បន្ថែម​លេខរៀង​បន្ទាត់

From LibreOffice Help
Jump to: navigation, search

LibreOffice អាច​បញ្ចូល​លេខ​រៀង​បន្ទាត់​ក្នុង​ឯកសារ​ទាំងមូល ឬ​ដើម្បី​ជ្រើស​កថា​ខណ្ឌ​ក្នុង​ឯកសារ​របស់​អ្នក ។ លេខ​រៀង​បន្ទាត់​ត្រូវ​បាន​រួម​បញ្ចូល ពេល​អ្នក​បោះពុម្ព​ឯកសារ​របស់​អ្នក ។ អ្នក​អាច​បញ្ជាក់​ចន្លោះ​លេខ​រៀង​បន្ទាត់ ចាប់ផ្ដើម​លេខ​រៀង​បន្ទាត់ និង​ថា​តើ​ត្រូវ​រាប់​បន្ទាត់​ទទេ ឬ​បន្ទាត់​ក្នុង​ស៊ុម ។ អ្នក​អាច​បន្ថែម​បន្ទាត់​ខណ្ឌ​ចែក​រវាង​លេខ​រៀង​បន្ទាត់ ។

Note.png លេខ​រៀង​បន្ទាត់​មិន​មាន​ក្នុង​ទ្រង់ទ្រាយ HTML ទេ ។

ដើម្បី​បន្ថែម​លេខ​បន្ទាត់​ទៅ​ក្នុង​ឯកសារ​ទាំង​មូល

  1. ជ្រើស ឧបករណ៍ - លេខរៀង​បន្ទាត់ ។
  2. ជ្រើស បង្ហាញ​លេខរៀង និង​​បន្ទាប់​មក​​​ជ្រើស​​ជម្រើស​​ដែល​អ្នក​ចង់​បាន ។
  3. ចុច យល់ព្រម ។

ដើម្បី​បន្ថែម​លេខ​បន្ទាត់​ទៅកថាខណ្ឌ​ជាក់លាក់

  1. ជ្រើស ឧបករណ៍ - លេខរៀង​បន្ទាត់ ។
  2. ជ្រើស បង្ហាញ​លេខ​រៀង ។
  3. ចុច​លើ​ F11 ដើម្បី​បើក​បង្អួច​ រចនាប័ទ្ម និង​ទ្រង់​ទ្រាយ​ ​រួច​ចុច​លើ​រូបតំណាង​ រចនាប័ទ្មកថាខណ្ឌ​
  4. ចុច​កណ្តុរ​ស្តាំ​លើ​រចនាប័ទ្ម​កថាខណ្ឌ "លំនាំដើម" និង​ ជ្រើស កែប្រែ ។

    រចនាប័ទ្ម​កថាខណ្ឌ​ទាំងអស់ ត្រូវ​បាន​ផ្អែក​លើ​រចនាប័ទ្ម "លំនាំដើម" ។
  1. Click the Outline & Numbering tab.
  2. នៅ​ក្នុ​ងផ្ទៃ លេខរៀង​បន្ទាត់ ដោះធីក រួម​បញ្ចូល​កថាខណ្ឌនេះ​ក្នុង​លេខរៀង​បន្ទាត់
  3. ចុច យល់ព្រម ។
  4. ជ្រើស​កថាខណ្ឌ​ដែល​អ្នក​ចង់​បន្ថែម​លេខរៀង​បន្ទាត់ ។
  5. Choose Format - Paragraph, and then click the Outline & Numbering tab.
  6. ជ្រើស រួម​បញ្ចូល​កថាខណ្ឌ​នេះ​ក្នុង​លេខរៀង​បន្ទាត់ ។
  7. ចុច យល់ព្រម ។

អ្នក​ក៏​អាច​បង្កើត​រចនាប័ទ្ម​កថាខណ្ឌ ដែល​រួម​បញ្ចូល​លេខរៀង​បន្ទាត់ និង អនុវត្ត​វា​ទៅ​កថាខណ្ឌ​ដែល​អ្នក​ចង់​បន្ថែម​លេខរៀង​បន្ទាត់​ ។

ដើម្បីបញ្ជាក់​លេខ​បន្ទាត់​ចាប់ផ្ដើម

  1. ចុច​ក្នុង​កថាខណ្ឌ​មួយ ។
  2. Choose Format - Paragraph, and then click the Outline & Numbering tab.
  3. គូស​ធីក រួម​បញ្ចូល​កថាខណ្ឌ​ក្នុង​​លេខរៀង​បន្ទាត់
  4. គូស​ធីក ចាប់ផ្ដើម​ឡើង​វិញ​នៅ​កថាខណ្ឌ
  5. បញ្ចូល​លេខ​បន្ទាត់​នៅ​ក្នុង​ប្រអប់ ចាប់ផ្ដើម​ដោយ
  6. ចុច យល់ព្រម ។

ប្រធានបទ​ទាក់ទង

ឧបករណ៍ - ការ​ដាក់​លេខរៀង​បន្ទាត់

លេខរៀង និង​រចនាប័ទ្ម​លេខរៀង

ទ្រង់ទ្រាយ - កថាខណ្ឌ - លេខរៀង

ទំព័រ​វិគី​អំពី​ការ​ដាក់​លេខរៀង​កថាខណ្ឌ​តាម​រចនាប័ទ្ម