ភាសា​ប្រើ​ប្លង់​អត្ថបទ​ស្មុគ្រស្មាញ

From LibreOffice Help
Jump to: navigation, search

បច្ចុប្បន្ន​ LibreOffice គាំទ្រ​ភាសា​​ហិនណ្ឌូ​ ភាសា​ថៃ​ ភាសា​ហេប៊្រូ និង​ ភាសា​អារ៉ាប់ជា ភាសា​ខ្មែរ និង​ភាសា CTL ផ្សេង​ទៀត ។

ប្រសិន​បើ​អ្នក​ជ្រើស​លំហូរ​អត្ថបទ​ពី​ស្តាំ​ទៅ​ឆ្វេង​ អត្ថបទ​លោកខាងលិច​ដែល​បាន​បង្កប់​នៅតែ​រត់​ពី​ឆ្វេង​ទៅ​ស្តាំ​ ។ ទស្សន៍​ទ្រនិច​ទាក់ទង​នឹង​គ្រាប់​ចុច​ព្រួញ​​ ដែល​ព្រួញ​​ស្តាំ​ផ្លាស់​ទី​វា​"ទៅ​ចុង​អត្ថបទ​" និង​ ព្រួញ​ឆ្វេង​"ទៅ​ដើម​អត្ថបទ"

អ្នក​អាច​ផ្លាស់​ប្តូរ​ទិស​សរសេរ​អត្ថបទ​​ដោយ​ផ្ទាល់​ ដោយ​ចុច​គ្រាប់ចុច​មួយ​ក្នុង​ចំណោម​ដូច​ខាង​ក្រោម​នេះ ៖

  • បញ្ជា(Ctrl)+ប្ដូរ(Shift)+D ឬCtrl+គ្រាប់ចុច​ប្ដូរ​ (Shift) ខាង​ស្ដាំ - ប្ដូរ​ទៅ​ធាតុ​អត្ថបទ​ពីស្ដាំ​ទៅ​ឆ្វេង
  • បញ្ជា(Ctrl)+ប្ដូរ(Shift)+A ឬ​គ្រាប់ចុច បញ្ជា(Ctrl)+ប្ដូរ​ខាង​ឆ្វេង - ប្ដូរ​ទៅ​ធាតុអត្ថបទ​ពី​ឆ្វេង​ទៅ​ស្ដាំ
  • បន្សំ​គ្រាប់ចុច​តែ​គ្រាប់ចុច​កែប្រែ នឹង​ដំណើរការ​តែ​នៅ​ពេល​ការ​គាំទ្រ​ភាសា​ខ្មែរ និង​ភាសា CTL ផ្សេង​ទៀត ត្រូវ​បាន​ធ្វើ​ឲ្យ​ប្រើ​បាន ។

នៅ​ក្នុង​ទំព័រ​​មាន​ជួរ​ឈរ​ច្រើន​​ ភាគ​ ឬ ស៊ុម​ដែល​ត្រូវ​បាន​ធ្វើ​ទ្រង់​ទ្រាយ​ជាមួយ​លំហូរ​អត្ថបទ​ពី​ស្តាំ​ទៅ​ឆ្វេង​ ជួរ​ឈរ​ទីមួយ​គឺ​ជាជួរឈរ​ខាងស្តាំ​ និង ជួរឈរ​ចុង​ក្រោយ​គឺ​ជា​ជួរ​ឈរ​ខាង​ឆ្វេង​ ។

ក្នុង​ LibreOffice Writer អត្ថបទ​បាន​ធ្វើទ្រង់ទ្រាយ​ក្នុង​ ភាសា​ថៃ មាន​លក្ខណៈ​ពិសេស​ដូច​ខាង​ក្រោម​នេះ ៖

  • ក្នុង​កថាខណ្ឌ​ដែល​​បាន​តម្រឹម​សង​ខាង​ តួអក្សរ​ត្រូវ​បាន​​ទាញ​ទៅ​ចុង​បន្ទាត់​នៅ​រឹមទំព័រ​ ។ ក្នុង​ភាសា​ផ្សេង​ទៀត​ចន្លោះ​រវាង​ពាក្យ​ត្រូវ​បាន​ទាញ​ ។
  • ប្រើ​គ្រាប់​ចុច​លុប (​Delete) ដើម្បីលុប​តួអក្សរ​ផ្សំ​ទាំង​មូល​មួយ​ ។ ប្រើ​គ្រាប់​ចុច ​​Backspace ​ដើម្បី​លុប​ផ្នែក​ចុង​ក្រោយ​​របស់​តួអក្សរ​ផ្សំ​មុន​ ។
  • ប្រើ​គ្រាប់ចុច​ព្រួញ​កណ្ដុរ​ស្ដាំ និង​ឆ្វេង ដើម្បី​លោត​ទៅ​កា​រតែង​តួអក្សរ​ទាំង​មូល​មុន ឬ​បន្ទាប់ ។ ដើម្បី​ដាក់ទីតាំង​ទស្សន៍ទ្រនិច​ទៅ​ក្នុង​ការ​តែង​តួអក្សរ ប្រើជំនួស(Alt)+គ្រាប់ចុច​ព្រួញ ។

ប្រធានបទ​ទាក់ទង

ជ្រើស​ភាសា​ឯកសារ

ឧបករណ៍ - ជម្រើស - ការ​កំណត់​ភាសា - ភាសា

ឧបករណ៍ - ជម្រើស - ការ​កំណត់​ភាសា - ប្លង់អត្ថបទ​ស្មុគស្មាញ