លក្ខណៈ​ពិសេស​របស់ LibreOffice Math

From LibreOffice Help
Jump to: navigation, search

ផ្នែក​នេះ​មាន​ទិដ្ឋភាព​ទូទៅ​នៃ​មុខងារ និង សមត្ថភាព​សំខាន់​ខ្លះ​ដែល​ LibreOffice Math ផ្តល់​ឲ្យ ។

LibreOffice Math ផ្តល់​នូវ​សញ្ញា​ប្រមាណ​វិធី អនុគមន៍ និង អ្នក​ជំនួយ​ការធ្វើ​​ទ្រង់ទ្រាយ ជា​ច្រើន ដើម្បី​ជួយ​អ្នក​ក្នុង​ការ​បង្កើត​រូបមន្ត ។ ទាំង​នេះ​ត្រូវ​បាន​រាយ​ក្នុង​បង្អួច​ជម្រើស ដែល​អ្នក​អាច​ចុច​លើ​ធាតុ​ដែល​ត្រូវ​ការ​តាម​រយៈ​កណ្តុរ​ដើម្បី​បញ្ចូល​វត្ថុ​ទៅ​កាន់​ការងារ​របស់​អ្នក​ ។​ ​មាន​បញ្ជី សេចក្តី​យោង និង គំរូ ជា​ច្រើន​ដែល​ត្រូវ​បាន​ផ្ទុក​ក្នុង​ជំនួយ ។

ការ​បង្កើត​រូបមន្ត

ពេល​ប្រើ​ជាមួយ​គំនូសតាង​ និង រូបភាព រូបមន្ត​ត្រូវ​បាន​បង្កើត​ជា​វត្ថុ​ក្នុង​ឯកសារ​មួយ ។ ការ​បញ្ចូល​រូបមន្ត​ទៅ​ក្នុង​ឯកសារ នឹង​ចាប់ផ្តើម LibreOffice Math ដោយ​ស្វ័យ​ប្រវត្តិ ។ អ្នក​អាច​បង្កើត កែ​សម្រួល និង​ ធ្វើ​ទ្រង់ទ្រាយ​រូបមន្ត​ដោយ​ប្រើ​ជម្រើស​ដ៏​ទូលំទូលាយ​របស់​និមិត្ត​សញ្ញា​ និង អនុគមន៍​ដែល​បាន​កំណត់​ជា​មុន ។

ការ​វាយ​រូបមន្ត​ដោយ​ផ្ទាល់

បើ​អ្នក​ថ្នឹក​នឹង​ភាសា LibreOffice Math​ អ្នក​អាច​វាយ​រូបមន្ត​ដោយ​ផ្ទាល់​ទៅ​ក្នុង​ឯកសារ ។​ ឧទាហរណ៍​ វាយ​រូបមន្ត​នេះ​ទៅ​ក្នុង​ឯកសារ​អត្ថបទ ៖ "a sup 2 + b sup 2 = c sup 2" ។ ជ្រើស​អត្ថបទ​នេះ រួច​ជ្រើស​ បញ្ចូល​ - វត្ថុ - រូបមន្ត ។ អត្ថបទ​នឹង​ត្រូវ​បាន​បម្លែង​ទៅ​ជា​រូបមន្ត​ដែល​មាន​ទ្រង់ទ្រាយ ។

Note.png រូបមន្ត​មិន​អាច​ត្រូវ​បាន​គណនា​​ក្នុង​ LibreOffice Math ព្រោះ​វា​ជា​កម្មវិធី​និពន្ធ​ (សម្រាប់​​សរសេរ និង បង្ហាញ​រូបមន្ត)​ និង មិន​មែន​ជា​កម្មវិធី​គណនា ។ ប្រើ​សៀវភៅ​បញ្ជី​ ដើម្បី​គណនា​រូបមន្ត ឬ សម្រាប់​ការ​គណនា​សាមញ្ញ​ ប្រើ​អនុគមន៍​គណនា​របស់​ឯកសារ​អត្ថបទ ។

ការ​បង្កើត​រូបមន្ត​ក្នុង​បង្អួច​ពាក្យ​បញ្ជា

ប្រើ​បង្អួច​ពាក្យ​បញ្ជា LibreOffice Math ដើម្បី​បញ្ចូល និង កែសម្រួល​រូបមន្ត ។ នៅ​ពេល​អ្នក​បញ្ចូល​ធាតុ​ក្នុង​បង្អួច​ពាក្យ​បញ្ជា អ្នក​នឹង​ឃើញ​លទ្ធផល​ក្នុង​ឯកសារ ។ ដើម្បី​ការពារ​ទិដ្ឋភាព នៅ​ពេល​បង្កើត​រូបមន្ត​វែង និង ស្មុគ្រស្មាញ ប្រើ​ទស្សន៍​ទ្រនិច​រូបមន្ត លើ​របារ​ឧបករណ៍ ។ នៅ​ពេល​មុខងារ​នេះ​ត្រូវ​បាន​ធ្វើឲ្យ​សកម្ម ទីតាំង​ទស្សន៍​ទ្រនិច​នៅ​ក្នុង​បង្អួច​ពាក្យ​បញ្ជា ក៏​ត្រូវ​បាន​បង្ហាញ​ផងដែរ​ក្នុង​បង្អួច​អត្ថបទ ។

និមិត្ត​សញ្ញា​ផ្ទាល់ខ្លួន

អ្នក​អាច​បង្កើត​និមិត្ត​សញ្ញា​ផ្ទាល់​ខ្លួន​របស់​អ្នក​ និង នាំ​ចូល​តួ​អក្សរ​ពី​ពុម្ព​អក្សរ​ដទៃ ។ អ្នក​អាច​បន្ថែម​និមិត្ត​សញ្ញា​ថ្មី​ទៅ​កាតាឡុក​មូលដ្ឋាន​នៃ​និមិត្តិ​សញ្ញា​របស់​ LibreOffice Math ឬ បង្កើត​កាតាឡុក​ពិសេស​ផ្ទាល់​ខ្លួន​របស់​អ្នក ។ ​តួ​អក្សរ​ពិសេស​ជា​ច្រើន​ទៀត​ក៏​អាច​រក​បាន​ផង​ដែរ ។

រូបមន្ត​ក្នុង​បរិបទ

ដើម្បី​ធ្វើ​ការ​​ជាមួយ​រូបមន្ត​ឲ្យ​​កាន់​តែ​ស្រួល​ ប្រើ​ម៉ឺនុយ​បរិបទ​ដែល​អាច​ត្រូវ​បាន​ហៅ ពេល​ចុច​កណ្ដុរ​ខាង​ស្ដាំ ។ វា​អនុវត្ត​ជា​ពិសេស​ចំពោះ​បង្អួច​ពាក្យ​បញ្ជា ។ ម៉ឺនុយ​បរិបទ​នេះ​មាន​រាល់​ពាក្យ​បញ្ជា​ដែល​ត្រូវ​បាន​រក​ឃើញ​ក្នុង​បង្អួច ធាតុ រួម​ទាំង​សញ្ញា​ប្រមាណ​វិធី និង​ផ្សេង​ៗ​ទៀត ដែល​អាច​ត្រូវ​បាន​បញ្ចូល​ក្នុង​រូបមន្ត​របស់​អ្នក ​ដោយ​ចុច​លើ​កណ្ដុរ ដោយ​ពុំ​ចាំបាច់​ត្រូវ​វាយ​បញ្ចូល​ពួក​វា​ទៅ​ក្នុង​បង្អួច​ពាក្យ​បញ្ជា ។​