ការ​បើក​ឯកសារ​ដែល​បាន​រក្សា​ទុក​ក្នុង​ទ្រង់​ទ្រាយ​ផ្សេង

From LibreOffice Help
Jump to: navigation, search

អ្នក​អាច​បើក​ឯកសារ​មួយ ​ដែល​បាន​រក្សា​ទុក​ក្នុង​ទ្រង់ទ្រាយ​ផ្សេង​ ដោយ​ប្រើ​​បែបបទ​ដូច​ខាង​ក្រោម​នេះ ៖

  1. ជ្រើស ឯកសារ - បើក ។
  2. ជ្រើស​ទ្រង់ទ្រាយ​មួយ​ពី​បញ្ជី ឯកសារ​ប្រភេទ ។
  3. ជ្រើស​ឈ្មោះ​ឯកសារ​មួយ​ និង ចុច​ បើក ។

ប្រសិនបើ​អ្នក​ចង់​ឲ្យ​ប្រអប់​ឯកសារ​បង្ហាញ​​ទ្រង់ទ្រាយ​ផ្សេង​ជា​និច្ច​តាម​លំនាំដើម ជ្រើស ឧបករណ៍ - ជម្រើស - ផ្ទុក/រក្សាទុក - ទូទៅ ហើយ​ជ្រើស​ទ្រង់ទ្រាយ​នោះជា ទ្រង់ទ្រាយ​ឯកសារ​លំនាំដម

ការ​បម្លែង​ឯកសារ​ទាំង​អស់​របស់​ថត​មួយ

បើក​អ្នក​ជំនួយ​ការ​ ដែល​​មគ្គុទ្ទេសក៏​អ្នក​តាម​រយៈ​ប្រតិបត្តិការ​ ដើម្បីចម្លង​ និង ​បម្លែង​ឯកសារ​ទាំងអស់​ពី​ Microsoft Word​ Microsoft Excel ឬ Microsoft PowerPoint ទៅ​​ជា​ឯកសារ​​ទ្រង់ទ្រាយ​ឯកសារ​ ។ អ្នក​អាច​ជ្រើស​ប្រភព​មួយ​ និង ថត​គោល​ដៅ​មួយ​ បញ្ជាក់​ថា​តើ​ត្រូវ​បម្លែង​ឯកសារ​ និង/ឬ ពុម្ព​ និង ​​ផ្សេងៗ​ទៀត​ក្រៅ​ពី​នេះ ។

When in Writer: == បើក​ឯកសារ HTML ក្នុង​ Writer ==

  • ជ្រើស​ប្រភេទ​ឯកសារ "ឯកសារ HTML" ដើម្បី​បើក​ក្នុង LibreOffice Writer/Web ។ នេះ​ជា​លំនាំដើម​សម្រាប់​ឯកសារ HTML ក្នុង LibreOffice ។

    ឥឡូវ​នេះ​មាន​ជម្រើស​ទាំងអស់​នៃ LibreOffice Writer/Web សម្រាប់​អ្នក ដូច​ជា បង្ហាញ​ប្រភព HTML ។
  • ជ្រើស "ឯកសារ HTML (LibreOffice Writer)" ដើម្បី​បើក​ក្នុង LibreOffice Writer ។

    ឥឡូវ​អ្នក​អាច​ប្រើ​គ្រប់​ជម្រើស​របស់ LibreOffice Writer ។ មិន​មែន​ជម្រើស​ទាំងអស់​ដែល LibreOffice Writer ផ្តល់​ឲ្យ​សម្រាប់​កែសម្រួល​ឯកសារ សុទ្ធ​តែ​អាច​ត្រូវ​បាន​រក្សា​ទុក​ក្នុង​ទ្រង់ទ្រាយ HTML នោះ​ទេ ។

Related Topics

ទ្រង់ទ្រាយ​ឯកសារ XML

ការ​រក្សា​ទុក​ឯកសារ​ក្នុង​ទ្រង់​ទ្រាយ​ផ្សេង​

អំពី​ការ​បម្លែង​ឯកសារ Microsoft Office

ការ​ប្រើ​ Microsoft Office និង LibreOffice

ការ​ធ្វើ​ការ​ជាមួយកូដ​ VBA

ការ​កំណត់​ទ្រង់ទ្រាយ​ឯកសារ​លំនាំ​ដើម

ការ​ផ្លាស់​ប្តូរ​ការ​បញ្ចូល​គ្នា​នៃប្រភេទ​ឯកសារ​របស់ Microsoft Office