មូលដ្ឋាន​ទិន្នន័យ LibreOffice ​

From LibreOffice Help
Jump to: navigation, search

ក្នុង LibreOffice Base អ្នក​អា​ចចូល​ដំណើរការ​ទិន្នន័យដែល​រ​ក្សា​​ទុក​ជា​ទ្រង់​ទ្រាយ​ឯកសារ​មូលដ្ឋាន​ទិន្នន័យ​ជាច្រើនប្រភេទ ។ ជា​លំនាំដើម​ LibreOffice Base គាំទ្រទ្រង់ទ្រាយ​មូលដ្ឋាន​ទិន្នន័យ​ឯកសារ​គ្មាន​រចនាសម្ព័ន្ធ ដូច​ជា​ទ្រង់ទ្រាយ dBASE ។ អ្នក​ក៏​អាច​ប្រើ​​ LibreOffice Base ត​ភ្ជាប់​ទៅ​មូលដ្ឋាន​ទិន្នន័យ​ទំនាក់​ទំនង​ខាង​ក្រៅ ដូចជា​មូលដ្ឋាន​ទិន្នន័យ​ពី MySQL ឬ Oracle ។

ប្រភេទ​មូលដ្ឋាន​ទិន្នន័យ​ខាងក្រោម​គឺ​ជា​ប្រភេទ​បាន​តែ​អាន​ក្នុង LibreOffice Base ។ ពី​ក្នុង LibreOffice Base វា​មិន​អាច​ផ្លាស់ប្ដូរ​រចនា​សម្ព័ន្ធ​មូលដ្ឋាន​ទិន្នន័យ ឬ​កែសម្រួល បញ្ចូល និង​លុប​កំណត់ត្រា​មូលដ្ឋាន​ទិន្នន័យ​សម្រាប់​ប្រភេទ​មូលដ្ឋាន​ទិន្នន័យ​ទាំងនេះ ៖

  • ឯកសារ​សៀវភៅ​បញ្ជី
  • ឯកសារ​អត្ថបទ
  • ទិន្នន័យ​សៀវភៅ​អាសយដ្ឋាន

ការ​ប្រើ​មូលដ្ឋាន​ទិន្នន័យ​ក្នុង LibreOffice

  • ដើម្បី​បង្កើត​ឯកសារ​មូលដ្ឋាន​ទិន្នន័យ​ថ្មី​មួយ ជ្រើសឯកសារ - ថ្មី - មូលដ្ឋាន​ទិន្នន័យ

អ្នក​ជំនួយការ​មូលដ្ឋាន​ទិន្នន័យ ជួយ​អ្នក​បង្កើត​ឯកសារ​មូលដ្ឋាន​ទិន្នន័យ​ និង​ចុះឈ្មោះ​មូលដ្ឋាន​ទិន្នន័យ​ថ្មី​ក្នុង​ LibreOffice ។

Note.png ឯកសារ​មូលដ្ឋាន​ទិន្នន័យ​មាន​សំណួរ របាយការណ៍ និង​សំណុំ​បែបបទ​សម្រាប់​មូលដ្ឋាន​ទិន្នន័យ​ ព្រម​ទាំង​តំណ​ទៅ​មូលដ្ឋាន​ទិន្នន័យ​ដែល​កំណត់ត្រា​ត្រូវ​ផ្ទុក ។ ព័ត៌មាន​ពី​ការ​ធ្វើ​ទ្រង់ទ្រាយ​ក៏​ត្រូវ​បាន​រក្សាទុក​ក្នុង​ឯកសារ​មូលដ្ឋាន​ទិន្នន័យ ។
  • ដើម្បី​បើក​ឯកសារ​មូលដ្ឋាន​ទិន្នន័យ ត្រូវ​ជ្រើស ឯកសារ - បើក ។ ក្នុង​ប្រអប់​បញ្ជី ប្រភេទ​ឯកសារ ជ្រើស​ដើម្បី​មើល​តែ "ឯកសារ​មូលដ្ឋាន​ទិន្នន័យ" ។ ជ្រើស​ឯកសារ​មូលដ្ឋាន​ទិន្នន័យ ហើយ​ចុច បើក ។

Related Topics

ការ​មើល​មូលដ្ឋាន​ទិន្នន័យ​មួយ

ការ​ចុះឈ្មោះ​ និង លុប​មូលដ្ឋានទិន្នន័យមួយ

ការ​បង្កើត​មូលដ្ឋាន​ទិន្នន័យ​ថ្មី​មួយ

កំពុង​ធ្វើ​ការ​ជាមួយ​តារាង

កំពុង​ធ្វើ​ការ​ជំមួយ​សំណួរ

ការ​​ធ្វើ​ការ​ជាមួយសំណុំ​បែប​បទ

បង្កើត​របាយការណ៍

នាំចូល និង​នាំចេញ​ទិន្នន័យ​ក្នុង Base

ទិដ្ឋភាព​ទូទៅ​មូល​ដ្ឋាន​ទិន្នន័យ

ម៉ឺនុយ

របារ​ឧបករណ៍

គ្រាប់ចុច​ផ្លូវកាត់​មូលដ្ឋាន​ទិន្នន័យ

ទំព័រ​​វិគី​​គោល