ការ​ធ្វើ​ការ​ជាមួយ​សំណុំ​បែប​បទ​

From LibreOffice Help
Jump to: navigation, search

ការ​ប្រើ​សំណុំ​បែប​បទ​ អ្នក​អាច​កំណត់​វិធី​បង្ហាញ​ទិន្នន័យ​ ។ បើក​ឯកសារ​អត្ថបទមួយ​​ ឬ សៀវភៅ​បញ្ជី​មួយ​ និង បញ្ចូល​វត្ថុ​បញ្ជា​ដូច​ជា​ប៊ូតុង​រុញ​ និង ប្រអប់​បញ្ជី​ ។ ក្នុង​ប្រអប់​លក្ខណសម្បត្តិ​របស់​វត្ថុ​បញ្ជា​ អ្នក​អាច​កំណត់ទិន្នន័យ​អ្វី​ដែល​​សំណុំ​បែបបទ​គួរ​បង្ហាញ ។

ការ​បង្កើត​សំណុំ​បែប​បទ​ថ្មី​មួយ​ដោយ​អ្នក​ជំនួយ​ការ​សំណុំ​បែប​បទ​

ក្នុង​ LibreOffice អ្នក​អាច​បង្កើត​សំណុំ​បែប​បទ​ថ្មី​ដោយ​ប្រើ​ អ្នក​ជំនួយ​ការ​សំណុំ​បែប​បទ

  1. បើក​ឯកសារ​មូលដ្ឋានទិន្នន័យ​ ដែល​អ្នក​ចង់​បង្កើត​សំណុំ​បែប​បទ​ថ្មី ។
  2. ក្នុង​ស្លាបព្រិល​​ខាង​ឆ្វេង​​នៃ​បង្អួច​មូលដ្ឋានទិន្នន័យ​ ចុច​រូបតំណាង សំណុំ​បែប​បទ​ ។
  3. ចុច​ ប្រើ​អ្នក​ជំនួយ​ការ​ដើម្បី​បង្កើត​សំណុំ​បែប​បទ ។

ការ​បង្កើត​សំណុំ​បែប​បទ​​ថ្មី​មួយ​ដោយ​ដៃ

  1. បើក​ឯកសារ​មូលដ្ឋានទិន្នន័យ​ ដែល​អ្នក​ចង់​បង្កើត​សំណុំ​បែប​បទ​ថ្មី ។
  2. ក្នុង​ស្លាបព្រិល​​ខាង​ឆ្វេង​​នៃ​បង្អួច​មូលដ្ឋានទិន្នន័យ​ ចុច​រូបតំណាង សំណុំ​បែប​បទ​ ។
  3. ចុច​ បង្កើត​សំណុំ​បែបបទ​​ក្នុង​ទិដ្ឋភាព​រចនា ។

ឯកសារ​អត្ថបទ​ថ្មី​មួយ​បើក​ ។ ប្រើ​ វត្ថុ​បញ្ជា​សំណុំ​បែប​បទ ដើម្បី​បញ្ចូល​វត្ថុ​បញ្ជា​​សំណុំ​បែប​បទ ។

Note.png ចុច​រូបតំណាង​ សំណុំ​បែបប​ទ ដើម្បី​ចូលដំណើរ​ការ​សំណុំ​បែប​បទ​ទាំងអស់​ដែល​ត្រូវ​បាន​បង្កើត​​ពី​​ក្នុង​បង្អួច​មូលដ្ឋាន​ទិន្នន័យ​បច្ចុប្បន្ន​ ។ បន្ថែម​លើ​នេះ​ទៀត​ អ្នកអាច​ប្រើ​រូបតំណាង វត្ថុ​បញ្ជាសំណុំ​បែប​បទ ដើម្បី​បន្ថែម​វត្ថុ​បញ្ជា​សំណុំ​បែប​បទ​ទៅ​ឯកសារ​ Writer ឬ Calc មួយ​ចំនួន ប៉ុន្តែ​ឯកសារ​ទាំងនេះ​នឹង​មិន​ត្រូវ​បាន​​រាយ​ក្នុង​បង្អួច​មូលដ្ឋាន​ទិន្នន័យ​ទេ ។

Related Topics

ការ​ប្រើ​មូលដ្ឋាន​ទិន្នន័យ​ក្នុង LibreOffice Base

ទិដ្ឋភាព​ទូទៅ​មូល​ដ្ឋាន​ទិន្នន័យ