ការ​កែ​សម្រួល​តំណ​ខ្ពស់

From LibreOffice Help
Jump to: navigation, search

នៅពេល​អ្នកចុច បញ្ជា(Ctrl)តំណខ្ពស់​នៅ​ក្នុង​ឯកសារ Writer កម្មវិធី​រុករក​បណ្ដាញ​របស់​អ្នកនឹង​បើកជា​មួយ​នឹង​អាសយដ្ឋានបណ្ដាញ​ដែលបានស្នើ ។ ប្រសិនបើ​អ្នក​មិនប្រើកណ្ដុរទេ ទីតាំង​​ទស្សន៍​ទ្រនិច​នៅ​ក្នុង​តំណខ្ពស់​ ហើយ​បើកម៉ឺនុយ​បរិបទ​ដោយ​ចុច​ប្ដូរ(Shift)+F10 បន្ទាប់​មក​ជ្រើស​បើក​តំណខ្ពស់ ។

ផ្លាស់​ប្តូរ​អត្ថបទ​របស់​តំណ​ខ្ពស់​មួយ​ដូច​ខាង​ក្រោម​

  • ក្នុង​ឯកសារ Writer អ្នក​អាំជ​ចុច​កន្លែង​ណា​នៅ​ខាងក្នុង​តំណ​ខ្ពស់ ហើយ​កែសម្រួល​អត្ថបទ​ដែលមើល​ឃើញ ។

ប្រសិន​បើ​អ្នក​ចេញ​ពី​តំណខ្ពស់ ដោយ​ដាក់​ទស្សន៍ទ្រនិច​នៅកន្លែងផ្សេងទៀត គឺ​មានតែ​អត្ថបទ​មើលឃើញ​ប៉ុណ្ណោះ​ដែល​នឹងត្រូវបាន​ផ្លាស់ប្ដូរ ។ប្រសិន​បើ​អ្នក​ចេញ​ពីតំណខ្ពស់ ដោយ​បញ្ចូល​តួអក្សរ​ដកឃ្លា ដោយ​ផ្ទាល់​តាម​ពីក្រោយ​តួអក្សរ​ចុងក្រោយ នោះ​ការ​កែស្វ័យប្រវត្តិ​នឹងផ្លាស់ប្ដូរ URL ទិសដៅ​ឲ្យ​ដូចគ្នា​នឹង​អត្ថបទ​មើលឃើញ (បើ​បានអនុញ្ញាត) ។*ក្នុង​ប្រភេទឯកសារ​ទាំងអស់ អ្នក​អាច​បើក​ប្រអប់​តំណ​ខ្ពស់ ដើម្បី​កែសម្រួល​តំណខ្ពស់ ។ ដំបូង​កំណត់​ទស្សន៍ទ្រនិច្ច​ទៅ​តំណ​ខ្ពស់ ឬ​នៅពី​មុខ​តំណ​ខ្ពស់​ដោយផ្ទាល់ បន្ទាប់មក​ចុច​រូបតំណាង​តំណ​ខ្ពស់ លើ​របារ​ស្តង់ដារ ។

ផ្លាស់​ប្តូរ​ URL របស់​​តំណ​ខ្ពស់​មួយ​ដូច​ខាង​ក្រោម

ផ្លាស់​ប្តូរ​គុណ​លក្ខណៈ​របស់​តំណ​ខ្ពស់​​ទាំង​អស់

  1. បើក​បង្អួច​ទ្រង់ទ្រាយ​ និង រចនាប័ទ្ម ។
  2. ចុច​រូបតំណាង​រចនាប័ទ្ម​តួអក្សរ ។
  3. ចុច​កណ្តុរ​ខាង​ស្តាំ​លើរចនាប័ទ្ម​តួអក្សរ "តំណ​អ៊ីនធឺណិត" ឬ "តំណ​អ៊ីនធឺណិត​ដែល​បានទស្សនា" និង ជ្រើស កែប្រែ ។
  4. ក្នុង​ប្រអប់​ ជ្រើស​គុណលក្ខណៈ​ថ្មី​ និង ចុច​ យល់ព្រម ។

កែសម្រួល​ប៊ូតុង​តំណខ្ពស់​​មួយ

ប្រសិនបើ​តំណ​ខ្ពស់​គឺ​ជា​ប៊ូតុង ចុច​លើ​ស៊ុម​ដើម្បីជ្រើ​សវា ឬ​ចុច​គ្រាប់ចុច​ជំនួស(Alt) ខណៈពេល​ចុច ។ បើក​ប្រអប់ លក្ខណសម្បត្តិ តាម​រយៈ​ម៉ឺនុយ​បរិបទ ។ អ្នក​អាច​កែសម្រួល​​អត្ថបទ​ស្លាក​ក្រោម "ចំណង​ជើង" និង​កែប្រែ​អាសយដ្ឋាន​នៅ​ក្នុងវាល "URL" ។

ប្រធានបទ​ទាក់ទង

តំណ​ទំនាក់​ទំនង​ និង ពេញ​លេញ