ការ​អនុវត្ត​សមីការ

From LibreOffice Help
Jump to: navigation, search

ដោយ​មាន​ជំនួយ​ពី "ដោះស្រាយ​សមីការ" អ្នក​អាច​គណនា​តម្លៃ​មួយ​ដែល​ជា​ផ្នែក​មួយ​នៃ​រូបមន្ត ដើម្បី​ទទួល​បាន​លទ្ធផល​ដែល​អ្នក​បញ្ជាក់​លម្អិត​សម្រាប់​រូបមន្ត ។ ដូច្នេះ​អ្នក​កំណត់​រូបមន្ត​ជាមួយ​តម្លៃ​ថេរ​ជា​ច្រើន និង​តម្លៃ​អថេរ​មួយ និង​លទ្ធផល​នៃ​រូបមន្ត ។

ឧទាហរណ៍​ដោះស្រាយ​សមីការ

ដើម្បី​គណនា​ការ​ប្រាក់​ប្រចាំ​ឆ្នាំ (I) បង្កើត​តារាង​មួយ​ដែល​មាន​តម្លៃ​ប្រាក់​ទុក (C) ចំនួន​ឆ្នាំ (n) និង​អត្រា​ការ​ប្រាក់ (i) ។ រូបមន្ត​គឺ ៖

I = C * n* i

សន្មត​ថា​អត្រា​ការ​ប្រាក់ i ស្មើ​នឹង 7.5% និង​ចំនួន​ឆ្នាំ n (1) នឹង​នៅ​ថេរ ។ ទោះ​យ៉ាង​ណា អ្នក​ចង់​រក​ទុន​វិនិយោគ C ដែល​នឹង​ត្រូវ​បាន​កែប្រែ ដើម្បី​ទទួល​បាន​ផល​ចំណេញ I ។ សម្រាប់​ឧទាហរណ៍​នេះ គណនា​ដើម​​ទុន C ដែល​នឹង​ត្រូវការ បើ​អ្នក​ចង់​បាន​ផល​ចំណេញ​ប្រចាំ​ឆ្នាំ $15,000 ។

សម្រាប់​តម្លៃ​នីមួយៗ​របស់ ដើមទុន C (តម្លៃ​តាម​ចិត្ត​ដូចជា $100,000) ចំនួន​ឆ្នាំ n (1 និង​អត្រា​ការប្រាក់ i (7.5%) ក្នុង​ក្រឡា​នីមួយៗ ។ បញ្ចូល​រូបមន្ត​ដើម្បី​គណនា​ការប្រាក់ I ក្នុង​ក្រឡា​មួយ​ទៀត ជំនួស​ឲ្យ C, n និង​i ប្រើ សេចក្តីយោង​ទៅ​ក្រឡា ដោយ​ប្រើ​តម្លៃ​ត្រូវគ្នា ។

  1. ដាក់​ទស្សន៍​ទ្រនិច​ក្នុង​ក្រឡា​ដែល​មាន​ការ​ប្រាក់ I និង​ជ្រើស ឧបករណ៍ - ដោះស្រាយ​សមីការ ។ ប្រអប់ ដោះស្រាយ​សមីការ លេច​ឡើង ។
  2. ក្រឡា​ត្រឹមត្រូវ​ត្រូវ​បាន​បញ្ចូល​រួច​ជា​ស្រេច​​ក្នុងវាល​ ក្រឡា​រូបមន្ត ​។
  3. ដាក់​ទស្សន៍​ទ្រនិច​ក្នុង​វាល​ ក្រឡា​អថេរ ។ ក្នុង​សន្លឹក ចុច​ក្នុង​ក្រឡា​ដែល​មាន​តម្លៃ​ដែល​នឹង​ត្រូវ​ប្តូរ ក្នុង​ឧទាហរណ៍​នេះ វា​ជា​ក្រឡា​ដែល​មាន​តម្លៃ​ប្រាក់​ទុន C ។
  4. បញ្ចូល​លទ្ធផល​រំពឹង​ទុក​នៃ​រូបមន្ត​ក្នុង​ប្រអប់​​អត្ថបទ​ តម្លៃ​គោលដៅ ។ ក្នុង​ឧទាហរណ៍​នេះ តម្លៃ​គឺ 15,000 ។ ចុច យល់ព្រម ។
  5. ប្រអប់​មួយ​លេច​ឡើង​ដោយ​ប្រាប់​អ្នក​ថា "ដោះស្រាយ​សមីការ" បាន​ជោគជ័យ ។ ចុច បាទ ដើម្បី​បញ្ចូល​លទ្ធផល​ក្នុង​ក្រឡា​ដែល​មាន​តម្លៃ​អថេរ ។

Related Topics

ដោះស្រាយ​សមីការ