណៈពិសេសនេះ​ដោយយកសញ្ញាធីក​ចេញពីម៉ឺនុយ មើល - កថាខណ្ឌ​ដែលលាក់ ។ នៅពេល​ដែល បាន​ដាក់សញ្ញាធីក អ្នកមិនអាច​លាក់​កថាខណ្ឌ​ណាមួយ​បានឡើយ ។

ដើម្បី​លាក់​ភាគ

  1. ជ្រើស​អត្ថបទ ដែល​អ្នក​ចង់​លាក់​ក្នុង​ឯកសារ​របស់​អ្នក ។
  2. ជ្រើស បញ្ចូល - ភាគ ។
  3. នៅ​ក្នុង​ផ្ទៃ លាក់ ជ្រើសលាក់ ហើយ​បន្ទាប់មក​កន្សោម​នៅ​ក្នុង​ប្រអប់ លក្ខខណ្ឌ ។ ឧទាហរណ៍ ប្រើ​អថេរ​ដែលអ្នក​បានកំណត់​ពីមុន បញ្ចូល Hide==1 ។
  4. ចុច បញ្ចូល ។

Related Topics

អត្ថបទ​លក្ខខណ្ឌ

ការ​សួរ​ទិន្នន័យ​អ្នក​ប្រើ​ក្នុងវាល ឬ​លក្ខខណ្ឌ

បង្ហាញ​អត្ថបទ​ដែល​លាក់

បង្កើត​អត្ថបទ​បោះពុម្ព​មិនបាន

បញ្ចូល - វាល - ផ្សេងៗ

បញ្ចូល - ភាគ

បញ្ជី​សញ្ញា​ប្រមាណវិធី