ធ្វើការ​ជាមួយ លីមីត

From LibreOffice Help
Jump to: navigation, search

តើ​ខ្ញុំ​អាច​កំណត់​លីមីត​នៅ​ក្នុង​រូបមន្ត ផល​បូក ឬ អាំងតេក្រាល​ដូច​ម្ដេច?

អ្នក​ចង់​បញ្ចូល​រូបមន្ត​ផល​បូក​ដូច​ជា "ផល​បូក​នៃ s^k from k = 0 ដល់ n" នៅ​ទស្សន៍​ទ្រនិច​ក្នុង​ឯកសារ​អត្ថបទ Writer ។

 1. ជ្រើស បញ្ចូល - វត្ថុ - រូបមន្ត ។

  អ្នក​មើល​ឃើញ​បង្អួច​បញ្ចូល Math និង​បង្អួច ធាតុ​រូបមន្ត ។ ប្រសិនបើ​អ្នក​មិន​ឃើញ​បង្អួច ធាតុ​រូបមន្ត អ្នក​អាច​បើក​វា​បាន​នៅ​ក្នុង​ម៉ឺនុយ មើល ។
 2. នៅ​ក្នុង​ផ្នែក​ខាងលើ​នៃ​បង្អួច ធាតុ​រូបមន្ត ចុច​រូបតំណាង សញ្ញា​ប្រមាណវិធី
 3. នៅ​ក្នុង​ផ្នែក​ខាងក្រោម​នៃ​បង្អួច ធាតុ​រូបមន្ត ចុច​រូបតំណាង ផល​បូក
 4. ដើម្បី​អនញ្ញាត​លីមីត​លើ និង​ក្រោម ចុច​លើ​រូប​តំណាង លីមីត​លើ និង​ក្រោម ជា​បន្ថែម ។
 5. ក្នុង​បង្អួច​ព័ត៌មាន​បញ្ចូល, កន្លែង​ដាក់​ដំបូង ឬ​កន្លែង​សម្គាល់​ត្រូវ​បាន​ជ្រើស ហើយ​អ្នក​អាច​បញ្ចូល​លីមីត​ក្រោម ៖

  k = 0
 6. ចុច F4 ដើម្បី​បង្កើន​ទៅ​កន្លែង​សម្គាល់​បន្ទាប់ និង​បញ្ចូល​លីមីត​លើ ៖

  n
 7. ចុច F4 ដើម្បី​បង្កើន​ទៅ​កន្លែង​សម្គាល់​បន្ទាប់ និង​បញ្ចូល summand ៖

  s^k
 8. ឥឡូវ​នេះ រូបមន្ត​ពេញ​លេញ​ហើយ ។ ចុច​ទៅ​ក្នុង​ឯកសារ​អត្ថបទ​របស់​អ្នក ខាងក្រៅ​រូបមន្ត​ដើម្បី​ចាកចេញ​ពី​កម្មវិធី​និពន្ធ​រូបមន្ត ។

តាម​វិធី​ដូចគ្នា អ្នក​អាច​បញ្ចូល​រូបមន្ត​អាំងតេក្រាល​ដែល​មាន​លីមីត ។ នៅ​ពេល​អ្នក​ចុច​រូបតំណាង​ពី​បង្អួច​ធាតុ​រូបមន្ត ពាក្យ​បញ្ជា​អត្ថបទ​ដែល​បាន​ផ្ដល់​ត្រូវ​បាន​បញ្ចូល​ក្នុង​បង្អួច​បញ្ចូល ។ ប្រសិន​បើ​អ្នក​ស្គាល់​ពាក្យ​បញ្ជា​អត្ថបទ អ្នក​អាច​បញ្ចូល​ពាក្យ​បញ្ជា​ដោយ​ផ្ទាល់​ក្នុង​បង្អួច​បញ្ចូល ។

 1. ជ្រើស បញ្ចូល - វត្ថុ - រូបមន្ត ។
 2. ចុច​ក្នុង​បង្អួច ព័ត៌មាន​បញ្ចូល និង​បញ្ចូល​បន្ទាត់​ខាងក្រោម ៖

  int from{a} to{b} f(x)`dx

  មាន​ចន្លោះ​តូច​រវាង f(x) និង dx ដែល​អ្នក​អាច​បញ្ចូល​ដោយ​ប្រើ​បង្អួច ធាតុ​រូបមន្ត ៖ ចុច​រូបតំណាង ទ្រង់ទ្រាយ បន្ទាប់មក​រូបតំណាង ចន្លោះ​តូច
Note.png បើ​អ្នក​មិន​ចូលចិត្ត​ខាង​មុខ​តួ​អក្សរ​ខាង​មុខ​នៃ f និង x ជ្រើស ទ្រង់ទ្រាយ - ពុម្ព​អក្សរ និង​ជ្រើស​ពុម្ព​អក្សរ​ផ្សេង​ទៀត ។ ចុច​ប៊ូតុង លំនាំ​ដើម ដើម្បី​ប្រើ​ពុម្ព​អក្សរ​ថ្មី​ដូច​លំនាំ​ដើម​ពី​ឥឡូវ​នេះ ។
Tip.png បើ​អ្នក​ត្រូវការ​រូបមន្ត​នៅ​ក្នុង​បន្ទាត់​របស់​អត្ថបទ លីមីត​បង្កើន​កម្ពស់​បន្ទាត់ ។ អ្នក​អាច​ជ្រើស ទ្រង់ទ្រាយ - របៀប​អត្ថបទ ដើម្បី​ដាក់​លីមីត ក្រៅ​ពី​និមិត្ត​សញ្ញា ផល​បូក ឬ អាំងតេក្រាល ដែល​កាត់​បន្ថយ​កម្ពស់​បន្ទាត់ ។

ប្រធានបទ​ទាក់ទង

ឧទាហរណ៍​របស់​ជួរ អាំងតេក្រាល និង​ផល​បូក