ផ្លូវ​កាត់ (ភាព​​អាច​ចូល​ដំណើរ​ការ​បាន​របស់ LibreOffice Math)

From LibreOffice Help
Jump to: navigation, search

អ្នក​អាច​ត្រួត​ត្រា​ LibreOffice Math ដោយ​គ្មាន​កណ្តុរ​ ។

ការ​​បញ្ចូល​រូបមន្ត​ដោយ​ផ្ទាល់

ប្រសិន​បើ ​អ្នក​ចង់​បញ្ចូល​រូបមន្ត​ក្នុង​ឯកសារ​អត្ថបទ​មួយ ហើយ​អ្នក​​ដឹង​ជា​ស្រេច​នូវ​ការ​សរសេរ​​ដ៏​ត្រឹមត្រូវ​ អ្នក​អាច​ដំណើរការ​ដូច​ខាង​ក្រោម ៖

  1. សរសេរ​រូបមន្ត​ទៅ​ក្នុង​អត្ថបទ​របស់​អ្នក
  2. ជ្រើស​រូបមន្ត
  3. ជ្រើស​ពាក្យ​បញ្ជា​ បញ្ចូល​ - វត្ថុ - រូបមន្ត ។

ការ​បញ្ចូល​រូបមន្ត​មួយ ដោយ​ប្រើ​បង្អួច

  • បើ​អ្នក​ចង់​ប្រើ​ចំណុច​​ប្រទាក់​របស់ LibreOffice Math ដើម្បី​កែ​សម្រួល​រូបមន្ត​មួយ ជ្រើស​ពាក្យ​បញ្ជា បញ្ចូល - វត្ថុ - រូបមន្ត ដោយ​គ្មាន​អត្ថបទ​ណា​ត្រូវ​បាន​ជ្រើស​ ។
  • ទស្សន៍​ទ្រនិច​រង់ចាំ​ក្នុង​បង្អួច "ពាក្យ​បញ្ជា" ហើយ​អ្នក​អាច​វាយ​រូបមន្ត ។
  • អ្នក​អាច​បង្កើត​រូបមន្ត​ដោយ​ប្រើ​បង្អួច ធាតុ​រូបមន្ត ។ បើក​វា​តាមរយៈ​ម៉ឺនុយ មើល - ធាតុ​រូបមន្ត ប្រសិនបើ​វា​មិន​ទាន់​បាន​បើក ។
  • ប្រសិនបើ​បង្អួច ធាតុ​រូបមន្ត ត្រូវ​បាន​បើក​រួច​ហើយ ប្រើ F6 ដើម្បី​ប្ដូរ​ពី​បង្អួច ពាក្យ​បញ្ជា ទៅជា​បង្អួច ធាតុរូបមន្ត និង​ត្រឡប់​មកវិញ ។

បង្អួច​ធាតុ​រូបមន្ត

ព្រួញ​ទៅ​ឆ្វេង ឬ​ទៅ​ស្តាំ

ផ្លាស់ទី​​ឆ្វេង ឬ​​ស្តាំ​ទៅ​កាន់​ប្រភេទ ឬ​អនុគមន៍​បន្ទាប់​ ។

​បញ្ចូល​ (Enter)

ជ្រើស​ប្រភេទ​មួយ (នៅ​ក្នុង​ផ្នែក​ប្រភេទ) ឬ​បញ្ចូល​អនុគមន៍​មួយ​ក្នុង​បង្អួច ពាក្យ​បញ្ជា (នៅ​ក្នុង​ផ្នែក​អនុគមន៍) ។

ថេប (Tab)

លោត​ពី​ធាតុ​នៃ​ប្រភេទ​ទី​មួយ ទៅ​អនុគមន៍​ទី​មួយ​នៃ​ប្រភេទ ។

ប្តូរ (Shift) + ថេប (Tab)

លោត​ពី​ធាតុ​នៃ​ប្រភេទ​ចុង​ក្រោយ ទៅ​អនុគមន៍​ចុង​ក្រោយ​នៃ​ប្រភេទ ។

ប្រធានបទ​ទាក់ទង

គ្រាប់​ចុច​ផ្លូវ​កាត់​សម្រាប់​រូបមន្ត

គ្រាប់​ចុច​ផ្លូវ​កាត់ (LibreOffice ភាព​ចូល​ដំណើរ​ការ)