សទ្ទានុក្រម​ទូទៅ

From LibreOffice Help
Jump to: navigation, search

សទ្ទានុក្រម​នេះ​រួម​បញ្ចូល​សេចក្តី​ពន្យល់​នៃពាក្យ​សំខាន់​ភាគ​ច្រើន​ខ្លះ​ៗ ដែល​អ្នក​នឹង​ជួប​ប្រទះ​ក្នុង LibreOffice ។

ប្រើ​សទ្ទានុក្រម​ដើម្បី​ស្វែងរក​ពាក្យ​ដែល​អ្នក​មិន​ស្គាល់​ក្នុង​កម្មវិធី LibreOffice ណា​មួយ ។

ប្រព័ន្ធ​លេខ

ប្រព័ន្ធ​លេខ គឺ​ត្រូវបាន​កំណត់​ដោយ​ចំនួន​តួអក្សរ​ដែល​មាន​សម្រាប់​តំណាង​​ឲ្យ​លេខ ។ ឧទាហរណ៍ ប្រព័ន្ធ​ចំនួន​ទសភាគ​គឺ​មាន​មូលដ្ឋាន​​លើ​លេខ​ចំនួន ដប់ (0..9) ប្រព័ន្ធ​គោល​ពីរ​​គឺ​មាន​មូលដ្ឋាន​លើ​លេខ​ចំនួន ពីរ គឺ​លេខ 0 និង​លេខ 1 ចំណែកឯ​ប្រព័ន្ធ​គោល ដប់​ប្រាំ​មួយ​គឺ​មាន​មូលដ្ឋាន​លើ​​ចំនួន​តួអក្សរ ១៦ តួ​ (0...9 និង A...F) ។

តំណ

ពាក្យ​បញ្ជា តំណ គឺ​មាន​នៅ​ក្នុង​ម៉ឺនុយ កែសម្រួល ។ ពាក្យ​បញ្ជា​អាច​ត្រូវ​បាន​ធ្វើ​ឲ្យ​សកម្ម​លុះត្រាតែ​​មាន​យ៉ាង​ហោចណាស់​តំណ​មួយ​នៅ​ក្នុង​ឯកសារ​បច្ចុប្បន្ន ។ ឧទាហរណ៍ នៅពេល​ដែល​អ្នក​បញ្ចូល​រូបភាព អ្នក​អាច​បញ្ចូល​រូបភាព​ដោយផ្ទាល់​ទៅក្នុង​ឯកសារ​ក៏​បាន ឬ​បញ្ចូល​រូបភាព​ជា​តំណ​ក៏​បាន ។

នៅពេល​ដែល​បាន​បញ្ចូល​រូបភាព​ទៅ​ក្នុង​ឯកសារ​ដោយ​ផ្ទាល់ នោះ​ទំហំ​របស់​ឯកសារ​​នឹង​កើនឡើង​តាម​ទំហំ (យ៉ាង​ហោចណាស់) គិត​ជា​បៃ​របស់​វត្ថុ​នោះ ។ អ្នក​អាច​រក្សា​ទុក​ឯកសារ និង​បើក​វា​នៅលើ​កុំព្យូទ័រ​​ផ្សេងទៀត​បាន ហើយ​វត្ថុ​ដែល​បាន​បញ្ចូល​នឹង​ស្ថិត​ទីតាំង​ដដែល​នៅ​ក្នុង​ឯកសារ ។

ប្រសិន​បើ​អ្នក​បញ្ចូល​វត្ថុ​ជា​តំណ​មួយ មាន​តែ​សេចក្តី​យោង​ទៅ​ឈ្មោះ​ឯកសារ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​បញ្ចូល ។ ទំហំ​នៃ​ឯកសារ​កើន​ឡើង​តែ​ដោយ​សារ​ផ្លូវ និង​សេចក្តី​យោង​ឯកសារ​ប៉ុណ្ណោះ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប្រសិន​បើ​អ្នក​បើក​ឯកសារ​របស់​អ្នក​លើ​កុំព្យូទ័រ​ផ្សេង​ទៀត ឯកសារ​ដែល​បាន​ភ្ជាប់​ត្រូវ​តែ​ស្ថិត​នៅ​ក្នុង​ទីតាំង​ដូច​គ្នា​ដូច​ដែល​បាន​ផ្តល់​ដោយ​សេចក្តី​យោង ដើម្បី​​មើល​វត្ថុ​ក្នុង​ឯកសារ ។

ប្រើ កែសម្រួល - តំណ ដើម្បី​មើល​ថាតើ​ឯកសារ​មួយ​ណា​ដែល​បាន​បញ្ចូល​ជា​តំណ ។ យើង​អាច​យក​តំណ​ចេញ​បាន​បើ​ត្រូវការ ។ វា​នឹង​បំបាត់​តំណ ហើយ​បញ្ចូល​វត្ថុ​ដោយ​ផ្ទាល់​តែ​ម្ដង ។

មូលដ្ឋាន​ទិន្នន័យ SQL / ម៉ាស៊ីន​បម្រើ SQL

មូលដ្ឋាន​ទិន្នន័យ SQL គឺ​ជា​ប្រព័ន្ធ​មូលដ្ឋាន​ទិន្នន័យ​ដែល​ផ្តល់​នូវ​ចំណុច​ប្រទាក់ SQL មួយ ។ មូលដ្ឋាន​ទិន្នន័យ SQL ត្រូវ​បាន​ប្រើ​ជា​ញឹកញាប់​ក្នុង​បណ្តាញ​ម៉ាស៊ីន​ភ្ញៀវ​/​ម៉ាស៊ីន​បម្រើ ដែល​ម៉ាស៊ីន​ភ្ញៀវ​ជា​ច្រើន​នឹង​ចូល​ដំណើរ​ការ​ម៉ាស៊ីន​បម្រើ​កណ្តាល (ឧទាហរណ៍ ម៉ាស៊ីន​បម្រើ SQL) ហេតុ​នេះ​ពួក​វា​ក៏​ត្រូវ​បាន​ហៅ​​មូលដ្ឋាន​ទិន្នន័យ​ម៉ាស៊ីន​បម្រើ SQL ឬ​ហៅ​កាត់​ថា ម៉ាស៊ីន​បម្រើ SQL ។

នៅ​ក្នុង LibreOffice អ្នក​អាច​រួម​បញ្ចូល​មូលដ្ឋាន​ទិន្នន័យ SQL ខាងក្រៅ ។ ទាំងនេះ​អាច​ត្រូវ​បាន​ដាក់​នៅលើ​ថាសរឹង​មូលដ្ឋាន​របស់​អ្នក ព្រមទាំង​នៅលើ​បណ្ដាញ​ផងដែរ ។ ការ​ចូល​ដំណើរការ​ត្រូវ​បាន​សម្រេច​តាម ODBC, JDBC, ឬ​កម្មវិធី​បញ្ជា​ដែល​បាន​បញ្ចូល​ទៅ​ក្នុង LibreOffice ។

SQL

Structured Query Language (SQL) គឺ​ជា​ភាសា​មួយ​ដែល​ប្រើ​សម្រាប់​សំណួរ​មូលដ្ឋាន​ទិន្នន័យ ។ ក្នុង LibreOffice អ្នក​អាច​សរសេរ​សំណួរ​ទាំង​ក្នុង SQL ឬ​ដោយ​អន្តរកម្ម​ជាមួយ​កណ្តុរ ។

ការ​រក្សា​ទុក​ដោយ​ទំនាក់​ទំនង និង​ពេញលេញ

ក្នុង​ប្រអប់​ជា​ផ្សេង​ៗ​ (ឧទាហរណ៍ កែសម្រួល - អត្ថបទ​ស្វ័យ​ប្រវត្តិ) អ្នក​អាច​ជ្រើស ថា​តើ​អ្នក​ចង់​រក្សា​ទុក​ឯកសារ​ដោយ​ទំនាក់​ទំនង ឬ​ពេញលេញ ។

បើ​អ្នក​ជ្រើស​រក្សា​ទុក​ដោយ​ទំនាក់​ទំនង នោះ​សេចក្តី​​យោង​ទៅ​ក្រាហ្វិក​ដែល​បាន​បង្កប់ ឬ​វត្ថុ​ផ្សេង​ទៀត​ក្នុង​ឯកសារ​របស់​អ្នក នឹង​ត្រូវ​បាន​រក្សា​ទុក​ដោយ​មាន​ទំនាក់​ទំនង​ទៅ​នឹង​ទីតាំង​ក្នុង​ប្រព័ន្ធ​ឯកសារ ។ ក្នុង​ករណី​នេះ វា​មិន​មាន​បញ្ហា​ដែល​​រចនា​សម្ព័ន្ធ​ថត​ដែល​បាន​យោង​ត្រូវ​បាន​កត់ត្រា​​ ។ ឯកសារ​នឹង​ត្រូវ​បាន​រកឃើញ​ដោយ​មិន​គិត​ពី​ទីតាំង ដរាប​ណា​សេចក្តី​យោង​នៅសល់​លើ​ដ្រាយ ឬ​ចំណុះ​ដដែល ។ នេះ​មាន​សារៈ​សំខាន់ បើ​អ្នក​ចង់​ធ្វើ​ឲ្យ​ឯកសារ​មាន​ចំពោះ​កុំព្យូទ័រ​ផ្សេង​ទៀត ដែល​ប្រហែល​ជា​មាន​រចនា​សម្ព័ន្ធ​ថត ឈ្មោះ​ដ្រាយ ឬ​ចំណុះ​ខុស​គ្នា​ទាំងស្រុង ។ វា​ក៏​ត្រូវ​បាន​ផ្តល់​អានុសាសន៍​ផង​ដែរ ដើម្បី​រក្សា​ទុក​ដោយ​ទំនាក់​ទំនង បើ​អ្នក​ចង់​បង្កើត​រចនា​សម្ព័ន្ធ​ថត នៅ​លើ​ម៉ាស៊ីន​បម្រើអ៊ីនធឺណិត ។

បើ​អ្នក​ចង់​រក្សា​ទុក​ពេញលេញ នោះ​សេចក្តី​យោង​ទាំងអស់​ទៅ​ឯកសារ​ផ្សេង​ទៀត​ក៏​នឹង​ត្រូវ​បាន​កំណត់​ជា​ពេញលេញ​ដែរ ដោយ​ផ្អែក​លើ​ដ្រាយ ចំណុះ ឬ​ថត​ឫស​រៀង​ៗ​ខ្លួន ។ គុណ​សម្បត្តិ​គឺ​ឯកសារ​ដែល​មាន​សេចក្តី​យោង អាច​ត្រូវ​បាន​ផ្លាស់ទី​ទៅ​ថត​ផ្សេង​ទៀត ហើយ​សេចក្តី​យោង​នៅ​តែ​ត្រឹមត្រូវ ។

មេម៉ាយ និង​កំព្រា

មេម៉ាយ និង​កំព្រា គឺ​ជា​ពាក្យ​មុទ្ទវិទ្យា​ប្រវត្តិ​សាស្ត្រ​ ដែល​ត្រូវ​បាន​ប្រើ​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ។ មេម៉ាយ សំដៅ​លើ​ជួរ​ខ្លី​មួយ​នៅ​ចុង​កថាខណ្ឌ ដែល​នៅ​ពេល​បោះពុម្ព លេចឡើង​តែ​ឯង​នៅ​កំពូល​នៃ​ទំព័រ​បន្ទាប់ ។ កំព្រា គឺ​ផ្ទុយ​ពី​គ្នា គឺ​ជា​បន្ទាត់​ដំបូង​នៃ​កថាខណ្ឌ ដែល​ត្រូវ​បាន​បោះពុម្ព​តែ​ឯង​នៅ​បាត​នៃ​ទំព័រ​មុន ។ ក្នុង​ឯកសារ​អត្ថបទ LibreOffice អ្នក​អាច​រារាំង​កើត​ឡើង​​ទាំង​នេះដោយ​ស្វ័យ​ប្រវត្តិ​ ក្នុង​រចនាប័ទ្ម​កថាខណ្ឌ​​ដែល​ចង់​បាន ។ នៅ​ពេល​ធ្វើ​ដូច្នេះ អ្នក​អាច​កំណត់​ចំនួន​អប្ប​បរមា នៃ​ជួរ​ដែល​ត្រូវ​រក្សា​នៅ​ជាមួយ​ទំព័រ ។

RTF

Rich Text Format (RTF) គឺ​ជា​ទ្រង់ទ្រាយ​ឯកសារ​ដែល​ត្រូវ​បាន​អភិវឌ្ឍ​សម្រាប់​បម្លាស់ប្តូរ​នៃ​ឯកសារ​អត្ថបទ ។ លក្ខណៈ​ពិសេស​មួយ​គឺ ទ្រង់ទ្រាយ​ត្រូវ​បាន​បម្លែង​ដោយ​ផ្ទាល់​ទៅ​ជា​ព័ត៌មាន​អត្ថបទ​ដែល​អាច​អាន​បាន ។ តែ​គួរ​ឲ្យ​ស្តាយ ក្នុង​ការ​ប្រៀបធៀប​ទៅ​ទ្រង់ទ្រាយ​ឯកសារ​ផ្សេង​ទៀត វា​នឹង​បង្កើត​ឯកសារ​ធំ​ដែល​ទាក់ទង​គ្នា ។

មូលដ្ឋាន​ទិន្នន័យ​ទំនាក់​ទំនង

មូលដ្ឋាន​ទិន្នន័យ​ទំនាក់​ទំនង គឺ​ជា​បណ្តុំ​នៃ​វត្ថុ​ទិន្នន័យ​ដែល​បាន​រៀបចំ​ជា​សំណុំ​នៃ​តារាង​ពណ៌នា​​ជាផ្លូវ​ការ​ ដែល​ទិន្នន័យ​អាច​ត្រូវ​បាន​ចូល​ដំណើរ​ការ ឬ​ផ្គុំ​ពី តាម​វិធី​ខុស​ៗ​គ្នា​ជា​ច្រើន ដោយ​មិន​ចាំបាច់​ទទួល​ស្គាល់​តារាង​មូលដ្ឋាន​ទិន្នន័យ ។

ប្រព័ន្ធ​គ្រប់គ្រង​មូលដ្ឋាន​ទិន្នន័យ​ទំនាក់​ទំនង (RDBMS) គឺ​ជា​កម្មវិធី​ដែល​អាច​ឲ្យ​អ្នក​បង្កើត ធ្វើ​បច្ចុប្បន្នភាព និង​គ្រប់គ្រង​មូលដ្ឋាន​ទិន្នន័យ​ទំនាក់​ទំនង​មួយ ។ RDBMS ចាប់​យក​សេចក្តី​ថ្លែង​ការណ៍ Structured Query Language (SQL) ដែល​​បាន​បញ្ចូល​ដោយ​អ្នក​ប្រើ ឬ​ដែល​មាន​ក្នុង​កម្មវិធី និង​បង្កើត ធ្វើ​បច្ចុប្បន្នភាព ឬ​ផ្តល់​នូវ​ការ​ចូល​ដំណើរ​ការ​ទៅ​មូលដ្ឋាន​ទិន្នន័យ ។

ឧទាហរណ៍​របស់​មូលដ្ឋានទិន្នន័យ​ទំនាក់ទំនង​អាច​ត្រូវ​បាន​ផ្ដល់​ឲ្យ​ជាមួយ​នឹង​មូលដ្ឋាន​ទិន្នន័យ​ដែល​មាន អតិថិជន ការ​ទិញ និង​តារាង​វិក្កយបត្រ ។ នៅ​ក្នុង​តារាង​វិក្កបត្រ មិន​មាន​ទិន្នន័យ​អតិថិជន និង​ការ​ទិញ​ពិតប្រាកដ​ទេ ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ តារាង​មាន​សេចក្ដី​យោង​តាម​តំណ​ដែល​ទាក់ទង ឬ​ទំនាក់ទំនង​ចំពោះ​អតិថិជន និង​វាល​របស់​តារាង​ការ​ទិញ (ឧទាហរណ៍ វាល ID របស់​អតិថិជន​ពី​តារាង​អតិថិជន) ។

ចុះ​ឈ្មោះ​-ពិត

ចុះឈ្មោះ-ពិត គឺ​ជា​ពាក្យ​មុទ្ទវិទ្យា​ដែល​ត្រូវ​បាន​ប្រើ​ក្នុង​ការ​បោះពុម្ព ។ ពាក្យ​នេះ​សំដៅ​លើ​ការ​បោះពុម្ព​មិន​ល្អៀង នៃ​ជួរ​នៅ​ក្នុង​ផ្ទៃ​វាយ​អត្ថបទ​មួយ នៅ​លើ​ផ្នែក​ខាង​មុខ និង​ខាង​ក្រោយ​នៃ​ទំព័រ​សៀវភៅ ទំព័រ​សារព័ត៌មាន និង​ទំព័រ​ទស្សនាវដ្ដី ។ លក្ខណៈ​ពិសេស ចុះឈ្មោះ-ពិត ធ្វើ​ឲ្យ​ទំព័រ​ទាំង​នេះ​កាន់​តែ​ងាយស្រួល​អាន ដោយ​រារាំង​ស្រមោល​ពណ៌​ប្រផេះ​ពី​ការ​ចាំង​កាត់​ជួរ​អត្ថបទ ។ ពាក្យ ចុះឈ្មោះ-ពិត ក៏​សំដៅ​ផង​ដែរ​លើ​ជួរ​ក្នុង​ជួរ​ឈរ​អត្ថបទ​ដែល​នៅ​ជាប់​គ្នា ដែល​មាន​កម្ពស់​ដូចគ្នា ។

នៅ​ពេល​អ្នក​កំណត់​កថា​ខណ្ឌ រចនាប័ទ្ម​កថា​ខណ្ឌ ឬ​រចនាប័ទ្ម​ទំព័រ​ជា​ចុះ​ឈ្មោះ-ពិត បន្ទាត់​គោល​នៃ​តួ​អក្សរ​ដែល​មាន​ឥទ្ធិពល​លើ ត្រូវ​បាន​តម្រឹម​ទៅ​ក្រឡា​ចត្រង្គ​បញ្ឈរ​នៃ​ទំព័រ ដោយ​មិន​គិត​ពី​ទំហំ​អក្សរ ឬ​វត្តមាន​នៃ​ក្រាហ្វិក ។ ប្រសិន​បើ​អ្នក​ចង់ អ្នក​អាច​បញ្ជាក់​​ការ​កំណត់​សម្រាប់​ក្រឡា​ចត្រង្គ​នេះ​ជា​លក្ខណសម្បត្តិ​រចនាប័ទ្ម​ទំព័រ ។

កូន​សោ​​សំខាន់

កូនសោ​​សំខាន់​បម្រើ​ជា​អ្នក​ចង្អុល​បង្ហាញ​តែ​មួយ នៃ​វាល​​មូលដ្ឋាន​ទិន្នន័យ ។ ការ​ចង្អុល​បង្ហាញ​តែ​មួយ​នៃ​វាល​មូលដ្ឋាន​ទិន្នន័យ ត្រូវ​បាន​ប្រើ​ក្នុង មូលដ្ឋាន​ទិន្នន័យ​ទំនាក់​ទំនង ដើម្បី​ចូល​ដំណើរ​ការ​ទិន្នន័យ​ក្នុង​តារាង​ផ្សេង​ទៀត ។ ប្រសិន​បើ​សេចក្តី​យោង​ត្រូវ​បាន​ធ្វើ​ចំពោះ​កូនសោ​​សំខាន់​​ពី​តារាង​ផ្សេង​ទៀត​នេះ​ត្រូវ​បាន​ហៅ​ថា កូនសោ​ក្រៅ ។

នៅ​ក្នុង LibreOffice អ្នក​អាច​កំណត់​កូនសោ​ចម្បង​នៅ​ក្នុង​ទិដ្ឋភាព​រចនា​របស់​តារាង ដោយ​ជ្រើស​ពាក្យ​បញ្ជា​ដែល​ទាក់ទង​ពី​ម៉ឺនុយ​បរិបទ​របស់​បឋមកថា​ជួរ​ដេក​សម្រាប់​វាល​​ដែល​បាន​ជ្រើស ។

PNG

Portable Network Graphics (PNG) គឺ​ជា​ទ្រង់ទ្រាយ​ឯកសារ​ក្រាហ្វិក ។ ឯកសារ​ត្រូវ​បាន​បង្ហាប់​ជាមួយ​នឹង​កត្តា​ការ​បង្ហាប់​ដែល​អាច​ជ្រើស​បាន ហើយ​វា​ផ្ទុយ​ពី​ទ្រង់ទ្រាយ JPG ។ ឯកសារ PNG តែង​តែ​ត្រូវ​បាន​បង្ហាប់​ដោយ​គ្មាន​បាត់បង់​ឯកសារ​អ្វី​ទាំងអស់ ។

OpenGL

OpenGL តំណាង​ឲ្យ​ភាសា​ក្រាហ្វិក​ត្រីមាត្រ ដែល​ត្រូវ​បាន​អភិវឌ្ឍ​ដំបូង​ដោយ SGI (Silicon Graphics Inc) ។ គ្រាម​ភាសា​ពីរ​នៃ​ភាសា​នេះ​ត្រូវ​បាន​ប្រើ​ជា​សាមញ្ញ ៖ ម៉ៃក្រូសូហ្វ OpenGL ត្រូវ​បាន​អភិវឌ្ឍ​សម្រាប់​ប្រើ​ក្នុង វីនដូអិនធី និង Cosmo OpenGL ត្រូវ​បាន​បង្កើត​ដោយ SGI ។ ក្រោយ​មក​ទៀត​វា​តំណាង​ឲ្យ​ភាសា​ក្រាហ្វិក​ឯករាជ្យ សម្រាប់​វេទិកា​ទាំងអស់ និង​ប្រភេទ​កុំព្យូទ័រ​ទាំងអស់ ទោះ​បី​លើ​ម៉ាស៊ីន​ដែល​គ្មាន​ផ្នែក​រឹង​ក្រាហ្វិក​ត្រីមាត្រ ពិសេស​ក៏​អាច​ប្រើ​បាន​ដែរ ។

OLE

វត្ថុ ​Object Linking and Embedding (OLE) អាច​ត្រូវ​បាន​តភ្ជាប់​ទៅ​ឯកសារ​គោលដៅ ឬ​ក៏​អាច​ត្រូវ​បាន​បង្កប់​ផង​ដែរ ។ ការ​បង្កប់​នឹង​បញ្ចូល​ច្បាប់​ចម្លង​មួយ​នៃ​វត្ថុ និង​សេចក្តី​លម្អិត​នៃ​កម្មវិធី​ប្រភព​ក្នុង​ឯកសារ​គោលដៅ ។ ប្រសិន​បើ​អ្នក​ចង់​កែសម្រួល​វត្ថុ គ្រាន់​តែ​ធ្វើ​ឲ្យ​កម្មវិធី​ប្រភព​សកម្ម ដោយ​ចុច​ទ្វេដង​លើ​វត្ថុ ។

ODBC

Open Database Connectivity (ODBC) គឺ​ជា​ពិធីការ​មួយ​ដែល​មាន​បទដ្ឋាន​ជាមួយ​កម្មវិធី​ណា​ដែល​អាច​ដំណើរ​ការ​ប្រព័ន្ធ​មូលដ្ឋាន​ទិន្នន័យ ។ ភាសា​សំណួរ​ដែល​បាន​ប្រើ​គឺ Structured Query Language (SQL) ។ ក្នុង LibreOffice អ្នក​អាច​កំណត់​សម្រាប់​មូលដ្ឋាន​ទិន្នន័យ​នីមួយ​ៗ ថា​តើ​ប្រើ​ពាក្យ​បញ្ជា SQL ដើម្បី​រត់​សំណួរ​ឬ​ទេ ។ ជា​ជំនួស អ្នក​អាច​ប្រើ​ជំនួយ​អន្តរ​សកម្ម ដើម្បី​កំណត់​សំណួរ​របស់​អ្នក​ដោយ​ចុច​កណ្តុរ ហើយ​វា​នឹង​បកប្រែ​ដោយ​ស្វ័យ​ប្រវត្តិ​ទៅ​ជា SQL ដោយ LibreOffice ។


វត្ថុ

វត្ថុ​គឺ​ជា​ធាតុ​អេក្រង់​ដែល​មាន​ទិន្នន័យ ។ វា​អាច​សំដៅ​លើ​ទិន្នន័យ​កម្មវិធី ដូច​ជា​អត្ថបទ ឬ​ក្រាហ្វិក ។

វត្ថុ​គឺ​ឯករាជ្យ និង​មិន​មាន​ឥទ្ធិពល​លើ​គ្នា​ទៅ​វិញ​ទៅ​មក ។ វត្ថុ​ណា​មួយ​ដែល​មាន​ទិន្នន័យ​អាច​ត្រូវ​បាន​ផ្តល់​នូវ​ពាក្យ​បញ្ជា​ខ្លះ ។ ឧទាហរណ៍ វត្ថុ​ក្រាហ្វិក​មួយ​មាន​ពាក្យ​បញ្ជា​សម្រាប់ កែសម្រួល​រូបភាព ហើយ​សៀវភៅ​បញ្ជី​មួយ​មាន​ពាក្យ​បញ្ជា​គណនា ។

ម៉ឺនុយ​បរិបទ

ដើម្បី​ធ្វើ​ឲ្យ​​ម៉ឺនុយ​បរិបទ​​របស់​វត្ថុ​សកម្ម ដំបូង​ចុច​វត្ថុ​ ដោយ​ប្រើ ឆ្វេង ប៊ូតុង​កណ្ដុរ​ដើម្បីជ្រើស ហើយ​បន្ទាប់​មក ចុច​ប៊ូតុង​កណ្ដុរ​ស្ដាំ ។ ម៉ឺនុយ​បរិបទ​មួយ​ចំនួន​អាច​ត្រូវ​បាន​ សូម្បី​តែ​វត្ថុ​មិន​ត្រូវ​បាន​ជ្រើស​ក៏​ដោយ ។ រក​ម៉ឺនុយ​បរិបទ​​​នៅ​កន្លែង​ណាមួយ​នៅ​ក្នុង LibreOffice ។

ការ​សម្រួល​ចន្លោះ​តួ​អក្សរ

ការ​សម្រួល​ចន្លោះ​តួ​អក្សរ​ មាន​ន័យ​ថា​ការ​បង្កើន ឬ​បន្ថយ​ទំហំ​គម្លាត​រវាង​គូ​អក្សរ ដើម្បី​ធ្វើ​ឲ្យ​រូបរាង​ទាំងមូល​នៃ​អត្ថបទ​កាន់​តែ​ប្រសើរ​ឡើង ។

តារាង​ការ​សម្រួល​ចន្លោះ​តួ​អក្សរ​មាន​ព័ត៌មាន ដែល​គូ​អក្សរ​ទាមទារ​គម្លាត​បន្ថែម ។ ជា​ទូទៅ តារាង​ទាំង​នេះ​គឺ​ជា​សមាសភាគ​នៃ​ពុម្ព​អក្សរ ។

JDBC

អ្នក​អាច​ប្រើ Java Database Connectivity (JDBC) API ដើម្បី​ត​ភ្ជាប់​ទៅ​មូលដ្ឋាន​ទិន្នន័យ​ពី LibreOffice ។ កម្មវិធី​បញ្ជា JDBC ត្រូវ​បាន​សរសេរ​ក្នុង​ភាសា​សរសេរ​កម្មវិធី Java និង​មិន​មែន​ជា​របស់​វេទិកា​ណា​មួយ​ឡើយ ។

ការ​​ធ្វើ​ទ្រង់ទ្រាយ

ការ​ធ្វើ​ទ្រង់ទ្រាយ​សំដៅ​លើ​ប្លង់​នៃ​ចក្ខុ​នៃ​អត្ថបទ ដោយ​ប្រើ​កម្មវិធី​ដំណើរការ​អត្ថបទ ឬ DTP ។ នេះ​រួម​បញ្ចូល​នូវ​ទ្រង់ទ្រាយ​ទំព័រ ស៊ុម​ទំព័រ ពុម្ព​អក្សរ និង​បែបផែន​ពុម្ព​អក្សរ ​ព្រម​ទាំង​ការ​ចូល​បន្ទាត់ និង​គម្លាត ។ អ្នក​អាច​ធ្វើ​ទ្រង់ទ្រាយ​អត្ថបទ ដោយ​ផ្ទាល់ ឬ​ជាមួយ​រចនាប័ទ្ម ដែល​ផ្តល់​ដោយ LibreOffice ។

ប៊ូតុង​បង្កើន​បន្ថយ

  1. នៅ​វត្ថុបញ្ជា​សំណុំបែបបទ ប៊ូតុង​បង្កើន​បន្ថយ​គឺ​ជាលក្ខណសម្បត្តិ​នៃវាល​លេខ វាល​រូបិយប័ណ្ណ វាល​កាលបរិច្ឆេទ ឬវាល​ពេលវេលា ។ ប្រសិន​បើ​បាន​អនុញ្ញាត​លក្ខណសម្បត្តិ "ប៊ូតុង​បង្កើនបន្ថយ" វាល​បង្ហាញ​គូ​និមិត្ត​សញ្ញា​ជាមួយ​ការចង្អុល​ព្រួញ​កណ្ដុរ​​បញ្ច្រាសទិស ទាំង​បញ្ឈរ ឬ​ផ្ដេក ។
  2. នៅ​ក្នុង Basic IDE ប៊ូតុង​បង្កើនបន្ថយ គឺ​ជា​ឈ្មោះ​ដែលបាន​ប្រើ​សម្រាប់​វាល​លេខ​ជាមួយគ្នា​នឹង​និមិត្តសញ្ញា​ព្រួញ​ពីរ ។

អ្នកអាច​វាយ​បញ្ចូល​តម្លៃ​លេខ​ទៅក្នុង​វាល​​នៅ​ជាប់​នឹង​ប៊ូតុង​បង្កើន​បន្ថយ ឬ​ជ្រើស​តម្លៃ​ដែលមាន​និមិត្តសញ្ញា​ព្រួញ​ឡើងលើ ឬ​ព្រួញចុះក្រោម​លើ​ប៊ូតុង​បង្កើន​បន្ថយ ។ នៅលើ​ក្ដារចុច អ្នក​អាច​សង្កត់​គ្រាប់ចុច​ព្រួញឡើងលើ និង​ព្រួញចុះក្រោម ដើម្បី​បង្កើន ឬ​បន្ថយ​តម្លៃ ។ អ្នក​អាច​សង្កត់​គ្រាប់ចុច​ទំព័រលើ​(Page Up) និង​ទំព័រ​ក្រោម​(Page Down) ដើម្បី​កំណត់​តម្លៃ​អតិបរមា និង​អប្បបរមា ។

ប្រសិន​បើ​វាល​នៅជាប់​ប៊ូតុង​បង្កើន​បន្ថយ កំណត់​តម្លៃលេខ អ្នកអាច​កំណត់ ឯកតា​រង្វាស់ ឧទាហរណ៍ 1 cm ឬ 5 mm, 12 pt ឬ 2" ។

DDE

DDE មក​ពី​ពាក្យ "Dynamic Data Exchange" ដែល​ជា​បុព្វាធិការី​នៃ OLE, "Object Linking and Embedding" ។ ជាមួយ DDE វត្ថុ​ត្រូវ​បាន​ត​ភ្ជាប់​តាម​រយៈ​សេចក្តី​យោង​ឯកសារ ប៉ុន្តែ​មិន​ត្រូវ​បាន​បង្កប់​ទេ ។

អ្នក​អាច​បង្កើត​តំណ DDE ដោយ​ប្រើ​បែបបទ​ដូច​ត​ទៅ​នេះ ៖ ជ្រើស​ក្រឡា​ពី​សៀវភៅ​បញ្ជី ​Calc ចម្លង​ពួក​វា​ទៅ​ក្នុង​ក្តារ​តម្បៀត​ខ្ទាស់ និង​ប្តូរ​ទៅ​សៀវភៅ​បញ្ជី​មួយ​ផ្សេង​ទៀត និង​ជ្រើស​ប្រអប់​ កែសម្រួល - បិទ​ភ្ជាប់​ពិសេស ។ ជ្រើស​ជម្រើស តំណ ដើម្បី​បញ្ចូល​មាតិកា​ជា​តំណ DDE ។ នៅ​ពេល​ធ្វើ​ឲ្យ​តំណ​សកម្ម តំបន់​ក្រឡា​ដែល​បាន​បញ្ចូល​នឹង​ត្រូវ​បាន​អាន​ពី​ឯកសារ​ដើម​របស់​វា ។

ប្លង់​អត្ថបទ​ស្មុគ្រស្មាញ (CTL)

ភាសា​ដែល​មាន​ប្លង់​អត្ថបទ​ស្មុគ្រស្មាញ អាច​មាន​លក្ខណៈ​ពិសេស​ខ្លះ ឬ​ទាំងអស់​ក្នុង​ចំណោម​ខាង​ក្រោម ៖

  • ភាសា​ត្រូវ​បាន​សរសេរ​ជាមួយ​តួ​អក្សរ ឬ​ចម្លាក់​ខូង​ដែល​ត្រូវ​បាន​តែង​ដោយ​ផ្នែក​ជា​ច្រើន
  • ទិស​អត្ថបទ​គឺ​ពី​ស្តាំ​ទៅ​ឆ្វេង ។

បច្ចុប្បន្ន LibreOffice គាំទ្រ​ភាសា​ហិណ្ឌូ ថៃ ហេប្រូ និង​អារ៉ាប់​ជា​ភាសា CTL ។

ភាសា.

វត្ថុ Bézier

បាន​អភិវឌ្ឍ​ដោយ​គណិត​វិទូ​ជនជាតិ​បារាំង Pierre Bézier ខ្សែ​កោង Bézier គឺ​ជា​ខ្សែ​កោង​គណិត​វិទ្យា​ដែល​ត្រូវ​បាន​ប្រើ​ក្នុង​កម្មវិធី​ក្រាហ្វិក​ដែល​មាន​ពីរ​វិមាត្រ ។ ខ្សែ​កោង​ត្រូវ​បាន​កំណត់​ដោយ​ចំណុច​បួន ៖ ទីតាំង​ចាប់ផ្តើម និង​ទីតាំង​បញ្ចប់ និង​ចំណុច​កណ្តាល​ពីរ​ទៀត ។ វត្ថុ Bézier អាច​ត្រូវ​បាន​កែប្រែ​ដោយ​ផ្លាស់ទី​ចំណុច​ទាំង​នេះ​ដោយ​ប្រើ​កណ្តុរ ។

ASCII

អក្សរ​សង្ខេប​សម្រាប់ American Standard Code for Information Interchange ។ ASCII ជា​សំណុំ​តួ​អក្សរ​សម្រាប់​បង្ហាញ​ពុម្ព​អក្សរ​នៅ​លើ​កុំព្យូទ័រ ។ វា​មាន​តួ​អក្សរ ១២៨ រួម​ទាំង​អក្សរ លេខ វណ្ណយុត្ត និង​និមិត្ត​សញ្ញា ។ សំណុំ​តួ​អក្សរ ASCII បន្ថែម​មាន​តួ​អក្សរ ២៥៦ ។ តួ​អក្សរ​នីមួយ​ៗ​ត្រូវ​បាន​ផ្តល់​នូវ​លេខ​​តែ​មួយគត់​ ក៏​សំដៅ​លើ​លេខ ASCII ផង​ដែរ ។

នៅ​ក្នុង​ទំព័រ HTML គឺ​វា​បង្ហាញ​តែ​តួអក្សរ​ពី​សំណុំ​តួអក្សរ ASCII ៧ ប៊ីត​តែ​ប៉ុណ្ណោះ ។ តួអក្សរ​ផ្សេងទៀត ដូចជា German umlauts គឺ​ត្រូវ​បាន​សម្គាល់​តាម​វីធី​​នៃ​កូដ​ដាច់​ពី​គ្នា ។ អ្នក​អាច​បញ្ចូល​តួអក្សរ​កូដ ASCII ៖ តម្រង​នាំចេញ LibreOffice នឹង​ធ្វើ​ការ​ទាក់ទង​យ៉ាង​ចាំបាច់ ។

ការ​ចត

គិត​ជា ការ​​ធ្វើ​ទ្រង់ទ្រាយ

គិត​ជា ការ​​ធ្វើ​ទ្រង់ទ្រាយ

ការ​ចត (លាក់​ស្វ័យ​ប្រវត្តិ)

លើ​គែម​បង្អួច​ណា​មួយ ដែល​បង្អួច​មួយ​ផ្សេង​ទៀត​ត្រូវ​បាន​ចត អ្នក​នឹង​ឃើញ​ប៊ូតុង​មួយ​ ដែល​អនុញ្ញាត​ឲ្យ​អ្នក​បង្ហាញ ទ លាក់​បង្អួច ។

  • ប្រសិន​បើ​អ្នក​​ចុច​ប៊ូតុង​លើ​គែម​បង្អួច​ដើម្បី​បង្ហាញ​បង្អួច បង្អួច​នឹង​នៅ​តែ​អាច​មើល​ឃើញ​ រហូត​ដល់​អ្នក​លាក់​វា​ដោយ​ដៃ​ម្តង​ទៀត (ប្រើ​ប៊ូតុង​ដដែល) ។
  • បើ​អ្នក​​បង្ហាញ​​បង្អួច​ដោយ​ចុច​ស៊ុម​បង្អួច មិន​មែន​ប៊ូតុង​នោះ អ្នក​​នឹង​​ធ្វើ​​ឲ្យ​​អនុគមន៍ ​លាក់​ស្វ័យ​ប្រវត្តិ សកម្ម ។ អនុគមន៍​លាក់​ស្វ័យ​ប្រវត្តិ​ អនុញ្ញាត​ឲ្យ​អ្នក​បង្ហាញ​ជា​បណ្តោះ​អាសន្ន​នូវ​បង្អួច​ដែល​លាក់ ដោយ​ចុច​លើ​គែម​របស់​វា ។ នៅ​ពេល​អ្នក​ចុច​ក្នុ​ងឯកសារ​​ បង្អួច​ចត​​នឹង​លាក់​ម្តង​ទៀត ។

ទ្រង់ទ្រាយ​ផ្ទាល់ និង​រចនាប័ទ្ម

ប្រសិន​បើ​អ្នក​ធ្វើ​ទ្រង់ទ្រាយ​ឯកសារ​មួយ​ដោយ​មិន​ប្រើ​​រចនាប័ទ្ម​ វា​ត្រូវ​បាន​សំដៅ​លើ​ទ្រង់ទ្រាយ "ផ្ទាល់" ។ នេះ​មាន​ន័យ​ថា​ កែប្រែ​អត្ថបទ ឬ​វត្ថុ​ផ្សេង​ទៀត ដូច​ជា​ស៊ុម ឬ​តារាង​ដោយ​អនុវត្ត​គុណ​លក្ខណៈ​ខុស​ៗ​គ្នា​ដោយ​ផ្ទាល់ ។ ទ្រង់ទ្រាយ​អនុវត្ត​តែ​ចំពោះ​តំបន់​ដែល​បាន​ជ្រើស​ប៉ុណ្ណោះ ហើយ​ការ​ផ្លាស់ប្តូរ​ទាំងអស់​ត្រូវ​តែ​ធ្វើ​ផ្សេង​គ្នា ។ ម្យ៉ាង​ទៀត រចនាប័ទ្ម​មិន​គួរ​ត្រូវ​បាន​អនុវត្ត​ទៅ​អត្ថបទ​ដោយ​ផ្ទាល់​ទេ ប៉ុន្តែ​គួរ​តែ​អនុវត្ត​ក្នុង​បង្អួច​​រចនាប័ទ្ម​ និង​ទ្រង់​ទ្រាយ​បន្ទាប់​មក​ទើប​អនុវត្ត ។ គុណ​សម្បត្តិ​មួយ​គឺ នៅ​ពេល​អ្នក​ប្តូរ​រចនាប័ទ្ម ផ្នែក​ទាំងអស់​នៃ​ឯកសារ​ដែល​រចនាប័ទ្ម​ត្រូវ​បាន​ផ្តល់ នឹង​ត្រូវ​បាន​កែប្រែ​នៅ​ពេល​តែ​មួយ ។

អ្នក​អាច​យក​​ការ​ធ្វើ​ទ្រង់ទ្រាយ​ដោយ​ផ្ទាល់​ចេញ ពី​ឯកសារ​របស់​អ្នក​ដោយ​ជ្រើស​អត្ថបទ​ទាំងមូល​ដោយ​ប្រើ​គ្រាប់ចុច​ផ្លូវកាត់ Ctrl+A ហើយ​បន្ទាប់​មក​ជ្រើស ទ្រង់ទ្រាយ - សម្អាត​ការ​ធ្វើ​ទ្រង់ទ្រាយ​ផ្ទាល់

IME

IME មក​ពី​ពាក្យ Input Method Editor ។ កម្មវិធី​មួយ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​បញ្ចូល​តួ​អក្សរ​ស្មុគ្រស្មាញ​ពី​សំណុំ​តួ​អក្សរ​មិន​មែន​លោក​ខាង​លិច ដោយ​ប្រើ​ក្តារ​ចុច​ស្តង់ដារ ។