ការ​នាំ​ចូល​ និង នាំ​ចេញ​ទិន្នន័យ​ក្នុង​ទ្រង់​ទ្រាយ​អត្ថបទ

From LibreOffice Help
Jump to: navigation, search

ប្រសិន​បើ​អ្នក​ចង់​ផ្លាស់​ប្តូរ​ទិន្នន័យ​ជាមួយ​មូល​ដ្ឋាន​ទិន្នន័យ​ដែល​គ្មាន​​តំណ​ ODBC និង​ មិន​អនុញ្ញាត​​ឲ្យ​ dBASE នាំ​ចូល​ និង នាំ​ចេញ​ អ្នក​អាច​ប្រើ​ទ្រង់ទ្រាយ​អត្ថបទ​ធម្មតា​មួយ​ ។

នាំ​ចូល​ទិន្នន័យ​ទៅ​ក្នុង​ LibreOffice

ដើម្បី​ផ្លាស់​ប្តូរ​​ទិន្នន័យ​ក្នុង​ទ្រង់ទ្រាយ​អត្ថបទ​មួយ​​ប្រើ​តម្រង​​នាំ​ចូល​/​នាំចេញ​ LibreOffice Calc ។

  1. នាំ​ចេញ​ទិន្នន័យ​ដែល​ចង់​បាន​ពី​មូលដ្ឋាន​ទិន្នន័យ​ប្រភព​ក្នុង​ទ្រង់ទ្រាយ​អត្ថបទ​មួយ​ ។ ទ្រង់ទ្រាយ​អត្ថបទ​ CSV ត្រូវ​បាន​ផ្តល់អនុសាសន៍​ ។ ទ្រង់​ទ្រាយ​នេះ​បំបែក​វាល​​​ទិន្នន័យ​ដោយ​ប្រើ​អ្នក​កំណត់​ព្រំដែន​​ដូច​​ជា​​សញ្ញា​ (,) ឬ សញ្ញា​ (:)​ និង​ បំបែក​កំណត់​ត្រា​ដោយ​បញ្ចូល​​​ការ​ចុះ​​បន្ទាត់​ ។
  2. ជ្រើស ឯកសារ - បើក ហើយ​ចុច​ឯកសារ​ត្រូវ​នាំចូល ។
  3. ជ្រើស "អត្ថបទ CSV" ពី​ប្រអប់​ផ្សំ ប្រភេទ​ឯកសារ ។ ចុច បើក ។
  4. ប្រអប់ នាំ​ចូល​អត្ថបទ​ នឹង​បង្ហាញ ។ សម្រេច​ចិត្ត​ថា​ទិន្នន័យ​មួយ​ណា​​ត្រូវ​បញ្ចូល​ពី​ឯកសារ​អត្ថបទ​ ។

ពេល​ទិន្នន័យ​ស្ថិត​ក្នុង​សៀវភៅ​បញ្ជី LibreOffice Calc អ្នក​អាច​កែសម្រួល​វា​តាម​តម្រូវការ ។ រក្សាទុក​​ទិន្នន័យ​ជា​ប្រភព​ទិន្នន័យ LibreOffice ៖

  • រក្សាទុក​សៀវភៅ​បញ្ជី​របស់​ LibreOffice Calc បច្ចុប្បន្ន​ក្នុងទ្រង់ទ្រាយ​ dBASE ក្នុង​ថត​របស់​មូលដ្ឋានទិន្នន័យ dBASE មួយ ។ ដើម្បី​ធ្វើ​ដូច​នេះ​ ជ្រើស​ ឯកសារ - រក្សា​ទុក​ជា បន្ទាប់​មក​ជ្រើស​ ប្រភេទ​ឯកសារ​ "dBASE" និង​ ថត​របស់​មូលដ្ឋាន​ទិន្នន័យ dBASE ។

ការ​នាំ​ចេញ ក្នុង​ទ្រង់​ទ្រាយ​អត្ថបទ​ CSV

អ្នក​អាច​នាំ​ចេញ​សៀវភៅ​បញ្ជី​​​របស់​ LibreOffice បច្ចុប្បន្ន​ក្នុង​ទ្រង់ទ្រាយ​អត្ថបទ​ ដែល​អាច​ត្រូវ​បាន​អាន​ដោយ​កម្មវិធី​ផ្សេងៗ​ទៀត​ជាច្រើន​ ។

  1. ជ្រើស​ ឯកសារ​ - រក្សា​ទុក​ជា ។
  2. ក្នុង​ ប្រភេទ​ឯកសារ ជ្រើស​តម្រង​ "Text CSV" ។ បញ្ចូល​ឈ្មោះ​ឯកសារ​មួយ​ និង ចុច​ រក្សា​ទុក ។
  3. អំពើ​នេះ​នឹង​បើក​ប្រអប់ នាំចេញ​ឯកសារ​អត្ថបទ ដែល​អ្នក​អាច​ជ្រើស​សំណុំ​តួអក្សរ សញ្ញា​បំបែក​វាល និង សញ្ញា​បំបែក​អត្ថបទ ។ ចុច យល់ព្រម ។ ការ​ព្រមាន​មួយ​នឹង​ប្រាប់​អ្នក​ថា មាន​តែ​សន្លឹក​សកម្ម​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​រក្សាទុក ។

ប្រធានបទ​ទាក់ទង

នាំចូល និង​នាំចេញ​ទិន្នន័យ​ក្នុង Base

When in Calc: នាំចូល និង​នាំចេញ​ឯកសារ dBASE