ការ​បញ្ចូល​ទិន្នន័យ​ខាង​ក្រៅ​ក្នុង​តារាង (WebQuery)

From LibreOffice Help
Jump to: navigation, search

ដោយ​មាន​ជំនួយ​ពី​តម្រង​នាំ​ចូល​ សំណួរ​ទំព័រ​បណ្តាញ​របស់​ LibreOffice Calc អ្នក​អាច​បញ្ចូល​តារាង​ពី​ឯកសារ​ HTML ក្នុង​សៀវភៅ​បញ្ជី Calc ។

អ្នក​អាច​ប្រើ​វិធីសាស្ត្រ​ដូចគ្នា ដើម្បី​បញ្ចូល​ជួរ​ដែល​បាន​បញ្ជាក់​ដោយ​ឈ្មោះពី​សៀវភៅ​បញ្ជី Calc ឬ Microsoft Excel មួយ ។

មាន​វិធីសាស្ត្រ​បញ្ចូល​ដូច​ខាង​ក្រោម ៖

ការ​បញ្ចូល​ដោយ​ប្រើ "ប្រអប់"

  1. កំណត់​ទស្សន៍​ទ្រនិច​ត្រង់​ក្រឡា​ដែល​នឹង​ត្រូវ​បញ្ចូល​មាតិកា​ថ្មី ។
  2. Choose Sheet - Link to External Data. This opens the External Data dialog.
  3. បញ្ចូល URL របស់​ឯកសារ HTML ឬ​ឈ្មោះ​របស់​សៀវភៅ​បញ្ជី ។ ចុច បញ្ចូល ពេល​បញ្ចប់ ។ ចុច​ប៊ូតុង ... ដើម្បី​បើក​ប្រអប់​ជម្រើស​ឯកសារ​មួយ ។
  4. ក្នុង​ប្រអប់​បញ្ជី​ធំ​នៃ​ប្រអប់ ជ្រើស​ជួរ​ដែល​បាន​ដាក់​ឈ្មោះ ឬ​តារាង​ដែល​អ្នក​ចង់​បញ្ចូល ។
  5. អ្នក​ក៏​អាច​បញ្ជក់​លម្អិត​ថា ជួរ ឬ​តារាង​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​រៀងរាល់ n វិនាទី ។

តម្រង​នាំ​ចូល​អាច​បង្កើត​ឈ្មោះ​សម្រាប់​ជួរ​ក្រឡា​បាន​យ៉ាង​លឿន ។

ការ​បញ្ចូល​ដោយ​ប្រើ "កម្មវិធី​រុករក"

  1. បើក​ឯកសារ​ពីរ ៖ សៀវភៅ​បញ្ជី LibreOffice Calc ដែល​ទិន្នន័យ​ខាង​ក្រៅ​ត្រូវ​បាន​បញ្ចូល (ឯកសារ​គោលដៅ) និង​​ឯកសារ​ដែល​ទិន្នន័យ​ខាង​ក្រៅ​ទាញ​យក​ពី (ឯកសារ​ប្រភព) ។
  2. ក្នុង​ឯកសារ​គោលដៅ​ បើក "កម្មវិធី​រុករក" ។
  3. ក្នុង​ប្រអប់​បន្សំ​ខាង​ក្រោម​នៃ "កម្មវិធី​រុករក" ជ្រើស​ឯកសារ​ប្រភព ។ ឥឡូវ​នេះ "កម្មវិធី​រុករក" បង្ហាញ​ឈ្មោះ​ជួរ និង​ជួរ​មូលដ្ឋាន​ទិន្នន័យ ឬ​តារាង​ដែល​មាន​ក្នុង​ឯកសារ​ប្រភព ។
  4. ក្នុង​កម្មវិធី​រុករក ជ្រើស Insert as link របៀប​អូស
    រូបតំណាង

  5. អូស​ទិន្នន័យ​ខាង​ក្រៅ​ដែល​ចង់​បាន ពី​កម្មវិធី​រុករក​ទៅ​ក្នុង​ឯកសារ​គោលដៅ ។

បើ​អ្នក​បាន​ផ្ទុក​ឯកសារ HTML ដោយ​ប្រើ​តម្រង សំណួរ​ទំព័រ​បណ្តាញ ជា​ឯកសារ​ប្រភព អ្នក​នឹង​រក​ឃើញ​តារាង​ក្នុង "កម្មវិធី​រុករក" ដែល​មាន​ឈ្មោះ​ត​គ្នា​ចាប់ពី "HTML_table1" ឡើង​ទៅ និង​ឈ្មោះ​ជួរ​ពីរ​ដែល​ត្រូវ​បាន​បង្កើត ៖

  • HTML_all - នឹង​បញ្ជាក់​ឯកសារ​ទាំងមូល
  • HTML_tables - នឹង​បញ្ជាក់តារាង HTML ទាំងអស់​ក្នុង​ឯកសារ

ការ​កែសម្រួល​ទិន្នន័យ​ខាង​ក្រៅ

  • បើក កែសម្រួល - តំណ ។ នៅ​ទី​នេះ អ្នក​អាច​កែសម្រួល​តំណ​ទៅ​ទិន្នន័យ​ខាង​ក្រៅ ។

Related Topics

ប្រអប់​ទិន្នន័យ​ខាង​ក្រៅ

URLs យោង