ទូទៅ

From LibreOffice Help
Jump to: navigation, search

ក្នុង​ផ្នែក ទូទៅ អ្នក​អាច​ជ្រើស​​កំណត់​​លំនាំ​ដើម សម្រាប់​រក្សា​ទុក​ឯកសារ និង អាច​ជ្រើស​ទ្រង់ទ្រាយ​ឯកសារ​លំនាំ​ដើម ។

រក្សា​​ទុក ទូទៅ

Contents

ផ្ទុក

ផ្ទុក​ការ​កំណត់​​បញ្ជាក់​ដោយ​អ្នក​ប្រើ​​​​ជាមួយ​ឯកសារ

ផ្ទុកការ​​កំណត់​ដែល​បញ្ជាក់​ដោយ​អ្នក​ប្រើ​ដែល​បាន​រក្សា​ទុក​ក្នុង​ឯកសារ ជាមួយ​ឯកសារ ។

បើ ផ្ទុក​ការ​កំណត់​​បញ្ជាក់​ដោយ​អ្នក​ប្រើ​​ជាមួយ​ឯកសារ មិន​ត្រូវ​បាន​ជ្រើស នោះ​ការ​កំណត់​ខាង​ក្រោម​ដែល​បញ្ជាក់​ដោយ​អ្នក​ប្រើ នឹង​នៅ​តែ​អនុវត្ត ៖

  • ការ​កំណត់ដែល​​មាន​ក្នុង ឯកសារ - បោះពុម្ព - ជម្រើស
  • ឈ្មោះ​ទូរសារ
  • ជម្រើស​គម្លាត សម្រាប់​កថា​ខណ្ឌ​ពី​មុខ​តារាង​អត្ថបទ
  • ព័ត៌មាន​អំពី​ការ​ធ្វើ​បច្ចុប្បន្នភាព សម្រាប់​តំណ អនុគមន៍​វាល​ និង គំនូស​តាង
  • ព័ត៌មាន​អំពី​ការ​ដំណើរ​ការ​ជាមួយ​ទ្រង់ទ្រាយ​តួ​អក្សរ​អាស៊ី ។

ការ​កំណត់​ដូច​ខាង​ក្រោម តែងតែ ត្រូវ​បាន​ផ្ទុក​ជាមួយ​ឯកសារ ទោះ​បី​ជា​ជម្រើស​នេះ​ត្រូវ​បាន​ជ្រើស ឬ មិន​ត្រូវ​បាន​ជ្រើស​ក៏​ដោយ ៖

  • ប្រភព​ទិន្នន័យ​ដែល​បាន​ត​ភ្ជាប់​ទៅ​ឯកសារ និង ទិដ្ឋភាព​របស់​វា ។

ផ្ទុក​ការ​កំណត់​ម៉ាស៊ីន​បោះពុម្ព​ជាមួយ​ឯកសារ

ប្រសិន​បើ​បាន​ធីក នោះ​ការ​កំណត់​ម៉ាស៊ីន​បោះពុម្ព​នឹងត្រូវបាន​ផ្ទុក​ជាមួយ​​ឯកសារ ។ វា​អាច​ធ្វើ​ឲ្យ​ឯកសារ​ត្រូវបាន​បោះពុម្ព​នៅលើ​ម៉ាស៊ីន​បោះពុម្ព​នៅ​ឆ្ងាយ ប្រសិន​បើ​អ្នក​មិនផ្លាស់ប្ដូរ​ម៉ាស៊ីន​បោះពុម្ព​ដោយ​ដៃ​នៅក្នុង​ប្រអប់​បោះពុម្ព​ទេ​នោះ ។ ប្រសិន​បើ​មិនបាន​ធីក នោះ​ម៉ាស៊ីន​បោះពុម្ព​ស្តង់ដារ​របស់​អ្នក នឹងត្រូវបាន​ប្រើ​ដើម្បី​បោះពុម្ព​ឯកសារ​នេះ ។ ការ​កំណត់​ម៉ាស៊ីន​បោះពុម្ព​បច្ចុប្បន្ន នឹង​ត្រូវបាន​ទុក​ជាមួយ​ឯកសារ ថាតើ​បាន​ធីក​ជម្រើស​នេះ​ឬអត់ ។

រក្សា​​ទុក

ការ​រក្សា​ទុក​ឯកសារ​ដោយ​ស្វ័យ​ប្រវត្តិ

កែសម្រួល​លក្ខណសម្បត្តិ​ឯកសារ ​មុន​ពេល​​​រក្សាទុក

បញ្ជាក់​​ថា ប្រអប់លក្ខណសម្បត្តិ នឹង​លេច​ឡើង​គ្រប់​ពេល​ដែល​អ្នក​ជ្រើស​ពាក្យ​បញ្ជា រក្សា​ទុក​ជា ។

តែងតែ​បង្កើត​ច្បាប់​ចម្លង​​បម្រុង​​

រក្សា​ទុក​កំណែ​មុន​របស់​ឯកសារ​មួយ​​ជា​ច្បាប់​ចម្លង​បម្រុង​ទុក​​​ រាល់​ពេល​ដែល​អ្នក​រក្សា​ទុក​ឯកសារ​មួយ ។ រាល់ពេលដែលLibreOffice បង្កើត​ច្បាប់​ចម្លង​បម្រុង​ទុក​​មួយ​ ដែល​ជំនួស​ច្បាប់​ចម្លង​​បម្រុង​ទុក​មុន​ ។ ច្បាប់​ចម្លង​បម្រុង​ទុក​​មាន​កន្ទុយ​ជា​ .BAK ។

ដើម្បី​ផ្លាស់ប្ដូរ​ទីតាំង​​របស់​ច្បាប់ចម្លង​បម្រុងទុក ជ្រើស ឧបករណ៍ - ជម្រើស - LibreOffice - ផ្លូវហើយ​បន្ទាប់​មក​បញ្ចូល​ផ្លូវ​ថ្មី​សម្រាប់​ឯកសារ​បម្រុងទុក ។

រក្សា​​ទុក​ព័ត៌​មាន​​ការ​សង្គ្រោះ​ស្វ័យប្រវត្តិ​​រៀងរាល់

បញ្ជាក់​ថា​ LibreOffice រក្សា​ទុក​ព័ត៌​មាន​ដែល​ចាំបាច់​​ ដើម្បី​​ស្តារ​​​​ឯកសារ​ដែល​បាន​បើក​ទាំង​អស់​​​ ក្នុង​ករណី​ដែល​​​គាំង ។ អ្នក​អាច​បញ្ជាក់​​​ចន្លោះ​ពេល​វេលា​រក្សា​ទុក ។

នាទី

បញ្ជាក់​​​ចន្លោះ​ពេល​វេលា​ជា​នាទី​ សម្រាប់​​ជម្រើស​​ការ​សង្គ្រោះ​ឯកសារ​​ដោយ​ស្វ័យ​ប្រវត្តិ​ ។​

រក្សាទុក​​ឯកសារ​ដោយ​ស្វ័យប្រវត្តិ​ផង​ដែរ

បញ្ជាក់​ថា LibreOffice រក្សាទុក​ឯកសារ​ដែល​បាន​បើក​ទាំងអស់ ពេល​រក្សាទុក​ព័ត៌មាន​សង្គ្រោះ។ ប្រើ​ចន្លោះ​ពេល​ដូចគ្នា​នឹង AutoRecovery ។

រក្សា​ទុក URL ទំនាក់ទំនង​ទៅ​ប្រព័ន្ធ​ឯកសារ

ជម្រើស​នេះ​អនុញ្ញាត​ឲ្យ​អ្នក​ជ្រើស​លំនាំដើម​សម្រាប់ អាសយដ្ឋាន ទំនាក់​ទំនង នៃ URLs ក្នុង​ប្រព័ន្ធ​ឯកសារ និង លើ​អ៊ីនធឺណិត ។ អាសយដ្ឋាន​ទំនាក់​ទំនង​អាច​ធ្វើ​បាន តែ​ក្នុង​ករណី​ដែល​​ឯកសារ​ប្រភព និង សេចក្តី​​យោង​ស្ថិត​លើ​ដ្រាយ​ដូច​គ្នា​តែប៉ុណ្ណោះ ។

អាសយដ្ឋាន​ទំនាក់​ទំនង​តែងតែ​ចាប់ផ្តើម​ពី​ថត ដែល​ឯកសារ​បច្ចុប្បន្ន​ស្ថិត​នៅ ។ ផ្ទុយ​មក​វិញ អាសយដ្ឋាន​ពេញលេញ​តែងតែ​ចាប់ផ្តើម​ពី​ថត​ឫស ។ តារាង​ខាង​ក្រោម ពន្យល់​ពី​ភាព​ខុស​គ្នា​ក្នុង​វាក្យ​សម្ពន្ធ រវាង​ក្រឡា​យោង​ទំនាក់​ទំនង និង ពេញលេញ ៖

ឧទាហរណ៍ ប្រព័ន្ធ​ឯកសារ អ៊ីនធឺណិត
ទាក់ទង ../images/img.jpg ../images/img.jpg
ដាច់​ខាត file:///c|/work/images/img.jpg http://myserver.com/work/images/img.jpg
Warning.png ព័ត៌មាន​ជំនួយ​តែងតែ​បង្ហាញ​ផ្លូវ​ពេញ​លេញ​មួយ ។ ទោះ​យ៉ាង​ណា បើ​ឯកសារ​ត្រូវ​បាន​រក្សា​ទុក​ក្នុង​ទ្រង់ទ្រាយ HTML នោះ LibreOffice នឹង​បញ្ចូល​ផ្លូវ​ទាក់ទង បើ​ប្រអប់​ធីក​ដែល​ត្រូវ​គ្នា​ត្រូវ​បាន​ជ្រើស ។

ជ្រើស​ប្រអប់​នេះ​សម្រាប់ ការ​រក្សា​ទុក​ទំនាក់​ទំនង នៃ URLs ក្នុង​ប្រព័ន្ធ​ឯកសារ ។

រក្សា​ទុក URL ទំនាក់ទំនង​ទៅ​អ៊ីនធឺណិត

ជ្រើស​ប្រអប់​នេះ​សម្រាប់ ការ​រក្សា​ទុក នៃ URL នីមួយៗ​ទៅ​កាន់​អ៊ីនធឺណិត ។

ទ្រង់ទ្រាយ​ឯកសារ​លំនាំ​ដើម និង​ការ​កំណត់ ODF

កំណែ​ទ្រង់ទ្រាយ ODF

OpenOffice.org 3 និង StarOffice 9 ណែនាំ​នូវ​លក្ខណសម្បត្តិ​ថ្មី​ដែល​ត្រូវ​តែ​បាន​រក្សាទុក​ដោយ​ប្រើទ្រង់ទ្រាយ OpenDocument (ODF) កំណែ ១.២ ។ កំណែ​មុន​របស់ OpenOffice.org 2 និង StarOffice 8 គាំទ្រ​ទ្រង់ទ្រាយ​ឯកសារ ODF 1.0/1.1 ។ ទ្រង់ទ្រាយ​ឯកសារ​ពីមុន​ទាំងនោះ​មិនអាច​ផ្ទុក​លក្ខណសម្បត្តិ​ថ្មី​ទាំងអស់​របស់​កម្មវិធី​ថ្មី​បាន​ទេ ។

កំណែ LibreOffice បច្ចុប្បន្ន​អាច​​បើក​ឯកសារ​នៅ​ក្នុង​ទម្រង់ ODF 1.0/1.1 និង 1.2.

នៅពេល​អ្នក​រក្សាទុក​ឯកសារ អ្នក​អាច​ជ្រើ​សថាតើ​ត្រូវរក្សាទុក​ឯកសារ​ក្នុងទ្រង់ទ្រាយ ODF 1.2, ODF 1.2 (Extended) ឬ​ក្នុងទ្រងទ្រាយ ODF 1.0/1.1 មុន ។

Note.png បច្ចុប្បន្ន ទ្រង់ទ្រាយ ODF 1.2 (បានពង្រីក) អនុញ្ញាត​ឲ្យ​ឯកសារ​របស់ Draw និង Impress មាន​មតិយោបល់ ។ មតិយោបល់​ទាំង​នោះ​អាច​ត្រូវ​បានបញ្ចូល​​តាមម៉ឺនុយ បញ្ចូល - មតិយោបល់ នៅ​ក្នុង​កំណែ​របស់​កម្មវិធី​ចុងក្រោយ ។ មតិយោបល់​ត្រូវ​បានបាត់បង់ នៅពេល​ផ្ទុក​ឯកសារ​ក្នុង​កំណែ​កម្មវិធី​មុន ដែល​ត្រូវ​បាន​រក្សា​​​ដោយ​កំណែ​កម្មវិធី​ថ្មី​បំផុត ។

ក្រុមហ៊ុន​ ឬ​អង្គការ​អាច​ត្រូវការ​ឯកសារ ODF នៅ​ក្នុង​ទ្រង់ទ្រាយ ODF ១.០/១.១ ។ អ្នក​អាច​ជ្រើស​ទ្រង់ទ្រាយ​នោះ​ ដើម្បី​រក្សាទុក​ក្នុង​ប្រអប់​បញ្ជី ។ ទ្រង់ទ្រាយ​ចាស់ជាង​នេះ​មិនអាច​ទុក​លក្ខណៈ​ពិសេស​ថ្មី​ទាំងអស់ទេ ដូច្នេះ​ទ្រង់ទ្រាយ ODF ១.២ ថ្មី (បានពង្រីក) ត្រូវ​បានផ្ដល់អនុសាសន៍​នៅពេល​ដែល​អាចធ្វើ​បាន ។

របៀប ODF 1.2 បន្ថែម (ឆបគ្នា) គឺជា​របៀប ODF 1.2 បន្ថែម​ដែល​ឆបគ្នា​​ទៅ​ក្រោយ​ខ្លាំង។ វា​ប្រើ​លក្ខណៈ​ដែល​ត្រូវ​បាន​បដិសេធ​នៅ​ក្នុង ODF1.2 និង/ឬ វា​ជា 'កំហុស​ឆបគ្នា' ទៅ​នឹង OpenOffice.org កំណែ​ចាស់ៗ។ វា​អាច​មាន​ប្រយោជន៍ បើ​អ្នក​ត្រូវការ​ប្ដូរ​ឯកសារ ODF ជាមួយ​អ្នកប្រើ​ដែល​ប្រើ​កម្មវិធី ODF1.2 ពីមុន ឬ ODF1.2 ចាស់ៗ។

ព្រមាន ពេល​មិន​រក្សា​ទុក​ជា ODF ឬ​ទ្រង់ទ្រាយ​លំនាំ​ដើម

អ្នក​អាច​ជ្រើស​ ដើម្បីទទួល​សារព្រមាន​នៅពេល​អ្នក​រក្សាទុក​ឯកសារ​ក្នុងទ្រង់ទ្រាយ​ដែល​មិនមែន​ជា​របស់ OpenDocument ឬអ្នក​មិនបានកំណត់​ជា​ទ្រង់ទ្រាយលំនាំដើម​នៅ​ក្នុង​ ផ្ទុក/រក្សាទុក - ទូទៅ នៅ​ក្នុង​ប្រអប់​ជម្រើស ។

អ្នក​អាច​ជ្រើស​ថា​តើ​ទ្រង់ទ្រាយ​ឯកសារ​ណា​មួយ ដែល​នឹង​ត្រូវ​អនុវត្ត​ជា​លំនាំដើម នៅ​ពេល​រក្សា​ទុក​ឯកសារ​ដែល​មាន​ប្រភេទ​ឯកសារ​ផ្សេង​ៗ​គ្នា ។ ឧទាហរណ៍ បើ​អ្នក​តែងតែ​ប្តូរ​ឯកសារ​របស់​អ្នក​ជាមួយ​មនុស្ស​ដទៃ​ទៀត​ដែល​ប្រើ Microsoft Office នៅ​ទី​នេះ​អ្នក​គួរ​តែ​បញ្ជាក់​​ថា LibreOffice ប្រើ​តែ​ទ្រង់ទ្រាយ​ឯកសារ Microsoft Office ជា​លំនាំដើម​ប៉ុណ្ណោះ ។

ប្រភេទ​ឯកសារ

បញ្ជាក់​​ប្រភេទ​ឯកសារ ដែល​អ្នក​ចង់​កំណត់​ទ្រង់ទ្រាយ​ឯកសារ​លំនាំ​ដើម ។

រក្សា​ទុក​ជា​ជានិច្ច

បញ្ជាក់រ​បៀប​ដែល​ប្រភេទ​ឯកសារ​ដែល​បាន​ជ្រើស​នៅ​ខាង​ឆ្វេង នឹង​តែងតែ​ត្រូវ​បាន​រក្សា​ទុក​ជា​ប្រភេទ​ឯកសារ​នេះ ។ អ្នក​អាច​​ជ្រើស​ប្រភេទ​ឯកសារ​ផ្សេង​ទៀត សម្រាប់​ឯកសារ​បច្ចុប្បន្ន​ក្នុង​ប្រអប់ រក្សា​ទុក​ជា