ការ​នាំ​ចូល និង​នាំ​ចេញ​ឯកសារ CSV

From LibreOffice Help
Jump to: navigation, search

Comma Separated Values (CSV) ជា​ទ្រង់ទ្រាយ​ឯកសារ​អត្ថបទ​ដែល​អ្នក​អាច​ប្រើ​ដើម្បី​ផ្លាស់ប្តូរ​ទិន្នន័យ​ពី​មូលដ្ឋាន​ទិន្នន័យ​មួយ ឬ​ពី​សៀវភៅ​បញ្ជី​មួយ រវាង​កម្មវិធី ។ ជួរ​​នីមួយៗ​ក្នុង​ឯកសារ​អត្ថបទ CSV តំណាង​ឲ្យ​កំណត់​ត្រា​មួយ​ក្នុង​មូលដ្ឋាន​ទិន្នន័យ ឬ​ជួរ​ដេក​មួយ​ក្នុង​សៀវភៅ​បញ្ជី ។ វាល​​នីមួយៗ​ក្នុង​កំណត់​ត្រា​មូលដ្ឋាន​ទិន្នន័យ ឬ​ក្រឡា​ក្នុង​ជួរ​ដេក​សៀវភៅ​បញ្ជី​ជា​ធម្មតា​ត្រូវ​បាន​បំបែក​ដោយ​សញ្ញា​ក្បៀស ។ ទោះ​យ៉ាង​ណា អ្នក​អាច​ប្រើ​តួ​អក្សរ​ផ្សេង​ដើម្បី​កំណត់​ព្រំដែន​វាល​​មួយ ដូច​ជា​តួ​អក្សរ​បង្កើត​តារាង ។

ប្រសិន​បើ​វាល ឬ​ក្រឡា​មាន​សញ្ញា(,) វាល ឬ​ក្រឡា ត្រូវ​តែ​ បិទ​ដោយ​សញ្ញា (') ឬ (")  ។

ដើម្បី​បើក​ឯកសារ​អត្ថបទ CSV ​នៅ​ក្នុង Calc

  1. ជ្រើស ឯកសារ​ - បើក ។
  2. រក​​ទីតាំង​ឯកសារ CSV ដែល​អ្នក​ចង់​បើក ។

    បើ​ឯកសារ​មាន​កន្ទុយ *.csv នោះ​ជ្រើស​ឯកសារ ។

    ប្រសិនបើ​ឯកសារ CSV មាន​ផ្នែកបន្ថែម​ផ្សេង ជ្រើស​ឯកសារ ហើយ​បន្ទាប់​មកជ្រើស "អត្ថបទ CSV" នៅ​ក្នុង​ប្រអប់ ប្រភេទ​ឯកសារ
  3. ចុច បើក ។

    ចុច​បើក​​ប្រអប់នាំចូល​អត្ថបទ ។
  4. បញ្ជាក់​លម្អិត​ជម្រើស​ដើម្បី​បែង​ចែក​អត្ថបទ​ក្នុង​ឯកសារ​ជា​ជួរ​ឈរ ។

    អ្នកអាច​មើល​ប្លង់​ទិន្នន័យ​ដែលបាននាំចូលជាមុន​នៅផ្នែក​ខាងក្រោម​របស់​ប្រអប់ នាំអត្ថបទ​ចេញ

    ចុច​កណ្ដុរ​ខាងស្ដាំ​​លើ​ជួរឈរ​នៅ​ក្នុង​ទិដ្ឋភាព​មើល​ជាមុន ដើម្បី​កំណត់​ទ្រង់ទ្រាយ ឬ​លាក់​ជួរឈរ ។

    គូសធីក​ប្រអប់​សញ្ញា​កំណត់​ព្រំដែន​អត្ថបទ ដែល​ផ្គូផ្គង​នឹង​តួអក្សរ​ដែល​បាន​ប្រើ​ជា​សញ្ញា​កំណត់​ព្រំដែន​អត្ថបទ​នៅ​ក្នុង​ឯកសារ ។ ក្នុងករណី​ដែលសញ្ញា​កំណត់​ព្រំដែន​មិនបានរាយ វាយ​តួអក្សរ​ក្នុង​ប្រអប់​បញ្ចូល ។
  5. ចុច យល់ព្រម ។

ដើម្បី​រក្សា​ទុក​សន្លឹក​​មួយ​ជា​ឯកសារ​អត្ថបទ CSV

Note.png ពេល​អ្នក​នាំចេញ​សៀវភៅ​បញ្ជី​ជា​ទ្រង់ទ្រាយ CSV នោះ​មាន​តែ​ទិន្នន័យ​នៅ​លើ​សន្លឹក​បច្ចុប្បន្ន​ប៉ុណ្ណោះ ត្រូវ​បាន​រក្សា​ទុក ។ ព័ត៌មាន​ផ្សេងទៀត រួម​ទាំង​រូបមន្ត និង​ទ្រង់ទ្រាយ​ត្រូវ​បាន​បាត់បង់ ។
  1. បើក​សន្លឹក Calc ដែល​អ្នក​ចង់​រក្សា​ទុក​ជា​ឯកសារ​អត្ថបទ CSV  ។

    អាច​នាំ​ចេញ​តែ​សន្លឹក​បច្ចុប្បន្ន​ប៉ុណ្ណោះ ។
  2. ជ្រើស ឯកសារ - រក្សាទុកជា ។
  3. នៅ​ក្នុង​ប្រអប់ ឈ្មោះ​ឯកសារ បញ្ចូល​ឈ្មោះ​ឲ្យ​ឯកសារ ។
  4. នៅ​ក្នុង​ប្រអប់ ប្រភេទ​ឯកសារ ជ្រើស "Text CSV" ។
  5. (ស្រេច​​ចិត្ត​) កំណត់​ជម្រើស​វាល​សម្រាប់​ឯកសារ​អត្ថបទ CSV ។

    ជ្រើស កែសម្រួល​ការ​កំណត់​តម្រង ។

    នៅ​ក្នុង​ប្រអប់ នាំចេញ​ឯកសារ​អត្ថបទ ជ្រើស​ជម្រើស​ដែល​អ្នក​ចង់​បាន ។

    ចុច យល់ព្រម ។
  6. ចុច រក្សាទុក ។

Related Topics

កា​រនាំចូល និងនាំចេញ​ឯកសារ​អត្ថបទ CSV ជា​មួយ​នឹង​រូបមន្ត

នាំចូល និង​នាំចេញ​ទិន្នន័យ​ក្នុង Base

ឧបករណ៍ - ជម្រើស - LibreOffice Calc - មើល

នាំ​ចេញ​ឯកសារ​អត្ថបទ

នាំ​ចូល​ឯកសារ​អត្ថបទ