ការ​បិទ​ និង បើក​ព័ត៌​មាន​ជំនួយ​បន្ថែម

From LibreOffice Help
Jump to: navigation, search

ព័ត៌មាន​ជំនួយ​បន្ថែម​ ផ្តល់​នូវ​ការ​ពិពណ៌​នា​សង្ខេប​នៃ​មុខងារ​របស់​រូប​តំណាង អត្ថបទ​ ឬ ពាក្យ​បញ្ជា​ម៉ឺនុយ​​ជាក់លាក់​ ពេល​អ្នក​ដាក់​ទស្សន៍ទ្រនិច​​របស់​អ្នក​​នៅ​លើ​ធាតុ​នោះ ។

ដើម្បី​បិទ និង បើក​ព័ត៌មាន​ជំនួយ​បន្ថែម ៖

  • ជ្រើស ឧបករណ៍ - ជម្រើស - LibreOffice - ទូទៅ ហើយ​គូសធីក ជំនួយ​ដែលបាន​ពង្រីក

    សញ្ញា​សម្គាល់​ចង្អុល​បង្ហាញ​ថា​ព័ត៌មាន​ជំនួយ​បន្ថែម​ត្រូវ​បានធ្វើ​ឲ្យ​សកម្ម ។

ដើម្បី​​បើក​ព័ត៌មាន​ជំនួយ​បន្ថែម​ជា​បណ្តោះ​អាសន្ន ៖

  • ចុច​គ្រាប់​ចុច​ផ្លូវ​កាត់​ប្តូរ​ (Shift) + F1 ដើម្បី​ធ្វើ​ឲ្យ​ព័ត៌​មាន​ជំនួយ​បន្ថែម​​សកម្ម​ម្តង ។

    សញ្ញា​សួរ​បង្ហាញ​​​ក្បែរ​ព្រួញ​កណ្តុរ​ ។ អ្នក​អាច​ផ្លាស់​ទី​ ព្រួញ​កណ្តុរ​ជំនួយ​ នេះ​លើ​វត្ថុ​បញ្ជា​ទាំង​អស់​ រូបតំណាង​ និង ពាក្យ​បញ្ជា​ម៉ឺនុយ​​​ត្រូវ​ទទួល​ការ​ពិពណ៌​នា​របស់​ពាក្យ​បញ្ជា​ ។ ព្រួញ​កណ្តុរ​ជំនួយ ប្រើ​មិន​បាន​​ពេល​ក្រោយ​​ដែលអ្នក​ចុច​កណ្តុរ​ ។

Related Topics

បង្អួច​ជំនួយ​របស់ LibreOffice