គ្រាប់​ចុច​ផ្លូវ​កាត់ សម្រាប់​សៀវភៅ​បញ្ជី

From LibreOffice Help
Jump to: navigation, search
Note.png គ្រាប់​ចុច​ផ្លូវ​កាត់​មួយ​ចំនួន​អាច​ត្រូវ​បាន​ផ្ដល់​ទៅ​ប្រព័ន្ធ​ផ្ទៃតុ​របស់​អ្នក ។ គ្រាប់​ចុច​ដែល​ត្រូវបាន​ផ្ដល់​ទៅ​ប្រព័ន្ធ​ផ្ទៃ​តុ​មិន​អាច​ប្រើ​បាន LibreOffice ។ ព្យាយាម​ផ្ដល់​គ្រាប់​ចុច​ផ្សេងៗ​ផង​ដែរ​សម្រាប់ LibreOffice នៅ​ក្នុងឧបករណ៍ - ផ្លាស់ប្ដូរ​តាម​បំណង - ក្ដារ​ចុច ឬ​នៅ​ក្នុង​ប្រព័ន្ធ​ផ្ទៃតុ​របស់​អ្នក ។

ដើម្បី​បំពេញ​ជួរ​ក្រឡា​ដែល​បានជ្រើស​ដែលមាន​រូបមន្ត​ដែល​អ្នកបានបញ្ចូល​នៅ​លើ បន្ទាត់​បញ្ចូលចុច ជំនួស(Alt)+បញ្ចូល(Enter) ។ សង្កត់ ជំនួស(Alt)+បញ្ចូល(Enter)+ប្ដូរ(Shift) ដើម្បី​អនុវត្ត​ទ្រង់ទ្រាយ​ក្រឡា​របស់​ក្រឡា​បញ្ចូល​ទៅ​ជួរ​ក្រឡា​ទាំង​មូល ។

ដើម្បី​បង្កើត​ម៉ាទ្រីស​ដែល​ក្រឡា​ទាំង​អស់​មាន​ព័ត៌មាន​ដូចគ្នា​ដូច​​អ្វី​ដែលអ្នកបានបញ្ចូល​នៅ​លើ បន្ទាត់​បញ្ចូល ចុច​ប្ដូរ (Shift)+បញ្ជា(Ctrl)+បញ្ចូល(Enter) ។ អ្នក​មិនអាច​កែសម្រួល​សមាសធាតុ​របស់​ម៉ាទ្រីស​បាន​ទេ ។

ដើម្បី​ជ្រើស​ក្រឡា​ច្រើន​នៅ​ក្នុង​តំបន់​ផ្សេង​គ្នា​នៃ​សន្លឹក ចុចបញ្ជា (Ctrl) ហើយ​អូស​ក្នុង​តំបន់​ផ្សេង ។

ដើម្បី​ជ្រើស​សន្លឹកជា​ច្រើន​នៅ​ក្នុង​សៀវភៅ​បញ្ជី ចុច បញ្ជា(Ctrl) ហើយ​បន្ទាប់មក​ចុច​​ផ្ទាំង​ឈ្មោះ​នៅ​កែម​ខាងក្រោម​នៃ​តំបន់ការងារ ។ ដើម្បី​ជ្រើស​សន្លឹកតែ​មួយ​នៅ​ក្នុងជម្រើស ចុច​ប្ដូរ(Shift) ហើយ​បន្ទាប់មក​ចុច​ផ្ទាំង​ឈ្មោះ​របស់​សន្លឹក ។

បញ្ចូល​ការ​ចុះ​បន្ទាត់​សៀវភៅ​ដៃ​នៅ​ក្នុង​​​ក្រឡា ចុច​នៅ​ក្នុង​ក្រឡា ហើយ​បន្ទាប់​មក​ចុច បញ្ជា (Ctrl)+​បញ្ចូល (Enter) ។

ដើម្បី​លុប​មាតិកា​ក្រឡា​ដែល​បាន​ជ្រើស សូម​ចុច​គ្រាប់ចុច​លុប​ថយក្រោយ (Backspace) ។ វា​នឹង​បើក​ប្រអប់ លុប​មាតិកា, ហើយ​អ្នក​អាច​ជ្រើស​មាតិកា​ក្រឡា​ណាមួយ​ដែល​អ្នក​ចង់​លុប។ ដើម្បី​លុប​មាតិកា​ក្រឡា​ដែល​បាន​ជ្រើស​ដោយ​មិន​បង្ហាញ​ប្រអប់ សូម​ចុច​គ្រាប់​ចុច​លុប (Delete) ។

ការ​រុករក​ក្នុង​សៀវភៅ​បញ្ជី

គ្រាប់​ចុច​ផ្លូវ​កាត់ ​​បែប​ផែន​​
បញ្ជា(Ctrl)+ដើម(Home) ផ្លាស់ទី​ទស្សន៍​ទ្រនិច​ទៅ​ក្រឡា​ទី​មួយ​​ក្នុង​សន្លឹក​ (A1) ។
បញ្ជា(Ctrl)+ចុង(End) ផ្លាស់ទី​ទស្សន៍​ទ្រនិច​ទៅ​ក្រឡា​ចុង​ក្រោយ​លើ​សន្លឹក​ដែល​មាន​ទិន្នន័យ ។
ដើម (Home) ផ្លាស់ទី​ទស្សន៍​ទ្រនិច​ទៅ​ក្រឡា​ទី​មួយ​នៃ​ជួរ​ដេក​បច្ចុប្បន្ន​ ។
ចុង (End) ផ្លាស់ទី​ទស្សន៍​ទ្រនិច​ទៅ​ក្រឡា​ចុង​ក្រោយ​នៃ​ជួរ​ដេក​បច្ចុប្បន្ន ។
ប្ដូរ (Shift)+​ដើម​ (Home) ជ្រើស​ក្រឡា​ពី​ក្រឡា​បច្ចុប្បន្ន​ទៅកាន់​ក្រឡា​ទី​មួយ​នៃ​ជួរ​ដេក​បច្ចុប្បន្ន ។
ប្ដូរ (Shift)+​ចុង (End) ជ្រើស​ក្រឡា​ពី​​ក្រឡា​បច្ចុប្បន្ន​ទៅកាន់​ក្រឡា​ចុង​ក្រោយ​នៃ​ជួរ​ដេក​បច្ចុប្បន្ន ។
ប្ដូរ (Shift)+​ទំព័រ​លើ (Page Up) ជ្រើស​ក្រឡា​ពី​ក្រឡា​បច្ចុប្បន្ន​ឡើងលើ​ទៅកាន់​ទំព័រ​មួយ​នៅ​ក្នុង​ជួរឈរ​បច្ចុប្បន្ន ឬ​​ការ​ពង្រីក​ជម្រើស​ដែល​មាន​ស្រាប់​ទំព័រ​លើ​មួយ ។
ប្ដូរ (Shift)+​ទំព័រ​ក្រោម (Page Down) ជ្រើស​ក្រឡា​ពី​ក្រឡា​បច្ចុប្បន្ន​ចុះក្រោម​ទៅកាន់​ទំព័រ​មួយ នៅ​ក្នុង​ជួរឈរ​បច្ចុប្បន្ន ឬ​​ការ​ពង្រីក​ជម្រើស​ដែល​​មាន​ស្រាប់​ទំព័រ​ក្រោម​មួយ ។
បញ្ជា(Ctrl)+ព្រួញ​ឆ្វេង ផ្លាស់ទី​ទស្សន៍​ទ្រនិច​ទៅ​គែម​ឆ្វេង​នៃ​ជួរ​ទិន្នន័យ​បច្ចុប្បន្ន ។ បើ​ជួរ​ឈរ​​ទៅ​ខាង​ឆ្វេង​នៃ​ក្រឡា​ដែល​មាន​ទស្សន៍​ទ្រនិច គ្មាន​ទិន្នន័យ នោះ​ទស្សន៍​ទ្រនិច​ផ្លាស់ទី​ទៅ​ឆ្វេង​នៃ​ជួរ​ឈរ​បន្ទាប់ ដែល​មាន​ទិន្នន័យ ។
បញ្ជា(Ctrl)+ព្រួញស្ដាំ ផ្លាស់ទី​ទស្សន៍​ទ្រនិច​ទៅ​គែម​ស្តាំ​នៃ​ជួរ​ទិន្នន័យ​បច្ចុប្បន្ន​ ។ បើ​ជួរ​ឈរ​ទៅ​ខាង​ស្តាំ​នៃ​ក្រឡា​ដែល​មាន​ទស្សន៍​ទ្រនិច គ្មាន​ទិន្នន័យ ទស្សន៍​ទ្រនិច​ផ្លាស់ទី​ទៅ​ខាង​ស្តាំ​នៃ​ជួរ​ឈរ​បន្ទាប់ ដែល​មាន​ទិន្នន័យ ។
បញ្ជា(Ctrl)+ព្រួញ​ឡើងលើ ផ្លាស់ទី​ទស្សន៍​ទ្រនិច​ទៅ​គែម​​កំពូល​​នៃ​ជួរ​ទិន្នន័យ​បច្ចុប្បន្ន​ ។​ បើ​ជួរ​ដេក​ខាង​លើ​ក្រឡា​ដែល​មាន​ទស្សន៍​​ទ្រនិច​គឺ​ទទេ នោះ​ទស្សន៍​ទ្រនិច​ផ្លាស់ទី​​ឡើង​លើ​ទៅ​ជួរ​ដេក​បន្ទាប់​ដែល​មាន​ទិន្នន័យ ។
បញ្ជា(Ctrl)+ព្រួញ​ចុះក្រោម ផ្លាស់ទី​ទស្សន៍​ទ្រនិច​ទៅ​គែម​ខាង​ក្រោម​នៃ​ជួរ​ទិន្នន័យ​បច្ចុប្បន្ន ។ បើ​ជួរ​ដេក​នៅ​ពី​ក្រោម​ក្រឡា​ដែល​​មាន​ទស្សន៍​ទ្រនិច​គ្មាន​ទិន្នន័យ នោះ​ទស្សន៍​ទ្រនិច​នឹង​ផ្លាស់ទី​ទៅ​ជួរ​ដេក​បន្ទាប់ ដែល​មាន​ទិន្នន័យ ។
បញ្ជា(Ctrl)+ប្ដូរ(Shift)+ព្រួញ ជ្រើស​ក្រឡា​ទាំងអស់​ដែល​មាន​ទិន្នន័យ ពី​ក្រឡា​បច្ចុប្បន្ន​ទៅ​ខាង​ចុង​ជួរ​ក្រឡា​ទិន្នន័យ​ដែល​នៅ​ជាប់​ៗ​គ្នា តាម​ទិស​ព្រួញ​ដែល​បាន​ចុច ។ បើ​ធ្លាប់​ជ្រើស​ជួរ​ដេក​ និង​ជួរ​ឈរ​ជាមួយ​គ្នា ជួរ​ក្រឡា​រាង​ចតុ​កោណ​កែង​ត្រូវ​បាន​ជ្រើស ។
បញ្ជា(Ctrl)+ទំព័រ​ឡើង​លើ ផ្លាស់ទី​មួយ​សន្លឹក​ទៅ​ឆ្វេង ។

ក្នុង​ការ​មើល​ទំព័រ​ជា​មុន​ ៖ ផ្លាស់ទី​ទៅ​ទំព័រ​បោះពុម្ព​មុន ។

បញ្ជា(Ctrl)+ទំព័រ​ចុះក្រោម ផ្លាស់ទី​មួយ​សន្លឹក​ទៅ​ស្តាំ​ ។

ក្នុង​ការ​មើល​ទំព័រ​ជា​មុន​ ៖​ ផ្លាស់ទី​ទៅ​ទំព័រ​បោះពុម្ព​បន្ទាប់ ។

ជំនួស (Alt)+ទំព័រ​លើ (Page Up) ផ្លាស់ទី​មួយ​អេក្រង់​ទៅ​ឆ្វេង​ ។
ជំនួស (Alt)+ទំព័រ (Page Down) ផ្លាស់ទី​ទំព័រ​មួយ​អេក្រង់​ទៅ​ស្តាំ ។
Shift+បញ្ជា(Ctrl)+ទំព័រ​លើ បន្ថែម​សន្លឹក​មុន​ទៅ​កាន់​ជម្រើស​សន្លឹក​បច្ចុប្បន្ន​ ។ ​បើ​សន្លឹក​ទាំងអស់​ក្នុង​សៀវភៅ​បញ្ជី​ត្រូវ​បាន​ជ្រើស​ បន្សំ​នៃ​គ្រាប់​ចុច​ផ្លូវ​កាត់​នេះ ជ្រើស​តែ​សន្លឹក​មុន ។ ធ្វើ​ឲ្យ​សន្លឹក​មុន​ក្លាយ​ជា​សន្លឹក​បច្ចុប្បន្ន ។
Shift+បញ្ជា(Ctrl)+ទំព័រ​ក្រោម បន្ថែម​សន្លឹក​បន្ទាប់​ទៅ​ជម្រើស​សន្លឹក​បច្ចុប្បន្ន​ ។​ បើ​សន្លឹក​ទាំងអស់​ក្នុង​សៀវភៅ​បញ្ជី​ត្រូវ​បាន​ជ្រើស បន្សំ​នៃ​គ្រាប់​ចុច​ផ្លូវ​កាត់​នេះ ជ្រើស​តែ​សន្លឹក​បន្ទាប់ ។ ធ្វើ​ឲ្យ​សន្លឹក​បន្ទាប់​ក្លាយ​ជា​សន្លឹក​បច្ចុប្បន្ន ។
បញ្ជា (Ctrl)+ * ដែល​ (*) គឺ​ជា​សញ្ញា​គុណ​នៅ​លើ​បន្ទះ​គ្រាប់​ចុច​លេខ

ជ្រើស​ជួរ​ទិន្នន័យ​ដែល​មាន​ទស្សន៍​ទ្រនិច ។ ជួរ​គឺ​ជា​ជួរ​ក្រឡា​ជាប់​ៗ​គ្នា​ដែល​មាន​ទិន្នន័យ និង​ត្រូវ​បាន​ចង​ដោយ​ជួរ​ដេក និង​ជួរ​ឈរ​ទទេ ។

បញ្ជា (Ctrl)+ / ដែល (/) គឺ​សញ្ញា​ចែក​នៅ​លើ​បន្ទះ​គ្រាប់​ចុច​លេខ

ជ្រើស​ជួរ​រូបមន្ត​ម៉ាទ្រីស​ដែល​មាន​ទស្សន៍​ទ្រនិច ។

បញ្ជា(Ctrl)+គ្រាប់ចុច​សញ្ញាបូក បញ្ចូល​ក្រឡា (នៅ​ក្នុង​ម៉ឺនុយ បញ្ចូល - ក្រឡា)
បញ្ជា(Ctrl)+គ្រាប់ចុច​សញ្ញាដក លុប​ក្រឡា (នៅ​ក្នុង​ម៉ឺនុយ កែសម្រួល - លុប​ក្រឡា)
បញ្ចូល (ក្នុង​ជួរ​ដែលបាន​ជ្រើស) ផ្លាស់ទីទស្សន៍​ទ្រនិច​ចុះក្រោម​មួយ​ក្រឡា​នៅ​ក្នុង​ជួ​រដែល​បានជ្រើស ។ ដើម្បី​បញ្ជាក់​ទិសដៅ​ដែល​ទស្សន៍​ទ្រនិច​ផ្លាស់ទី ជ្រើស ឧបករណ៍ - ជម្រើស - LibreOffice Calc - ទូទៅ ។
បញ្ជា (Ctrl)+ ` (មើល​ចំណាំ​ខាង​ក្រោម​តារាង​នេះ) បង្ហាញ ឬលាក់​រូបមន្ត​ជំនួស​ឲ្យ​តម្លៃ​នៅ​ក្នុង​ក្រឡា​ទាំងអស់ ។
Note.png គ្រាប់ចុច ` គឺ​ស្ថិត​នៅ​ជាប់​នឹង​គ្រាប់ចុច "1" នៅ​លើ​ក្ដារចុច​អង់គ្លេស​ភាគច្រើន ។ ប្រសិន​បើ​ក្ដារចុច​របស់​អ្នក​មិន​បង្ហាញ​គ្រាប់ចុច​នេះ​ទេ អ្នក​អាច​កំណត់​គ្រាប់ចុច​ផ្សេងទៀត ៖ ជ្រើស ឧបករណ៍ - ប្ដូរ​តាម​បំណង ដោយ​ចុច​ថេប​ក្ដារចុច ។ ជ្រើស​ប្រភេទ "ទិដ្ឋភាព" និង​មុខងារ "បិទបើក​រូបមន្ត" ។

គ្រាប់​ចុច​អនុគមន៍ ដែល​ប្រើ​ក្នុង​សៀវភៅ​បញ្ជី

គ្រាប់​ចុច​ផ្លូវ​កាត់ ​​បែប​ផែន​​
បញ្ជា(Ctrl)+F1 បង្ហាញ​មតិយោបល់​ដេល​ត្រូវ​បានភ្ជាប់​ទៅ​ក្រឡា​បច្ចុប្បន្ន
F2 ប្តូរ​ទៅ​របៀប "កែ​សម្រួល"​ រួច​ដាក់​ទស្សន៍​ទ្រនិច​នៅ​ចុង​មាតិកា​នៃ​ក្រឡា​បច្ចុប្បន្ន​ ។ ចុច​ម្តង​ទៀត​ដើម្បី​ចេញ​ពី​របៀប "កែ​សម្រួល" ។

បើ​​ទស្សន៍​ទ្រនិច​ស្ថិត​នៅ​ក្នុង​ប្រអប់​បញ្ចូល​ក្នុង​ប្រអប់​ដែល​មាន​ប៊ូតុង​ បង្រួម​អប្បបរមា​​ ប្រអប់​ត្រូវ​បាន​លាក់​ ហើយ​​ប្រអប់​បញ្ចូល​នៅ​តែ​អាច​មើល​ឃើញ​ ។ ចុច F2 ម្តង​ទៀត ដើម្បី​បង្ហាញ​ប្រអប់​ទាំងមូល ។

បញ្ជា(Ctrl)+F2 បើក "អ្នក​ជំនួយ​ការ​អនុគមន៍" ។
Shift+បញ្ជា(Ctrl)+F2 ផ្លាស់ទី​ទស្សន៍​ទ្រនិច​ទៅកាន់​​ បន្ទាត់​បញ្ចូល​ ដែល​អ្នក​អាច​បញ្ចូល​រូបមន្ត​មួយ សម្រាប់​ក្រឡា​បច្ចុប្បន្ន​ ។
បញ្ជា(Ctrl)+F3 បើក​ប្រអប់​ កំណត់​ឈ្មោះ​ ។
Shift+Ctrl+F4 បង្ហាញ ឬ​លាក់​កម្មវិធី​រុករក "មូលដ្ឋាន​ទិន្នន័យ" ។
F4 រៀប​ចំ​សេចក្តី​យោង​ប្រែប្រួល ឬ​សេចក្ដីយោង​ដាច់ខាត​ឡើង​វិញ (ឧទាហរណ៍​, A1, $A$1, $A1, A$1) ក្នុង​វាល​​បញ្ចូល​ ។
F5 បង្ហាញ​ ឬ​លាក់​ កម្មវិធី​រុករក ។
ប្តូរ(Shift)+F5 តាម​ដាន​លទ្ធផល ។
ប្តូរ(Shift)+F7 តាម​ដាន​តួ ។
ប្ដូរ(Shift)+បញ្ជា(Ctrl)+F5 ផ្លាស់ទី​ទស្សន៍​ទ្រនិច​ពី​ បន្ទាត់​បញ្ចូល​ ទៅ​ប្រអប់​ តំបន់​សន្លឹក​ ។
F7 ពិនិត្យ​អក្ខរា​វិរុទ្ធ​ក្នុង​សន្លឹក​បច្ចុប្បន្ន ។
បញ្ជា(Ctrl)+F7 បើក "កម្រងវេចនសព្ទ" បើ​ក្រឡា​បច្ចុប្បន្ន​មាន​អត្ថបទ ។
F8 បិទ​ ឬ​បើក​ របៀប​ជម្រើស​បន្ថែម ។ ក្នុង​របៀប​នេះ អ្នក​អាច​ប្រើ​គ្រាប់​ចុច​ព្រួញ ​ដើម្បី​ពង្រីក​ជម្រើស​ ។ អ្នក​ក៏​អាច​ចុច​ក្នុង​ក្រឡា​មួយ​ផ្សេង ​ដើម្បី​ពង្រីក​ជម្រើស​ផង​ដែរ ។
បញ្ជា(Ctrl)+F8 បន្លិច​ក្រឡា​ដែល​មាន​តម្លៃ​ ។
F9 គណនា​រូបមន្ត​ដែលបាន​ផ្លាស់ប្ដូរ​នៅ​ក្នុង​សន្លឹក​បច្ចុប្បន្ន​ឡើងវិញ ។
បញ្ជា(Ctrl)+ប្ដូរ(Shift)+F9 គណនា​រូបមន្ត​ទាំងអស់​នៅ​ក្នុង​សន្លឹក​ទាំងអស់ ។
បញ្ជា(Ctrl)+F9 ធ្វើ​ឲ្យ​គំនូស​តាង​ដែល​បាន​ជ្រើស​ទាន់​សម័យ ។
F11 បើក​បង្អួច រចនាប័ទ្ម និង​ធ្វើ​ទ្រង់​ទ្រាយ ដែល​អ្នក​អាច​អនុវត្ត​រចនាប័ទ្ម​ធ្វើ​ទ្រង់​ទ្រាយ ទៅ​មាតិកា​របស់​ក្រឡា ឬ​ទៅ​សន្លឹក​បច្ចុប្បន្ន ។
ប្តូរ(Shift)+F11 បង្កើត​ពុម្ព​ឯកសារ​មួយ​ ។
ប្ដូរ(Shift)+បញ្ជា(Ctrl)+F11 ធ្វើ​ឲ្យ​ពុម្ព​ទាន់​សម័យ ។
F12 ដាក់​ក្រុម​ជួរ​ទិន្នន័យ​ដែល​បាន​ជ្រើស ។
បញ្ជា(Ctrl)+F12 បំបែក​​ក្រុម​​ជួរ​ទិន្នន័យ​ដែល​បាន​ជ្រើស ។
ជំនួស (Alt)+ទំព័រ (Page Down) បង្កើន​កម្ពស់​ជួរដេក​បច្ចុប្បន្ន (មានតែ​នៅ​ក្នុង OpenOffice.org legacy compatibility mode) ប៉ុណ្ណោះ។
ជំនួស (Alt)+ទំព័រ (Page Down) បន្ថយ​កម្ពស់​ជួរដេក​បច្ចុប្បន្ន (មានតែ​នៅ​ក្នុង OpenOffice.org legacy compatibility mode) ប៉ុណ្ណោះ។
ជំនួស (Alt)+ទំព័រ (Page Down) បង្កើន​ទទឹង​នៃ​ជួរ​ឈរ​បច្ចុប្បន្ន ។
ជំនួស(Alt)+ប្ដូរ(Shift)+គ្រាប់ចុច​ព្រួញ បន្ថយ​ទទឹង​ជួរ​ឈរ​បច្ចុប្បន្ន​​ ។
ជំនួស(Alt)+ប្ដូរ(Shift)+គ្រាប់ចុច​ព្រួញ ធ្វើ​ឲ្យ​ប្រសើរ​បំផុត​នូវ​ទទឹង​ជួរ​ឈរ ឬ​កម្ពស់​ជួរ​ដេក​ដោយ​ផ្អែក​លើ​ក្រឡា​បច្ចុប្បន្ន ។

ការ​ធ្វើ​ទ្រង់ទ្រាយ​ក្រឡា ដោយ​ប្រើ​គ្រាប់​ចុច​ផ្លូវ​កាត់

ទ្រង់ទ្រាយ​ក្រឡា​ដូច​ខាង​ក្រោម អាច​ត្រូវ​បាន​អនុវត្ត​ជាមួយ​ក្តារ​ចុច ៖

គ្រាប់​ចុច​ផ្លូវ​កាត់ ​​បែប​ផែន​​
បញ្ជា(Ctrl)+1 (មិននៅ​លើ​បន្ទះ​លេខ​ទេ) បើក​ប្រអប់​ធ្វើ​ទ្រង់ទ្រាយ​ក្រឡា
បញ្ជា(Ctrl)+ប្ដូរ(Shift)+1 (មិននៅ​លើ​បន្ទះលេខ​ទេ) ខ្ទង់​ទសភាគ​ពីរ អ្នក​បំបែក​ខ្ទង់​ពាន់
បញ្ជា(Ctrl)+ប្ដូរ(Shift)+2 (មិននៅ​លើ​បន្ទះលេខ​ទេ) ទ្រង់ទ្រាយ​អិច​ស្ប៉ូណង់​ស្យែល​តាម​ស្តង់ដារ
បញ្ជា(Ctrl)+ប្ដូរ(Shift)+3 (មិននៅ​លើ​បន្ទះលេខ​ទេ) ទ្រង់ទ្រាយ​កាល​បរិច្ឆេទ​តាម​ស្តង់ដារ
បញ្ជា(Ctrl)+ប្ដូរ(Shift)+4 (មិននៅ​លើ​បន្ទះលេខ​ទេ) ទ្រង់ទ្រាយ​រូបិយប័ណ្ណ​ស្តង់ដារ
បញ្ជា(Ctrl)+ប្ដូរ(Shift)+5 (មិន​នៅ​លើ​បន្ទះលេខ​ទេ) ទ្រង់ទ្រាយ​ភាគរយ​តាម​ស្តង់ដារ (ខ្ទង់​ទសភាគ​ពីរ)
បញ្ជា(Ctrl)+ប្ដូរ(Shift)+6 (មិននៅ​លើបន្ទះលេខ​ទេ) ទ្រង់ទ្រាយ​ស្តង់ដារ

ការ​ប្រើ​តារាង​អ្នក​ជំនួយ​ការ​ទិន្នន័យ

គ្រាប់​ចុច បែបផែន
ថេប (Tab) ប្តូរ​ការ​ផ្តោត​អារម្មណ៍​ដោយ​ផ្លាស់ទី​ទៅ​មុខ តាម​តំបន់ និង​ប៊ូតុង​នៃ​ប្រអប់ ។
ប្តូរ (Shift) + ថេប (Tab) ប្តូរ​ការ​ផ្តោត​អារម្មណ៍ ដោយ​ផ្លាស់ទី​ថយ​ក្រោយ​តាម​តំបន់ និង​ប៊ូតុង​នៃ​ប្រអប់ ។
​​ព្រួញ​ឡើង​លើ ផ្លាស់ទី​ការ​ផ្តោត​អារម្មណ៍​ឡើង​លើ​មួយ​ធាតុ ក្នុង​តំបន់​ប្រអប់​បច្ចុប្បន្ន ។
ព្រួញ​ចុះ​ក្រោម ផ្លាស់ទី​ការ​ផ្តោត​អារម្មណ៍​មួយ​ធាតុ​ក្នុង​តំបន់​ប្រអប់​បច្ចុប្បន្ន ។
ព្រួញ​ទៅ​​​ឆ្វេង ផ្លាស់ទី​ការ​ផ្តោត​អារម្មណ៍​មួយ​ធាតុ​ទៅ​ឆ្វេង ក្នុង​តំបន់​ប្រអប់​បច្ចុប្បន្ន ។
ព្រួញ​ទៅ​​ស្តាំ ផ្លាស់ទី​ការ​ផ្តោត​អារម្មណ៍​មួយ​ធាតុ​ទៅ​ខាង​ស្តាំ​ក្នុង​ផ្ទៃ​ប្រអប់​បច្ចុប្បន្ន ។
ដើម (Home) ជ្រើស​ធាតុដំបូង​​ក្នុង​តំបន់​ប្រអប់​បច្ចុប្បន្ន ។
ចុង (End) ជ្រើស​ធាតុ​ចុង​ក្រោយ​ក្នុង​តំបន់​ប្រអប់​បច្ចុប្បន្ន​ ។
ជំនួស(Alt) ហើយ​គូស​បន្ទាត់​ខាងក្រោម​តួអក្សរ​នៅ​ក្នុង​ពាក្យ "ជួរដេក" ចម្លង ឬ​ផ្លាស់ទី​វាល​​បច្ចុប្បន្ន​ទៅ​ក្នុង​តំបន់ "ជួរ​ដេក" ។
ជំនួស(Alt) ហើយគូស​បន្ទាត់​ខាងក្រោម​តួអក្សរ​នៅ​ក្នុង​ពាក្យ "ជួរឈរ" ចម្លង ឬ​ផ្លាស់ទី​វាល​បច្ចុប្បន្ន​ទៅ​ក្នុង​តំបន់​​ "ជួរ​ឈរ" ។
ជំនួស(Alt) ហើយ​គូស​បន្ទាត់​ខាងក្រោម​តួអក្សរ​នៅ​ក្នុង​ពាក្យ "ទិន្នន័យ" ចម្លង ឬ​ផ្លាស់ទី​វាល​​បច្ចុប្បន្ន​ទៅ​ក្នុង​តំបន់​ "ទិន្នន័យ" ។
បញ្ជា(Ctrl)+ព្រួញ​ឡើងលើ ផ្លាស់ទីវាល​​បច្ចុប្បន្ន​ឡើង​លើ​មួយ​កន្លែង​ ។
បញ្ជា(Ctrl)+ព្រួញ​ចុះក្រោម ផ្លាស់ទីវាល​​បច្ចុប្បន្ន​ទៅ​ក្រោម​មួយ​កន្លែង ។
បញ្ជា(Ctrl)+ព្រួញ​ឆ្វេង ផ្លាស់ទី​​វាល​បច្ចុប្បន្ន​មួយ​កន្លែង​ទៅ​ឆ្វេង ។
បញ្ជា(Ctrl)+ព្រួញស្ដាំ ផ្លាស់ទី​​វាល​​បច្ចុប្បន្ន​មួយ​កន្លែង​ទៅ​ស្តាំ​ ។
បញ្ជា(Ctrl)+ដើម(Home) ផ្លាស់ទី​វាល​​បច្ចុប្បន្ន​ទៅ​កន្លែង​ដំបូង ។
បញ្ជា(Ctrl)+ចុង(End) ផ្លាស់ទីវាល​​បច្ចុប្បន្ន​ទៅ​កន្លែង​ចុង​ក្រោយ ។
ជំនួស(Alt)+O បង្ហាញ​ជម្រើស​ សម្រាប់​វាល​​បច្ចុប្បន្ន​ ។
លុប យក​​វាល​​បច្ចុប្បន្ន​ចេញ​ពី​តំបន់​ ។

Related Topics

គ្រាប់​ចុច​ផ្លូវកាត់​​ចូល​ដំណើរការ (LibreOffice Calc​)

គ្រាប់​ចុច​ផ្លូវ​កាត់ (LibreOffice ភាព​ចូល​ដំណើរ​ការ)

គ្រាប់ចុច​ផ្លូវកាត់​ក្នុង LibreOffice