ការ​បញ្ចូល​ និង កែ​សម្រួល​ឈប់​ថេប

From LibreOffice Help
Jump to: navigation, search

នៅ​លើ​បន្ទាត់​ផ្ដេក ​អ្នក​អាច​ឃើញ​ឈប់ថេប​សម្រាប់កថាខណ្ឌបច្ចុប្បន្ន​ ។ ប្រសិន​បើ​អ្នក​ចង់​ផ្លាស់ប្តូរ​ឈប់ថេប​ ដំបូង​អ្នក​គួរតែ​​ពិចារណា​វិសាលភាព​ដែល​អ្នកចង់​ផ្លាស់​ប្តូរ​​​ឈប់ថេប​ដូច​​ខាង​ក្រោម​ ៖

  • ផ្លាស់ប្ដូរ​ឈប់ថេប​លំនាំដើម​សម្រាប់​គ្រប់​ឯកសារ ៖ ប្រើ​ម៉ឺនុយ ឧបករណ៍ - ជម្រើស - LibreOffice Writer - ទូទៅ
  • ផ្លាស់​ប្តូរ​ឈប់ថេប​សម្រាប់​កថាខណ្ឌ​ទាំងអស់​ដោ​យ​ប្រើ​រចនាប័ទ្ម​​​កថាខណ្ឌ​បច្ចុប្បន្ន​​ ៖​ ​ចុច​ខាង​ស្តាំ​លើ​កថាខណ្ឌ​​ដើម្បី​បើក​ម៉ឺនុយ​បរិបទ​ ជ្រើស កែសម្រួល​រចនាប័ទ្ម​កថាខណ្ឌ​ ចុច​ ថេប ។
  • ផ្លាស់​ប្តូរ​ឈប់​ថេប​សម្រាប់​កថាខណ្ឌ​មួយ ឬ ច្រើន​ ៖ ជ្រើស​កថាខណ្ឌ​ បន្ទាប់​មក​ចុច​ខាង​ក្នុង​បន្ទាត់​ ។

​ខាង​ក្រោម​នេះ អ្នក​រក​សេចក្តី​ណែនាំ​សម្រាប់​ភារកិច្ច​ដែល​បាន​អធិប្បាយ​​​​​​ខាង​លើ​ ។

អ្នក​អាច​កំណត់​ឈប់​ថេប​​​​ដោយ​ចុច​លើ​បន្ទាត់​ ឬ ដោយ​ជ្រើស ទ្រង់ទ្រាយ - កថាខណ្ឌ - ថេប ។ វិធិសាស្ត្រ​ទាំង​ពីរ​ប៉ះពាល់​ដល់​​កថាខណ្ឌ​​បច្ចុប្បន្ន​ ឬ កថាខណ្ឌ​ដែល​បាន​ជ្រើស​​ទាំង​អស់ ។

ចុច​បន្ទាត់​ម្តង​ដើម្បី​កំណត់​ថេប​បាន​តម្រឹម​ឆ្វេង​ ។​ ចុច​រូប​តំណាង​ថេប​មួយ​នៅ​លើ​បន្ទាប់​ដើម្បី​មើល​ម៉ឺនុយ​បរិបទ​ដែលអ្នក​អាច​ផ្លាស់​ប្តូរ​ប្រភេទ​ថេប ។

ដើម្បី​កំណត់​ថេប​ទសភាគ​ជាច្រើន​បន្ត​បន្ទាប់​គ្នា ចុច​រូបតំណាង​ទៅ​ឆ្វេង​នៃ​បន្ទាត់​ រហូត​ដល់​ប្រភេទ​ថេប​ដែល​ចង់បាន​ ត្រូវ​បាន​បង្ហាញ​ បន្ទាប់​មក​ចុច​នៅលើ​បន្ទាត់ ។

ជម្រើស ពិពណ៌នា ៖
រូប​តំណាង
ការ​កំណត់​ផ្ទាំង​ខាង​ឆ្វេង
រូប​តំណាង
ការ​កំណត់​ថេបស្តាំ
រូប​តំណាង
ការ​កំណត់​ផ្ទាំង​ទសភាគ
រូប​តំណាង
ការ​កំណត់​ផ្ទាំង​​​កណ្តាល

ចុច​ទ្វេ​ដង​លើ​បន្ទាត់ ​ដើម្បី​បើក​ប្រអប់​​ កថាខណ្ឌ ។

ចុច​ទ្វេដង​លើ​ផ្ទៃ​ពណ៌​ស​របស់​បន្ទាត់​ដើម្បី​កំណត់ថេប​មួយ​ ។ ប្រអប់​ កថាខណ្ឌ បង្ហាញ​ឡើង​ជាមួយ​ទំព័រ​ផ្ទាំង​​ថេប ដែក​បើក​​ ។

ការ​ផ្លាស់​ទី​ថេប​នៅ​លើ​​បន្ទាត់

  • ផ្លាស់​ទី​ឈប់​ថេប​នីមួយៗ​​នៅលើ​បន្ទាត់​ដោយ​ប្រើ​កណ្តុរ​ ។
  • ដើម្បី​ផ្លាស់​ទី​ឈប់​ថេប​ជា​ច្រើន​នៅ​លើ​បន្ទាត់​ ចុច​គ្រាប់​ចុច​ប្តូរ ​(Shift) មុន​ពេលអ្នក​ចុច​ថេប​មួយ ។ អូស​ថេប​មួយ ​ខណៈពេល​បន្ត​ចុច​ប្តូរ​ (Shift) ដើម្បី​ផ្លាស់ទី​ថេប​ ព្រម​ទាំង​ថេប​ទាំង​អស់​​ទៅ​ស្តាំ​វា​ ។ គម្លាត​រវាង​ថេប​ទាំង​នោះ​​នៅ​តែ​ដូច​គ្នា​ ។
  • ចុច​ ​បញ្ជា(Ctrl)​ ពេល​អ្នក​អូស​ថេប​មួយ​លើ​បន្ទាត់​ដើម្បី​ផ្លាស់​ទី​ថេប​នោះ​ និង ថេប​ទាំងអស់​ទៅ​ស្តាំ​វា​ ។ នេះ​ឲ្យ​លទ្ធផលជា​ ​គម្លាត​រវាង​ថេប​ទាំងនោះ​​​ ដោយ​​ផ្លាស់ប្តូរ​​​សមាមាត្រ​ទៅ​ចម្ងាយ​របស់​វា​ពី​រឹម​ទំព័រ ។

ការ​ផ្លាស់​ប្តូរ​លក្ខណសម្បត្តិ​របស់​ថេប

ដើម្បី​ផ្លាស់​ប្តូរ​ប្រភេទ​ថេប​​ ចុច​​ផ្ទាំង​ដែល​​អ្នក​ចង់​ផ្លាស់​ប្តូរ​​នៅ​លើ​បន្ទាត់​ បន្ទាប់​មក​ចុច​​កណ្តុរ​ខាង​ស្តាំ​ ដើម្បី​បែក​ម៉ឺនុយ​បរិបទ ។

ការ​លុប​ថេប

ដើម្បី​លុប​ថេប​​មួយ​ សង្កត់​ប៊ូតុង​កណ្តុរ​ ខណៈ​ពេល​អ្នក​អូស​ថេប​ខាង​ក្រៅ​បន្ទាត់ ។

ការ​ផ្លាស់​ប្តូរ​លំនាំ​ដើម

ប្រសិនបើ​អ្នក​ចង់​ផ្លាស់ប្ដូរ​កា​រកំណត់​ឈប់ថេប​លំនាំដើម​របស់​អ្នក អ្នកនឹង​រក​ព័ត៌មានបន្ថែម​នៅ​ក្រោម When in Writer: LibreOffice Writer - ទូទៅWhen in Calc: LibreOffice Calc - ទូទៅWhen in Draw: LibreOffice Draw - ទូទៅWhen in Impress: LibreOffice Impress - ទូទៅ(ឈ្មោះ​ម៉ូឌុល) - ទូទៅ នៅ​ក្នុង​ប្រអប់​ជម្រើស ។

ម៉ឺនុយ​បរិបទ របស់​បន្ទាត់​ អនុញ្ញាត​ឲ្យ​អ្នក​ផ្លាស់ប្តូរ​ឯកតារង្វាស់​ដែល​បានបង្ហាញ​ ។ ការ​ផ្លាស់ប្តូរ​ទាំងនេះ​​ អាច​ប្រើបាន​រហូត​ដល់​អ្នក​ចេញ​ពី​ LibreOffice ហើយ​​ ពួក​វា​អនុវត្ត​ទៅ​លើ​តែ​បន្ទាត់​ លើ​​ម៉ឺនុយ​បរិបទ​របស់​វា ដែល​អ្នក​បានធ្វើ​ការ​ផ្លាស់ប្តូរ​ ។ ប្រសិនបើអ្នក​​ចង់​ផ្លាស់​ប្តុរ​ឯកតា​រង្វាស់​អចិន្ត្រៃយ៍​ ជ្រើស ឧបករណ៍ - ជម្រើស - [Document type] - ទិដ្ឋភាព និង​ ផ្លាស់ប្តូរ​ឯកតា​រង្វាស់​នៅ​ទី​នោះ ។

When in Writer: ----

Related Topics

បន្ទាត់