របារ​ឧបករណ៍

From LibreOffice Help
Jump to: navigation, search

ផ្នែក​​នេះ​ផ្តល់​​ទិដ្ឋភាព​ទូទៅ​មួយ​របស់​របារ​ឧបករណ៍​ដែល​មាន​នៅ​ក្នុង​ LibreOffice Draw ។

ទិដ្ឋភាព​ទូទៅ​នេះ​ពិពណ៌នា​អំពី​ការ​កំណត់​រចនាសម្ព័ន្ធ​របារ​ឧបករណ៍​លំនាំដើម សម្រាប់ LibreOffice ។

របារ​តារាង

របារ តារាង មាន​អនុគមន៍​ដែល​អ្នក​ត្រូវការ នៅ​ពេល​ធ្វើការ​ជាមួយ​តារាង ។ វា​បង្ហាញ​ឡើង​នៅ​ពេល​អ្នក​ផ្លាស់ទី​ទស្សន៍ទ្រនិច​ទៅ​ក្នុង​តារាង ។

របារ​ស្ថានភាព

របារ​ស្ថានភាព​បង្ហាញ​ព័ត៌​មាន​អំពី​ឯកសារ​របស់​អ្នក​ រួម​មាន​វត្ថុ​ដែល​បាន​ជ្រើស​ថ្មីៗ​ ។ អ្នក​អាច​​ចុចទ្វេដង​លើ​ធាតុ​របស់​របារ​ស្ថានភាព​ខ្លះ​ ដើម្បី​បើក​បង្អួច​ប្រអប់​ដែល​ទាក់​ទង​ ។​

របារ​ពណ៌

បង្ហាញ ឬ​លាក់ របារ​ពណ៌ ។ ដើម្បី​កែប្រែ ឬ​ប្ដូរ​តារាង​ពណ៌​ដែល​ត្រូវ​បាន​បង្ហាញ ជ្រើស ទ្រង់ទ្រាយ - ផ្ទៃ ហើយ​បន្ទាប់​មក​ចុច​ផ្ទាំង ពណ៌ ។

របារ​ជម្រើស

របារ ជម្រើស អាច​បង្ហាញ​បាន​ដោយជ្រើសមើល - របារឧបករណ៍ - ជម្រើស ។

របារ​កែសម្រួល​ចំណុច

របារ កែសម្រួល​ចំណុច លេច​ឡើង ពេល​អ្នក​ជ្រើស​វត្ថុ​ពហុកោណ​មួយ ហើយ​ចុច កែសម្រួល​ចំណុច ។

របារ​រូបភាព

ប្រើរបារ រូបភាព ដើម្បី​កំណត់ជម្រើស​ពណ៌ កម្រិត​ពណ៌ ពន្លឺ សម្រាប់​វត្ថុ​ក្រាហ្វិក​ដែលបានជ្រើស ។

របារ​ធ្វើ​ទ្រង់ទ្រាយ​អត្ថបទ

ដើម្បី​បង្ហាញ​របារ ធ្វើ​ទ្រង់ទ្រាយ​អត្ថបទ ដាក់​ទស្សន៍​ទ្រនិច​ក្នុង​វត្ថុ​អត្ថបទ​មួយ ។

របារ​បន្ទាត់ និង​បំពេញ

របារ​បន្ទាត់ និង បំពេញ មានពាក្យ​បញ្ជា​សម្រាប់​របៀប​កែសម្រួល​បច្ចុប្បន្ន ។

របារ​គំនូរ

របារ គំនូរ ផ្ទុក​ឧបករណ៍​គំនូរ​សំខាន់ ។

បញ្ចូល​

សិល្បៈ​អក្សរ

របារ​ឧបករណ៍​សិល្បៈអក្សរ​​នឹង​បើក​ ពេល​ដែល​អ្នក​ជ្រើស​វត្ថុ​សិល្បៈអក្សរ​​មួយ ។

កំណត់​ត្រីមាត្រ

របារ​ឧបករណ៍ កំណត់​ត្រីមាត្រ​គ្រប់គ្រង​លក្ខណសម្បត្តិ​របស់​វត្ថុ​ត្រីមាត្រ​ដែល​បាន​ជ្រើស ។

របារ​ស្តងដារ

របារ ស្តងដារ មាន​ក្នុង​គ្រប់​កម្មវិធី LibreOffice ។