ការ​បញ្ចូល​គំនូស​តាង​

From LibreOffice Help
Jump to: navigation, search

វិធី​សាស្ត្រ​ផ្សេង​គ្នា​មាន​ដើម្បី​ចាប់ផ្ដើម​គំនូស​តាង ៖

  • បញ្ចូល​គំនូស​តាង​ដែល​មាន​មូលដ្ឋាន​លើ​ទិន្នន័យ​ពី​ក្រឡា​ក្នុង Calc ឬ Writer ។

    គំនូស​តាង​ទាំងនេះ​ធ្វើ​បច្ចុប្បន្នភាព​ស្វ័យ​ប្រវត្តិ ពេល​ទិន្នន័យ​ប្រភព​ផ្លាស់ប្ដូរ ។
  • បញ្ចូល​គំនូស​តាង​ជាមួយ​សំណុំ​ទិន្នន័យ​លំនាំ​ដើម និង​បន្ទាប់​ប្រើ​ប្រអប់​តារាង​ទិន្នន័យ​សម្រាប់​គំនូស​តាង​នោះ ។

    គំនូស​តាង​ទាំងនេះ​អាច​ត្រូវ​បាន​បង្កើត​ក្នុង Writer Impress និង Draw ។
  • ចម្លង​គំនូស​តាង​ពី Calc ឬ Writer ទៅ​ក្នុង​ឯកសារ​មួយ​ផ្សេង​ទៀត ។

    គំនូស​តាង​ទាំងនេះ​គឺ​ជា​រូបថត​នៃ​ទិន្នន័យ​នៅ​ពេល​ចម្លង ។ ពួក​វា​មិន​ផ្លាស់ប្ដូរ​ទេ ពេល​ទិន្នន័យ​ប្រភព​ផ្លាស់ប្ដូរ ។
Note.png នៅ​ក្នុង Calc, គំនូសតាង​គឺជា​វត្ថុ​នៅ​លើ​សន្លឹក​ដែល​អាច​ត្រូវ​បាន​ចម្លង និង​បិទភ្ជាប់​ទៅ​សន្លឹក​ផ្សេង​នៃ​ឯកសារ​ដូចគ្នា​បាន ស៊េរី​ទិន្នន័យ​នឹង​នៅ​បន្ត​ភ្ជាប់​ទៅ​ជួរ​នៅ​សន្លឹក​ផ្សេង​ដដែល។ បើ​វា​បាន​បិទភ្ជាប់​ទៅកាន់​ឯកសារ Calc ផ្សេងទៀត ដែល​វា​មាន​តារាង​ទិន្នន័យ​គំនូសតាង​ផ្ទាល់ខ្លួន​របស់​វា នោះ​វា​នឹង​លែង​តភ្ជាប់​ទៅ​ជួរ​ដើម​របស់​វា​ទៀតហើយ។

គំនូស​តាង​ក្នុង​សៀវភៅ​បញ្ជី Calc

  1. ចុច​ខាង​ក្នុង​ជួរ​ក្រឡា ដែល​អ្នក​ចង់​បង្ហាញ​ក្នុង​គំនូស​តាង​របស់​អ្នក ។
  2. ចុច​រូបតំណាង បញ្ចូល​គំនូសតាង​ នៅលើ​របារ​ឧបករណ៍ ស្តង់ដារ ។

    អ្នក​ឃើញ​ការ​មើល​ជាមុន​នៃ​គំនូស​តាង និង​អ្នក​ជំនួយ​ការ​គំនូស​តាង ។
  3. ធ្វើ​តាម​សេចក្ដី​ណែនាំ​ក្នុង អ្នក​ជំនួយ​ការ​គំនូស​តាង ដើម្បី​បង្កើត​គំនូស​តាង ។

គំនូស​តាង​ក្នុង​ឯកសារ​អត្ថបទ Writer

ក្នុង​ឯកសារ Writer អ្នក​អាច​បញ្ចូល​គំនូស​តាង​ដែល​មាន​មូលដ្ឋាន​លើ​តម្លៃ​ក្នុង​តារាង Writer ។

  1. ចុច​ខាង​ក្នុង​តារាង Writer ។
  2. ជ្រើស បញ្ចូល - វត្ថុ - គំនូស​តាង ។

    អ្នក​ឃើញ​ការ​មើល​ជាមុន​នៃ​គំនូស​តាង និង​អ្នក​ជំនួយ​ការ​គំនូស​តាង ។
  3. ធ្វើ​តាម​សេចក្ដី​ណែនាំ​ក្នុង អ្នក​ជំនួយ​ការ​គំនូស​តាង ដើម្បី​បង្កើត​គំនូស​តាង ។

គំនូស​តាង​ដែល​មាន​មូលដ្ឋាន​លើ​តម្លៃ​នៃ​ខ្លួន​វា

  • In Writer, Draw or Impress, choose Insert - Chart to insert a chart based on default data.
  • អ្នក​អាច​ផ្លាស់ប្ដូរ​តម្លៃ​ទិន្នន័យ​លំនាំ​ដើម​ដោយ​ចុច​ទ្វេរ​ដង​លើ​គំនូស​តាង និង​បន្ទាប់​ជ្រើស មើល - តារាង​ទិន្នន័យ​គំនូស​តាង ។

Related Topics

អ្នក​ជំនួយការ​គំនូស​តាង - ប្រភេទ​គំនូស​តាង

អ្នក​ជំនួយ​ការ​គំនូស​តាង - ជួរ​ទិន្នន័យ

អ្នក​ជំនួយ​ការ​គំនូស​តាង - ស៊េរី​ទិន្នន័យ

អ្នក​ជំនួយ​ការ​គំនូស​តាង - ធាតុ​គំនូស​តាង

ការ​កែសម្រួល​អ័ក្ស​គំនូស​តាង

​ការ​កែសម្រួល​តាង​គំនូស​តាង​

​ការ​កែសម្រួល​ចំណង​ជើង​គំនូសតាង​

បន្ថែម​វាយនភាព​ទៅ​របារ​គំនូស​តាង