លក្ខណៈ​ពិសេស​របស់​ LibreOffice Impress

From LibreOffice Help
Jump to: navigation, search

LibreOffice Impress អនុញ្ញាត​ឲ្យ​អ្នក​​បង្កើត​​ការ​បញ្ចាំង​ស្លាយ​​ជំនាញ ដែល​​អាច​រួម​មាន​គំនូស​តាង​ វត្ថុ​គំនូរ​ អត្ថបទ​ ពហុព័ត៌មាន​ និង វត្ថុ​ដទៃ​​ៗ​ផ្សេងៗ​ទៀត​ ។​ បើ​អ្នក​ចង់​បាន​ អ្នក​អាច​នាំ​ចូល​ និង កែប្រែ​​ការ​បង្ហាញ​ពី​ Microsoft PowerPoint  ។

សម្រាប់​ការ​បញ្ចាំង​ស្លាយ​លើ​អេ​ក្រង់ ចលនា​ ដំណើរ​ផ្លាស់ប្ដូរ​ស្លាយ និង ពហុព័ត៌មាន​ គឺជា​បច្ចេកទេស​មួយ​ចំនួន​​​ដែល​អ្នក​អាច​ប្រើ​ ដើម្បី​បង្កើត​ការ​បង្ហាញ​របស់​អ្នក​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ថែម​ទៀត​ ។

​បង្កើត​ក្រាហ្វិក​វ៉ិចទ័រ​

​ឧបករណ៍​ជា​ច្រើន​សម្រាប់​បង្កើត​ក្រាហ្វិក​វ៉ិចទ័រ​ក្នុង​ LibreOffice Draw ​អាច​រក​បាន LibreOffice Impress ។

​បង្កើត​ស្លាយ​

LibreOffice Impress ផ្តល់​ឲ្យ​អ្នក​​​នូវ​ពុម្ព​ ដើម្បី​បង្កើត​ស្លាយ​ដែល​មើល​ទៅ​មាន​លក្ខណៈ​ជំនាញ ។

អ្នក​អាច​ផ្តល់​តម្លៃ​បែប​ផែន​​​ថាមវន្ត​មួយ​ចំនួន​​ទៅ​ឲ្យ​ស្លាយ​របស់​អ្នក​ រួម​មាន ​បែប​ផែន​​ចលនា​ និង បែប​ផែន​នៃ​ដំណើរ​​ផ្លាស់​ប្តូរ​ ។

បង្កើត​ការ​បង្ហាញ​

ទិដ្ឋ​ភាព​ ឬ ទំព័រ​ជាច្រើន​អាច​រក​បាន ​ពេល​ដែល​អ្នក​​រចនា​ការ​បញ្ចាំង​ស្លាយ ។ ឧទាហរណ៍​ ឧបករណ៍​តម្រៀប​ស្លាយ​បង្ហាញ​នូវ​ទិដ្ឋ​ភាព​ទូ​ទៅ​មួយ​នៃ​ស្លាយ​របស់​អ្នក ក្នុង​ទម្រង់​ជា​រូប​ភាព​តូច​ៗ​ ខណៈ​ពេល​ដែល​​ទំព័រ​ប្លង់​បោះ​ពុម្ព​ មាន​​ទាំង​ស្លាយ​ និង អត្ថបទ​​ដែល​អ្នក​ចង់​ចែក​ចាយ​​​​ឲ្យ​​ទស្សនិកជន ។

LibreOffice Impress អនុញ្ញាត​ឲ្យ​អ្នក​​​សម​ពេល​វេលា​នៃ​ការ​បញ្ចាំង​ស្លាយ​របស់​អ្នក​ ។

បោះ​ពុម្ព​ផ្សាយ​ការ​បង្ហាញ​

អ្នក​អាច​បង្ហាញ​​ស្លាយ​របស់​អ្នក​លើ​អេ​ក្រង់​ ជា​ប្លង់​បោះ​ពុម្ព​ ឬ ​ជា​ឯកសារ​ HTML ។

ផ្តល់​ការ​បង្ហាញ​

LibreOffice Impress ផ្តល់​ឲ្យ​អ្នក​នូវ​ជម្រើស​​រត់ការ​​បញ្ចាំង​ស្លាយ​ ដោយ​ស្វ័យ​ប្រវត្តិ​ ឬ ​ដោយ​ដៃ​ ។