ការ​អនុវត្ត​តម្រង

From LibreOffice Help
Jump to: navigation, search

តម្រង និង​តម្រង​កម្រិត​ខ្ពស់ អនុញ្ញាត​ឲ្យ​អ្នក​ធ្វើការ​លើ​ជួរដេក​ដែល​បាន​ត្រង​ខ្លះ (កំណត់ត្រា) របស់​ជួរ​ទិន្នន័យ ។ ក្នុង​សៀវភៅ​បញ្ជី ក្នុង LibreOffice មាន​លទ្ធភាព​​ជា​ច្រើន ក្នុង​ការ​អនុវត្ត​តម្រង ។

  1. ការ​ប្រើ​អនុគមន៍ តម្រង​ស្វ័យ​ប្រវត្តិ គឺ​ដើម្បី​ដាក់​កម្រិត​ការ​បង្ហាញ​យ៉ាង​លឿន​ទៅ​កំណត់​ត្រា​ដែល​មាន​ធាតុ​ដូច​គ្នា​ក្នុង​​វាល​​ទិន្នន័យ ។
  2. នៅ​ក្នុង​ប្រអប់ តម្រង​ស្តង់ដារ អ្នកក៏អាច​កំណត់​ជួរ​ដែល​មាន​តម្លៃ​ក្នុង​វាល​ទិន្នន័យ​ជាក់លាក់ ។ អ្នក​អាច​ប្រើ​តម្រង​ស្តង់ដារ ដើម្បីតភ្ជាប់​លក្ខខណ្ឌ​ដេលមាន​ AND ឬ OR ។
  3. តម្រង​កម្រិត​ខ្ពស់ អនុញ្ញាត​ឲ្យ​គណា​លក្ខខណ្ឌ​តម្រង​ចំនួន​ប្រាំបី ។ ជា​មួយ​នឹង​តម្រង​កម្រិត​ខ្ពស់ អ្នក​បញ្ចូល​លក្ខខណ្ឌ​ដោយ​ផ្ទាល់​ក្នុង​សន្លឹក ។
Tip.png ដើម្បី​លុបចេញ ដូច្នេះ​អ្នក​នឹង​ឃើញ​ក្រឡា​ទាំងអស់​ម្ដងទៀត ចុច​ខាងក្នុង​ផ្ទៃ​ដែល​តម្រង​បាន​អនុវត្ត រួច​ជ្រើស ទិន្នន័យ - តម្រង - កំណត់​តម្រង​ឡើងវិញ
Note.png នៅ​ពេល​ដែល​អ្នក​ជ្រើស​ជួរដេក​ជា​ច្រើន​ពីផ្ទៃ​ដែល​តម្រង​ត្រូវ​បាន​អនុវត្ត បន្ទាប់​មក​ការ​ជ្រើស​នេះ​អាច​រួម​បញ្ចូល​ជួរដេក ដែល​អាច​មើលឃើញ​ដែល​ត្រូ​វបាន​លាក់​ដោយ​តម្រង ។ បន្ទាប់​មកប្រសិនន​បើ​អ្នក​​អនុវត្ត​ការ​ធ្វើ​ទ្រង់ទ្រាយ ឬ​លុប​ជួរដេក​ដែល​បាន​ជ្រើស​ បន្ទាប់​មក​សកម្មភាព​នេះ​អនុវត្ត​តែ​ទៅ​ជួរដេក​ដែល​មើល​ឃើញ​ប៉ុណ្ណោះ ។ ជួរដេក​ដែល​លាក់​មិន​ត្រូវ​បាន​ប៉ះពាល់​ទេ ។
Note.png វា​ផ្ទុយ​ទៅ​នឹង​ជួរដេក​ដែល​អ្នក​បាន​លាក់​ដោយ​ដៃ ​ដោយ​ពាក្យ​បញ្ជា ទ្រង់ទ្រាយ - ជួរដេក - លាក់​ជួរដេក ។ ជួរដេក​ដែល​បានលាក់​ដោយដៃ​ត្រូវ​បាន​រកឃើញ​នៅពេលអ្នក​លុប​ការ​ជ្រើស​ដែល​មាន​ពួកវា ។

Related Topics

ការ​អនុវត្ត​តម្រង​ស្វ័យ​ប្រវត្តិ

តម្រង ៖ អនុវត្ត​តម្រង​កម្រិត​ខ្ពស់

ចម្លង​តែ​ក្រឡា​ដែល​មើល​ឃើញ