ការ​ផ្លាស់ប្តូរ​ផ្ទៃ​ខាង​ក្រោយ​ទំព័រ

From LibreOffice Help
Jump to: navigation, search

LibreOffice ប្រើ​រចនាប័ទ្ម​ទំព័រ ដើម្បី​បញ្ជាក់​​ផ្ទៃ​ខាង​ក្រោយ​ទំព័រ​ក្នុង​ឯកសារ​មួយ ។ ឧទាហរណ៍ ដើម្បី​ផ្លាស់ប្តូរ​ផ្ទៃ​ខាង​ក្រោយ​ទំព័រ​នៃ​ទំព័រ​មួយ ឬ​ច្រើន​ក្នុង​ឯកសារ​មួយ ទៅ​ជា​ព្រាល​ៗ អ្នក​ត្រូវការ​បង្កើត​រចនាប័ទ្ម​មួយ ដែល​ប្រើ​ផ្ទៃ​ខាង​ក្រោយ​ព្រាល​ៗ ហើយ​បន្ទាប់​មក​អនុវត្ត​រចនាប័ទ្ម​ទំព័រ​ទៅ​ទំព័រទាំង​អស់ ។

ដើម្បី​ផ្លាស់ប្តូរ​ផ្ទៃ​ខាង​ក្រោយ​ទំព័រ

 1. ជ្រើស ទ្រង់ទ្រាយ - រចនាប័ទ្ម និង ទ្រង់ទ្រាយ ។
 2. ចុច​លើ​រូប​តំណាង រចនាប័ទ្ម​ទំព័រ ។
 3. ក្នុង​បញ្ជី​នៃ​រចនាប័ទ្ម​ទំព័រ ចុច​កណ្តុរ​ស្តាំ​លើ​ធាតុ​មួយ និង​បន្ទាប់មក​ ​ជ្រើស ថ្មី ។
 4. លើ​ទំព័រ​ផ្ទាំង រៀបចំ វាយ​បញ្ចូល​ឈ្មោះ សម្រាប់​រចនាប័ទ្ម​ទំព័រ​ក្នុង​ប្រអប់ ឈ្មោះ ។
 5. ក្នុង​ប្រអប់ រចនាប័ទ្ម​ថ្មី ជ្រើស​រចនាប័ទ្ម​ទំព័រ ដែល​អ្នក​ចង់​អនុវត្ត​ទៅ​ទំព័រ​បន្ទាប់ ។
 • ដើម្បី​អនុវត្ត​រចនាប័ទ្ម​ទំព័រ​ថ្មី​ទៅកាន់​ទំព័រ​តែមួយ ជ្រើស "លំនាំ​ដើម" ។
 • ដើម្បី​អនុវត្ត​រចនាប័ទ្ម​ទំព័រ​ថ្មី​ទៅកាន់​ទំព័រ​បន្តបន្ទាប់​ទាំងអស់ ជ្រើស​ឈ្មោះ​របស់​រចនាប័ទ្ម​ទំព័រ​ថ្មី ។
 1. ចុច​ផ្ទាំង ផ្ទៃ​ខាង​ក្រោយ ។
 2. ក្នុង​ប្រអប់​បញ្ជី​ខាង​លើ ជ្រើស​ថា​តើ​អ្នក​ចង់​បាន​ពណ៌​តាន់ ឬ​ក្រាហ្វិក ។ បន្ទាប់មក​​ជ្រើស​ជម្រើស​របស់​អ្នក​ពី​ទំព័រ​ផ្ទាំង ។
 3. ចុច យល់ព្រម ។

ដើម្បី​ផ្លាស់ប្តូរ​ផ្ទៃ​ខាង​ក្រោយ​ទំព័រ​នៃ​ទំព័រ​ទាំងអស់ ក្នុង​ឯកសារ​មួយ

មុន​ពេល​អ្នក​ចាប់ផ្តើម ​​ប្រាកដ​ថា​អ្នក​បាន​បង្កើត​រចនាប័ទ្ម​ទំព័រ​មួយ ដែល​ប្រើ​ផ្ទៃ​ខាង​ក្រោយ​ទំព័រ ។ មើល ដើម្បី​ផ្លាស់ប្តូរ ផ្ទៃ​ខាង​ក្រោយ​ទំព័រ សម្រាប់​សេចក្តី​លម្អិត ។

 1. ជ្រើស ទ្រង់ទ្រាយ - រចនាប័ទ្ម និង ទ្រង់ទ្រាយ ។
 2. ចុច​លើ​រូប​តំណាង រចនាប័ទ្ម​ទំព័រ ។
 3. ចុច​ទ្វេ​ដង​លើ​រចនាប័ទ្ម​ទំព័រ​ដែល​ប្រើ​ផ្ទៃ​ខាង​ក្រោយ​ទំព័រ ដែល​អ្នក​ចង់​អនុវត្ត ។

ដើម្បី​ប្រើ​ផ្ទៃ​ខាង​ក្រោយ​ទំព័រ​ខុស​គ្នា ក្នុង​ឯកសារ​ដូច​គ្នា

មុន​ពេល​អ្នក​ចាប់ផ្តើម ​​ប្រាកដ​ថា​អ្នក​បាន​បង្កើត​រចនាប័ទ្ម​ទំព័រ​មួយ ដែល​ប្រើ​ផ្ទៃ​ខាង​ក្រោយ​ទំព័រ ។ មើល ដើម្បី​ផ្លាស់ប្តូរ ផ្ទៃ​ខាង​ក្រោយ​ទំព័រ សម្រាប់​សេចក្តី​លម្អិត ។

 1. ចុច​ពី​មុខ​តួអក្សរ​ទី​មួយ​នៃ​កថាខណ្ឌ ដែល​អ្នក​ចង់​ផ្លាស់ប្តូរ​ផ្ទៃ​ខាង​ក្រោយ​ទំព័រ ។
 2. ជ្រើស បញ្ចូល - ការ​បំបែក​ដោយ​ដៃ ។
 3. ជ្រើស បំបែក​ទំព័រ ។
 4. នៅ​ក្នុង​ប្រអប់ រចនាប័ទ្ម ជ្រើស​រចនាប័ទ្ម​ទំព័រ ដែល​ប្រើ​ផ្ទៃ​ខាងក្រោយ​ទំព័រ ។
 • ដើម្បី​ផ្លាស់ប្ដូរ​ផ្ទៃ​ខាងក្រោយ​របស់​ទំព័រ​បច្ចុប្បន្ន​តែប៉ុណ្ណោះ ជ្រើស​រចនាប័ទ្ម​ទំព័រ​ដែល​ជម្រើស រចនាប័ទ្ម​បន្ទាប់ ត្រូវ​បាន​កំណត់​ទៅជា "លំនាំ​ដើម" ។
 • ដើម្បី​ផ្លាស់ប្ដូរ​ផ្ទៃ​ខាងក្រោយ​របស់​ទំព័រ​បច្ចុប្បន្ន និង​ទំព័រ​បន្តបន្ទាប់ ជ្រើស​រចនាប័ទ្ម​ទំព័រ​ដែល​ជម្រើស រចនាប័ទ្ម​បន្ទាប់ ត្រូវ​បាន​កំណត់​ទៅជា​ឈ្មោះ​របស់​រចនាប័ទ្ម​ទំព័រ ។

  ប្រសិន​បើ​អ្នក​ចង់​ផ្លាស់ប្តូរ​ផ្ទៃ​ខាង​ក្រោយ​ទំព័រ​ក្នុង​ឯកសារ​នៅ​ពេល​ក្រោយ ធ្វើ​ជំហាន១ ដល់៣ ម្តង​ទៀត ។
 1. ចុច យល់ព្រម ។

ប្រធានបទ​ទាក់ទង

អំពី​បឋមកថា និង បាតកថា

បង្កើត​រចនាប័ទ្ម​ទំព័រ​មួយ ដោយ​ផ្អែក​លើ​ទំព័រ​បច្ចុប្បន្ន

ការ​បញ្ចូល​លេខ និង ឈ្មោះ​ជំពូក​ក្នុង​បឋមកថា ឬ​បាតកថា

ការ​ធ្វើ​ទ្រង់ទ្រាយ​បឋមកថា ឬ​បាតកថា