លក្ខណៈ​ពិសេស​របស់ LibreOffice Calc

From LibreOffice Help
Jump to: navigation, search

LibreOffice Calc គឺ​ជា​កម្មវិធី​សៀវភៅ​បញ្ជី​មួយ​ដែល​អ្នក​អាច​ប្រើ ​ដើម្បី​គណនា វិភាគ និង គ្រប់​គ្រងទិន្នន័យ​របស់​អ្នក​ ។ អ្នក​ក៏​អាច​នាំ​ចូល​ និង កែប្រែ​សៀវភៅ​បញ្ជី​របស់​ Microsoft Excel ។

ការ​គណនា

LibreOffice Calc ផ្តល់​ឲ្យ​អ្នក​នូវ​ អនុគមន៍ រួម​មាន​អនុគមន៍​ស្ថិតិ​ និង ​ធនាគារ​​ដែល​អ្នក​អាច​ប្រើ​ ​ដើម្បី​បង្កើត​រូបមន្ត​ដើម្បី​ធ្វើ​ការ​គណនា​ស្មុគ្រស្មាញ​លើ​ទិន្នន័យ​របស់​អ្នក ។

អ្នក​ក៏​អាច​ប្រើ​ អ្នក​ជំនួយ​ការ​អនុគមន៍ ដើម្បី​ជួយ​អ្នក​​បង្កើត​រូបមន្ត​របស់​អ្នក​ ។

ការ​គណនា What-If

លក្ខណៈ​ពិសេស​ដែលគួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ គឺ​លទ្ធភាព​ដែល​អាច​មើល​ឃើញ​លទ្ធផល​នៃ​ការ​ផ្លាស់​ប្តូរ​ដែល​បាន​ធ្វើ​ឡើង​ទៅ​លើ​កត្តា​មួយ​នៃ​ការ​គណនា​ដែល​ផ្សំ​ឡើង​ដោយ​កត្តា​ជា​ច្រើន ភ្លាមៗ ។ ឧទាហរណ៍ អ្នក​អាច​ឃើញ​ថា​តើ​ការ​ផ្លាស់​ប្តូរ​កំឡុង​ពេល​នៃ​ពេលវេលាក្នុង​ការ​គណនា​ប្រាក់​កម្ចី ប៉ះពាល់​ដល់​អត្រា​ការ​ប្រាក់ ឬ ចំនួន​ប្រាក់​សំណង ។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​អាច​គ្រប់​គ្រង​តារាង​ធំ​ជាង​ ដោយ​ប្រើ​សាច់​រឿង​ដែល​បាន​កំណត់​ជា​មុន​ខុសគ្នា ។

អនុគមន៍​មូលដ្ឋាន​ទិន្នន័យ

ប្រើ​សៀវភៅ​បញ្ជី​​ដើម្បី​រៀបចំ​ ផ្ទុក និង ត្រង​ទិន្នន័យ​របស់​អ្នក​ ។

LibreOffice Calc អនុញ្ញាត​ឲ្យ​អ្នក​អូស និង ទម្លាក់​តារាង​ពី​មូលដ្ឋាន​ទិន្នន័យ​ ឬ​ អនុញ្ញាត​ឲ្យ​​អ្នក​ប្រើ​សៀវភៅ​បញ្ជី​ជា​ប្រភព​ទិន្នន័យ សម្រាប់​បង្កើត​សំបុត្រ​សំណុំ​បែបបទ​ក្នុង​ LibreOffice Writer ។

ការ​រៀបចំ​ទិន្នន័យ

ដោយ​ចុច​កណ្តុរ​ពីរ​បី​ដង អ្នក​អាច​រៀបចំ​សៀវភៅ​បញ្ជី​ឡើង​វិញ​ ដើម្បី​បង្ហាញ ឬ លាក់​ជួរ​ទិន្នន័យ​ខ្លះ ឬ ដើម្បី​ធ្វើ​ទ្រង់ទ្រាយ​ជួរ​ទៅ​តាម​លក្ខខណ្ឌ​ពិសេស ឬ ដើម្បី​គណនា​យ៉ាង​លឿន​នូវ​សរុប​រង និង សរុប ។

គំនូស​តាង​ថាមវន្ត

LibreOffice Calc អនុញ្ញាត​ឲ្យ​អ្នក​បង្ហាញ​ទិន្នន័យ​សៀវភៅ​បញ្ជី​ក្នុង​​គំនូស​តាង​ថាមវន្ត ដែល​ធ្វើ​ឲ្យ​ទាន់​​សម័យ​ដោយ​ស្វ័យ​ប្រវត្តិ ​ពេល​ទិន្នន័យ​ផ្លាស់ប្តូរ ។

បើក និង រក្សា​ទុក​ឯកសារ Microsoft

ប្រើ​តម្រង​ LibreOffice ដើម្បី​បម្លែង​ឯកសារ​ Excel ឬ​ ដើម្បី​បើក និង រក្សា​ទុក​ក្នុង ទ្រង់ទ្រាយ ជា​ច្រើន​ផ្សេង​ទៀត ។