គំនូស​តាង​ក្នុង LibreOffice

From LibreOffice Help
Jump to: navigation, search

LibreOffice អនុញ្ញាត​ឲ្យ​អ្នក​បង្ហាញ​ទិន្នន័យ​ជា​លក្ខណៈ​ក្រាហ្វិក​នៅ​ក្នុង​គំនូស​តាង ដូច្នេះ​អ្នក​អាច​ប្រៀបធៀប​ស៊េរី​ទិន្នន័យ​ដោយ​មើល​ឃើញ និង​មើល​និន្ននាការ​នៅ​ក្នុង​ទិន្នន័យ ។ អ្នក​អាច​បញ្ចូល​គំនូសតាង​ទៅ​ក្នុង​សៀវភៅ​បញ្ជី ឯកសារ​អត្ថបទ គំនូរ និង​ការ​បង្ហាញ ។

ទិន្នន័យ​​គំនូស​តាង

គំនូស​តាង​អាច​មាន​មូលដ្ឋាន​លើ​ទិន្នន័យ​ខាងក្រោម ៖

  1. តម្លៃ​សៀវភៅ​បញ្ជី​ពី​ជួរ​ក្រឡា Calc
  2. តម្លៃ Cell ពី​តារាង Writer
  3. តម្លៃ​ដែល​អ្នក​បញ្ចូល​នៅ​ក្នុង​ប្រអប់​តារាង​ទិន្នន័យ​គំនូសតាង (អ្នក​អាច​បង្កើត​គំនូសតាង​ទាំងនេះ​នៅ​ក្នុង Writer, Draw, ឬ Impress ហើយ​អ្នក​អាច​ចម្លង និង​បិទភ្ជាប់​ពួកវា​ទៅកាន់ Calc)

បញ្ចូល​គំនូសតាង

ការ​បញ្ចូល​គំនូសតាង

ជ្រើស​គំនូស​តាង

កែសម្រួល​គំនូសតាង

  1. ចុច​លើ​គំនូស​តាង ដើម្បី​កែសម្រួល​លក្ខណសម្បត្តិ​វត្ថុ ៖

    ទំហំ និង​ទីតាំង​នៅ​លើ​ទំព័រ​បច្ចុប្បន្ន ។

    ការ​តម្រឹម រុំ​អត្ថបទ ស៊ុម​ខាងក្រៅ និង​ផ្សេងៗ​ជា​ច្រើន​ទៀត ។
  2. ចុច​ទ្វេដង​លើ​គំនូសតាង​ដើម្បី​បញ្ចូល​របៀប​កែសម្រួល​គំនូសតាង ៖

    តម្លៃ​ទិន្នន័យ​គំនូស​តាង (សម្រាប់​គំនូស​តាង​ដែលមាន​ទិន្នន័យ​ផ្ទាល់) ។

    ប្រភេទ​គំនូសតាង អ័ក្ស ចំណងជើង ជញ្ជាំង ក្រឡា​ចត្រង្គ និង​ច្រើន​ទៀត
  3. ចុច​ទ្វេដង​លើ​ធាតុ​គំនូសតាង​ក្នុង​របៀប​កែសម្រួល​គំនូស ៖

    ចុច​ទ្វេ​ដង​លើ​អ័ក្ស ដើម្បី​កែសម្រួល​មាត្រដ្ឋាន ប្រភេទ ពណ៌ និង​ច្រើន​ទៀត

    ចុច​ទ្វេដង​លើ​ចំណុច​ទិន្នន័យ ដើម្បី​ជ្រើស​ និងកែសម្រួល​ស៊េរី​ទិន្នន័យ​ដែល​ជា​របស់​ចំណុច​ទិន្នន័យ ។

    ជាមួយ​នឹង​ស៊េរី​ទិន្នន័យ​ដែលបាន​ជ្រើស ចុច​ បន្ទាប់​ចុច​ទ្វេ​ដង​លើ​ចំណុច​ទិន្នន័យ​មួយ​ ដើម្បី​កែសម្រួល​លក្ខណសម្បត្តិ​របស់​ចំណុច​ទិន្នន័យ​នេះ (ឧទាហរណ៍ របារ​តែ​មួយ​នៅ​ក្នុង​គំនូស​តាង​របារ) ។

    ចុច​ទ្វេដង​លើ​តាង ដើម្បី ជ្រើស​ និង​កែសម្រួល​តាង ។ ចុច​ បន្ទាប់​​មក​ចុច​ទ្វេដង​លើនិមិត្តសញ្ញា​នៅ​ក្នុង​តាង​ដែលបានជ្រើស ដើម្បី​កែសម្រួល​ស៊េរី​ទិន្នន័យ​ដែលបានភ្ជាប់ ។

    ចុច​ទ្វេដង​លើ​ធាតុ​គំនូសតាង​ផ្សេងទៀត​ណាមួយ ឬ​ចុច​លើ​ធាតុ ហើយ​បើក​ម៉ឺនុយ​ទ្រង់ទ្រាយ ដើម្បី​កែសម្រួល​លក្ខណសម្បត្តិ ។
  4. ចុច​នៅ​ខាងក្រៅ​គំនូសតាង​ដើម្បី​ចេញ​ពី​របៀប​កែសម្រួល​បច្ចុប្បន្ន ។
Tip.png ដើម្បី​បោះពុម្ព​គំនូសតាង​​ជា​គុណភាព​ខ្ពស់ អ្នក​អាច​នាំចេញ​គំនូសតាង​ទៅ​ជា​ឯកសារ PDF ហើយ​បោះពុម្ព​ឯកសារ​នោះ ។

នៅ​ក្នុង​របៀប​កែសម្រួល​គំនូសតាង អ្នកនឹងឃើញ របារ​ទ្រង់ទ្រាយ សម្រាប់​គំនូស​តាង​នៅ​ជិត​ស៊ុម​ខាង​លើ​នៃ​ឯកសារ ។ របារ​គំនូរ​សម្រាប់​គំនូស​តាង​បង្ហាញ​នៅ​ក្នុង​ស៊ុម​ក្រោម​នៃ​ឯកសារ ។ របារ​គំនូរ​បង្ហាញ​សំណុំរង​របស់​រូបតំណាង​ពី​របារ​ឧបករណ៍ គំនូរ របស់​ Draw និង Impress ។

អ្នក​អាច​ចុច​កណ្ដុរ​ស្ដាំ​លើ​ធាតុ​របស់​គំនូស​តាង​ ដើម្បីបើក​ម៉ឺនុយ​បរិបទ ។ ម៉ឺនុយ​បរិបទ​ផ្ដល់​នូវ​ពាក្យ​បញ្ជា​ជា​ច្រើន ដើម្បីធ្វើទ្រង់ទ្រាយ​ធាតុ​ដែលបានជ្រើស ។

​ការ​កែសម្រួល​ចំណង​ជើង​គំនូសតាង​

ការ​កែសម្រួល​អ័ក្ស​គំនូស​តាង

​ការ​កែសម្រួល​តាង​គំនូស​តាង​

បន្ថែម​វាយនភាព​ទៅ​របារ​គំនូស​តាង

ទិដ្ឋភាព​ត្រីមាត្រ