Warning: This Help page is relevant to LibreOffice up to version 6.0.
For updated Help pages, visit https://help.libreoffice.org.

ទូទៅ

From LibreOffice Help
Jump to: navigation, search

កំណត់​ជម្រើស​ទូទៅ​សម្រាប់​ឯកសារ​គំនូរ និង​បទ​បង្ហាញ។

បើក ទូទៅ

Contents

វត្ថុ​អត្ថបទ

អនុញ្ញាត​​​កែសម្រួល​រហ័ស

ប្រសិនបើ​បើក អ្នក​អាច​កែសម្រួល​អត្ថបទ​ភ្លាមៗ​បាន បន្ទាប់​ពី​ចុច​វត្ថុ​អត្ថបទ ។ ប្រសិនបើ​បិទ អ្នក​ត្រូវ​តែ​ចុច​ទ្វេដង​ដើម្បី​កែសម្រួល​អត្ថបទ ។

ក្នុង​ឯកសារ​ការ​បង្ហាញ ឬ គំនូរ​មួយ អ្នក​ក៏​អាច​ធ្វើ​ឲ្យ​របៀប​កែសម្រួល​អត្ថបទ​សកម្ម តាម​រយៈ​រូប​តំណាង អនុញ្ញាត​កែសម្រួល​រហ័ស icon ក្នុង​របារ ជម្រើស

ជ្រើស​បាន​តែ​ផ្ទៃ​អត្ថបទ

បញ្ជាក់​​ថា​តើ​ត្រូវ​​ជ្រើស​ស៊ុម​អត្ថបទ ដោយ​ចុច​អត្ថបទ​ឬ​ទេ ។

ក្នុង​ផ្ទៃ​នៃ​ស៊ុម​អត្ថបទ​ដែល​មិន​ត្រូវ​បាន​បំពេញ​ដោយ​អត្ថបទ វត្ថុ​មួយ​ដែល​នៅ​ក្រោយ​ស៊ុម​អត្ថបទ នឹង​អាច​ត្រូវ​បាន​ជ្រើស ។

ក្នុង​ឯកសារ​ការ​បង្ហាញ ឬ គំនូរ​មួយ អ្នក​ក៏​អាច​ធ្វើ​ឲ្យ​របៀប​នេះ​សកម្ម តាម​រយៈ​រូប​តំណាង ជ្រើស​តែ​តំបន់​អត្ថបទ icon ក្នុង​របារ ជម្រើស

ឯកសារ​ថ្មី (តែ​ក្នុង​ការ​បង្ហាញ)

ចាប់ផ្តើម​ជាមួយអ្នក​ជំនួយ​ការ

បញ្ជាក់​ថា​តើ​ត្រូវ​ធ្វើឲ្យ​អ្នកជំនួយការ​សកម្ម​ដែរ​ឬទេ ពេល​បើក​ការ​បង្ហាញ​ដោយ​ប្រើ ឯកសារ - ថ្មី - ការ​បង្ហាញ

ការកំណត់

ប្រើ​ឃ្លាំង​សម្ងាត់​ផ្ទៃ​ខាង​ក្រោយ

Specifies whether to use the cache for displaying objects on the master page. This speeds up the display. Unmark the Use background cache option if you want to display changing contents on the master page.

ចម្លង ​ពេល​​​ផ្លាស់ទី

If enabled, a copy is created when you move an object while holding down the Ctrl key. The same will apply for rotating and resizing the object. The original object will remain in its current position and size.

វត្ថុ​តែងតែ​អាច​ផ្លាស់ទី​បាន

បញ្ជាក់​ថា​អ្នក​ចង់​ផ្លាស់ទី​វត្ថុ​ដោយ​ប្រើ​ឧបករណ៍ បង្វិល ដែល​បាន​បើក។ បើ​មិន​បាន​ធីក វត្ថុ​ផ្លាស់ទី​ជានិច្ច ទេ នោះ​ឧបករណ៍ បង្វិល នឹង​អាច​ត្រូវ​បាន​ប្រើ​ដើម្បី​បង្វិល​វត្ថុ។

កុំ​បង្ខូច​ទ្រង់ទ្រាយ​វត្ថុ​ជា​​ខ្សែ​កោង (តែ​ក្នុង​គំនូរ)

រក្សា​ការ​តម្រឹម​ដែល​ពាក់ព័ន្ធ​របស់​ចំណុច Bézier និង​វត្ថុ​គំនូរ 2D ទៅវិញ​ទៅមក ពេល​អ្នក​បង្ខូច​ទ្រង់ទ្រាយ​វត្ថុ។

ឯកតា​រង្វាស់

កំណត់ ឯកតា​រង្វាស់ សម្រាប់​ការ​បង្ហាញ។

ឈប់​ថេប

កំណត់​គម្លាត​រវាង​ឈប់​ថេប។

ចាប់ផ្តើម​ការ​បង្ហាញ (តែ​ក្នុង​ការ​បង្ហាញ)

បើក​ការ​បញ្ជា​ពី​ចម្ងាយ

បញ្ជាក់​ថា​អ្នក​ចង់​បើក​ប៊្លូធូស​ឧបករណ៍​បញ្ជា​ពី​ចម្ងាយ ពេល​ Impress កំពុង​ដំណើរការ។ ដោះ​ធីក បើក​ឧបករណ៍​បញ្ជា​ពី​ចម្ងាយ ដើម្បី​បិទ​ការ​បញ្ជា​ពី​ចម្ងាយ។

មាត្រដ្ឋាន (តែ​ក្នុង​គំនូរ)

មាត្រដ្ឋាន​គំនូរ

កំណត់​មាត្រដ្ឋាន​គំនូរ​នៅ​លើ​បន្ទាត់។

ភាព​ឆប​គ្នា (ការ​កំណត់​ជាក់លាក់​របស់​ឯកសារ)

ការ​កំណត់​ក្នុង​តំបន់​នេះ មាន​សុពលភាព​សម្រាប់​តែ​ឯកសារ​បច្ចុប្បន្ន​ប៉ុណ្ណោះ ។

ប្រើ​​ប្រព័ន្ធ​ម៉ែត្រ​របស់​ម៉ាស៊ីន​បោះពុម្ព សម្រាប់​ធ្វើ​ទ្រង់ទ្រាយ​ឯកសារ

បញ្ជាក់​​ថា​រង្វាស់​ម៉ែត្រ​ម៉ាស៊ីន​បោះពុម្ព​ត្រូវ​បាន​អនុវត្ត​សម្រាប់​បោះពុម្ព និង សម្រាប់​ធ្វើ​ទ្រង់ទ្រាយ​ការ​បង្ហាញ​លើ​អេក្រង់​ផង​ដែរ ។ បើ​ប្រអប់​នេះ​មិន​ត្រូវ​បាន​សម្គាល់ នោះ​ប្លង់​ឯករាជ្យ​នៃ​ម៉ាស៊ីន​បោះពុម្ព​នឹង​ត្រូវ​បាន​ប្រើ​សម្រាប់​ការ​បង្ហាញ​លើ​អេក្រង់ និង បោះពុម្ព ។

Note.png ឧទាហរណ៍ បើ​អ្នក​កំណត់​ជម្រើស​នេះ​សម្រាប់​ឯកសារ​បច្ចុប្បន្ន ហើយ​បន្ទាប់​មក​រក្សា​ទុក​ឯកសារ​ក្នុង​ទ្រង់ទ្រាយ​គោល​ពីរ​ចាស់​ជាង ជម្រើស​នេះ​នឹង​មិន​ត្រូវ​បាន​រក្សា​ទុក ។ ពេល​ក្រោយ​បើ​អ្នក​បើក​ឯកសារ​ពី​ទ្រង់ទ្រាយ​ចាស់​ជាង នោះ​ជម្រើស​នឹង​ត្រូវ​បាន​រក្សា​ទុក​តាម​លំនាំដើម ។

បន្ថែម​គម្លាត​រវាង​កថាខណ្ឌ​ក្នុង​ឯកសារ​បច្ចុប្បន្ន ។

បញ្ជាក់​ថា LibreOffice Impress គណនា​គម្លាត​កថាខណ្ឌ​យ៉ាង​ជាក់លាក់​ដូច Microsoft PowerPoint ។

Microsoft PowerPoint បន្ថែម​គម្លាត​ខាង​ក្រោម​នៃ​កថាខណ្ឌ ទៅ​គម្លាត​ខាង​លើ​នៃ​កថាខណ្ឌ​បន្ទាប់ ដើម្បី​គណនា​គម្លាត​សរុប​រវាង​កថាខណ្ឌ​ទាំងពីរ ។ LibreOffice Impress ប្រើប្រាស់​តែ​គម្លាត​ដែល​ធំ​ជាង​គេ​ប៉ុណ្ណោះ ។