ការ​ធ្វើ​ការ​ជាមួយ​តារាង​

From LibreOffice Help
Jump to: navigation, search

ទិន្នន័យ​ត្រូវ​បាន​រក្សា​ទុក​ក្នុង​តារាង​ ។ ដូច​ឧទាហរណ៍​ សៀវភៅ​អាសយដ្ឋាន​ប្រព័ន្ធ​របស់​អ្នក​​​ ដែល​អ្នក​ប្រើ​​សម្រាប់​អាសយដ្ឋាន​អ៊ីមែល​គឺ​ជា​តារាង​របស់​មូលដ្ឋានទិន្នន័យ​សៀវភៅ​អាសយ​ដ្ឋាន​ ។ អាសយដ្ឋាន​នីមួយៗ​គឺ​ជា​កំណត់​ត្រា​ទិន្នន័យ​ ដែល​ត្រូវ​បាន​បង្ហាញ​ជា​ជួរ​ដេក​ក្នុង​តារាង​នោះ ។ កំណត់​ត្រា​ទិន្នន័យ​មាន​វាល​ទិន្នន័យ​​ ឧទាហរណ៍​ វាល​ឈ្មោះ​ដំបូង​ និង ចុង​ក្រោយ​ និង វាល​អ៊ីមែល​ ។

ការ​បង្កើត​តារាង​ថ្មី​មួយ​ដោយ​អ្នក​ជំនួយ​ការ​តារាង

ក្នុង​ LibreOffice អ្នក​អាច​បង្កើត​តារាង​ថ្មី​មួយ​ ដោយ​ប្រើ អ្នកជំនួយ​ការ​តារាង

  1. បើក​ឯកសារ​​មូលដ្ឋាន​ទិន្ន​ន័យ​ ដែល​អ្នក​​​ចង់​បង្កើត​តារាង​ថ្មី​ ។
  2. នៅ​ក្នុង​ស្លាបព្រិល​ខាង​ឆ្វេង​នៃ​បង្អួច​មូលដ្ឋាន​ទិន្នន័យ​ ចុច​រូបតំណាង តារាង ។
  3. ចុច​ ប្រើ​អ្នក​ជំនួយ​ការ​ដើម្បី​បង្កើត​តារាង ។

ការ​បង្កើត​តារាង​ថ្មី​មួយ​​ដោយ​ប្រើ​ទិដ្ឋភាព​រចនា

  1. បើក​ឯកសារ​​មូលដ្ឋាន​ទិន្ន​ន័យ​ ដែល​អ្នក​​​ចង់​បង្កើត​តារាង​ថ្មី​ ។
  2. នៅ​ក្នុង​ស្លាបព្រិល​ខាង​ឆ្វេង​នៃ​បង្អួច​មូលដ្ឋាន​ទិន្នន័យ​ ចុច​រូបតំណាង តារាង ។
  3. ចុច​ បង្កើត​តារាង​ក្នុង​ទិដ្ឋភាព​​តារាង ។

អ្ន​ក​មើល​​បង្អួច​ ការ​រចនាតារាង ។

ការ​បង្កើត​ទិដ្ឋភាព​តារាង​ថ្មី​មួយ

ប្រភេទ​មូលដ្ឋាន​ទិន្នន័យ​ខ្លះ​គាំទ្រ​ទិដ្ឋភាព​តារាង ។ ទិដ្ឋភាព​តារាង​គឺ​ជា​សំណួរ​មួយ ដែល​ត្រូវ​បាន​រក្សាទុក​ជាមួយ​មូលដ្ឋាន​ទិន្នន័យ ។ សម្រាប់​ប្រតិបត្តិការ​មូលដ្ឋាន​ទិន្នន័យ​ភាគ​ច្រើន ទិដ្ឋភាព​មួយ​អាច​ត្រូវ​បាន​ប្រើ​ដូច​ដែល​អ្នក​ប្រើ​តារាង​ដែរ ។

  1. បើក​ឯកសារ​មូលដ្ឋាន​ទិន្នន័យ ដែល​អ្នក​ចង់​បង្កើត​ទិដ្ឋភាព​តារាង​ថ្មី ។
  2. នៅ​ក្នុង​ស្លាបព្រិល​ខាង​ឆ្វេង​នៃ​បង្អួច​មូលដ្ឋាន​ទិន្នន័យ​ ចុច​រូបតំណាង តារាង ។
  3. ចុច បង្កើត​ទិដ្ឋភាព​តារាង ។

អ្នក​នឹង​ឃើញ​បង្អួច រចនា​ទិដ្ឋភាព ដែល​ស្ទើរ​តែ​ដូច​គ្នា​ទៅ​នឹង បង្អួច រចនា​សំណួរ ។


Related Topics

ការ​ប្រើ​មូលដ្ឋាន​ទិន្នន័យ​ក្នុង LibreOffice Base

ទិដ្ឋភាព​ទូទៅ​មូល​ដ្ឋាន​ទិន្នន័យ