Copying Attributes With the Clone Formatting Tool

From LibreOffice Help
Jump to: navigation, search

អ្នក​អាច​ប្រើ​ឧបករណ៍​ជក់ទ្រង់ទ្រាយ ដើម្បី​ចម្លង​ទ្រង់ទ្រាយ​ពី​ការ​ជ្រើស​អត្ថបទ​ ឬ​ពី​វត្ថុ ហើយ​​អនុវត្ត​កា​រទ្រង់ទ្រាយ​ទៅ​ការ​ជ្រើស​អត្ថបទ​ ឬ​វត្ថុ​ផ្សេង ។

Note.png នៅ​ក្នុង Calc ជក់​ធ្វើ​ទ្រង់ទ្រាយ​អនុវត្ត​តែ​លើ​ការ​ធ្វើ​ទ្រង់ទ្រាយ​ក្រឡា​ប៉ុណ្ណោះ ។
  1. ជ្រើស​អត្ថបទ ឬ​វត្ថុ​ដែល​ការ​​ធ្វើ​ទ្រង់ទ្រាយ​របស់​វា​ដែល​អ្នក​ចង់​ចម្លង ។
  1. នៅ​លើ​ របារ​ស្តង់ដារ ចុច​រូប​តំណាង ជក់​ធ្វើ​ទ្រង់ទ្រាយ ។

    ទស្សន៍​ទ្រនិច​ផ្លាស់​ប្តូរ​ទៅ​ជា​ធុង​ទឹក​ថ្នាំ​​មួយ ។

    ប្រសិនបើ​អ្នក​ចង់​អនុវត្ត​ការ​ធ្វើ​ទ្រង់ទ្រាយ​ទៅកា​រជ្រើស​ច្រើនជាង​មួយ ចុច​ទ្វេដង​លើ​រូបតំណាង ជក់ធ្វើ​ទ្រង់ទ្រាយ
    រូបតំណាង
    ។ បន្ទាប់​មក​អ្នក​អនុវត្ត​ការ​ធ្វើ​ទ្រង់ទ្រាយ​ទាំងអស់ ហើយ​ចុច​រូបតំណាង​ម្ដង​ទៀត ។
  2. ជ្រើស ឬ​ចុច​អត្ថបទ ឬ​វត្ថុ​ដែល​អ្នក​ចង់​អនុវត្ត​ការ​ការ​ធ្វើ​​ទ្រង់ទ្រាយ ។
Tip.png ដើម្បី​យក​ការធ្វើ​​ទ្រង់ទ្រាយ​កថាខណ្ឌ​ចេញ ចុច​ បញ្ជា(Ctrl) នៅ​ពេល​អ្នក​ចុច ។ ដើម្បីយក​ការ​ធ្វើ​ទ្រង់ទ្រាយ​តួអក្សរ​ចេញ ចុច បញ្ជា(Ctrl)+ប្ដូរ (Shift) នៅពេល​អ្នក​ចុច ។

ទ្រង់ទ្រាយ កថាខណ្ឌ គឺជា​ទ្រង់ទ្រាយ​ដែល​ត្រូវ​បាន​អនុវត្ត​ទៅកាន់​កថាខណ្ឌ​ទាំងមូល។ ទ្រង់ទ្រាយ តួអក្សរ គឺជា​ទ្រង់ទ្រាយ​ទាំងឡាយ​ដែល​អនុវត្ត​ទៅកាន់​ផ្នែក​របស់​កថាខណ្ឌ។ ឧទាហរណ៍ ប្រសិនបើ​អ្នក​អនុវត្ត​ទ្រង់ទ្រាយ​ដិត​ទៅកាន់​កថាខណ្ឌ​ទាំងមូល ទ្រង់ទ្រាយ​ដិត​គឺជា​ទ្រង់ទ្រាយ កថាខណ្ឌ ។ បន្ទាប់មក​បើ​អ្នក​ដោះ​ដិត​ចេញពី​កថាខណ្ឌ, ទ្រង់ទ្រាយ​ដិត​គឺ​នៅតែ​ជា​ទ្រង់ទ្រាយ កថាខណ្ឌ ដដែល ប៉ុន្តែ​ផ្នែក​ដែល​អ្នក​ដោះ​ដិត​ចេញ​គឺ​មាន​ទ្រង់ទ្រាយ តួអក្សរ "មិន​ដិត" ។

តារាង​ដូច​ខាង​ក្រោម​នេះ​ ពិពណ៌នា​គុណលក្ខណៈ​​ការ​ធ្វើ​ទ្រង់ទ្រាយ​ដែល​ ជក់ធ្វើ​ទ្រង់ទ្រាយ អាច​ចម្លង ៖

ប្រភេទ​ជម្រើស មតិយោបល់
គ្មាន​អ្វី​ត្រូវ​បាន​ជ្រើស ប៉ុន្តែ​ទស្សន៍​ទ្រនិច​នៅ​ខាង​ក្នុង​សម្រង់​អត្ថបទ​មួយ ចម្លង​ការ​ធ្វើ​ទ្រង់​ទ្រាយ​របស់​កថាខណ្ឌ​បច្ចុប្បន្ន​ និង​ ការ​ធ្វើ​ទ្រង់​ទ្រាយ​តួ​អក្សរ​នៃ​តួអក្សរ​បន្ទាប់​ក្នុង​ទិស​លំហូរ​អត្ថបទ ។
អត្ថបទ​ត្រូវ​បាន​ជ្រើស ចម្លង​​ការ​​ធ្វើ​ទ្រង់​ទ្រាយ​របស់​តួ​អក្សរ​ដែល​បាន​ជ្រើស​ចុង​ក្រោយ​​​ និង របស់​កថាខណ្ឌ​ដែល​មាន​តួអក្សរ ។
ស៊ុម​ត្រូវ​បាន​ជ្រើស​ Copies the frame attributes that are defined in Format - Frame and Object - Properties dialog. The contents, size, position, linking, hyperlinks, and macros in the frame are not copied.
វត្ថុ​ត្រូវ​បានជ្រើស ចម្លង​ការ​ធ្វើ​ទ្រង់ទ្រាយ​វត្ថុ​ដែល​ត្រូវបានកំណត់​នៅ​ក្នុង ទ្រង់ទ្រាយ - ក្រាហ្វិក ឬ​ប្រអប់ ទ្រង់ទ្រាយ - វត្ថុ​គំនូរ ។ មាតិកា ទំហំ ទីតាំង តំណខ្ពស់ និង​ម៉ាក្រូ​នៅ​ក្នុង​វត្ថុ​មិន​ត្រូវបាន​ចម្លង​ទេ ។
វត្ថុ​បញ្ជា​សំណុំ​បែប​បទ​ត្រូវ​បាន​ជ្រើស​ មិន​​​បាន​គាំទ្រ
វត្ថុ​គំនូរ​ត្រូវ​បាន​ជ្រើស​ ចម្លង​គុណ​លក្ខណៈ​ទ្រង់​ទ្រាយ​ទាំង​អស់​ ។ ក្នុង​ Impress និង Draw មាតិកា​អត្ថបទ​របស់​វត្ថុ​​ក៏​ត្រូវ​បាន​​ចម្លង​ផង​ដែរ​ ។
អត្ថបទ​ក្នុង​ក្រឡា Calc ត្រូវ​បានជ្រើស មិន​​​បាន​គាំទ្រ
តារាង​ ឬ ក្រឡា Writer ​ត្រូវ​បាន​ជ្រើ​ស ចម្លង​ការ​ធ្វើ​ទ្រង់ទ្រាយ​ដែល​ត្រូវបាន​បញ្ជាក់​នៅ​ក្នុង​តារាង លំហូរ​អត្ថបទ ស៊ុម និង​ទំព័រ​ផ្ទាំង​ផ្ទៃខាងក្រោយ​នៅ​ក្នុង​ប្រអប់ ទ្រង់ទ្រាយ​ - តារាង ។ ការ​ធ្វើ​ទ្រង់ទ្រាយ​កថាខណ្ឌ​ និង​តួអក្សរ​ក៏​ត្រូវ​បាន​ចម្លង​ដែរ ។
តារាង​ Calc ឬ ក្រឡា​ត្រូវ​បាន​ជ្រើស​ ចម្លង​ការ​ធ្វើ​ទ្រង់ទ្រាយ​ដែល​ត្រូវបាន​បញ្ជាក់​នៅ​ក្នុង​ប្រអប់ ទ្រង់ទ្រាយ - ក្រឡា ព្រមទាំង​ការ​ធ្វើ​ទ្រង់ទ្រាយ​របស់​មាតិកា​ក្រឡា