របារ​ឧបករណ៍

From LibreOffice Help
Jump to: navigation, search

ទិដ្ឋភាព​ទូទៅ​នេះ​ពិពណ៌នា​អំពី​ការ​កំណត់​រចនាសម្ព័ន្ធ​របារ​ឧបករណ៍​លំនាំដើម សម្រាប់ LibreOffice ។

ការ​បង្ហាញ

ពាក្យបញ្ជា​សាមញ្ញ​សម្រាប់​ស្លាយ ។

របារ​តារាង

របារ តារាង មាន​អនុគមន៍​ដែល​អ្នក​ត្រូវការ នៅ​ពេល​ធ្វើការ​ជាមួយ​តារាង ។ វា​បង្ហាញ​ឡើង​នៅ​ពេល​អ្នក​ផ្លាស់ទី​ទស្សន៍ទ្រនិច​ទៅ​ក្នុង​តារាង ។

របារ​កែសម្រួល​ចំណុច

របារ កែសម្រួល​ចំណុច លេច​ឡើង ពេល​អ្នក​ជ្រើស​វត្ថុ​ពហុកោណ​មួយ ហើយ​ចុច កែសម្រួល​ចំណុច ។

របារ​រូបភាព

ប្រើរបារ រូបភាព ដើម្បី​កំណត់ជម្រើស​ពណ៌ កម្រិត​ពណ៌ ពន្លឺ សម្រាប់​វត្ថុ​ក្រាហ្វិក​ដែលបានជ្រើស ។

របារ​ធ្វើ​ទ្រង់ទ្រាយ​អត្ថបទ

ដើម្បី​បង្ហាញ​របារ ធ្វើ​ទ្រង់ទ្រាយ​អត្ថបទ ដាក់​ទស្សន៍​ទ្រនិច​ក្នុង​វត្ថុ​អត្ថបទ​មួយ ។

របារ​ទិដ្ឋភាព​ស្លាយ

របារ ទិដ្ឋភាព​ស្លាយ បើក​ជាមួយ​ទិដ្ឋភាព​ឧបករណ៍​តម្រៀប​ស្លាយ ។

របារ​បន្ទាត់ និង​បំពេញ

របារ​បន្ទាត់ និង បំពេញ មាន​ពាក្យ​បញ្ជា​ និង ជម្រើស​ដែលអ្នក​អាច​អនុវត្ត​នៅក្នុង​ទិដ្ឋភាព​បច្ចុប្បន្ន ។

របារ​ឧបករណ៍​តម្រៀប​ស្លាយ

នៅ​ក្នុង​ទិដ្ឋភាព ឧបករណ៍​តម្រៀប​ស្លាយ របារ ឧបករណ៍​តម្រៀប​ស្លាយ អាច​ត្រូវ​បាន​ប្រើ ។

របារ​គ្រោង

In ទិដ្ឋភាព​គ្រោង របារ​គ្រោង​មាន​ឧបករណ៍​កែសម្រួល​ដែល​បាន​ប្រើ​ញឹកញាប់ ។ ចុច​លើ​ព្រួញ​នៅ​ជាប់​នឹង​រូបតំណាង​ដើម្បី​បើក​របារ​ឧបករណ៍​មួយ ដែល​មាន​ពាក្យ​បញ្ជា​បន្ថែម ។

របារ​គូរ

របារគំនូរ មាន​ឧបករណ៍​កែសម្រួល​ដែលបាន​ប្រើ​ថ្មី ។ ចុច​ព្រួញ​នៅ​ជាប់​នឹង​រូបតំណាង ដើម្បី​បើក​របារ​ឧបករណ៍ ដែល​មាន​ពាក្យ​បញ្ជា​បន្ថែម ។

Classification Bar

The Classification bar contains tools to help secure document handling.

The Classification toolbar contains listboxes to help in selecting the security of the document, according to the BAF category policy and BAILS levels. LibreOffice will add custom fields in the document properties (File -> Properties, Custom fields tab) to store the classification policy as document metadata.

Go to menu View -> Toolbars and select Classification


Related Topics


បញ្ចូល​

បន្ថែម​វត្ថុ រួមមាន​គំនូស​តាង សៀវភៅ​បញ្ជី និង​រូបភាព ទៅ​ក្នុង​ឯកសារ​របស់​អ្នក ។

សិល្បៈ​អក្សរ

របារ​ឧបករណ៍​សិល្បៈអក្សរ​​នឹង​បើក​ ពេល​ដែល​អ្នក​ជ្រើស​វត្ថុ​សិល្បៈអក្សរ​​មួយ ។

កំណត់​ត្រីមាត្រ

របារ​ឧបករណ៍ កំណត់​ត្រីមាត្រ​គ្រប់គ្រង​លក្ខណសម្បត្តិ​របស់​វត្ថុ​ត្រីមាត្រ​ដែល​បាន​ជ្រើស ។

របារ​ស្ថានភាព

របារ​ស្ថានភាព​បង្ហាញ​ព័ត៌​មាន​អំពី​ឯកសារ​របស់​អ្នក​ រួម​មាន​វត្ថុ​ដែល​បាន​ជ្រើស​ថ្មីៗ​ ។ អ្នក​អាច​​ចុចទ្វេដង​លើ​ធាតុ​របស់​របារ​ស្ថានភាព​ខ្លះ​ ដើម្បី​បើក​បង្អួច​ប្រអប់​ដែល​ទាក់​ទង​ ។​

របារ​ពណ៌

បង្ហាញ ឬ​លាក់ របារ​ពណ៌ ។ ដើម្បី​កែប្រែ ឬ​ប្ដូរ​តារាង​ពណ៌​ដែល​ត្រូវ​បាន​បង្ហាញ ជ្រើស ទ្រង់ទ្រាយ - ផ្ទៃ ហើយ​បន្ទាប់​មក​ចុច​ផ្ទាំង ពណ៌ ។

របារ​ជម្រើស

ដើម្បី​បង្ហាញ របារ​ជម្រើស ជ្រើស មើល - របារ​ឧបករណ៍ - ជម្រើស ។

របារ​ស្តងដារ

របារ ស្តងដារ មាន​ក្នុង​គ្រប់​កម្មវិធី LibreOffice ។