​ចូល​បន្ទាត់ និង គម្លាត

From LibreOffice Help
Jump to: navigation, search

កំណត់​ជម្រើស​ចូល​បន្ទាត់​ និង​ គម្លាត​សម្រាប់​កថាខណ្ឌ

Note.png ដើម្បី​ផ្លាស់​ប្តូរ​ឯកតា​រង្វាស់​ដែល​បាន​ប្រើ​នៅ​ក្នុង​ប្រអប់​នេះ ជ្រើស​ ឧបករណ៍ - ជម្រើស​ - LibreOffice Writer - ទូទៅ​ រួច​ជ្រើស​ឯកតា​រង្វាស់​ថ្មី​នៅ​ក្នុង​ផ្ទៃ​ ការ​កំណត់ ។

When in Writer:

Tip.png អ្នក​ក៏​អាច​ កំណត់​ការ​ចុះ​បន្ទាត់​ដោយ​ប្រើ​បន្ទាត់​បាន​ផងដែរ ។ ដើម្បី​បង្ហាញ​បន្ទាត់ គឺ​ត្រូវ​ជ្រើស ទិដ្ឋភាព - បន្ទាត់ ។

ជ្រើស ទ្រង់ទ្រាយ - កថា​ខណ្ឌ - ផ្ទាំង ចូល​បន្ទាត់ & គម្លាត

ជ្រើស ទ្រង់ទ្រាយ - រចនាប័ទ្ម និង​ទ្រង់ទ្រាយ - បើក​ម៉ឺនុយ​បរិបទ​នៃធាតុ​បញ្ចូលមួយ ហើយ​ជ្រើស កែប្រែ/ថ្មី - ផ្ទាំង ចូល​បន្ទាត់ & គម្លាត

ចូល​បន្ទាត់

បញ្ជាក់​​តម្លៃ​​ចន្លោះ​ដែល​ត្រូវ​ទុក​​រវាង​រឹម​ទំព័រ​ខាង​ឆ្វេង និង ខាង​ស្តាំ​ និង​ កថាខណ្ឌ ។

មុន​អត្ថបទ

បញ្ចូល​តម្លៃ​​គម្លាត ដែល​​អ្នក​ចង់​ចូល​កថាខណ្ឌ​ពី​រឹម​ទំព័រ ។ បើ​អ្នក​​​ចង់​ឲ្យ​កថាខណ្ឌ​ពង្រីក​ទៅ​ក្នុង​រឹម​ទំព័រ សូម​បញ្ចូល​ចំនួន​អវិជ្ជមាន ។ ក្នុង​ភាសា​ដែល​វាយ​ពី​ឆ្វេង​ទៅ​​ស្តាំ គែម​ខាង​ឆ្វេង​នៃ​កថាខណ្ឌ​ត្រូវ​បាន​ចូល​បន្ទាត់ ដោយ​គោរព​តាម​រឹម​ទំព័រ​ឆ្វេង ។ ​ក្នុង​ភាសា​ដែល​វាយ​ពី​ស្តាំ​ទៅ​ឆ្វេង គែម​ខាង​ស្តាំ​នៃ​កថាខណ្ឌ​ត្រូវ​បាន​ចូល​បន្ទាត់ ដោយ​គោរព​តាម​រឹម​ទំព័រ​ស្តាំ ។

បន្ទាប់​ពី​អត្ថបទ

បញ្ចូល​តម្លៃ​ចន្លោះ​​ដែល​អ្នក​ចង់​ឲ្យ​កថាខណ្ឌ​ចូល​បន្ទាត់​ពី​រឹម​ទំព័រ​​ ។ ប្រសិន​បើ​អ្នក​ចង់​​ឲ្យ​កថាខណ្ឌ​ពង្រីក​ទៅ​ក្នុង​រឹម​ទំព័រ​ សូម​បញ្ចូល​ចំនួន​អវិជ្ជមាន​មួយ ។ ក្នុង​ភាសា​ឆ្វេង​ទៅ​ស្តាំ គែម​ខាង​ស្តាំ​របស់​កថាខណ្ឌ​ត្រូវ​បាន​ចូល​បន្ទាត់​​គោរព​តាម​រឹម​ទំព័រ​ខាង​ស្តាំ ។ ក្នុង​ភាសា​ស្តាំ​ទៅ​ឆ្វេង​ គែម​ខាង​ឆ្វេង​របស់​កថាខណ្ឌ​ត្រូវ​បាន​ចូល​បន្ទាត់​​គោរព​​តាម​រឹម​ទំព័រ​ខាង​ឆ្វេង​ ។

បន្ទាត់​ទី​មួយ

ចូល​បន្ទាត់​ បន្ទាត់​ដំបូង​​របស់​កថាខណ្ឌ​​តាម​ចំនួន​ដែល​អ្នក​បញ្ចូល ។ ដើម្បីបង្កើត​ការ​ព្យួរចូលបន្ទាត់ បញ្ចូល​តម្លៃ​វិជ្ជមាន "មុខ​អត្ថបទ" និង​តម្លៃអវិជ្ជមាន​ "បន្ទាត់ដំបូង" ។ ដើម្បី​ចូល​បន្ទាត់​ បន្ទាត់ដំបូង​នៃ​កថាខណ្ឌ​ដែលប្រើ​លេខរៀង និង​ចំណុច ជ្រើស "ទ្រង់ទ្រាយ - ចំណុច និង​លេខ - ទីតាំង" ។

When in Writer: ស្វ័យ​ប្រវត្តិ

When in Writer: ចូល​បន្ទាត់​កថាខណ្ឌ​ដោយ​ស្វ័យ​ប្រវត្តិ​ ដោយ​យោង​តាម​ទំហំ​ពុម្ពអក្សរ​ និង​ចន្លោះ​បន្ទាត់ ។ ការ​កំណត់​នៅ​ក្នុងប្រអប់ បន្ទាត់​ដំបូង ត្រូវ​បាន​មិន​អើពើ ។

គម្លាត

បញ្ជាក់​​ចំនួន​ចន្លោះ​​ ដែល​ត្រូវ​ទុក​រវាង​កថាខណ្ឌ​ដែល​បាន​ជ្រើស ។

ខាង​លើ​កថាខណ្ឌ

បញ្ចូល​តម្លៃ​​ចន្លោះ​ ដែល​អ្នក​​ចង់​ទុក​​ខាង​លើ​កថាខណ្ឌ​ដែល​បាន​ជ្រើស ។

When in Draw: រូប​តំណាង​លើ​​របារ​ទ្រង់​ទ្រាយ ៖

When in Draw: {When in Draw: {When in Impress: រូប​តំណាង​លើ​​របារ​ទ្រង់​ទ្រាយ ៖

When in Impress: {When in Impress: {

ក្រោម​កថាខណ្ឌ

បញ្ចូលតម្លៃ​​ចន្លោះ​​ដែល​អ្នក​ចង់​ទុក​​ពី​ក្រោម​កថាខណ្ឌ​ដែល​បាន​ជ្រើស ។

កុំ​បន្ថែម​​ដកឃ្លា​នៅ​ចន្លោះ​កថាខ័ណ្ឌ​ដែល​មាន​រចនាប័ទ្ម​ដូចគ្នា

ធ្វើឲ្យ​មាន​ដកឃ្លា​មុន ឬ​បន្ទាប់ពី​កថាខណ្ឌ​នេះ មិន​ត្រូវ​បាន​អនុវត្ត​ចំពោះ​ខាងមុខ ឬ​ខាងក្រោយ​កថាខណ្ឌ​ដែល​មាន​រចនាប័ទ្ម​ដូចគ្នា​ទេ។

គម្លាត​​​បន្ទាត់

បញ្ជាក់​​ចន្លោះ​សរុប​ដែល​ត្រូវ​ទុក​រវាង​បន្ទាត់​របស់​អត្ថបទ​​ក្នុង​កថាខណ្ឌ ។​

តែ​មួយ

អនុវត្ត​គម្លាត​​តែ​មួយ​បន្ទាត់​ទៅ​កថាខណ្ឌ​បច្ចុប្បន្ន​ ។ នេះ​គឺ​ជា​ការ​កំណត់​លំនាំ​ដើម​ ។

​បន្ទាត់​ ១.៥

កំណត់​គម្លាត​បន្ទាត់​ទៅ ១ .៥ បន្ទាត់ ។

ទ្វេ

កំណត់​គម្លាត​បន្ទាត់​ទៅ ២ បន្ទាត់ ។

សមាមាត្រ

ជ្រើស​ជម្រើស​នេះ ហើយ​បន្ទាប់​មក​បញ្ចូល​តម្លៃ​ភាគ​រយ​ក្នុង​ប្រអប់ ដែល​ ១០០% ត្រូវ​គ្នា​ទៅ​នឹង​គម្លាត​បន្ទាត់​តែ​មួយ ។

យ៉ាង​ហោច​ណាស់

កំណត់​គម្លាត​បន្ទាត់​អប្បបរមា​​ទៅ​តម្លៃ​ដែល​អ្នក​បញ្ចូល​ក្នុង​ប្រអប់ ។

Tip.png ប្រសិន​​បើ​អ្នក​ប្រើ​ទំហំ​ពុម្ព​អក្សរ​​ខុសគ្នា​ក្នុង​កថាខណ្ឌ​មួយ​ គម្លាត​បន្ទាត់​ត្រូវ​បាន​លៃតម្រូវ​ដោយ​ស្វ័យ​ប្រវត្តិ​​ទៅ​ទំហំ​ពុម្ពអក្សរ​ដែល​ធំ​ជាង​​គេ​ ។ ប្រសិន​បើ​អ្នក​ពេញ​ចិត្ត​​គម្លាត​ដូច​គ្នា​សម្រាប់​បន្ទាត់​ទាំងអស់​ បញ្ជាក់​​ក្នុង​ យ៉ាង​ហោច​​ ដែល​ត្រូវ​​នឹង​ទំហំ​ពុម្ពអក្សរ​ដែល​ធំ​ជាង​គេ ។

នាំ​មុខ

កំណត់​កម្ពស់​​​ចន្លោះ​បញ្ឈរ​​ ដែល​ត្រូវ​បាន​បញ្ចូល​រវាង​បន្ទាត់​ពីរ​ ។

When in Writer: ថេរ

When in Writer: កំណត់​គម្លាត​បន្ទាត់​ដើម្បី​ផ្គូផ្គង​​យ៉ាង​ជាក់​លាក់​​នូវ​តម្លៃ​​ដែល​អ្នក​បញ្ចូល​ក្នុង​ប្រអប់​ ។ នេះ​អាច​មាន​លទ្ធផល​​​​​​​ក្នុង​តួ​អក្សរ​ដែល​បាន​ច្រឹប ។

នៃ​

បញ្ចូល​តម្លៃ​ដែល​ត្រូវ​ប្រើ​សម្រាប់​គម្លាត​បន្ទាត់ ។

មើលវាល​​ជា​មុន

បង្ហាញ​ការ​មើល​ជា​មុន​នៃ​ជម្រើស​បច្ចុប្បន្ន ។

When in Writer: ចុះ​ឈ្មោះ​-ពិត

When in Writer: ធ្វើ​ឲ្យ​សកម្ម

When in Writer: តម្រឹម​បន្ទាត់​គោល​នៃ​បន្ទាត់​នីមួយៗ​របស់​អត្ថបទ​ទៅ​ក្រឡាចត្រង្គ​​ឯកសារ​បញ្ឈរ​មួយ​ ដូច្នេះ​បន្ទាត់​នីមួយៗ​មាន​កម្ពស់​ដូច​គ្នា​ ។ ដើម្បី​ប្រើ​លក្ខណៈ​ពិសេស​នេះ​ អ្នក​ដំបូង​​ត្រូវ​តែ​ធ្វើ​ឲ្យ​ជម្រើស​ ចុះឈ្មោះ​-ពិត​ សកម្ម​ សម្រាប់​រចនាប័ទ្ម​ទំព័រ​បច្ចុប្បន្ន​ ។ ដើម្បី​ធ្វើ​ដូច​នេះ​ ជ្រើស​ ទ្រង់ទ្រាយ - ទំព័រ ចុច​នៅ​លើ​ផ្ទាំង ទំព័រ និង​​បន្ទាប់​មក​ជ្រើសប្រអប់​​ ចុះ​ឈ្មោះ​-ពិត​ ក្នុង​ផ្ទៃ​​ ការ​កំណត់​ប្លង់​​ ។​

When in Writer: ----

Related Topics

ចូល​បន្ទាត់​កថាខណ្ឌ

ការ​សរសេរ ចុះ​ឈ្មោះ​-ពិត