អត្ថបទ​ជា​ជួរឈរ

From LibreOffice Help
Jump to: navigation, search

បើក​ប្រអប់​អត្ថបទ​ជា​ជួរ​ឈរ ដែល​អ្នក​បញ្ចូល​ការ​កំណត់​ដើម្បី​ពង្រីក​មាតិកា​នៃ​ក្រឡា​ដែលបាន​ជ្រើស​ទៅ​ជា​ក្រឡា​ច្រើន ។

ជ្រើស ទិន្នន័យ - អត្ថបទ​ទៅ​ជួរ​ឈរ

ដើម្បី​ពង្រីក​មាតិកា​ក្រឡា​ទៅ​ជា​ក្រឡា​ច្រើន

អ្នក​អាច​ពង្រីក​ក្រឡា​ដែល​មាន​តម្លៃ​ដែល​បំបែក​ដោយ​សញ្ញា​ក្បៀស (CSV) ទៅ​ជា​ក្រឡា​ច្រើន​នៅ​ក្នុង​ជួរដេក​ដូចគ្នា ។

ឧទាហរណ៍ ក្រឡា A1 មាន​តម្លៃ​ដែល​បំបែក​ដោយ​សញ្ញា​ក្បៀស 1,2,3,4 និង​ក្រឡា A2 មាន​អត្ថបទ A,B,C,D ។

  1. ជ្រើស​ក្រឡា​ដែលអ្នក​ចង់​ពង្រីក ។
  2. ជ្រើស ទិន្នន័យ - អត្ថបទ​ជា​ជួរ​ឈរ ។

    អ្នក​នឹង​ឃើញ​ប្រអប់​អត្ថបទ​ជា​ជួរឈរ ។
  3. ជ្រើស​ជម្រើស​អ្នក​បំបែក ។ ការ​មើលជាមុន​បង្ហាញ​អំពី​របៀប​ប្លែង​មាតិកា​ក្រឡា​បច្ចុប្បន្ន​ទៅ​ជា​ក្រឡា​ច្រើន ។

អ្នក​អាច​ជ្រើស​ទទឹង​ថេរ ហើយ​បន្ទាប់​មក​ជ្រើស​បន្ទាត់​លើ​ការ​មើលជាមុន ដើម្បី​កំណត់​ទីតាំង​បំបែក​ក្រឡា ។

អ្នក​អាច​ជ្រើស ឬ​បញ្ចូល​តួអក្សរ​បំបែក ដើម្បី​កំណត់​ទីតាំង​នៃ​ចំណុច​បំបែក ។ តួអក្សរ​បំបែក គឺ​ត្រូវបាន​យកចេញ​ពី​មាតិកា​ក្រឡា​លទ្ធផល ។

​ឧទាហរណ៍ អ្នក​ជ្រើស​សញ្ញា (,) ជាតួអក្សរ​បំបែក ។ ក្រឡា A1 និង A2 នឹង​ត្រូវបាន​ពង្រីក​ទៅជា​ជួរឈរ​បួន ។ A1 មាន 1, B1 មាន 2 និង​បន្តបន្ទាប់ ។


Related Topics

ការ​បើក និង​រក្សា​ទុក​ឯកសារ​អត្ថបទ CSV

កា​រនាំចូល និងនាំចេញ​ឯកសារ​អត្ថបទ CSV ជា​មួយ​នឹង​រូបមន្ត