អនុគមន៍ Shell [ពេល​រត់]

From LibreOffice Help
Jump to: navigation, search

ប្រសិន​បើ​ចាំបាច់ ចាប់ផ្តើម​កម្មវិធី​ផ្សេង​ទៀត និង​កំណត់​រចនាប័ទ្ម​បង្អួច​រៀង​ៗ​ខ្លួន ។

វាក្យ​សម្ពន្ធ​​

Shell (Pathname As String[, Windowstyle As Integer][, Param As String][, bSync])

ប៉ារ៉ាម៉ែត្រ

Pathname

ផ្លូវ​ពេញ​លេញ និង​ឈ្មោះ​កម្មវិធី​នៃ​កម្មវិធី​ដែល​អ្នក​ចង់​ចាប់ផ្តើម ។

Windowstyle

កន្សោម​ចំនួន​គត់​ស្រេច​ចិត្ត ដែល​បញ្ជាក់លម្អិត​​អំពី​រចនាប័ទ្ម​នៃ​បង្អួច​ដែល​កម្មវិធី​ត្រូវ​បាន​ប្រតិបត្តិ​ក្នុង ។ អាច​មាន​តម្លៃ​ដូច​ខាង​ក្រោម ៖

0 ការ​ផ្តោត​អារម្មណ៍​គឺ​ស្ថិត​នៅ​លើ​បង្អួច​កម្មវិធី​ដែល​លាក់ ។
1 ការ​ផ្តោត​អារម្មណ៍​គឺ​ស្ថិត​នៅ​លើ​បង្អួច​កម្មវិធី​ក្នុង​ទំហំ​តាម​ស្តង់ដារ ។
2 ការ​ផ្តោត​អារម្មណ៍​គឺ​ស្ថិត​នៅ​លើ​បង្អួច​កម្មវិធី​ដែល​បាន​បង្រួម​អប្ប​បរមា ។
3 ការ​ផ្តោត​អារម្មណ៍​គឺ​ស្ថិត​នៅ​លើ​បង្អួច​កម្មវិធី​ដែល​បាន​ពង្រីក​អតិ​បរមា ។
4 បង្អួច​កម្មវិធី​ទំហំ​តាម​ស្តង់ដារ ដោយ​គ្មាន​ការ​ផ្តោត​អារម្មណ៍ ។
6 បង្អួច​កម្មវិធី​ដែល​បាន​បង្រួម​អប្ប​បរមា ការ​ផ្តោត​អារម្មណ៍​នៅ​សល់​លើ​បង្អួច​សកម្ម ។
10 បង្ហាញ​​ពេញ​​អេក្រង់ ។

Param

កន្សោម​ខ្សែ​អក្សរ​ណា​មួយ ដែល​បញ្ជាក់​​លម្អិត​អំពី​ជួរ​ពាក្យ​បញ្ជា​ដែល​អ្នក​ចង់​ហុច ។

bSync

ប្រសិន​បើ​តម្លៃ​នេះ​ត្រូវ​បាន​កំណត់​ទៅ​ជា ពិត ពាក្យ​បញ្ជា Shell និង​ភារកិច្ច​ទាំងអស់​របស់ LibreOffice នឹង​រង់ចាំ​រហូត​ដល់​ប្រតិបត្តិ​ការ​សែល​ចប់​សព្វ​គ្រប់ ។ ប្រសិន​បើ​តម្លៃ​ត្រូវ​បាន​កំណត់​ទៅ​ជា មិន​ពិត សែល​ត្រឡប់​ដោយ​ផ្ទាល់ ។ តម្លៃ​លំនាំដើម​គឺ មិន​ពិត ។

លេខ​កូដ​កំហុស

5 ការ​ហៅ​បែបបទ​មិន​ត្រឹមត្រូវ

53 រក​មិន​ឃើញ​ឯកសារ

73 មិន​អាច​ប្រតិបត្តិ

ឧទាហរណ៍

Sub ExampleShellForWin
    Shell("c:\windows\calc.exe",2)
End Sub