ធាតុ​រូបមន្ត

From LibreOffice Help
Jump to: navigation, search

នេះ​ជា​បញ្ជី​ជម្រើស​សញ្ញា​ប្រមាណ​វិធី អនុគមន៍ និមិត្តសញ្ញា និង​ទ្រង់ទ្រាយ​ដែល​អាច​បញ្ចូល​ទៅ​ក្នុង​រូបមន្ត​ ។

ឧទាហរណ៍មួយ​ចំនួន​ បង្ហាញ​អ្នក​​អំពី​ជួរ​ប្រតិបត្តិការ ។

បង្អួច​ជម្រើស​ត្រូវ​បាន​បែង​ចែក​ជា​ពីរ​ផ្នែក ។ ​ចុច​និមិត្ត​សញ្ញា​មួយ​នៅ​កំពូល​​នៃ​បង្អួច​ នឹង​បង្ហាញ​និមិត្ត​សញ្ញា​នៅខាង​​ក្រោម​របស់​វា នៅ​ពាក់​​កណ្តាល​ខាង​ក្រោម​នៃ​បង្អួច ។

អ្នក​អាច​ចូល​ដំណើរ​ការ​អនុគមន៍​ខ្លះ​ក្នុង​ម៉ឺនុយ​រង តាម​រយៈ​ម៉ឺនុយ​បរិបទ​នៃ​បង្អួច ពាក្យ​បញ្ជា ។

ជ្រើស មើល - ធាតុ​រូបមន្ត

សញ្ញា​ប្រមាណ​វិធី​មួយ​អង្គ/ពីរ​អង្គ

អ្នក​អាច​ជ្រើស​សញ្ញា​ប្រមាណ​វិធី​មួយ​អង្គ និង ពីរ​អង្គ​ផ្សេង​ៗ ដើម្បី​បង្កើត​រូបមន្ត LibreOffice Math របស់​អ្នក ។ មួយ​អង្គ សំដៅ​លើ​សញ្ញា​ប្រមាណ​វិធី​ដែល​មាន​ឥទ្ធិពល​លើ​កន្លែង​ដាក់​មួយ ។ ពីរ​អង្គ សំដៅ​លើ​សញ្ញា​ប្រមាណ​វិធី​ដែល​ត​ភ្ជាប់​កន្លែង​ដាក់​ពីរ ។ ផ្ទៃ​ខាង​ក្រោម​នៃ​បង្អួច ធាតុ​រូបមន្ត បង្ហាញ​សញ្ញា​ប្រមាណ​វិធី​នីមួយៗ ។ ម៉ឺនុយ​បរិបទ នៃ​បង្អួច ពាក្យ​បញ្ជា ក៏​មាន​បញ្ជី​នៃ​សញ្ញា​ប្រមាណ​វិធី​ទាំង​នេះ ក៏​ដូចជា​សញ្ញា​ប្រមាណ​វិធី​បន្ថែម​ទៀត ។ ប្រសិនបើ​អ្នក​ចង់​បាន​សញ្ញា​ប្រមាណ​វិធី​ដែល​មិន​មាន​ក្នុង​បង្អួច​ធាតុ​រូបមន្ត ប្រើ​ម៉ឺនុយ​បរិបទ ឬ​វាយ​វា​ដោយ​ផ្ទាល់​ក្នុង​បង្អួច ពាក្យ​បញ្ជា

ទំនាក់​ទំនង

អ្នក​អាច​ជ្រើស​ក្នុង​ចំណោម​ទំនាក់ទំនង​ផ្សេងៗ​ដើម្បី​បង្កើត​រូបមន្ត LibreOffice Math របស់​អ្នក​ ។ មុខងារ​ទំនាក់ទំនង​ត្រូវ​បាន​បង្ហាញ​នៅ​​ក្នុង​ផ្នែក​ខាងក្រោម​នៃ​បង្អួច​ធាតុ​រូបមន្ត ។ បញ្ជី​ក៏​មាន​នៅ​ក្នុង ម៉ឺនុយ​បរិបទ នៃ​បង្អួច ពាក្យ​បញ្ជា ។ ទំនាក់ទំនង​ទាំងអស់​ដែល​មិន​មាន​នៅ​ក្នុង​បង្អួច​ធាតុ​រូបមន្ត​ ឬ​ក្នុង​ម៉ឺនុយ​បរិបទ អាច​ត្រូវ​បាន​វាយ​ដោយ​ដៃ​នៅ​ក្នុង​បង្អួច​ពាក្យ​បញ្ជា ។

សញ្ញា​ប្រមាណ​វិធី​សំណុំ

ផ្ដល់​នូវ​សំណុំ​សញ្ញា​ប្រមាណវិធី​ផ្សេងៗ​គ្នា​ទៅ​តួអក្សរ​នៅ​ក្នុង​រូបមន្ត LibreOffice Math របស់​អ្នក ។ សញ្ញា​ប្រមាណវិធី​នីមួយៗ​ត្រូវ​បាន​បង្ហាញ​នៅ​ផ្នែក​ខាងក្រោម​នៃ​បង្អួច​ធាតុ​រូបមន្ត។ ហៅ ម៉ឺនុយ​បរិបទ នៅ​ក្នុង​បង្អួច ពាក្យ​បញ្ជា ដើម្បី​មើល​​បញ្ជី​អត្តសញ្ញាណ​នៃ​មុខងារ​នីមួយៗ ។ សញ្ញា​ប្រមាណវិធី​ណាមួយ​ដែល​រក​មិន​ឃើញ​ក្នុង​បង្អួច​ធាតុ​រូបមន្ត តម្រូវ​ឲ្យ​បញ្ចូល​ដោយ​ផ្ទាល់​នៅ​ក្នុង​បង្អួច​ពាក្យ​បញ្ជា ។ អ្នក​ក៏​អាច​បញ្ចូល​ផ្នែក​ផ្សេង​​នៃ​រូបមន្ត​​ដោយ​ផ្ទាល់​បាន​ដែរ ទោះបីជា​និមិត្តសញ្ញា​មាន​រួច​ហើយ​សម្រាប់​ពួកវា​ក៏​ដោយ ។

អនុគមន៍

ជ្រើស​អនុគមន៍​នៅ​ក្នុង​ផ្នែក​ខាងក្រោម​នៃ​បង្អួច ។ អនុគមន៍​ទាំង​នេះ​ត្រូវ​បាន​រាយ​ផង​ដែរ​ក្នុង ម៉ឺនុយ​បរិបទ នៃ​បង្អួច​ ពាក្យ​បញ្ជា ។ អនុគមន៍​ណាមួយ​ដែល​មិន​មាន​នៅ​ក្នុង​បង្អួច​​ធាតុ​រូបមន្ត ត្រូវ​តែ​វាយ​ដោយ​ដៃ​នៅ​ក្នុង​បង្អួច​ពាក្យ​បញ្ជា ។

​សញ្ញា​ប្រមាណ​វិធី

អ្នក​អាច​ជ្រើស​ក្នុង​ចំណោម​សញ្ញា​ប្រមាណវិធី​ជាច្រើន ដើម្បី​បង្កើត​​រូបមន្ត LibreOffice Math របស់​អ្នក ។ សញ្ញា​ប្រមាណវិធី​ដែល​អាច​ប្រើ​បាន​ទាំងអស់ បង្ហាញ​នៅ​ក្នុង​ផ្នែក​ខាងក្រោម​នៃ​បង្អួច​ធាតុ​រូបមន្ត ។ ពួកវា​ក៏​ត្រូវ​បាន​រាយ​នៅ​ក្នុង ម៉ឺនុយ​បរិបទ នៃ​បង្អួច ពាក្យ​បញ្ជា ផងដែរ ។ សញ្ញា​ប្រមាណវិធី​ទាំងអស់​ដែល​មិន​មាន​នៅ​ក្នុង​បង្អួច​ធាតុ​រូបមន្ត ឬ​​ក្នុង​ម៉ឺនុយ​បរិបទ ត្រូវតែ​វាយ​ដោយដៃ​នៅ​ក្នុង​បង្អួច​ ពាក្យ​បញ្ជា

គុណលក្ខណៈ

អ្នក​អាច​ជ្រើស​ពី​គុណ​លក្ខណៈ​ផ្សេងៗ​សម្រាប់​រូបមន្ត LibreOffice Math ។ គុណ​លក្ខណៈ​មួយ​ចំនួន​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ផ្នែក​ខាងក្រោម​នៃ​បង្អួច​ធាតុ​រូបមន្ត ។ គុណ​លក្ខណៈ​ទាំង​នេះ​ក៏​ត្រូវ​បាន​រាយ​ផង​ដែរ​​ក្នុង ម៉ឺនុយ​បរិបទ នៃ​បង្អួច ពាក្យ​បញ្ជា ។ គុណ​លក្ខណៈ​ទាំងអស់​ដែល​មិន​មាន​នៅ​ក្នុង​បង្អួច​ធាតុ​រូបមន្ត​ ឬ​ម៉ឺនុយ​បរិបទ ត្រូវ​តែ​វាយ​​ដោយ​ដៃ​នៅ​ក្នុង​បង្អួច​ ពាក្យ​បញ្ជា

តង្កៀប

អ្នក​អាច​ជ្រើស​ក្នុង​ចំណោម​ប្រភេទ​តង្កៀប​ផ្សេង​ៗ ដើម្បី​បង្កើត​រូបមន្ត LibreOffice Math ។ ប្រភេទ​តង្កៀប ត្រូវ​បាន​បង្ហាញ​ក្នុង​ផ្នែក​ខាង​ក្រោម​នៃ​បង្អួច​ធាតុ​រូបមន្ត ។ តង្កៀប​ទាំង​នេះ ក៏​ត្រូវ​បាន​រាយ​ផង​ដែរ​ក្នុង ម៉ឺនុយ​បរិបទ នៃ​បង្អួច ពាក្យ​បញ្ជា ។ តង្កៀប​ទាំងអស់​ដែល​មិន​មាន​ក្នុង​បង្អួច​ធាតុ​រូបមន្ត ឬ​ក្នុង​ម៉ឺនុយ​បរិបត អាច​ត្រូវ​បាន​វាយ​បញ្ចូល​ដោយ​ដៃ​ក្នុង​បង្អួច ពាក្យ​បញ្ជា

ទ្រង់ទ្រាយ

អ្នក​អាច​ជ្រើស​ក្នុង​ចំណោម​ជម្រើស​ជា​ច្រើន​សម្រាប់ធ្វើទ្រង់ទ្រាយ​រូបមន្ត LibreOffice Math ។ ជម្រើស​ធ្វើទ្រង់ទ្រាយ​ត្រូវ​បាន​បង្ហាញ​នៅ​ផ្នែកខាង​ក្រោម​នៃ​បង្អួច​ធាតុរូបមន្ត ។ ជម្រើស​ទាំង​នេះ​ក៏​ត្រូវ​បាន​រាយ​នៅ​ក្នុង ម៉ឺនុយ​បរិបទ នៃ​បង្អួច ពាក្យ​បញ្ជា ។

និមិត្ត​សញ្ញា​ផ្សេង​ទៀត

បង្ហាញ​និមិត្ត​សញ្ញា​គណិតវិទ្យា​ផ្សេងៗ ។

ឧទាហរណ៍ LibreOffice Math

ខាង​ក្រោម​នេះ​គឺ​ជា​បញ្ជី​រូបមន្ត​គំរូ​ក្នុង LibreOffice Math ។

តារាង​សេចក្ដី​យោង​រូបមន្ត

ផ្នែក​សេចក្ដី​យោង​នេះ​មាន​បញ្ជី​ប្រមាណវិធី អនុគមន៍ និមិត្តសញ្ញា និង​លក្ខណៈ​ពិសេស​ការ​ធ្វើ​ទ្រង់ទ្រាយ​​ជាច្រើន​នៅ​ក្នុង LibreOffice Math ។ ពាក្យ​បញ្ជា​ជា​ច្រើន​ដែល​បាន​បង្ហាញ អាច​ត្រូវ​បាន​បញ្ចូល​​ដោយ​ប្រើ​រូបតំណាង​នៅ​ក្នុង​បង្អួច ធាតុ​រូបមន្ត ឬ​ម៉ឺនុយ​បរិបទ​របស់​បង្អួច ពាក្យ​បញ្ជា


Related Topics

តារាង​សេចក្ដី​យោង​រូបមន្ត