គ្រាប់​ចុច​ផ្លូវ​កាត់ ​សម្រាប់​រូបមន្ត

From LibreOffice Help
Jump to: navigation, search

បញ្ជី​នៃ​គ្រាប់​ចុច​ផ្លូវ​កាត់​ដែល​បញ្ជាក់ ដើម្បី​បង្កើត​រូបមន្ត​គឺ​មាន​ក្នុង​ផ្នែក​នេះ ។

គ្រាប់​ចុច​ផ្លូវកាត់​ទូទៅ​នៅ​ក្នុង LibreOffice ក៏​អនុវត្ត​ដែរ ។

គ្រាប់​ចុច​ផ្លូវ​កាត់ ​សម្រាប់​អនុគមន៍​​រូបមន្ត

គ្រាប់​ចុច​ផ្លូច​កាត់​ដូច​ខាង​ក្រោម ត្រូវ​គ្នា​ទៅ​នឹង​ពាក្យ​បញ្ជា​ក្នុង​ម៉ឺនុយ កែ​សម្រួល និង មើល

F3

កំហុស​បន្ទាប់

​ប្តូរ ​(Shift)​+F3

កំហុស​មុន

F4

អ្នក​សម្គាល់​បន្ទាប់​ (​កន្លែង​ដាក់​)

ប្តូរ (Shift) + F4

អ្នក​សម្គាល់​មុន​ (​កន្លែង​ដាក់)

F9

ធ្វើ​​ឲ្យ​​ទាន់​សម័យ

ការ​រុករក​នៅ​ក្នុង​បង្អួច​ធាតុ​រូបមន្ត

ព្រួញ​ទៅ​ឆ្វេង ឬ​ទៅ​ស្តាំ

ផ្លាស់ទី​​ឆ្វេង ឬ​​ស្តាំ​ទៅ​កាន់​ប្រភេទ ឬ​អនុគមន៍​បន្ទាប់​ ។

​បញ្ចូល​ (Enter)

ជ្រើស​ប្រភេទ​មួយ (នៅ​ក្នុង​ផ្នែក​ប្រភេទ) ឬ​បញ្ចូល​អនុគមន៍​មួយ​ក្នុង​បង្អួច ពាក្យ​បញ្ជា (នៅ​ក្នុង​ផ្នែក​អនុគមន៍) ។

ថេប (Tab)

លោត​ពី​ធាតុ​នៃ​ប្រភេទ​ទី​មួយ ទៅ​អនុគមន៍​ទី​មួយ​នៃ​ប្រភេទ ។

ប្តូរ (Shift) + ថេប (Tab)

លោត​ពី​ធាតុ​នៃ​ប្រភេទ​ចុង​ក្រោយ ទៅ​អនុគមន៍​ចុង​ក្រោយ​នៃ​ប្រភេទ ។