សហប្រតិបត្តិ

From LibreOffice Help
Jump to: navigation, search

ក្នុង LibreOffice Writer, Impress, និង Draw មាន​តែ​អ្នក​ប្រើ​ម្នាក់​នៅ​ពេល​តែ​មួយ អាច​បើក​ឯកសារ​ណា​មួយ​សម្រាប់​សរសេរ ។ ក្នុង Calc អ្នក​ប្រើ​ជា​ច្រើន​អាច​បើក​សៀវភៅ​បញ្ជី​នៅ​ពេល​ជាមួយ​គ្នា សម្រាប់​សរសេរ​នៅ​ពេល​តែ​មួយ ។

សហប្រតិបត្តិ​ក្នុង Calc

នៅ​ក្នុង LibreOffice Calc, ការ​ចែករំលែក​ឯកសារ​អនុញ្ញាត​ឲ្យ​មាន​សិទ្ធិសរសេរ​ដំណាលគ្នា​សម្រាប់​អ្នកប្រើច្រើន​នាក់ ។ អ្នក​ប្រើ​​ម្នាក់ៗ​ដែល​ចង់​សហការណ៍​គួរ​បញ្ចូល​ឈ្មោះ​នៅ​ក្នុង ឧបករណ៍ - ជម្រើស' - LibreOffice - ទិន្នន័យ​អ្នក​ប្រើ' ទំព័រ​ផ្ទាំង ។

Warning.png ពាក្យ​បញ្ជា​ខ្លះ​មិន​មាន (ប្រផេះ) ពេល​ផ្លាស់ប្ដូរ​ដាន ឬ​ការ​ចែក​រំលែក​ឯកសារ​ត្រូវ​បាន​ធ្វើ​ឲ្យ​សកម្ម ។ សម្រាប់​សៀវភៅ​បញ្ជី​ថ្មី អ្នក​មិន​អាច​អនុវត្ត ឬ​បញ្ចូល​ធាតុ​ដែល​ប្រផេះ ។

បង្កើត​សៀវភៅ​បញ្ជី​ថ្មី

អ្នក​ប្រើ A បង្កើត​ឯកសារ​សៀវភៅ​បញ្ជី​ថ្មី ។ លក្ខខណ្ឌ​ខាង​ក្រោម​អាច​អនុវត្ត ៖

 • អ្នក​ប្រើ​មិន​ចង់​ចែក​រំលែក​សៀវភៅ​បញ្ជី​សម្រាប់​សហប្រតិបត្តិ ។

  អ្នក​ប្រើ A បើក កែ​សម្រួល និង​រក្សា​ទុក ឯកសារ​ដូច​បាន​ពណ៌នា​ខាង​លើ​សម្រាប់​ឯកសារ Writer, Impress, និង Draw ។
 • អ្នក​ប្រើ​ចង់​ចែក​រំលែក​ឯកសារ​សម្រាប់​សហប្រតិបត្តិ ។

  អ្នក​ប្រើ​ជ្រើស ឧបករណ៍ - ចែក​រំលែក​ឯកសារ ដើម្បី​ធ្វើ​ឲ្យ​សកម្ម​លក្ខណៈ​ពេសេស​សហប្រតិបត្តិ​សម្រាប់​ឯកសារ​នេះ ។ ប្រអប់​បើក​នូវ​កន្លែង​ដែល​អ្នក​ប្រើ អាច​ជ្រើស​ដើម្បី​អនុញ្ញាត ឬ​មិន​អនុញ្ញាត​ការ​ចែក​រំលែក ។ បើ​អ្នក​ប្រើ​អនុញ្ញាត​ការ​ចែក​រំលែក ឯកសារ​នឹង​ត្រូវ​បាន​រក្សា​ទុក​ក្នុង​របៀប​ចែក​រំលែក ដែល​ត្រូវ​បាន​បង្ហាញ​លើ​របារ​ចំណង​ជើង ។

ពាក្យ​បញ្ជា ឧបករណ៍ - ចែក​រំលែក​ឯកសារ អាច​ត្រូវ​បាន​ប្រើ​ដើម្បី​ប្ដូរ​របៀប​សម្រាប់​ឯកសារ​មាតិកា​ពី​របៀប​ដែល​មិន​ចែក​រំលែក​ទៅ​របៀប​ចែក​រំលែក ។ បើ​អ្នក​ចង់​ប្រើ​ឯកសារ​ដែល​ចែក​រំលែក​ក្នុង​របៀប​ដែល​មិន​ចែក​រំលែក អ្នក​គួរ​រក្សា​ទុក​ឯកសារ​ដែល​ចែក​រំលែក​ដោយ​ប្រើ​ឈ្មោះ ឬ​ផ្លូវ​មួយ​ផ្សេង​ទៀត ។ នេះ​បង្កើត​ច្បាប់​ចម្លង​នៃ​សៀវភៅ​បញ្ជី ដែល​មិន​ចែក​រំលែក ។

បើក​សន្លឹក​បញ្ជឺ

អ្នក​ប្រើ A បើក​ឯកសារ​សៀវភៅ​បញ្ជី ។ លក្ខខណ្ឌ​ខាង​ក្រោម​អាច​អនុវត្ត ៖

 • ឯកសារ​សៀវភៅ​បញ្ជី​មិន​នៅ​ក្នុង​របៀប​ចែក​រំលែក ។

  អ្នក​ប្រើ​អាច​បើក កែ​សម្រួល និង​រក្សា​ទុក​ឯកសារ​ដូច​ដែល​បាន​ពណ៌នា​ខាង​លើ សម្រាប់​ឯកសារ Writer, Impress, និង Draw ។
 • ឯកសារ​សៀវភៅ​បញ្ជី​ក្នុង​របៀប​ចែក​រំលែក ។

  អ្នក​ប្រើ​ឃើញ​សារ​ដែល​ឯកសារ​ក្នុង​របៀប​ចែក​រំលែក ហើយ​លក្ខណៈ​ពិសេស​ខ្លះ​មិន​មាន​ក្នុង​របៀប​នេះ ។ អ្នក​ប្រើ​អាច​មិន​អនុញ្ញាត​សារ​នេះ​នៅ​ពេល​អនាគត ។ បន្ទាប់​ពី​ចុច យល់ព្រម ឯកសារ​ត្រូវ​បាន​បើក​ក្នុង​របៀប​ចែក​រំលែក ។

រក្សា​ទុក​ឯកសារ​សៀវភៅ​បញ្ជី​ដែល​ចែក​រំលែក

អ្នក​ប្រើ A រក្សា​ទុក​ឯកសារ​ដែល​បាន​ចែក​រំលែក ។ លក្ខខណ្ឌ​ខាងក្រោម​អាច​អនុវត្ត ៖

 • ឯកសារ​មិន​ត្រូវ​បាន​កែប្រែ និង​រក្សា​ទុក​ដោយ​អ្នក​ប្រើ​មួយ​ផ្សេង​ទៀត ពីព្រោះ​អ្នក​ប្រើ A បាន​បើក​ឯកសារ​នោះ ។

  បាន​រក្សា​ទុក​ឯកសារ ។
 • ឯកសារ​ត្រូវ​បាន​កែប្រែ និង​រក្សា​ទុក​ដោយ​អ្នក​ប្រើ​មួយ​ផ្សេង​ទៀត ពីព្រោះ​អ្នក​ប្រើ A បាន​បើក​ឯកសារ​នោះ ។

  បើ​ការ​ផ្លាស់ប្ដូរ​មិន​ប៉ះ​ទង្គិច ឯកសារ​ត្រូវ​បាន​រក្សា​ទុក ។

  បើ​ការ​ផ្លាស់ប្ដូរ​ប៉ះទង្គិច ប្រអប់​ដោះស្រាយ​ការ​ប៉ះទង្គិច​នឹង​ត្រូវ​បង្ហាញ ។ អ្នក​ប្រើ A ត្រូវ​សម្រេច​ចិត្ត​សម្រាប់​ការ​ប៉ះ​ទង្គិច​មួយ​ណា​ត្រូវ​រក្សា​ទុក "រក្សា​ទុក​របស់​ខ្ញុំ" ឬ "រក្សា​ទុក​ផ្សេង​ទៀត" ។ ពេល​ការ​ប៉ះ​ទង្គិច​ទាំងអស់​ត្រូវ​បាន​ដោះស្រាយ ឯកសារ​ត្រូវ​បាន​រក្សា​ទុក ។ ខណៈ​ពេល​អ្នក​ប្រើ A ដោះស្រាយ​ការ​ប៉ះ​ទង្គិច គ្មាន​អ្នក​ប្រើ​ផ្សេង​ទៀត អាច​រក្សា​ទុក​ឯកសារ​ដែល​បាន​ចែក​រំលែក ។
 • អ្នក​ប្រើ​មួយ​ផ្សេង​ទៀត​ព្យាយាម​រក្សា​ទុក​ឯកសារ​ដែល​បាន​ចែក​រំលែក និង​ដោះស្រាយ​ការ​ប៉ះ​ទង្គិច​ក្នុង​ខណៈ​នេះ ។

  អ្នក​ប្រើ A អាន​សារ ដែល​ការ​បញ្ចូល​ចូល​គ្នា​ស្ថិត​ក្នុង​វឌ្ឍនភាព ។ អ្នក​ប្រើ A អាច​ជ្រើស​ដើម្បី​បោះបង់​ពាក្យ​បញ្ជា​រក្សា​ទុក​ឥឡូវ​នេះ ឬ​ព្យាយាម​រក្សា​ទុក​នៅ​ពេល​ក្រោយ ។

ពេល​អ្នក​ប្រើ​រក្សា​ទុក​សៀវភៅ​បញ្ជី​ដែល​ចែក​រំលែក ឯកសារ​នឹង​ត្រូវ​បាន​ផ្ទុក​ឡើង​វិញ បន្ទាប់​ពី​ពាក្យ​បញ្ជា រក្សា​ទុក ដូច្នេះ​សៀវភៅ​បញ្ជី​បង្ហាញ​កំណែ​ចុងក្រោយ​នៃការ​ផ្លាស់ប្ដូរ​ទាំងអស់ ដែល​បាន​រក្សា​ទុក​ដោយ​អ្នក​ប្រើ​ទាំងអស់ ។ សារ​បង្ហាញ​ថា "ការ​ផ្លាស់ប្ដូរ​ខាងក្រៅ​បាន​ត្រូវ​បន្ថែម" ពេល​អ្នក​ប្រើ​មួយ​ផ្សេង​ទៀត​ផ្លាស់ប្ដូរ​មាតិកា​ខ្លះ ។

សហប្រតិបត្តិការ​ក្នុង Writer, Impress, និង Draw

សម្រាប់​ម៉ូឌុល Writer, Impress, Draw ទាំងអស់ និង​សម្រាប់ Calc ពេល​ឯកសារ​ដែល​ចែក​រំលែក​មិន​ត្រូវ​បាន​អនុញ្ញាត អាច​ចាក់​សោ​ឯកសារ ។ ការ​ចាក់​សោ​ឯកសារ​មាន សូម្បី​ពេល​ចូល​ដំណើរ​ការ ឯកសារ​ដូច​គ្នា​ពី​ប្រព័ន្ធ​ដូច​គ្នា​ពី​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ផ្សេង​គ្នា ៖

អ្នក​ប្រើ A បើក​ឯកសារ ។ លក្ខខណ្ឌ​ខាងក្រោម​អាច​អនុវត្ត ៖

 • ឯកសារ​មិន​ត្រូវ​បាន​ចាក់​សោ​ដោយ​អ្នក​ប្រើ​ផ្សេង​ទៀត​ណា​មួយ​ទេ ។

  ឯកសារ​នេះ​នឹង​ត្រូវ​បាន​បើក​សម្រាប់​សិទ្ធិ​អាន និង​សរសេរ​ដោយ​អ្នក​ប្រើ A ។ ឯកសារ​នឹង​ត្រូវ​បាន​ចាក់​សោ​សម្រាប់​អ្នក​ប្រើ​ផ្សេង​ទៀត ទាល់​តែ​អ្នក​ប្រើ A បិទ​ឯកសារ ។
 • ឯកសារ​ត្រូវ​បាន​សម្គាល់​ជា "បាន​តែ​អាន" ដោយ​ប្រព័ន្ធ​ឯកសារ ។

  ឯកសារ​នេះ​នឹង​ត្រូវ​បាន​បើក​ក្នុង​របៀប​បាន​តែ​អាន ។ ការ​កែ​សម្រួល​មិន​ត្រូវ​បាន​អនុញ្ញាត ។ អ្នក​ប្រើ A អាច​រក្សា​ទុក​ឯកសារ​ដោយ​ប្រើ​ឈ្មោះ​ឯកសារ​មួយ​ផ្សេង​ទៀត ឬ​ផ្លូវ​មួយ​ផ្សេង​ទៀត ។ អ្នក A អាច​កែ​សម្រួល​ច្បាប់​ចម្លង​នេះ ។
 • ឯកសារ​ត្រូវ​បាន​ចាក់​សោ​ដោយ​អ្នក​ប្រើ​មួយ​ផ្សេង​ទៀត ។

  អ្នក​ប្រើ A ឃើញ​ប្រអប់​ដែល​ប្រាប់​អ្នក​ប្រើ​ថា ឯកសារ​ត្រូវ​បាន​ចាក់​សោ ។ ប្រអប់​ផ្ដល់​ឲ្យ​បើក​ឯកសារ​ក្នុង​របៀប​បាន​តែ​អាន ឬ​ឲ្យ​បើក​ច្បាប់​ចម្លង​សម្រាប់​កែ​សម្រួល ឬ​ឲ្យ​បោះបង់​ពាក្យ​បញ្ជា​បើក ។

សិទ្ធិ​ចូលដំណើរការ​របស់​អ្នក​ប្រើ​ និងការ​ចែករំលែក​ឯកសារ

លក្ខខណ្ឌ​មួយ​ចំនួន​ត្រូវតែ​បានបំពេញ​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការណ៍​ជាមួយ​នឹង​ការគ្រប់គ្រង​សិទ្ធិ​អ្នក​ប្រើ ។

 • ឯកសារ​ដែលបានចែករំលែក​ត្រូវតែ​ដាក់​នៅ​ក្នុង​ទីតាំង ដែល​អាច​ចូលដំណើរការ​បាន​ដោយ​អ្នក​សហការណ៍​ជា​ច្រើននាក់ ។
 • សិទ្ធិ​ឯកសារ​សម្រាប់​ឯកសារ​ទាំង​ពីរ និង​ឯកសារ​ចាក់សោ​ដែល​ទាក់ទង​ត្រូវ​តែបា​កំណត់​ ដូច្នេះ​អ្នក​សហការណ៍​ទាំងអស់​អាច​បង្កើត លុប និង​ផ្លាស់ប្ដូរ​ឯកសារ ។
Warning.png សិទ្ធិសរសេរ​ក៏​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​លុប ឬ​ផ្លាស់ប្ដូរ​ឯកសារ (ដោយ​ចៃដន្យ ឬ​ចេតនា) ។

Related Topics

រក្សា​ទុក​ជា